ថ្ងៃទី 5 ឧសភា 2012
ដោយ: សុខ ភក្តី
CEN

សម្តេចព្រះសង្ឃរាជ ទេព វង្ស ( ខាងឆ្វេង ) កំពុងមានថេរដីកា ក្នុងពិធីជួបជុំ ប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំឧត្តុង្គ ជាមួយនឹងសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
ភ្នំឧត្តុង្គ: ក្នុងពិធីបុណ្យវិសាខបូជា នៅថ្ងៃ១៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃសៅរ៍ ទី៥ ឧសភា ឆ្នាំ២០១២ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានថេរដីកា អំពាវនាវឲ្យសង្គមកម្ពុជា កើតឡើងនូវសាមគ្គីធម៌ និងព្រហ្មវិហារធម៌។ សម្តេចព្រះសង្ឃរាជ ក៏បានឧទ្ទិសអានិសង្សបុណ្យវិសាខបូជា សូមឲ្យមានខន្តី ហើយក៏សូមឲ្យស្វែងរកយុត្តិធម៌ និងសច្ចធម៌ សម្រាប់សង្គមជាតិយើងទាំងមូល។
សម្តេចព្រះសង្ឃរាជ ទេព វង្ស ក្នុងពិធីជួបជុំ ប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំឧត្តុង្គ ជាមួយនឹងសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានថេរដីកាថា “ព្រះពុទ្ធ ចង្អុលឲ្យដើរផ្លូវកណ្តាល។ គឺផ្លូវកណ្តាលនេះហើយ ជាផ្លូវទៅរកសុខកតិភព ទាំងបច្ចុប្បន្ន ទាំងទៅអនាគត។ ពួកយើងជាពួកសាសនិកជនគ្រប់ៗគ្នា សុំព្យាយាម និងប្រព្រឹត្ត ចាប់តាំងពីពេលនេះ កាន់តែឲ្យល្អប្រសើរ ពង្រឹងនូវសាមគ្គីធម៌។ មានសាមគ្គីធម៌ហើយ ត្រូវបង្កើតនូវព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចេះយោគ ចេះយល់ ចេះស្រលាញ់ រាប់អានគ្នា អត់អោនគ្នា ដើម្បីទ្រទ្រង់ជាតិ សាសនា និងព្រះមហាក្សត្ររបស់យើង ឲ្យកាន់តែល្អប្រសើរ រឹងមាំយូរអង្វែង រហូតដល់ ៥.០០០ ព្រះវស្សា ឬក៏លើសពី ៥.០០០ ព្រះវស្សា តទៅទៀត”។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានបន្ថែមថា “យើងត្រូវរួបគ្នា ឲ្យបានសង្គម ព្រះរាជាណាចក្រកម្ពុជាយើង ទៅជាព្រះរាជាណាចក្រអច្ឆរិយៈ។ យើងរស់នៅទាំងអស់គ្នា ឲ្យកាន់តែរីកចម្រើនតទៅទៀត។ បើសម្តែងពីអានិសង្ស ពុំមានអ្នកប្រាជ្ញ បណ្ឌិតណាមួយ បានកត់សម្គាល់នៃបុណ្យវិសាខបូជា ឬក៏មាឃបូជា ប៉ុណ្ណេះកាល ឬប៉ុណ្ណេះឆ្នាំ បានទេ គឺថា ក្រោយពីព្រះពុទ្ធ ចូលបរិនិព្វានទៅ មានព្រះអរិយ មានមហាអានន្ទ ជាដើម បានរៀបចំធ្វើវិសាខបូជា ដែលគេចាត់ទុកថា បុណ្យ និងអានិសង្ស ដែលអ្នកបានចូលរួម តិចក្តី ច្រើនក្តី ដោយស្មោះស្ម័គ្រទាំងកាយ វាចាចិត្ត”។
ជាមួយនឹងថេរដីកាខាងលើនេះ សម្តេច ទេព វង្ស បានបន្ថែមថា “ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវឲ្យការសាមគ្គីនេះ កើតឡើង។ កើតសាមគ្គីហើយ កើតព្រហ្មវិហារ។ កើតព្រហ្មវិហារហើយ កើតកតញ្ញូ កតវេទិតាធម៌ ដូចយើងបានប្រព្រឹត្តថ្ងៃនេះ ហើយក៏សូមឲ្យមានខន្តី ទៅអនាគតទៀតផងដែរ ហើយក៏សូមឲ្យស្វែងរកយុត្តិធម៌ និងសច្ចធម៌ សម្រាប់សង្គមជាតិយើងទាំងមូល តទៅ”។
សូមបន្ថែមថា ព្រះសង្ឃ តាអាចា្ចរ្យ យាយជី និងពុទ្ធបរិស័ទរាប់ពាន់នាក់ បានជួបជុំ ដើរហែក្បួនធម្មយាត្រា ក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ កាលពីព្រឹកព្រលឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២។
បុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសចំពោះថ្ងៃជាមង្គលទាំងបី គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ខន្ធចូលកាន់ព្រះនិព្វាន នៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង៕
សូមជនអគតិ បំផ្លាញឈើ និងអ្នកចេញអាជ្ញាបណ្ណកាប់ឈើ ស្លាប់ទាំងអស់គ្នាទៅ! អនុមោទនា។
សូម្បីតែលោកក៍មានប្រកាន់នូវគណះបក្សដែរសព្វថ្ងៃ,ដូចលោកខាងលើជាដើម,ដែលយើងបាន
ស្គាល់ថាជាលោក៧មករា,រីឯអ្នកកំប្លែងវិញសុទ្ធតែសក្ដិបួនឫសក្ដិប្រាំ,ដូចនាយកុយ,នាយក្រឹម,
យាយអឿន,យាយណាង។ល។ចម្លែកណាស់សង្គមខ្មែរសព្វថ្ងៃ……..។
TEP VONG was a CPP NATIONAL ASSEMBLY VICE CHAIRMAN DURING THE 1980S TO 1990S He belongs to CPP’S MEMBER. THIS DUD (TEP VONG) IS NOT A REAL BUDDHIST MONK, BUT HE IS THE CRIMINAL MONK.
មានអ្វីត្រ្វវឆ្ងល់ទីវត្តអារាមនឹងសង្ឃនឹងហេីយជាមូលថ្ថាននយេាបាយនេាះ
ល្អកចេញពីហ្នឹងអាក្រក់កពីហ្នឹងដែរមេ្លាះហេីយ សាធូបៗៗៗៗទៅចុះ
ខ្ញុំគាំទ្រនៅការដឹកនាំព្រះសង្ឃ របស់ទាំងអស់ នឹងអាអ្នកជិះជាន់ប្រជាជនទាំងអស់ សូមអោយស្លាប់
អោយអស់ផងចុះ សូមអនុមោទនា សាធុ។។។
ពួកជនដែលមានអរិយភាពជាមួយសង្ឃគឺជាទមិឡហើយ មុននិងបញ្ចេញវាចា
សូមសមាធិផ្លូវចិត្តឲ្យបានល្អសិន បើពុំដូច្នោះទេវាចារបស់អ្នកនិងនាំអ្នកទៅរក
ភាពវិនាសខ្លួនឯង ដោយអំពើខ្លួនឯង ដោយចិត្តគំនិតមិនបរិសុទ្ធរបស់ខ្លួនឯង
ដូចអស់លោកខាងលើដាក់ទំនាយគេ ចោទសង្ឃ មាក់ងាយបញ្ចុះតម្លៃសាសនា
ពិតជាទទួលបានផលវិនាសដោយខ្លួនឯង ( គ្មានពេលណាលោកធ្វើអ្វីសូម្បីតែ
រកស៊ី ឬធ្វើនយោបាយក៏គ្មានស្នលឹកឆោ្នតមួយសន្លឹកផងតទៅមានតែចុះនរក ឯវំ )
( ពារំងាប់ដោយការមិនចងពារ ) នរជនណាមិនប្រកាន់បានសិលសូម្បី
មុសា វាទា ពិសេសបំពាបំពានលើសង្ឃអ្នកនោះនិងវិនាស អន្តរធាន
ប្រាំបួនជំនាន់ពូជន៏ ។ ព្រោះតែមានចិត្ត មានគំនិតដូចអស់លោកខាង
លើនិងហើយបានជាខ្មែរ កន្លងមកមិនសូវបានសុខ ពួកអស់លោកមានចិត្ត
ជាទេវត្ត មាត់ជាទេវតាមែន ខ្ញុំស្មានថាអស់លោកជាមនុស្សអាចជាវាគ្មិន
ប្រកបដោយគតិបណ្ឌិត ដឹងអីសុទ្ធតែជាជនពាលសោះ ។ មកនាំគ្នាបញ្ចេញ
គំនិតរុកគួនគេ ច្រណែន និន្ទាឈ្នានីសគេ នៅលើកម្មវិធីបញ្ចេញគំនិតទស្សន
ដ៏ល្អរបស់គេនាំខូចដល់កម្មវិធីរបស់គេ គួរខ្មាស់គេពេញពិភពលោកដែលកាន់
ព្រះពុទ្ធសាសនាដូចខ្មែរដែរផងទៅ ។
សូមឲ្យអ្នកដឹកនាំខ្មែរ ងាក មកស្រឡាញ់ជាតិ ជាងសព្វថ្ងៃ ?????
ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ សាធូក?????