ជំនួយការ​​ផ្ទាល់​​របស់ ហ៊ុន សែន ដែល​​ក៏​​ជា​​ឧក្រិដ្ឋជន​​ព្រៃ​​ឈើ​​ធំ​​ផង​​​ដែរ នឹង ត្រូវ​​​គេ​​រត់​​​ការ​​ដោះ​​លែង​ចេញ​​ពី​​គុក​​​នៅ​​ថ្ងៃ​​ច័ន្ទ​​​នេះ​​ហើយ

ច័ន្ទ 07 ឩសភា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

មានការ​ទម្លាយ​ឲ្យ​ដឹង​ថា ​ជំនួយ​ការ​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន​ សែន ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​កាល​ពី​ថ្ងៃ​​ទី ២២ ​ខែ មេសា កន្លងទៅ ពី​បទ​ឧក្រិដ្ឋ​វាយតប់​​និង​ប្រើប្រាស​ដំបង​​ឆក់, កាំភ្លើង​​ធ្វើ​ឲ្យ​បុរស​​៤​​នាក់​រង​របួស​ធ្ងន់​នោះ គេ​ក៏​ជា​ឧក្រិដ្ឋជន​ក្នុង​ការ​កាប់បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​​យ៉ាង​វិនាស​ផង​ដែរ ​។ឥឡូវ​តាម​​ដឹង​​មក​ថា​​ជន​នេះ ត្រូវ​បាន​គេ​រត់​ការ​សម្របសម្រួល ហើយ​តុលារការ​ខេត្ត​កោះកុង គ្រោង​ធ្វើ​ការ​ដោះ​លែង​​ឲ្យ​​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ច័ន្ទ ទី ៧ ឧសភា នេះ​ហើយ ។

ប៊ុន សុខា (រូបស្លៀកកន្សែងពោះគោ) និងអង្គរក្ស ព្រួតវាយជនរងគ្រោះ និងប្រពន្ធ ឈរឱបដៃមើល យ៉ាងពេញចិត្ត

ប៊ុន សុខា (រូបស្លៀកកន្សែងពោះគោ) និងអង្គរក្ស ព្រួតវាយជនរងគ្រោះ និងប្រពន្ធ ឈរឱបដៃមើល យ៉ាងពេញចិត្ត

តាម​ប្រភព​ដែល​ធ្លាយ​ចេញ​ពី​ ” ង . ៧០ ” ជា​ទី​បញ្ជា​ការ​ធំ​នៃ​កង​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី​​ឲ្យ​ដឹង​​ថា​តាម​ពិត​ទៅ​ឧត្តមសេនីយ៏​ទោ ប៊ុន សុខា និង​អង្គរក្ស​គេ​៣នាក់​​ដែល​បាន​ប្រើប្រាស​​អំពើ​ពាល​​ដ៏​ហិង្សា ត្រូវ​បាន​គេ​​គ្រោង​​ធ្វើ​ការ​​ដោះ​លែង ​តាំង​តែ​ពី​រឿងរ៉ាវ​ទើបកើត​ភ្លាម​ៗ​ម្ល៉េះ , ប៉ុន្តែ​ដោយ​ខ្សែ​អាត់​វីដេអូ ស្ដី​​ពី​អំពើ​ឃោរឃៅ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស ទូទាំង​ពិភព​លោក​ញាក់សាច់​ ដែល​ទង្វើ​នេះ នាំ​ឲ្យ​មាន​ការ​​ដៅ​ដល់ ហ៊ុន ​សែន ដែរ​នោះ ផែន​​ការ​សម្របសម្រួល​ឲ្យ​​​ដោះ​លេង​​​ ក៏​ត្រូវ​​អាក​​ខាន​​វិញ ។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ព្រឹត្តិការណ៏​នេះ ហាក់​​បាន​ថមថយ​ការ​ចាប់អារម្មណ៏ ​ដោយ​ជំនួស​មក​វិញ​នូវ​ព្រឹត្តិការណ៏​មួយ​​​ទៀត​ប្រកប​ដោយ​ភាព​ភ្ញាក់​ផ្អើល គឺ​​ករណី​បាញ់​ស​ម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ល្បី​ឈ្មោះ​នោះ ជន​ឧក្រិដ្ឋ​​ដែល​ជា​​ជំនួយ​​ការ​ផ្ទាល់ របស់​នាយក​រដ្ឋមន្ត្រី ខ្មែរ​រូប​នេះ នឹង​ត្រូវ​​បាន​គេ​ប្រឡេច​ចេញ​ពី​​គុក នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ហើយ ។ ​ដែល​វា​បាន​ក្លាយ​ជា​ដំណឹង​ធ្វើ​ឲ្យ​​មាន​ក្ដី​កង្វល់​ខ្លាំង ទាំង​ជនរង​គ្រោះ ម្ចាស​សណ្ឋាគារ និង ក្រុម​​មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​នានា ដែល​បាន​នាំ​គ្នា​ឈឺ​ឆ្អាល​ចំពោះ​​ករណី​នេះ ។

ឧត្តមសេនីយ៏ទោ និង ជា​នាយ​សេនាធិការ​រង នៃ កង​អងរក្ស របស់​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​​ឈ្មោះ ប៊ុន សុខា មាន​វ័យ​ទើប​តែ​ជាង​​៣០ ឆ្នាំ រួម​ទាំង​អង្គរក្ស​​របស់​​គេ​​៣​នាក់ បាន​ធ្វើ​ការ​វាយ​ដំច្រំ​ធាក់​ទៅ​លើ់ បុរស​៤​ ដោយ​បាន​ប្រើប្រាស​​ដំបង​ឆក់ និង ​កាំភ្លើង​​ផង ​រហូត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​​​ចំណោម​​នោះ​សន្លប់ នៅ​​ក្នុង​សណ្ឋាគារ​មួយ​​ក្នុង​ខេត្ត កោះកុង កាល​ពី​ថ្ងៃ​ទី​​​២២​​ខែ មេសា ។

មាន​សេច​ក្ដី​រាយការណ៏​ថា បន្ទាប់​ពី​ក្រុម​ប៉ូលិស​​ចូល​ទៅ​​ដល់​​ដើម្បី​ធ្វើ​អន្តរាគមន៏ ជន​បង្ក​​ដ៏​មាន​អំណា​ច​ បាន​យក​កាំ​ភ្លើង​​បាញ់​បង្ហើរ​​​ក្បាល​ប៉ូលិស​​ទៀត ផង ។ ​ដែល​បាន​បង្ហាញ​ឲ្យ​​ឃើញ​​ពី​ការ​គម្រាម​កំហែង ដ៏​ក្រអឺត ​ទៅ​លើ​ក្រុម​សមត្ថកិច្ច ហើយ​ថែម​ទាំង​ទះ​ទ្រូង​​ថា គេ​គឺ​ជា​នាយសេនាធិការ​រង របស់​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី ដែល​ផ្ដើម​ឲ្យ​​មាន​ការ​ងឿង​​ឆ្ងល់​ថា អ្នក​នៅ​ក្បែរ នាយក​រដ្ឋមន្ត្រី​សុទ្ធ​តែ​ជា​មនុស្ស​​យង់​ឃ្នង​​របៀប​នេះ​ឬ ?

ជា​ចំណែក​នៃ​ការ​ជួយ​​បន្ធូរ​ស្ថានការណ៏ ភ្លាម​ៗ នៅ​ទី​ក្រុង​​ភ្នំពេញ​ឯ​ហ្នេះហ៊ីង ប៊ុនហៀង មេបញ្ជាការ​ធំ​នៃ​កង​អង្គរក្ស​​របស់ ហ៊ុន សែន បាន​និយាយ​​​​ដោយ​ចាត់​ទុក​ថា ជា​រឿងរ៉ាវ​កំប៉េកកំប៉ុក តូចតាច ។​ហើយ​​ថែម​ទាំង​​ថា ខ្លួន​​នឹង​​ជួយ​ធ្វើ​អន្តរាគមន៏ តាម​ទម្លាប់​ទៅ​​កាន់​តុលាការ ឲ្យ​​ធ្វើការ​​ដោះ​លែង​ជនបង្ករ ​និង​អង្គរក្ស​​របស់​គេ​ភ្លាមៗ ។​ ប៉ុន្តែ​បើ​ទោះ​ជា​ដូច្នេះ​ក្ដី​ រូបភាព​ដែល​បាន​មក​ពី​ប្រព័ន្ធ​​វីដេអូរ សន្តិ​សុខ របស់​សណ្ឋាគារ មិន​អាច​ប្រកែក បាន​​ឡើយ ពី​សកម្មភាព​ដ៏​សាហាវ​ឃោរឃៅ​នេះ។

នៅ​ក្នុង​រូបភាព​វីដេ​អូ ​តាម​​ប្រព័ន្ធ​យូធ្យូប (YouTube) ​បាន​បង្ហាញ​ឲ្យ​ឃើញ ឧត្តមសេនីយ៏ទោ​ ប៊ុន សុខា ស្លៀក​តែ កន្សែង​ពោះ​គោ ធ្វើ​សកម្មភាព​ទាត់ធាក់​​ព្រម​ទាំង​ដាល់​​បុរស ក្មេង​ម្នាក់ ដែល​កំពុង​តែ​អង្វរ​​សុំ​សេច​ក្ដី​អាណិត​អាសូរ យ៉ាង​ខ្លាំង ។

អង្គរក្ស របស់​ឧត្តមសេនីយ៏​​ដ៏​ ព្រៃ​ផ្សៃ រូប​នេះ មាន​ដូច​ជា សោម វាសនា , សោម ឆៃយា និង ម៉េង ឈាងលី ព្រម​ទាំង​មនុស្ស មួយ​ចំនួន​ទៀត កំពុង​ឈរ​មើល ។ បុរស​​ទាំង​នោះ​ដែល​មាន​ម្នាក់​មាន​កាំ​ភ្លើង​ខ្លី បាន​ដើរ​កាត់​ពី​មុខ​ម៉ាស៊ីន​ថត ទៅ​យក​ដំបង​ឆក់ ​មក​ឆក់​ជន​រងគ្រោះ​ ដ៏​សែន​សង្វេគ ។​ចំណែក​ប្រពន្ធ និង ម្ដាយ​ក្មេក​​ដែល​មាន​ចិត្ត​ជា​យក្ស​​ដូចគ្នា ឈរ​ក្រពាត់​​ដៃ​មើល​​អំពើ​យង់​ឃ្នង​​របស់​​ប្តី​និង កូន​ប្រសារ​ដោយ​ក្ដី​ពេញ​ចិត្ត ។

តាម​រយៈ​រូប​ភាព​វីដេអូ បង្ហាញ​ពី​អំពើ​ គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​មាន​រយៈពេល ១៣ នាទី​នេះ ដើម​ឡើយ ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​អ្នកវិភាគ​នានា​យល​ថា វា​នឹង​ជួយ​​ធ្វើ​ឲ្យ​ពួក​មនុស្ស ពាល មាន​ការ ខ្មាស់​អៀន ចំពោះ​អំពើ​របស់​គេ​ខ្លះ ពេល​ដែល​រូបភាព​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​​រយៈបច្ចេក​វិទ្យាព័ត៌មាន ​ទំនើប​​ នាសម័យ​​នេះ ។​ ប៉ុន្តែ​ពេល​នេះ​វា​បាន​ក្លាយ​ទៅ​ជា​រឿង​​ដ៏​ខកចិត្ត​​បំផុត សម្រាប់​ជន​រង​គ្រោះ​​ដោយ​សាការ​រំលោភ​បំពាន​ទូទៅ និង ជាការ​​លើក​​ទឹកចិត្ត ដល់​ពួក​អ្នក​មាន​អំណាច មាន​លុយ​ ​កាន់​តែ​មាន​សភាព​ឃោរឃៅ​ខ្លាំង ពេល​ដែល​​ដឹង​​ថា តុលាការ​ខេត្ត​​កោះកុង គ្រោង​ធ្វើ​ការ​​ដោះ​លែង ជន​ព្រៃផ្សៃ​​ដែល​ជា​អង្គរក្ស​​របស់ ហ៊ុន សែន នៅ​ថ្ងៃ​នេះ នោះ ។

លោក អំ សំអាត មន្ត្រី​ផ្នែក​ច្បាប់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ ធ្លាប់​បាន​ថ្លែង​ការ​ជើង​​មុន បន្ទាប់​ពី​ដឹង​យ៉ាង​ជ្រក់ជ្រិញ​ពី​មាយាទ​របស់​តុលាការ​ខ្មែរ ដែល​ជា​ឧបករណ៏​របស់​ពួក​អ្នក​មាន​​​​អំណាច​មាន​លុយ​នោះ​ថា ” រឿង​នេះ​មាន​​ភស្តុតាង​​បញ្ជាក់​​ពី​​បទ​​ល្មើស​​គ្រប់គ្រាន់​ ជា​ពិសេ​តាម​រយៈរូប​ដែល​បាន​មក​ពី​កាំមេរ៉ា វីដេអូ របស់​សណ្ឋាគារ ។ ដូច្នេះ បើ​​សិន​ជា​រឿង​​នេះ ត្រូវ​បាន​គេ​ធ្វើ​​ការ​ដោះលែង​​វិញ នោះ​វា បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ពុំទាន់​​មាន​​ភាព​ឯករាជ្យ​ពិត​ប្រាកដ​​ឡើយ ។ ហើយ​​ក៏​​ជា​ការ​បញ្ជាក់​ថា ប្រព័ន្ធ​តុលាការ​ពេល​នេះ​កំពុង​ស្ថិត​នៅ ក្រោម​គំនាប​​នយោ​បាយ ដែល​ធ្វើ​ឲ្យ​វប្បធម៌​​នីទណ្ឌភាព​នៅ​​តែ បន្ត​​អូស​​បន្លាយ…”។

ជុំវិញ​ករណី​នេះ បើ​តាម​ក្រុម​អ្នក​ច្បាប់​ខ្លះ​និយាយ​ថា ​ការ​ប្រើប្រាស​កាំ​ភ្លើង​បាញ់​ និង ព្រួត​គ្នា​​វាយ​ដំ​ច្រំ​ធាក់​មនុស្ស​​រហូត ឲ្យ​​សន្លប់​បែប​នេះ គឺ​ជា​បទឧក្រិដ្ឋ​​យ៉ាង​ប្រាកដ ដែល​មិន​​អាច​អនុញ្ញាតិ​ឲ្យ​​ជន​បង្ក​នៅ​ក្រៅ​​ឃុំ​បាន​ឡើយ ។ ទោះ​បី​​ជន​នោះ បាន​ប្រើប្រាស​លុយ ធ្វើ​ការ​សម្របសម្រួល​​ជា​មួយ​ជនរង​គ្រោះ និង​​ផ្ដល់​​ប្រាក់​តម្កល​​ទៅ​ឲ្យ​តុលាការ​ក្ដី ។

បើ​តាម​សេចក្ដីរាយការណ៏​បាន​ឲ្យ​ដឹង​ថា ទី​ប្រឹក្សាផ្ទាល់​របស់ ​ហ៊ុន សែន ម្នាក់​នេះ ក៏​ជា​ឧក្រិដ្ឋ​ជន​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​​ដ៏​ខ្លាំងក្លា​ម្នាក់​ដែរ ដែល​មនុស្ស​ភាគ​ច្រើន ក្នុង​ខេត្ត កោះ​កុង និង​ខេត្ត ព្រះវិហារ បាន​ស្គាល់​ឈ្មោះ​គេ​យ៉ាង​ច្បាស់​​​​​ដូច​កូន​ស្គាល់​​ឪពុក​ម្ដាយ​ដែរ​ថា ជា​ឈ្មួញ​ឈើ​ដ៏​ធំ​មួយ​ដែល​មាន​ខ្នង​ក្រាស​និង ដូច​ដែល​គេ​បាន​ដឹង​កន្លង​មក នៅ​ក្នុង​របាយការ​របស់​អង្គការ​បរិស្ថានពិភពលោក ​Global Witness ឈ្មោះ​សែ​ស្រឡាយ​អ្នក​លួច​ជាតិ​ដូច្នោះ​ដែរ​ដែល​ថា ឈ្មួញ​ឈើ​ធំៗ និង ពួក​អ្នក​កាងឈើ ចេញ​​ពី​ប្រភព ” ង. ៧០ ” ។

តាម​ប្រភព​ថា ក្រោម​អាជ្ញា​បន​ ផ្គត់ផ្គង់​ឈើ​សម្រាប់​ធ្វើ​សារមន្ទីរ​មួយ ​ដែល​គេ​ដឹង​ថា ជា​របស់​​​បក្ស​ប្រជាជន​​ នៅ​ខេត្ត ព្រៃវែង ដែល​អាជ្ញាបន​នេះ បាន​ទិញ​​បន្ត​ពី​គេ បាន​ផ្ដល់​លទ្ធភាព​​ឲ្យ ​ប៊ុន សុខា ដឹក​ឈើ​ប្រណិត​​យ៉ាង​គគ្រឹគគ្រេង ពី​តំបន់​ឈើ​គ្រប់ទិស​​ទី​​ទូ​ទាំង​​ប្រទេស ពិ​សេស នៅ​ខេត្ត ភាគ​ពាយ័ព្យ មាន​ឧត្តរ​មានជ័យ និង ព្រះវិហារ​ជា​ដើម ។ ដែល​ឈើ​ទាំង​​នោះ​​ភាគ​ច្រើន​ត្រូវ​បាន​គេ​​បង្ហួស​យក​ទៅ​លក់​នៅ​ស្រុក​យួន ។

ប៉ុន្តែ​អំណាច​និង​លុយ​ ដែល​បាន​មក​ពី​ការ​លក់​ជាតិ​នេះ គឺ​ជា​មធ្យោ​បាយ​សំខាន់​​តែ​មួយ​​គត់ ដែល​នឹង​ធ្វើ​ឲ្យ​តុលាការ​ខេត្ត កោះ​កុង ព្រម​ធ្វើការ​ដោះលែង ប៊ុន សុខា នាយរង​សេនាធិការ​ចម្រុះ​ដ៏​​មាន​អំណាច​របស់ ហ៊ុន សែន នៅ​ថ្ងៃ​នេះ ៕

What Next?

Recent Articles

43 Responses to "ជំនួយការ​​ផ្ទាល់​​របស់ ហ៊ុន សែន ដែល​​ក៏​​ជា​​ឧក្រិដ្ឋជន​​ព្រៃ​​ឈើ​​ធំ​​ផង​​​ដែរ នឹង ត្រូវ​​​គេ​​រត់​​​ការ​​ដោះ​​លែង​ចេញ​​ពី​​គុក​​​នៅ​​ថ្ងៃ​​ច័ន្ទ​​​នេះ​​ហើយ"

  1. ta says:

    មិនមានទេយុត្តិធម៌សម្រាប់អ្នក​ក្រីក្រ ក្នុងប្រទេសកម្ពុជា ថា​តើអ្នកណា ជាអ្នកខុស សម្រាប់សកម្មភាពនេះ លោក ប៊ុន សុខា ???????​ប្រសិនបើលោក ត្រូវ​គេ​វាយ​វិញតើលោកឈឺចាប់ទេ????????

  2. Sophal says:

    បើតាមអត្ថបទនេះ តើតុលាការស្រុកខ្មែរមានឬមិនមាន ? តុលាការគេធ្វើការដើម្បីអ្វី ? តើខុសនិងត្រូវ ទៅដោះស្រាយជាមួយស្ថាប័នណា ?​

  3. ច្បាប់ជាច្បាប់ មាននិតិវិធីរបស់ច្បាប់ច្បាស់លាស់ណាស់ យើងក្រឡេក
    មើលតុលាការកាត់ក្តីអឌិតមេដឹកនាំខ្មែរក្រហម សូម្បីតែមេធាវីការពារ
    ក្តីអន្តរជាតិក៏ឡាំប៉ាដែរ ​ចំពោះយោបល់ណារបស់ឥស្សរជនដែលគ្រាន់
    និយាយសាមញ្ញៗ ក៏គេចោទថាលូកទៅក្នុងកិច្ចការរបស់គេធ្វើឲ្យការងារ
    គេ មិនជឿនលឿនកូនក្តីគេមានការមិនពេញចិត្ត( នេះទោសពួកគាត់ប៉ិនណា
    អ្នកទាំងងស់គ្នាដឹងហើយ) ដូច្នេះគេមាននិតិវិធីច្បាស់ហើយ ។

  4. Vichet says:

    Brovo ! Brovo ! តុលាការខេត្ត កោះកុង ធ្វើការដោះលែង ប៊ុន សុខា នាយរងសេនាធិការចម្រុះ ដ៏មានអំណាចរបស់ ហ៊ុន សែន នៅថ្ងៃនេះ ៕ ទីប្រឹក្សាផ្ទាល់របស់ ហ៊ុន សែន ម្នាក់នេះ ជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើខ្មែរដ៏ខ្លាំងក្លាម្នាក់ ដែលមនុស្សភាគច្រើន ក្នុងខេត្ត កោះកុង និងខេត្ត ព្រះវិហារ បានស្គាល់ឈ្មោះគេយ៉ាងច្បាស់។
    Wish him have a good time and does all kind of bad thing as he always did before,
    From: Vichet

  5. Ly Seanteur says:

    អ្នកដែលនិយាយថា​ ស្រុកខ្មែរគ្មានច្បាប់នោះខុសហើយ៕​ តាមពិតស្រុកខែ្មរមានល្អណាស់ដែលបង្កើតឡើងដោយសភា សូម្បីតែអាមេរិចក្រោយពីបានអានច្បាប់របស់ខ្មែររួចហើយសរសើរមិនដាច់ពីមាត់ថា​ ពិតជាល្អមែន ប៉ុន្តែអ្នកដឹកនាំស្រុកខ្មែរមិនបានប្រើប្រាស់ច្បាប់ទាំងនោះទេ​ គឺពួគគេប្រើច្បាប់ព្រៃ (អ្នកខ្លាំងជាអ្នកឈ្នះ រឺគេអាចនិយាយបានថា ខ្លាចាប់គោសុី គឺជារឿងធម្មតា ពីព្រោះវាជាច្បាប់ធម្មជាតិ)​។ តុលាការស្រុកខ្មែរ គឺគ្រាន់តែកូនអុក រឺអាយ៉ងរបស់អ្នកនយោបាយប៉ុណ្ណោះ។ ពោលគឺអំណាចមានតែមនុស្សម្នាក់ប៉ុណ្ណោះ។​
    ដោយសារតែខ្មែរមានមេដឹកនាំជាមនុស្សដែលមានដើមកំណើតមកពីក្រុមមនុស្សព្រៃ សាហាវ ព្រៃផ្សៃ ធម្មជាតិនេះមិនអាចកែបានទេ​ វាក្លាយជាទម្លាប់ទៅហើយ។ ការសម្តែងជាអំពើល្អចំពោះមុខប្រជាជនបានតែមួយភ្លែតបុ៉ណ្ណោះ។ បើគេចង់ស្គាល់មនុស្សម្នាក់ឪ្យច្បាស់ គឺត្រូវតែមើលមនុស្សនៅជុំវិញខ្លួនរបស់ម្នាក់នោះ។​

  6. នាយផេះ says:

    តុលាការខ្មែរ មួយចំនួនគឺជា តុលាការ នៅក្រោមការបញ្ជារផ្ទាល់របស់ ហ៊ុន សែន
    ពិតជាថោកទាបណាស់

  7. វាជាធម្មតាហើយសំរាប់រឿងបែបនេះ។អំណាចតុលាការមិនមែនជាអំណាចឯករាជ្យទេ កុំច្រលំឲសោះ

  8. Rottanak says:

    ឆ្ងល់ដែនៅស្រុកខ្មែរនៅពេលដែលមានរឿងរ៉ាវម្តងៗអ្នកទាំងនោះមិននិយាយពីច្បាប់អីទេ គេបបួលគ្នា រាវរកតែខ្សែវល្ល៍ឬខ្នងដើម្បីជួយអន្តរាគមន៍ខ្លួនរួចផុតពីការចោតប្រកាន់ពីច្បាប់។

  9. Anonymous says:

    អស្ចារ្យមហាឆ្កែ ប៊ុន សុខា ​ជយោ ជយោ

  10. Khmer says:

    លោកហ៊ុន សែន គាត់ពិតជាធ្វើ បានលអេនេះបានជាកំពូលអ្នកដឹកនាំ ត្រូវគិតការធំសំខាន់ អារឿង
    សំលាប់មនុស្ស វាយដំមនុស្ស ២​ឬ ៣ ៤​ឬ ១០​នាក់វាគ្មានបញ្ហាទេ លុយ បុណ្យសក្តិ អំណាចជារឿង
    ធំ

  11. dara says:

    គាត់វាយគេបានល្អ វាយប្រកបដោយគតិបណ្ឌិត​ នេះឯងជាការដឹកនាំប្រកបដោយគតិបណ្ឌិតនោះ។

  12. សួន តួ says:

    គេថាខ្លួនរស់របស់បាន ខ្លួនចែកឋានរបស់បានគេ! ពួកអាប៉ុន្មានក្បាលអស់នេះ ចែកគ្នាបំផ្លាញជាតិ យកលុយញ៉ុកកន្តូយម៉ែវា!​ អ្នកតំណាងអាឆ្កែអី!

  13. កង កាក says:

    ជួនកាលគេហាត់សមវ៉ៃគ្នាលេងទេ កុំទៅយកចឹត្តទុកដាក់អ្វី! មិនដែលនរណាពាក់ដល់ផ្កាយ២ ហើយមិនដឹងអីនោះទេ!!!

  14. Anonymous says:

    ស្រុកខ្មែរ​អាហើ្អយ​អស់សាច់។comment នាំតែឈឺក្បាល​ដេកអេះក្តនៅផ្ទះរកសីុមាគ្រប់ប្រពន្ធកូនបានហើយកុំទៅគិតច្រើន។និយាយចឹងអ្នកស្តាប់ប្រហែលជាគិតថាខ្ញុំអាត្មានិយមនិងមើលងាយជាតិខ្លួនឯងបន្តិចចុះ

  15. ANGKOR THOM says:

    son like his dad.son become HUN SEN’ s DAD.BUN SOKHA is the GOD of HUN SEN !!!!!!!!!!!>>>>>>>>>>>>>>>

  16. Vanna says:

    Worst, i’m very very upset.

  17. Tommy says:

    សូមជួយផ្សាយរឿងនេះអោយពិភពលោកបានដឹងកាន់តែច្រើន ដូចករណីជាច្រើនទៀតដែរ

  18. នេះហើយច្បាប់ស្រុកខ្មែរ ក្រោមការដឹកនាំរបស់ ហ៊ុនសែន។
    ប៉ុន្ដែមនុស្សម្នាក់ៗមិនមែនមានជីវិត អមតៈទេ។

  19. Khmerpith says:

    ខុទ្ទកាល័យសម្តេចនាយក គួរតែរឹងបន្តឹង និងដាក់ទោសទណ្ឌចំពោះបុគ្គលដែលធ្វើអោយប៉ះពាល់ ស្ថាប័នកំពូល។ ថាមិនថានឹងធ្វើអោយប៉ះពាល់ប្រជាប្រិយភាពសម្តេចនាយកទៀតផង ។

  20. បានលឺថា​ មេអង្គរក្សមួយរូប របស់ខ្លួន សាហាវបែបនេះ សម្តេច ហ៊ុន សែន ប្រហែលជាសប្បាយចិត្តណាស់ហើយ​មើលទៅ ព្រោះវាចេះរៀនសូត្រយកដម្រាប់តាមចៅហ្វាយធំរបស់វា ។​ហាស ហាស់……………!

  21. កង កាក says:

    ជួនកាលគេហាត់សមវ៉ៃគ្នាលេងទេ កុំទៅយកចឹត្តទុកដាក់អ្វី! មិនដែលនរណាពាក់ដល់ផ្កាយ២ ហើយមិនដឹងអីនោះទេ!!

  22. មកពីពួករាស្រ្តយើងបោះឆ្នោតគាំទ្រ អោយពួកគេធ្វើធំដើម្បីវាយ​យើងតើ…ទ្រាំទៅណា……!

  23. សង្ហា says:

    តើហ៊ុនសែនកំពុងតែដេកលក់មែនទេ ?

  24. KR. says:

    Ah Kong Kak is right, his head is also damn good for serving as a boxing sack…

  25. Michael Eric says:

    សំដាច់ ហ៊ុន សែន ហើយ ម៉េចមិនមើលកូនចៅផង? ឬនេះជាគំនិតរបស់សំដាច់?

  26. I can't do any thing out of quiet says:

    I can’t do any thing out of quiet

  27. អាឪកោងកាចសាហាវព្រៃផ្សៃ,អាកូនក៍វាអញ្ចឹងដែរ,មិនបាច់ឆ្ងល់ទេ,រីឯច្បាប់ក៍អញ្ចឹងដែ
    មិនបាច់ឆ្ងល់ទេ,អ្នកមានអំណាចនិងលុយគឹឈ្នះមួយរយភាគរយ,អ្នកក្ររចូលគុក។

  28. john kim says:

    On behalf of Cambodian Christian in Denver, Colorado, would like to support and paryer for justice to all victims, and vistims’ families. May God richly bless Cambododian and Cambodian Government to become properity.

  29. Ly Seanteur says:

    នៅក្បែរសមេ្តចមានមនុស្សល្អ និង ឆ្លាតច្រើន​ណាស់ ដែលសុខចិត្តធ្វើជាឆ្កែឪ្យគ្រួសារត្រកូល​ហ៊ុន តាមពិតពួកអ្នកឆ្លាតទាំងនេះមិនស្មោះត្រង់ជាមួយ​ហ៊ុន សែន ពិតប្រាកដទេ ពោលគឺបើបក្សណាឈ្នះពួកគាត់ទៅចូលខាងនោះ ដើម្បីឆ្នាំងបាយរបស់គាត់ប៉ុណ្ណោះ៕ ប៉ុន្តែ ក៏មានមនុស្សថោកទាប ដូចប៊ុន សុខា (កញ្ជះដាច់ថ្លៃរបស់ត្រកូល​ហ៊ុន )​នេះមិនតិចដែរ។ ពីព្រោះក្រុមថោកទាបទាំងនេះជាអ្នករកប្រយោជន៏ និង ការពារសុវតិ្ថភាពឪ្យត្រកូលហ៊ុន ដូចជាលក់ទ្រព្យសម្បត្តិរបស់រដ្ឋ កាប់ឈើ រត់ពន្ធគ្រឿងញៀនជាដើម។ ហេតុនេះហើយ​បានជាសម្តេចត្រូវតែការពារគាត់ បើទោះបីជា ប៊ុន សុខា សម្លាប់ប្រជាជន់១០០​ រឺ​ ១0000000 នាក់ក៏ដោយ វាជាបញ្ហាតូចតាចណាស់សម្រាប់សម្តេច បើប្រៀបធៀបទៅនឹងផលប្រយោជន៏ដែលពួកនេះប្រមូលមកឪ្យគាត់។
    សូមអស់លោក ឈប់ឆ្ងល់ទៀតទៅ!​

  30. ស,ស says:

    ភស្ភុតាងច្បាស់ៗៗយ៉ាងនេះហើយដឹងវាទៅរកឯណាទៀត!ពួកអាឈ្លើងសង្គម!

  31. ទិតៀន says:

    ខ្ញុំពេញចិត្តនិងគាំទ្រមតិលោក”Anoymous”ធ្វើដូចលោកបានអឣាយុវែងពីព្រោះវាគ្មានរោគសរសៃប្រសាទចូលជ្រៀតជ្រែកក្នុងខួរក្បាលបានឡើយ!សូមសុខភាពល្អ!បន្តឣេអះពងលែងបានយូរទៀត!

  32. ទិតៀន says:

    ខ្ញុំពេញចិត្តនិងគាំទ្រមតិលោកធ្វើដូចលោកបានអឣាយុវែងពីព្រោះវាគ្មាន
    រោគសរសៃប្រសាទចូលជ្រៀតជ្រែកក្នុងខួរក្បាលបានឡើយ!សូម
    សុខភាពល្អ!បន្តឣេអះពងលែងបានយូរទៀត!

  33. ទិតៀន says:

    ខ្ញុំពេញចិត្តនិងគាំទ្រមតិលោក”Anonymous”ធ្វើដូចលោកបានអឣាយុ
    វែងពីព្រោះវាគ្មានរោគសរសៃប្រសាទចូលជ្រៀតជ្រែកក្នុងខួរក្បាល
    បានឡើយ!សូមសុខភាពល្អ!បន្តឣេអះពងលែងបានយូរទៀត!

  34. Virak says:

    ស្រុកខ្មែរមិនកាន់លទ្ធិប្រជាធិបតេយ្យ​ទេ គឺ លទ្ធិអនាធិបតេយ្យ

  35. Chol roum says:

    what you said no one listen, what you write no one read, what you blame no one care.
    What they listen, read and care is . How to sale ………………..of our country. I don know when Cambodian youth can stand ????????

  36. Chol roum says:

    your right Mr. Anonymous, and Mr. tik tean.
    For me i give you 4 sentences:
    you want to become a Chinese (or other nationality)? or you want to do like Chinese people?
    if you want to become a Chinese (or other nationality) one day you will be other nationality.
    if you want to do like Chinese people one day you will be really Khmer nationality.
    Sorry i don know how to write khmer unicode.

  37. boy says:

    កុំលេងជាមួយអ្នកនៅជិតត្រកូលហ៊ុនប្រយ័ត្នបាត់ខ្លួនណា។

  38. អ្នកទាំងអស់គ្នាខំស្រែកទៅ បាត់ខ្លួនអស់អាលូវនិងហើយ!

  39. 007 says:

    អំណាច បុណ្យសក្កិជារបសើក្រៅខ្លួន ងាប់ទៅគ្មាននណាមួយយកទៅតាមបានឡើយ ។​ ធ្វើបុណ្យបានបុណ្យ ធ្វើបាប អំពើបាបនិងតបស្នងមកវិញ ៕

  40. People says:

    All cambodian people have to be aware.

  41. និស្សិតខ្មែរ says:

    អ្នកធំចេៈច្បាប់មិនគោរពច្បាប់ផង តើអោយប្រជាពលរដ្ឋគោរពយ៉ាងម៉េចទៅកើត?ត្រូវដោះលែងវា ព្រោះវាជាអ្នកធំ ចាំអ្នកណាតូចតាចគ្មាន​អំណាចនិងខ្សែរ ចាំចាប់វាដាក់គុកម៉ង ហើយចុៈកាស្សែតថា វារំលោភបំពានច្បាប់ ធ្វើយ៉ាងនេៈដើម្បីបំភាន់ភ្នែកប្រពលរដ្ឋទៅ ។ high ranks in Government do not obey the law and gentle people do not know the law how can they do?We need to release them because they have power when some one has no power we capture them and send to jail.And we broadcast on News that they do not obey the law.So we can be fraudulent the people.ha ha ha ha we have power!!!!!!