ដោយ ទីន ហ្សាការីយ៉ា
2025.02.04
RFA

ពិធីបុណ្យបញ្ចុះសពអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅសង្កាត់គ្រេតី (Creteil) ជាយក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៣ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ទេព មនោ
កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម តូម៉ា អះអាងជាថ្មីថា ឃាតកម្មលើឪពុករបស់លោកជារឿងនយោបាយ។ លោកប្ដេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនឪពុករបស់លោកឱ្យខាងតែបាន។
ការប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងនៅក្នុងពិធីបញ្ចុះសពលោក លិម គិមយ៉ា នៅសង្កាត់គ្រេតី (Creteil) ជាយក្រុងប៉ារីស នៅរសៀលថ្ងៃទី៣ កុម្ភៈ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងពិធីបញ្ចុះសពលោក លិម គិមយ៉ា ឱ្យដឹងថា កូនប្រុសលោក លិម គិមយ៉ា និងភរិយារបស់លោកនឹងជំរុញទៅតុលាការថៃ និងបារាំងបន្ថែមទៀតដើម្បីឱ្យតុលាការទាំងពីរបន្តនីតិវិធីស្វែងរកអ្នកនៅពីក្រោយឃាតកម្មលើលោក គិម យ៉ា ឱ្យកាន់តែឆាប់។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សម រង្ស៊ី អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។