តើ​ចិន​នឹង​កាន់តែ​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា​បែប​ណា​ខ្លះ នៅពេល​លែង​មាន​ជំនួយ​របស់​អាមេរិក​?

ដោយ មាន ឫទ្ធិ
2025.02.11
RFA

តើ​ចិន​នឹង​កាន់តែ​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា​បែប​ណា​ខ្លះ នៅពេល​លែង​មាន​ជំនួយ​របស់​អាមេរិក​?

(ឆ្វេង និង​កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នៅ​ថ្ងៃ​ទី១០ កុម្ភៈ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន រយៈ​ពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


នេះ​ជា​ប្រធាន​បទ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃទី១១ កុម្ភៈ​នេះ។

ក្រុម​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​មួយចំនួន បារម្ភ​ថា ការ​ផ្អាក​ជំនួយ​របស់​អាមេរិក​ដល់​កម្ពុជា និង​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក នឹង​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​កាន់តែ​អាច​ងាយស្រួល​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​យោធា នៅក្នុង​ប្រទេស​ទាំងនេះ​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ចិន​នឹង​កាន់តែ​ងាយស្រួល​សាប​ព្រួស​នយោបាយ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ និង​ឃោសនា​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ពាក់ព័ន្ធ​ផង។

តើ​ចិន​នឹង​កាន់តែ​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា​បែប​ណា​ខ្លះ​នៅពេល​អាមេរិក​ផ្អាក ឬ​កាត់​ផ្តាច់​ជំនួយ​នោះ​? តើ​ហេតុការណ៍​នេះ នឹង​បង្ក​ហានិភ័យ​យ៉ាង​ណា​ខ្លះ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​យោធា?

កម្មវិធី​នេះ​សម្របសម្រួល​ដោយ​លោក មាន ឫទ្ធិ

ដោយ​មាន​វាគ្មិន​កិត្តិយស​២​រូប ចូលរួម គឺ​បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​លោក ឯម សុវណ្ណារ៉ា អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ។

សូម​រង់ចាំ​តាមដាន​កុំ​បី​ខាន ហើយ​លោកអ្នក​នាង​អាច​បញ្ចេញ​មតិយោបល់ ឬ​សួរ​សំណួរ នៅក្នុង​ការផ្សាយ​ផ្ទាល់​របស់​វិទ្យុ​អាស៊ីសេរី​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​(Facebook) យូ​ធូប (YouTube) និង​តេឡេក្រាម (Telegram)​។ សូម​អរគុណ​!!!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles