ថ្ងៃព្រហស្បតិ៍, 03 ខែឧសភា 2012
ដោយ សុខ ខេមរា
វីអូអេខ្មែរ | វ៉ាស៊ីនតោន

លោក បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង ថា រដ្ឋាភិបាល កម្ពុជា ត្រូវ គិត ពិចារណា ពី គុណភាព នៃ ការ ប្រមូល ពន្ធ និង មិន គួរ ខ្ចី លុយ បរទេស រហូត នោះ ទេ។ (រូបថត៖ VOA Khmer)
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្លែងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគិតពិចារណាពីគុណភាពនៃការប្រមូលពន្ធហើយ ដោយទទូចថាមិនគួរបន្តខ្ចីលុយបរទេសរហូតនោះទេ។
«តើយើង(កម្ពុជា)គួរឲ្យមានការបង់ពន្ធថែមទៀត ឬគួរយើងពិនិត្យមើលប្រសិទ្ធភាពនៃការប្រមូលពន្ធដារហ្នឹង តើមានប្រសិទ្ធភាពទេ? ហើយចំណាយហ្នឹងមានប្រសិទ្ធភាពទេ? តើនរណាត្រួតពិនិត្យមើលការប្រមូលពន្ធដារហ្នឹងឲ្យបានដិតដល់ ឲ្យត្រឹមត្រូវដើម្បីយកមកចញ្ចឹមមន្ត្រីរាជការ និងជូនជាប្រាក់បៀវត្សរ៍ឲ្យបានគ្រប់គ្រាន់ទាំងអស់គ្នាដើម្បីទាមទារឲ្យមន្ត្រីរាជការធ្វើការបម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវអត់មានអំពើពុករលួយ»។
លោក ឡៅ ម៉ុងហៃ ថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេស្តីពី ការបង់ពន្ធនិងបំណុលជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣ខែឧសភាឆ្នាំ២០១២។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២៖
ហេឡូវីអូអេ ០៣ ឧសភា ២០១២៖ ការបង់ពន្ធនិងបំណុលជាតិ
Download: MP3
Right click (Control click for Mac) and choose Save Link/Target As
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com