ថ្ងៃទី 7 ឧសភា 2012
ដោយ: បាយ័ន
CEN

យុវវ័យ មាន ប្រុស មាន ស្រី កំពុង សាសង គ្នា តាម ផ្លូវលំ ក្រោម ដើមឈើ ដែល យើង អាច មើលឃើញ ពី ចម្ងាយ យ៉ាងច្បាស់ មួយ ដែល យុវវ័យ កំពុង សាសង គ្នា គួរឱ្យ ចង់ តាមដាន ខ្លាំងណាស់
ក្រឡាញ់-សៀមរាប: ការណាត់ជួបដើម្បីផ្ដោះផ្ដងនូវភាពស្និទ្ធស្នាល ឬក្នុងលក្ខណៈស្នេហា របស់យុវវ័យសម័យថ្មីនាពេលបច្ចុប្បន្ន បានបង្ហាញឱ្យឃើញពីភាពពុះកញ្ជ្រោលឡើង។ ប៉ុន្ដែក៏មានយុវវ័យមួយចំនួនទៀត ពួកគេក៏គោរពបាននូវសីលធម៌សង្គមគួរឱ្យសរសើរផងដែរ។
ជាការកត់សម្គាល់ គេបានចាត់ទុកយុវវ័យនៅទីក្រុង មានភាពជឿនលឿនជាងយុវវ័យនៅតាមជនបទ ព្រោះថា នៅទីក្រុងបានគ្របដណ្ដប់ទៅដោយភាពស៊ីវិល័យ ភាពជឿនលឿន និងមនោគមន៍វិជ្ជាក៏បានជ្រាបចូលយ៉ាងឆាប់រហ័សផងដែរ។
ប៉ុន្ដែគេក្រឡេកមើលនៅឯស្រុកក្រឡាញ់ ដែលមានចម្ងាយពីទីរួមខេត្ដសៀមរាប ប៉ែកខាងលិចប្រមាណ ៦០ គីឡូម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ យុវវ័យមួយចំនួន ក៏មិនអន់ប៉ុន្មានដែរ ការណាត់ជួបដែលលាក់បាំងពីភ្នែកច្រមុះ អ្នកផងទាំងពួង និងបិទបាំងពីឪពុកម្ដាយ ក៏កើតមានខ្លះៗដែរ។

យុវវ័យមានប្រុសមានស្រីកំពុងសាសងគ្នាតាមផ្លូវលំក្រោមដើមឈើ ដែលយើងអាចមើលឃើញពីចម្ងាយយ៉ាងច្បាស់មួយ ដែលយុវវ័យកំពុងសារសងគ្នាគួរឱ្យចង់តាមដានខ្លាំងណាស់
ជាក់ស្ដែងយុវវ័យមួយគូ ដែលមានអាយុក្រោម ២០ឆ្នាំ បានណាត់ជួបគ្នានៅក្រោមដើមឈើ តាមភ្លឺស្រែមួយនាស្រុកក្រឡាញ់ ដែលទីនោះអ្នកស្រុកនៅតំបន់នោះបាននិយាយថា គឺជាទីណាត់សម្រាប់យុវវ័យណាត់ជួបគ្នាជាប្រចាំ មិនថាថ្ងៃអាទិត្យ ឬថ្ងៃរៀនឡើយ។

យុវវ័យមានប្រុសមានស្រីកំពុងសាសងគ្នាតាមផ្លូវលំក្រោមដើមឈើ ដែលយើងអាចមើលឃើញពីចម្ងាយយ៉ាងច្បាស់មួយ ដែលយុវវ័យកំពុងសារសងគ្នាគួរឱ្យចង់តាមដានខ្លាំងណាស់
ប្រជាជននៅទីនោះបាននិយាយថា ពេលខ្លះនៅក្រោមដើមឈើដ៏ត្រជាក់នោះ គេឃើញកូនសិស្សស្លៀកពាក់ឯកសណ្ឋានទាំងគូៗ បានមកណាត់សាសងផ្ដោះផ្ដងគ្នាជាបន្ដបន្ទាប់។
ការណាត់ជួបគ្នានៅទីវាលមួយនោះ គឺមិនអាចលាក់បាំងពីភ្នែកមហាជនបានឡើយ ក៏ប៉ុន្ដែគ្រាន់តែគេមិនអាចមើលពីចម្ងាយដឹងថាយុវវ័យនោះជានរណា។ ព្រោះថា កន្លែងទីណាត់មួយនោះ វានៅឆ្ងាយពីផ្លូវជាតិរាប់សិបម៉ែត្រឯណោះ។
គេមិនអាចដឹងបានថា ទីនោះជាភាពទាក់ទាញមួយរបស់យុវវ័យនៅស្រុកក្រឡាញ់ប៉ុន្មាននាក់នោះទេ ប៉ុន្ដែគេតែងតែឃើញក្មេងៗយុវវ័យមានប្រុស មានស្រី បានមកពពាក់ពពូនគ្នានៅទីនោះដើម្បីជួបគ្នាក្នុងផ្លូវអ្វីមួយ។
ប៉ុន្ដែអ្នកស្រុកបានសន្និដ្ឋានច្រើនទៅលើភាពស្នេហារវាងកំលោះ ក្រមុំ ដែលពួកគេកំពុងស្វែងយល់នូវអ្វីដែលពួកគេចង់ដឹងពីសេចក្តីស្នេហា។
ករណីមួយនេះ គេមិនអាចហាមប្រាមដល់យុវវ័យទាំងនោះមិនឱ្យប្រព្រឹត្ដបានឡើយ។ ប៉ុន្ដែអាជ្ញាធរ ក៏ត្រូវក្រឡេកមើលផងដែរពីសណ្ដាប់ធ្នាប់សាធារណៈមួយនេះផងដែរថា តើទីនោះមានភាពចាំបាច់ ឬយ៉ាងណា ដែលធ្វើឱ្យយុវវ័យតែងតែណាត់ជួបគ្នានៅផ្លូវអ្វីមួយ?៕ S
គួរឪពុកម្តាយជួយតាមដាននិងយកចិត្តទុកដាក់ផង កាពិតបើអភិរក្សខ្លាំង
ក្លាក៏ល្អដែរ សេរីភាពត្រូវមានហេតុផលត្រឹមត្រូវ ការគ្រប់គ្រង ជាចំណង
ឲ្យការអប់រំ ពីនេះដើរទន្ទឹមគ្នា( ដោយមិននិយាយពីផលលំបាកទាំងឡាយ
ណាដែលត្រូវយកមកធ្វើជាមូលដ្ឋាន ) ។ មានគ្រួសារច្រើនមិនយកចិត្តទុក
ដាក់លើបញ្ហាមនុស្ស គិតតែពីខំរកស៊ីទទួលទាន ខ្វះការតាមដាន ខ្លះតាម
រហូតជូនកូនដល់សាលាទាំងទៅទាំងមក នៅតែកូនលួចខិលខូចបាន ចុះ
ទំរាំយើងបណ្តោយ ឬក៏ប្រយោលទៀតនោះតើយ៉ាងណា ភាគច្រើនជួបលំ
បាកបំផុត ក្មេងច្រើនមិនបានឆ្លងផុតបឋមភូមិផង ចូរគ្រប់គ្រួសារត្រូវចាត់ទុក
ជាកាប្រកាសអាសន្នឡើង ដើម្បីបង្កើនធនធានមនុស្សសំរាបើប្រទេសជាតិ
ទៅមុខទៀត ឲ្យរួចចាកផុតភាពក្រីក្រ ។
សូមមានវិធានការទាំងក្នុងក្រុមគ្រួសារ ទាំងសាលារៀន ទាំងសហគមន៏
មូលដ្ឋាន គ្រប់រួមគ្នាឲ្យក្លាយជាវិធានការរួម កុំមើលបំណាំគ្នា ជួយទប់ស្កាត់
ទាំងអស់គ្នា ។
ចង់វ៉ៃសិចនៅក្មេងម៉្លេះ ប្រយត្នទឹកភ្នែកជូតក្បាលជង្គង់?