ថ្ងៃទី 4 ឧសភា 2012
ដោយ: រតនា
CEN
ភ្នំពេញ: អ្នកភូមិបឹងកក់ និងអ្នករស់នៅបុរីកីឡា ប្រមាណជាង ១០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ក្រោយពីមានការកោះហៅប្រជាពលរដ្ឋចំនួន ៦នាក់ ដើម្បីចូលជួបជាមួយ លោកព្រះរាជ អាជ្ញារង វ៉ា សក្តា តំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ សួរពីបណ្តឹងបរិហារកេរ្តិ៍របស់ភាគីអ្នកភូមិបឹងកក់ គឺអ្នកស្រី លី មុំ ដែលប្តឹងពួកគាត់ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ។
ស្ត្រីទាំង ៦ នាក់ ដែលត្រូវចូលខ្លួននៅព្រឹកនេះ រួមមាន៖ អ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី គង់ ចន្ថា អ្នកស្រី ឆេង លាភ អ្នកស្រី ង៉ែត ខុន និងអ្នកស្រី តុល ស្រីពៅ។
.jpg)
ដោយសារតែការពុះកញ្ជ្រោលនៅក្នុងការតវ៉ា និងការហៅតំណាងបឹងកក់ ៦នាក់ មកសាកសួរនេះ កម្លាំងប្រដាប់អាវុធប្រមាណជាង ១០០នាក់ បានត្រៀមបង្ក្រាប និងមានរថយន្តសម្រាប់ចាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកស្នងការរង ភួង ម៉ាឡៃ។
កំណាត់ផ្លូវនៅខាងមុខតុលាការ ចាប់ពីរង្វង់មូលអាងទឹក រហូតដល់ជិតវត្តព្រះពុទ្ធ ខាងជើងស្តាតអូឡាំពិក ត្រូវបានបិទជាបណ្តោះអាសន្ន៕ S
