អ្នក​បឹង​កក់​​ទាមទារ​ឲ្យ​តុលាការ​ដោះ​ស្រាយ​ទំនាស់​ជា​មួយ​អតីត​អ្នក​ដឹកនាំ​ខ្លួន​ដោយ​យុត្តិធម៌​

សុក្រ 04 ឩសភា 2012
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​អ្នក​ភូមិ​បឹងកក់​ប្រមាណ​ជិត​២​រយនាក់ ដែល​លើក​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​ទាមទារ​ឲ្យ​តុលាការ​នេះ​ ដោះ​ស្រាយ​សំណុំរឿង​​របស់​ខ្លួន​​ជា​មួយ​អតីត​​អ្នក​ដឹកនាំ​របស់​គេ​គឺ​អ្នកស្រី លី ម៉ុម ដែល​រង​ការ​ចោទ​ថា បាន​ចូល​ដៃ​​ជា​មួយ​ក្រុមហ៊ុន ស៊ូកាគូ​ និង អាជ្ញាធរដ្ឋាភិបាល​នោះ ដោយ​យុត្តិធម៌ ។

អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់

អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់

នៅ​ចំពោះ​មុខ​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​​ប្រមាណ​ជិត​២រយនាក់​ដែរ​អ្នក​ស្រី ទេព វន្នី តំណាង​អ្នកភូមិ​បឹង​កក់​​នា​ពេល​នេះ​បាន​ថ្លែង​ ថា តុលាការ​អយុត្តិធម៌​ណាស លើក​តែ​សំណុំ​រឿង​របស់​អ្នក​ស្រី ​លី ​ម៉ុម មក​ចាត់​ការ តែ​សំណុំរឿង របស់​ពួក​គាត់​​ត្រូវ​បាន​ផ្អឹបទុក ។ ដោយ​អ្នក​ស្រី​​បាន​និយាយ​ ​ជា​មួយ​ការ​សម្លឹង​ទៅ​​មើល​ក្រុម​ប្រដាប់​អាវុធ​ថា គាត់​មិន​ខ្លាច​ស្លាប់​ទេ បើ​សិន​ជា​មាន​ការ​បាញ់ប្រហារ​ក្នុង​ពេល​តវ៉ា​នេះ ។ ព្រោះ​បាន​ផ្ដាំ​ប្ដី និង​កូនៗ រួច​​អស់​ហើយ ។

ជា​មួយ​គ្នា​តុលាការ​បាន​បង្គាប់​ឲ្យ​តំណាង​អ្នក​ភូមិ​៦​រូប​ចូល​ខ្លួន ដើម្បី​សាក​សួរ​តាម​បណ្ដឹង​បរិហាកេរ្ដិ៍ របស់​អតីត​មេដឹកនាំ​របស់​ពួក​គេ ។ ដោយ​ក្នុង​នោះ​​អ្នក​ភូមិ​៣​នាក់​ឲ្យ​ចូល​​ព្រឹក​នេះ និង ៣នាក់​ទៀត កំណត់​ឲ្យ​ចូល​ខ្លួនពេល​ល្ងាច ។

នៅ​ចំពោះ​មុខ​ការ​តស៊ូ​ដ៏រ៉ាំរ៉ៃ ជុំវិញ​សំណុំ​រឿង​ដីធ្លី​​របស់​ពួក​គេ ម្ដង​ហើយ​ម្ដង​ទៀត ក្រុម​អ្នក​ភូមិ​បឹងកក់ ​ត្រូវ​រង​ការ​​បំបែក​បំបាក​ផ្ទៃ​ក្នុង ដែល​សំ​ដៅ​​ឲ្យ​ការ​តវ៉ា​របស់​ពួក​គេ​ចុះ​ខ្សោយ ។ នេះ​ត្រូវ​បាន​គេ​​ហៅ​ថា ​ជា​​យុទ្ធ​​សាសាស្រ្ត​​​បំបែកបំបាក់​ដើម្បី​គ្រប់គ្រង​ ឬ បន្លាមុត យក​បន្លាជួស ដែល​ជា​ញយ​ដង​រដ្ឋាភិបាល​តែង​តែ​​ប្រើប្រាស យុទ្ធសាស្រ្ត​ទាំង​នេះ​​ដើម្បី​បំផ្លាញ​ក្រុម​អ្នក​តវ៉ា និង គណបក្ស​នយោបាយ ​៕

What Next?

Recent Articles