មាន​ការ​រំពឹង​ថា ​ជន​សង្ស័យ​​ដែល​នឹង​ត្រូវ​បង្ហាញ​​មិន​ដូច​ជា​​ក្នុង​ករណី ប៊ន សំណាង និង សុខ សំអឿន​

សុក្រ 04 ឩសភា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ប្រភព​ពី​​ក្រុម​មន្ត្រី​នៃ​គណៈកម្មាធិការ​ស៊ើប​អង្កេត​​ស្រាវជា្រវ ករណី​ស្លាប់​របស់​លោក ឈុត វុទ្ធី ​ឲ្យ​ដឹង​​​ថា លទ្ធផល​​នៃ​ការ​ស្រាវ​ជ្រាវ តែ​ក្នុង​រយៈពេល​ខ្លី នឹង​ត្រូវ​បង្ហាញ​​យ៉ាងយូរ​​បំផុត​​នៅ​ថ្ងៃ​សៅរ៏​​ស្អែក​​នេះ នោះ​គឺ​បុរស​វ័យក្មេង​ម្នាក់​​ដែល​គេ​ជឿ​ថា បាន​បាញ់​សម្លាប់លោក ​ឈុត វុទ្ធី ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មាន​​ការ​រំពឹង​ថា ជន​សង្ស័យ​ ដែល​នឹង​ត្រូវ​បង្ហាញ​នោះ​ មិន​​ដូច​​ជា​ករណី ប៊ន សំណាង និង សុខ សំអឿន ក្នុង​សំណុំ​រឿង ឃាតកម្ម​លើ​លោក ជា វិជ្ជា មេដឹកនាំ​សហជី​ពកម្មករសេរី​​នៃ​ព្រះរាជាណាចក្រកម្ពុជា​កាល​ពី​ជាង​៨​ឆ្នាំ​មុន​នោះ​ទេ ដែល​ជន​សង្ស័​យ​​ជា​អ្នក​មិន​ដឹង​​រឿង ឬ ជា​ឃាតក​សិប្ប​និមិត្ត ដែល​គេ​រៀប​ចំ​ ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​​ជំនួស​ឃាតក​ពិត​។

សុខ សំអឿន និង ប៊ន សំណាង ឃាតកសិប្បនិមិត្ត ដែលរងការចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា

សុខ សំអឿន និង ប៊ន សំណាង ឃាតកសិប្បនិមិត្ត ដែលរងការចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា

បើ​ទោះ​បី​​ពុំ​មាន​ការ​បង្ហាញ​ភិនភាគ​ ឬ ព័ត៌​​មាន​លម្អិត ទាកទង​​នឹង​ជន​សង្ស័យ​​នោះ​ក្ដី ប៉ុន្តែ​វាប្រា​ប្រាកដ​ណាស់​​ថា គឺ​ជា​​បុរស​​តែ​ម្នាក់​គត់​​​ដែល​ត្រូវ​កងរាជអាវុធ​ហត្ថ​ខេត្ត កោះកុង ថា​ខ្លួន​ចាប់​បាន​បុរស​នេះ តាម​រយៈ​ទូរស័ព្ទ ដែល​ឲ្យ​មក​សម្របសម្រួល​សុំ​យក​រូបភាព គំនរ​ឈើ​ខុស​​​​ច្បាប់ ដែល​លោក ឈុត វុទ្ធី ថត​បាន​មុន​ហេតុការណ៏​​​បាញ់​ប្រហារ​នោះ​ ។

យោង​​តាមសកម្មជន​សមិទ្ធិមនុស្ស​​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​​ឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ២៧ ឆ្នាំ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ ខេត្ត កោះកុង​​ចាប់​ខ្លួន​បាន​​តាំង​ពី​​ថ្ងៃ​សុក្រ​សប្ដាហ៏​មុន​ម្ល៉េះ ។ ​ជន​នេះ​​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឲ្យ​តុការ​​សាកសួរ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ។

លោក ឈិន ឡុង ក្រឡា​បញ្ជី​របស់​លោក តុប ឈុនហេង ព្រះរាជអាជ្ញា​អមសាលា​ដំបូង​​ខេត្ត ​កោះ​កុង​​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៏​ព័ត៌​មាន​ថា ” ព្រះរាជ​អាជ្ញា​អមសាលាដំ​បូង​ ​នៅ​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ នៅ​ឡើយ​ទេ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នោះ ហើយ​បាន​បញ្ជូន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន នៅ​​ឯ​ទី​បញ្ជាការ​ដ្ឋាន កង​រាជ​អាវុធហត្ថ ..” ។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី​លោក ហ៊ុន រ៉ាន់ ជា​ឪពុក​របស់​ជន​សង្ស័យ បាន​ថ្លែង​ថា លោក​ពិត​​ជា​​ព្រួយ​បារម្ភ​ណាស់ ចំពោះ​ការ​ឃុំខ្លួន​កូន​​​ប្រុស​​របស់​លោក ” ខ្ញុំ​ពុំ​បាន​ដឹង​រឿង​​នេះ ច្បាស់​ទេ ប៉ុន្តែ កូន​ប្រុស​របស់ខ្ញុំ​​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ ហើយ​ថ្ងៃ​នេះ កូន​ប្រុស​​របស់​ខ្ញុំ ត្រូវ​នាំ ទៅ​សាកសួរ នៅ​សាលា​ដំបូង​​ខេត្ត​កោះកុង ម៉ោង ៥ ល្ងាច ..” ។

​ជា​មួយ​​ការ​បន្ទរ ម្ដងហើយ ម្ដង​ទៀត ពី​ហគមន៏​ជាតិ និង​អន្តរជាតិ ឲ្យ​ក្រុម​​ស៊ើ​ប​អង្កេត​របស់​រដ្ឋាភិបាល ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត ​ឲ្យ​​បាន​ម៉តចត់​​នោះ​គេ​រំពឹង​ថា ជន​សង្ស័យ​ដែល​​ជា​ឃាតក បាញ់​សម្លាប់​លោក ​ឈុត វុទ្ធី អ្នក​ការពារ ព្រៃ​ឈើ​ល្បី​ឈ្មោះ នឹង មិន​ដូច​​ជា​ករណី ប៊ន សំណាង និង សុខ សំអឿន ក្នុង​សំណុំរឿង សម្លាប់​លោក ជា វិជ្ជា ទេ ។ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​​ចាប់​ខ្លួន​​បន្ទាប​ពី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​រូប​នេះ មួយ​សប្ដាហ៏​ក្រោយ កាល​ពី​អំឡុង​​ខែ​មករា​​ដើម​​ឆ្នាំ២០០៤ ។ ឆ្នាំ ២០០៥ ពួក​គេ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ពន្ធនា​គារ​ម្នាក់ៗ ២០ ឆ្នាំ តែ​ក្រោយ​មក​អំឡុង​ឆ្នាំ ២០០៨ ពួក​គេ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោយ​ពី​តុលាការ​កំពូល​រក​មិន​ឃើញ​​បទល្មើស ។ ដោយ​សារ​តែ​បញ្ហា​នេះ បាន​ធ្វើ​​ឲ្យ​ពួក​គេ​រស់​ក្នុង​​គុក​រាប់​ឆ្នាំ ដោយ​អយុត្តិ​ធម៌ ៕​​​​

What Next?

Recent Articles

12 Responses to "មាន​ការ​រំពឹង​ថា ​ជន​សង្ស័យ​​ដែល​នឹង​ត្រូវ​បង្ហាញ​​មិន​ដូច​ជា​​ក្នុង​ករណី ប៊ន សំណាង និង សុខ សំអឿន​"

  1. Gadhafi-Sen says:

    គួរឲ្យអាណិតអ្នទាំងពីខាងលើនេះណាស់មកធ្វើជាល្បែងលេងរបស់ក្រុមហ៊ុនសែននិងបានដេកក្នុង គុកអស់ជិត៧ឆ្នាំលេង។ តែទោះជាយ៉ាងណក៍ដោយសំណុំរឿងរបស់វីរះបុរសឈុតវុទ្ធីខុសគ្នានិង រឿងប៊នសំណាង និងសុខសំអឿនបន្តិច ព្រោះឥឡូវហ៊ុនសែនមិនអាចធ្វើព្យុះធ្វើភ្លៀងបានដូចមុន បានទៀតនោះទេ។ រឿងឈុតវុទ្ធីបានបែកខ្ចាយពាសពេញសាកលលោកអោះទៅហើយ ហើយ បើចង់បិទបាំងក៍វាពិបាកធ្វើដែរក្នុងកាលះទេសះបច្ចុប្បន្ននេះ។

  2. Ratha says:

    កុំលេងល្បែងដើម្បីបំភ័ន្តសាធារណជនទៀតឡើយ
    ព្រោះមិនត្រឹមតែសមត្ថកិច្ចខ្មែរប៉ុណ្ណោះទេដែលតាម
    ស៊ើបអង្កេតអំពីរឿងនេះ តែអន្តរជាតិគេក៏ចូលមកតាម
    ដានដែរ មកទល់ពេលនេះល្មមឈប់បំភ័ន្តគេឯងបានហើយ។

  3. Michael Eric says:

    សូមពិនិត្យអក្ខរាវិរុទ្ធមួយចំនួនផង មុនចុះផ្សាយ!!!! សូមអរគុណ!!!

  4. អ្នកឃាតករសម្ាប់គេ,បើនៅស្រុកលោកខាងលិចវិញ,គឹត្រូវជាប់គុកអស់មួយជីវិត
    ប៉ុន្ដែនៅស្រុកខ្មែរបើទោះបីអ្នកទាំងនេះជាឃាតករពិតក៍មិនប្រាកដថាជាប់បានយូទេ,មិនទាន់
    អីផង,គេបានកាត់ក្ដីថាជាករណីបាញ់ដោយអចេតនាទៅហើយ,នេះហើយតុលាការដុល្លា។

  5. រាហ៊ូ says:

    លោកGadhafiបើលោកបានមកចាប់កំណើតជាខ្មែរសូមរៀនសរសេរឲ្យត្រូវ
    ឣអក្ខរាវិរុទ្ធខ្លះផងកុំឲ្យជាតិដ៏ទៃដែលរៀនភាសាខ្មែរគេឆ្ងល់!ដូចជាពាក្យរបស់
    លោក វីរះបុរសគឺ វីរបុរស គ្មានស្រៈ« ះ »ទេ រីឯ កាលះទេសះ គឺ កាលៈទេសៈ
    មិនមែនស្រៈ«ះ»គឺ«ៈ»កុំយល់ច្រឡំពីនេះខុសគ្នាដាច់មួយខ្យល់ «អឣាស់»មួយ
    ទៀតខ្យល់«អឣាក់»!

  6. វាមិនសំខាន់ត្រង់អក្ខរាវិរុទ្ធប៉ន្មានទេលោក រាហ៊ូ! សំខាន់នៅលើមតិនិងវោហារ !
    មើលពួកអាកញ្ចាស់ៗ ធ្វើការកំពូលៗនោះ វាចេះអីវា? វាបានធ្វើធំរហូត!
    ត្រឹមត្រូវណាស់ដែលមានការកសាងដើម្បីរីកចំរើន តែពេលនេះយើងតស៊ូ
    ដើម្បីយុត្តិធម៌ មិនមែនរឿងអក្ខរាវិរុទ្ធទេ។

  7. Ratha says:

    ខ្ញុំសូមសរសើរ​លោករាហ៊ូ
    យើងអាចមើលឃើញបានថាតើអ្នកណាចេះអក្សរខ្មែរ
    អ្នកណាអត់ចេះ តែកុំប្រកាន់អី តែយើងមកគិតពី
    អនាគតប្រទេសជាតិមិនល្អជាងឬ?

  8. រាហ៊ូ says:

    លោក”ចង្រិតដែក”បើលោកថាការជួយកែលម្អគ្នាវាមិនសំខាន់ខ្ញុំស្ទះយោបល់តែម្តង
    ហើយនេះ!ចំពោះរូបខ្ញុំដោយសារតែយល់ថាភាសានេះជាខឿននៃវប្បធម៌ជាតិទើប
    បានជាជួយកែលម្អទៅកុំឲ្យជាតិដ៏ទៃគេរៀនភាសាខ្មែរដែរមានចម្ងល់!ម្យ៉ាងទៀត
    ខ្មាស់ហ៊ុនសែនផងដែលមានអឣស់លោកនិងបងប្អូនខ្លះទិតៀនថាគាត់គ្មានកម្រិត
    វប្បធម៌អឣី!រីឯរូបយើងយ៉ាងដូចម្តេចដែរ?ចំណែកឯអ្នឣកធំមិនចេះហើយអឣាចធ្វើការងារ
    បានពិតជាគួរឲ្យសរសើរហើយ!ពិសេសក្នុងន័យដ៏មានសារៈសំខាន់របស់លោក
    «តស៊ូដើម្បីយុត្តិធម៌»ខ្ញុំពិតជាចង់បានមែនទែនតែខ្ញុំកំពុងតែចង់ឃើញតើនៅទីណា?
    និងពេលណាដែរ?ជួយប្រាប់ខ្ញុំផង!

  9. រាហ៊ូ says:

    លោក”រដ្ឋា Ratha”ខ្ញុំសូមអឣរគុណ!និយាយដោយត្រង់មតិរបស់ខ្ញុំពុំមានន័យបង្អួតពីកម្រិត
    វិជ្ជាអឣីទេ!គឺគ្រាន់តែមានចិត្តជួយកែលម្អដោយស្មោះ!និងសូមលោក”Gadhafi”មេត្តាខន្តី
    អឣភ័យទោសផង!ម្យ៉ាងវិញទៀតបើសិនជាអស់លោកបានឃើញកំហុសឆ្គងរបស់ខ្ញុំសូម
    មេត្តាជួយកែលម្អផង ព្រោះពាក្យចាស់លោកពោលថា៖ «ដំរីគង់តែជើងបួនទេ»។

  10. ពេលមើលវីឌីអូមើលទៅមិនដូចជាអ្នកទោសសោះមើលអ្នកនៅជិតប៉ុន្មាននាក់មើលទឹកមុខនិងខ្សែភ្នេ
    កបង្ហាញនៅភាពមិនប្រក្រតិសោះជាពិសេសប៉ូលីសតែម្តង

  11. Jame sborn says:

    ខ្ញុំយល់ថារឿងកែអក្ខរាវីរុទ្ធវាមិនសំខាន់ទេអាចកែបានប៉ុន្តែរឿងដែលសំខាន់នោះគឺគំនិតនិងអត្ថន័យ នៃអ្នកបញេ្ចញមតិក្នុងការកែលំអរសង្គមថាតើមតិរបស់គេមានន័យល្អយ៉ាងណានោះបានហើយ។ ជាពិសេសត្រូវក្រឡេកមើលកែពីសង្គមខ្មែដូចជាតើហ៊ុនសែនត្រូវកែរបៀបដឹកនាំប្រទេសយ៉ាងណា ដើម្បីកុំឲ្យអ្នកមានអំណាចប្លន់ដីរាស្រ្ត តុលាការមានយុត្តិធម៌ ។ល។និង។ល។

  12. Khmer says:

    ខ្ញុំមានការសោកស្តាយណាស់ចំពោះការស្លាប់របស់លោកវុទ្ធី ហើយ សំនុំរឿងបញ្ចប់ដោយមិនអាចទទួលយកបាន
    ប៉ុន្តែ ខ្ញុំសួរទៅអស់លោក ប្រធាន អង្គការ តំណាង សហគមន៍ជាតិនិងអន្តរជាតិ ប្រសិន បើរដ្ឋាភិបាលបង្កើតឃាតករ​សិប្បនិម្មិត តើ យើងធ្វើអីគេបាន វា​បានត្រឹមតា ម៉ាសោការហ្នឹងឯង

    វាគ្មានកំលាំង ស្អីទៅដាក់គំនាបលើគេបាននោះ ទេ ព្រោះ​ អី​ ស្រុកខ្មែរ ច្បាប់ល្អិល្អន់បានតារាស្រ្តទេ យ៉ាងណាមិញថ្មីៗនេះ លោកផ្កាយពីរ ប៊ុន សុខា​ វ៉ៃគេនៅកោះកុង វា
    ដល់ថ្នាក់ណាទៅហើយ តើអស់លោកស្មានថា លោកផ្កាយពីរហ្នឹងកំពុងដេកគុក ឬអី?
    វាគ្មានផ្លូវទេ ។​ យើងក្រឡេកមើទៅតុលាការខ្មែរក្រហម បានប្រយោជន៍ស្អី ចៅក្រមបរទេស មក១រត់ផាស់ក្រញ៉ាំ ១ មកពីរ បិទសាប៊ូ ២ សូម្បីតែតុលាការបរទេសនៅរដ្ឋាភិបាលហ៊ានដេញ ហើយគ្មានU N ឯណាធ្វើស្អីសម្តេចតេជោបានផង គឺមានតែមកសុំសម្រុះសម្រួលដើម្បីឲ្យសម្តេច ព្រមទទួលចៅក្រមបរទេស នោះមកធ្វើការ។ ជៀសទៅល្អជាង​ ។