ក្រុម​កំប្លែង​រង​ការ​ចោទ​ថា​សម្ដែង​លំអៀង​លើ​បក្ស​កាន់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2012-06-01
វិទ្យុ​អាស៊ីសេរី

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ជិត​ដល់​ថ្ងៃ​បញ្ចប់​ហើយ គឺ​នៅ​ថ្ងៃ​ទី​១ មិថុនា ខាង​មុខ​នេះ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ឃោសនា​រក​អ្នក​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ កន្លង​មក​នេះ គេ​សង្កេត​ឃើញ​គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ក្រុម​កំប្លែង​ឲ្យ​សម្ដែង​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ដែល​សម្ដែង​រៀប​រាប់​អំពី​ការ​ដឹក​នាំ​ប្រទេស​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​ក្រុម​កំប្លែង​នោះ រិះគន់​គណបក្ស​ប្រឆាំង​ជា​ដើម។

បញ្ហា​ទាំង​នេះ អ្នក​ជំនាញ​បាន​រិះគន់​ក្រុម​កំប្លែង​ទាំង​នោះ​ថា ពួក​គេ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់ ដើម្បី​ផល​ប្រយោជន៍​គណបក្ស ផ្ទុយ​ទៅ​វិញ​ក្រុម​កំប្លែង​ទាំង​នោះ និង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្រុម​កំប្លែង​ខ្មែរ​ល្បីៗ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់ សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដើម្បី​ជា​ការ​ទាក់​ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ​តាម​រយៈ​សាច់​រឿង​កំប្លែង។

ក្រុម​កំប្លែង​មួយ​ចំនួន បាន​រៀប​ចំ​ជា​ឈុត​ឆាក​កំប្លែង​នៅ​តាម​ទី​សាធារណៈ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ដែល​សាច់​រឿង​កំប្លែង​នោះ និយាយ​អំពី​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រិះគន់​ទៅ​លើ​គណបក្ស​ប្រឆាំង។ ក្រុម​កំប្លែង​ទាំង​នោះ​មាន ក្រុម​របស់​លោក អ៊ួ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម និង​ក្រុម​របស់​លោក ជួង ជី ហៅ នាយ កុយ ជាដើម។

ស្ថានីយ​ទូរទស្សន៍​អប្សរា​បាន​បង្កើត​កម្មវិធី​ឆាក​កំប្លែង​ថ្មី​ឈ្មោះ​ថា “អាចារ្យ​តែ​ថាំ ឬ​អា​ចាំ​តែ​ថា” រយៈ​ពេល ១​ម៉ោង។ កម្មវិធី​ឆាក​កំប្លែង​ចាប់​ផ្ដើម​ដំបូង​នៅ​យប់​ថ្ងៃ​ទី​៦ខែ​ឧសភា កន្លង​ទៅ គឺ​មាន នាយ ឃ្លោក និង​យាយ ខ្លី ដើរ​តួ​ជា​ប្រជាពលរដ្ឋ និង​មាន​នាយ ចេក ដើរ​តួ​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។ នាយ ចេក បាន​ដើរ​ទៅ​សុំ​ឲ្យ​នាយ ឃ្លោក និង​យាយ ខ្លី គាំទ្រ​ខ្លួន​ឲ្យ​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស​កម្ពុជា ដោយ​សុំ​អ្នក​ទាំង​ពីរ​ប្ដូរ​ទេវតា គឺ​មាន​ន័យ​ថា ឈប់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បែរ​មក​គាំទ្រ​បក្ស​ប្រឆាំង​វិញ។ នៅ​ពេល​នោះ​នាយ ឃ្លោក និង​យាយ ខ្លី បាន​បណ្ដេញ​នាយ ចេក ចេញ​ពី​ផ្ទះ​របស់​ខ្លួន៖ «ព្រោះ​ចេក​ឯង ជា​មនុស្ស​លោក ហើយ​មនុស្ស​សម្ដី​និយាយ​ធន​នេះ​ណា មិន​អាច​ទៅ​ដូរ​ទេវតា​បាន​ទេ។ ទោះ​បី​ទេវតា​ដូរ ក៏​ដូរ​តែ​បង​ប្អូន​ទេវតា​ដែរ…វិល​ជុំ​អញ្ចឹង​មក។ នយោបាយ​ធន​ហ្នឹង​សុំ​លា​ហើយ ខ្ញុំ​មិន​សូវ​ហ៊ាន​នៅ​ក្បែរ​ទេ​ណា»

តារា​កំប្លែង នាយ ក្រឹម ដែល​ជា​តារា​កំប្លែង​មួយ​រូប ដែល​លេច​ធ្លោ​នៅ​លើ​ឆាក​សិល្បៈ​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ។ សព្វ​ថ្ងៃ​នេះ ក្រៅ​ពី​អាជីព​ជា​អ្នក​សិល្បៈ នាយ ក្រឹម ក៏​មាន​អាជីព​បំរើ​ការងារ​នៅ​កង​អង្គរក្ស​ទៀត។ នាយ ក្រឹម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​នេះ អភិបាល​ក្រុង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ក្រុម​កំប្លែង​របស់​គាត់​ទៅ​សម្ដែង​នៅ​ចំនួន ៨​ខ័ណ្ឌ នៅ​តាម​ទី​សាធារណៈ ដែល​គ្រប់​សាច់​រឿង​កំប្លែង​និយាយ​អំពី​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «ឯកឧត្តម កែប ជុតិមា លោក​ឲ្យ​យើង​មក​លេង​ហ្នឹង លេង​កំប្លែង​ឲ្យ​ប្រជាពលរដ្ឋ​យើង​មើល គាត់​មិន​មែន​ឲ្យ​ទៅ​ជេរ​តិះដៀល​គេ​ទេ ប៉ុន្តែ​យើង​ជា​សិល្បករ យើង​បន្ថែម​ខ្លះ ថា​អ្វី​ដែល​ល្អ អ្វី​ដែល​អាក្រក់​ហ្នឹង»

ទាក់​ទង​ទៅ​នឹង​ការ​លេង​រឿង​កំប្លែង​និយាយ​អំពី​រឿង​នយោបាយ​ជា​ការ​ឃោសនា​ឲ្យ​គណបក្ស​កាន់​អំណាច​នេះ​ហើយ ពេល​ខ្លះ​រិះគន់​ទៅ​លើ​គណបក្ស​ប្រឆាំង​ទៀត​នោះ ប្រជាពលរដ្ឋ និង​និស្សិត​មួយ​ចំនួន​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​រិះគន់​ទៅ​លើ​នាយ ក្រឹម និង​តារា​កំប្លែង​ដទៃ​ទៀត ពិសេស នាយ ក្រឹម ដែល​លោក​បំរើ​ការ​នៅ​ក្នុង​អង្គភាព​អង្គរក្ស​ស៊ី​ប្រាក់​ខែ​រដ្ឋ និង​ជា​បុគ្គល​សាធារណៈ បែរ​ជា​លេង​រឿង​កំប្លែង​លំអៀង​ទៅ​ភាគី​ម្ខាង បន្តុះ​បង្អាប់​ភាគី​ម្ខាង​ទៀត ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​មិន​ឯករាជ្យ។

ប្រជាពលរដ្ឋ​មួយ​រូប នៅ​រាជធានី​ភ្នំពេញ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា អ្នក​ស្រី​ចូល​ចិត្ត​ទស្សនា​ក្រុម​កំប្លែង​ខ្មែរ ដើម្បី​ជា​ការ​បំបាត់​ទុក្ខ​កង្វល់ ដែល​តារា​សម្ដែង​ទាំង​នោះ បាន​ធ្វើ​ឲ្យ​គាត់​មាន​សំណើច​បំភ្លេច​ទុក្ខ​កង្វល់។ ប៉ុន្តែ​អ្នក​ស្រី​បាន​សម្ដែង​ការ​ខក​ចិត្ត​នៅ​ពេល​ឃើញ​ក្រុម​កំប្លែង​សម្ដែង​នៅ​លើ​ឆាក លេង​ជា​ទ្រង់ទ្រាយ​នយោបាយ ពិសេស​និយាយ​រិះគន់​គណបក្ស​ប្រឆាំង​នោះ៖ «យើង​ក៏​មិន​ប្រកាន់​គាត់​ថា គាត់​កាន់​ខាង​គណបក្ស​ណា​ដែរ ប៉ុន្តែ​គ្រាន់​តែ​គាត់​ជា​អ្នក​កំប្លែង គាត់​គួរ​សំដែង​រឿង ចៅ​ចេក ចៅ​អី​ទៅ ប៉ុន្តែ​ដល់​គាត់​មក​ឃោសនា​ដូច​ជា​មិន​សម»

បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​គ្រប់​គ្រង​ក្លឹប​និស្សិត​នៅ​សមាគម​ជួយ​ស្រុក​កំណើត​យើង លោក ស៊ាត លីឃាង បាន​លើក​ឡើង​ថា តារា​កំប្លែង​សម្ដែង​នៅ​លើ​ឆាក​និយាយ​លើក​គណបក្ស​មួយ ហើយ​រិះគន់​គណបក្ស​មួយ​ទៀត វា​ជា​រឿង​មិន​ត្រូវ​ទេ ពី​ព្រោះ​ថា ប្រជាពលរដ្ឋ​ដែល​គាំទ្រ តារា​កំប្លែង​ទាំង​នោះ​មក​ពី​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ដូច្នេះ​ក្រុម​កំប្លែង​សម្ដែង​លំអៀង​ដូច្នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ៖ «ការ​លេង​កំប្លែង​គួរ​តែ​លេង​ជា​សារ​អប់រំ​ដូច​ជា​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត កុំ​ផឹក​ស្រា អញ្ចឹង បើ​សិន​ជា​យក​វេទិកា​កំប្លែង​ធ្វើ​ដូច្នេះ​ល្អ​ជាង ជា​ជាង​យក​វេទិកា​កំប្លែង​ជេរ​ប្រមាថ​គណបក្ស​ដទៃ វា​មិន​ល្អ​ទេ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ នាយ ក្រឹម បាន​ទទួល​ស្គាល់​ពី​ការ​សម្ដែង និង​ឃោសនា​បោះឆ្នោត​នេះ​ថា លោក​ហ៊ាន​រិះគន់​ទៅ​លើ​គណបក្ស​ប្រឆាំង​មែន ប៉ុន្តែ​លោក​មិន​គិត​អំពី​ការ​បាត់​បង់​ប្រជាប្រិយ​របស់​លោក​នោះ​ទេ៖ «ខ្ញុំ​និយាយ​នេះ ទោះ​បី​ជា​ថា ប៉ះ​ពាល់​ដល់​ពួក​គណបក្ស​ប្រឆាំង ក៏​ដោយ​ខ្ញុំ​មិន​ខ្វល់​អំពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយ​ខ្ញុំ​ទេ ពី​ព្រោះ​ថា នៅ​ទីក្រុង​ភ្នំពេញ​នេះ អ្នក​ដែល​ស្រឡាញ់​សម្ដេច ស្រឡាញ់​គណបក្ស​ប្រជាជន​ហ្នឹង​ជាង ៨០% ឬ​៩០% ទៅ​ហើយ។ ម្យ៉ាង​ទៀត​ដូច​ថា ពួក​គណបក្ស​ប្រឆាំង​ហ្នឹង មិន​ដែល​ជួល​យើង​ទៅ​សម្ដែង​ទេ»

ហ្សាការីយ៉ា៖ «អញ្ចឹង ប្រសិន​បើ​គណបក្ស​ប្រឆាំង​ជួល​ក្រុម​កំប្លែង​របស់​លោក​ទៅ​សំដែង​ជា​លក្ខណៈ​ឃោសនា​ដែរ លោក ទៅ​ដែរ​ឬ?»

នាយ​ក្រឹម៖ «បាទ ទស្សនៈ​ខ្ញុំ គឺ​អត់​មាន​ទេ ព្រោះ​តាំង​ពី​ណា ពី​ណី​មក ដូច​ថា​ស្លាប់​មិន​ដូរ​ឈ្មោះ​រស់​មិន​ដូរ​បក្ស»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​បាន​ពន្យល់​ថា ចំនួន​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​នេះ មិន​មែន​មាន​ប្រជាពលរដ្ឋ​គាំទ្រ​រហូត​ដល់ ៨០% ឬ​៩០% ដូច​នាយ ក្រឹម បាន​លើក​ឡើង​នោះ​ទេ។ កាល​ពី​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៤ ឆ្នាំ​២០០៨ កន្លង​ទៅ នៅ​ទីក្រុង​ភ្នំពេញ ចំនួន​អាសនៈ​សរុប​មាន​ចំនួន ១២ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៧​អាសនៈ គណបក្ស សម រង្ស៊ី មាន​ចំនួន ៥​អាសនៈ។

ម្យ៉ាង​វិញ​ទៀត ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា សិល្បករ​ខ្មែរ​គ្រប់​រូប មាន​សិទ្ធិ​ចូល​រួម​ក្នុង​ឆាក​នយោបាយ ប៉ុន្តែ​ការ​សំដែង​របស់​ក្រុម​កំប្លែង​នេះ មិន​ត្រូវ​សំដែង​ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ដែល​ខ្លួន​មិន​គាំទ្រ​នោះ​ទេ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិជ្ជាជីវៈ​ខ្លួន​ជា​អ្នក​សិល្បៈ ដែល​មាន​ការ​គាំទ្រ​ពី​មហាជន​ជា​ទូទៅ៖ «ការ​សម្ដែង​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​ហើយ សិល្បករ​ទាំង​អស់ ការ​សម្ដែង ទោះ​បី​ជា​គាំទ្រ​គណបក្ស​ណា​ក៏​ដោយ សម្ដែង​លើក​តែ​ពី​គោល​នយោបាយ​ល្អ​គណបក្ស​ហ្នឹង​ទៅ កុំ​ទៅ​វាយ​ប្រហារ​គណបក្ស​ដទៃ ប៉ុន្តែ​ការ​តាម ឬ​មិន​តាម​ជា​រឿង​របស់​គាត់»

លើស​នេះ​ទៀត អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​បាន​ពន្យល់​ថា សិល្បៈ​ជា​រូបភាព​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ ដូច្នេះ​សិល្បករ ឬ​ក្រុម​កំប្លែង​ត្រូវ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ច្បាប់​សារព័ត៌មាន ដែល​មាន​គោលការណ៍​សំខាន់ ត្រូវ​រក្សា​ជំហរ អព្យាក្រឹត្យ និង​តុល្យភាព។ ហើយ​ច្បាប់​សារព័ត៌មាន ក៏​បាន​ហាម​អំពី​ការ​ប្រើ​ប្រាស់​ភាសា​អសុរោះ ការ​តិះដៀល​ទៅ​លើ​ក្រុម​ណា​មួយ ឬ​បុគ្គល​ណា​មួយ​នោះ​ដែរ។

លោក​បញ្ជាក់​ថា អ្វី​ដែល​ជា​កត្តា​សំខាន់​ជាង​នេះ​ទៅ​ទៀត តារា​កំប្លែង​ទាំង​នេះ និង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ពេល​អនាគត ប្រសិន​បើ​ការ​សម្ដែង​របស់​ពួក​គាត់​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ឯករាជ្យ និង​ការ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ទេ​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ខៀវ កាញារិទ្ធិ បាន​ឲ្យ​ដឹង​កាល​ពី​ដើម​ខែ​ឧសភា ថា កម្មវិធី​ឆាក​កំប្លែង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ទូរទស្សន៍​អប្សរា គឺ​មិន​មែន​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ៖ «គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​វាយ​ប្រហារ​លើ​គណបក្ស​នយោបាយ​ណា​មួយ​ទេ ប៉ុន្តែ​គណបក្ស​នេះ​មាន​គោលការណ៍​និយាយ​តែ​អំពី​ស្នាដៃ និង​អំពើ​ល្អ​របស់​ខ្លួន​កន្លង​មក»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន បាន​អះអាង​ថា ការ​កំប្លែង​នេះ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ ដែល​គេ​គិត​ថា ប្រជាពលរដ្ឋ​ធុញ​ទ្រាន់​នឹង​សារ​នយោបាយ​ដដែលៗ របស់​គណបក្ស​នយោបាយ ដូច្នេះ​ហើយ ទើប​គេ​ប្រើ​យុទ្ធសាស្ត្រ​រៀបចំ​ឲ្យ​មាន​ជា​ឈុត​ឆាក​កំប្លែង​នេះ​ឡើង។

បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន បាន​លើក​ហេតុផល​ថា តារា​កំប្លែង​ទាំង​នោះ កំពុង​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ។ លោក​បញ្ជាក់​ថា តារា​កំប្លែង​នៅ​កម្ពុជា គឺ​ខុស​ពី​តារា​កំប្លែង​នៅ​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ដូច​ជា​នៅ​សហរដ្ឋអាមេរិក តារា​កំប្លែង រ៉ុបប៊ីន វីលៀម (Rorbin Williams) លោក​ជា​តារា​កំប្លែង​ឯករាជ្យ ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ប្រធានាធិបតី​អាមេរិក​ទាំង​លោក George W. Bush ទាំង​លោក Barack Obama។ លោក William មាន​សិទ្ធិ​សម្ដែង លើក​ពី​ចំណុច​ខ្វះ​ខាត​ណា​មួយ​របស់​ប្រធានាធិបតី​អាមេរិក ដើម្បី​ជា​សារ​មួយ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​បាន​ដឹង។ ការ​ធ្វើ​ដូច្នេះ លោក William កាន់​តែ​មាន​ប្រជាពលរដ្ឋ​គាំទ្រ​លោក​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

15 Responses to "ក្រុម​កំប្លែង​រង​ការ​ចោទ​ថា​សម្ដែង​លំអៀង​លើ​បក្ស​កាន់​អំណាច"

  1. Xman says:

    Xman យល់ថា មិនចាំបាច់ចោទទេ ព្រោះវាជាសេរីភាពរបស់បុគ្គល និងក្រុម ពួកគេមិនមានកំហុស ឡើយ ។

  2. មនោរ៉ា គិតថា អ្នកកំប្លែង អាចត្រិះរិសនៅចំនុចខ្វះខាតរបស់បុគ្គលណាមួយដោសេរី បុន្តែមិនត្រូវប្រមាថមើលងាយគេទេ។​ តែអាឆ្កែក្រិមនឹងគ្នារបស់វាធ្វើនេះវាមិនសមទេ។
    ក្រុមកំប្លែងប្រទេសនេះ សំបូរទៅដោយពាក្យអសរោះ ពាក្យចំអេសចំអាសគ្នានក្រមសីលធម័ឡើយ។

  3. នេះគ្រាន់តែជារបៀបធ្វើជំនួញរបស់ពួកគាត់ប៉ុណ្ណោះ។ បើសិនជាគាត់មិនធ្វើអញ្ចឺងទេនោះប្រាកដជា ដូចលោកឡោស៊ីមិនខានឡើយ។ គណបក្សណាដែលកាន់អំណាចគាត់នឹងរត់ទៅរកខាងនឹងហើយ។

  4. Vichet says:

    ក្រុមកំប្លែងទាំងនោះមាន លោក អ៊ួ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម, លោក ជួង ជី ហៅ នាយ កុយ , ឯ.ឧ.ឡោស៊ី ជាដើម។

  5. LadyGirl says:

    ពួកគាត់ត្រូវគាបសង្កត់ទេ! សង្គមយើងត្រូវការជឹងទើបមានជីវិតរស់បានយូរ !​ កុំបន្ទោសពួកគាត់អី! ខ្ញុំជឿរជាក់ថានរណាក៏មិនចង់ជឹងដែរនៅក្នុងស្ថាបន័រដ្ឋ មានច្រើនណាស់! ចាំប្រទេសជិតអាលាយអស់សិនបានគាត់នាំគ្នាក្រោកឈរណាបងៗ!

  6. តារា says:

    ខ្ញុំគិតថាប្រទេសកម្ពុជាមិនរលាយទេ គ្រាន់តែផ្ទៃដីរួមតូច ឬ​អ្នកដែលរស់នៅលើទឺកដីខ្មែរមិនមែនជាខ្មែរតែប៉ុណ្ណឹង។។។។

  7. 18 Mina says:

    សូមកំុប្រកាន់គាត់ ទោះបីជាគេអោយគាត់ពាក់ដួននឹងអាវផាយមកសំដែងក៍គាត់ត្រូវតែធ្វើដែរ គឺដើម្បីរស់ព្រោះគាត់កំពុងរស់នៅក្រោមចង្កូមមច្ចុរាជសញ្ញាទេវតាស្រីលើកជើង។

  8. វាជាសិទ្ធមានជំនឿរបស់គេ ចង់អ្នកណាចូលខាងក៏ចូលទៅ
    កុំទៅឈឺក្បាលវិលមុខអី គិតតែខំធ្វើអ្វីៗដើម្បីសេចក្តីជឿទុក្ខ
    ចិត្តរបស់ប្រជាជនទៅវាមិនខុសទេ កុំបានតែមាត់ស្ងីមិនធ្វើនោះ ។

  9. តារា says:

    សំណាងដែល ដែរខ្ញុំមិនស្ថិនៅក្រោមចង្កូមមច្ចុរាជសញ្ញាទេវតាសឬីលើកជើងនោះ។ខ្ញុំនឹងមិននូវជារៀងរហូត។។

  10. . . .ឈប់បោករាស្រ្តខ្មែរ
    ១- ពេលរដូវភរក៏ចូលមកដល់ បក្ខធំប្រើកលកេងយកចំណេញ
    រៀបចំផែនការប្រមូលសម្លេង ដោយអួតក្អាងក្អេងចែកដីអ្នកស្រែ ។
    ២- ដីមានថ្លៃល្អ ហ្វូងចោរដេញរាស្រ្ត ដីព្រៃវាលល្បះក៏ជាដីខ្មែរ
    ហ៊ុន សែនបែងចែក ហាក់ដីកេរម៉ែ បំណាច់ចែកខ្មែរ ចែកគ្រប់អ្នកក្រ ។
    ៣- ជនឫកឆ្កែព្រៃបញ្ឆោតលលេង–ឱ្យខ្មែរវង្វេង គិតថាខ្លួនល្អ
    រាស្រ្តអត់លំនៅយំយែកវឹកវរ ពួកជនមេភរ ធ្វើជាមិនដឹង!
    ៤- គណៈបក្ខឫកថោកបោកតែខេមរា ទៅចែកទីណាដែលមានលំនឹង
    ជនឥតលំនៅ ពួកវាបន្តឹង ចងចោទចាប់ប្តឹងញាត់ព័ន្ធនាគារ ។
    ៥- បក្ខមានឈ្មោះថា‹‹បក្ខប្រជាជន›› តាមពិតខ្ញុំយួន ខ្មែរដឹងគ្រប់គ្នា
    ជះជាន់ជាតិខ្មែរជាម្ចាស់ភារា ឱ្យរងវេទនារស់ហាលភ្លៀង-ក្តៅ ។
    ៦- គណៈបក្ខឫកថោកឈប់បោករាស្រ្តខ្មែរ អ្នកមិនឆ្លាតទេ ខ្មែរដឹងក្រយៅ
    ចែកតែទីណា រាស្រ្តមានលំនៅ ត្រង់រាស្រ្តហាលក្តៅ ម្តេចអ្នកព្រងើយ?
    ៧- ពួកជនគគ្រិចប្រើល្បិចឆ្កែព្រៃ ខ្មែរម្ចាស់ទឹកដីមិនជឿឯងឡើយ
    ពួកអ្នកខ្ញុំយួន យើងក៏ដឹងហើយ បើបោះឆ្នោតឱ្យ យើងធ្លោយហើយខ្មែរ!

  11. ពិតណាស់ បុគ្គលសាធារណៈដូចសិល្បៈករ សិល្បៈការនី ព្រមទាំងមន្រ្តីរាជការជាដើម គឺភាគច្រើនត្រូវតែចូលរួមជាមួយបក្សកាន់អំណាចដើម្បីបំពេញការងារបានល្អ ប៉ុន្តែពុំមែនសុទ្ធតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុងទេ នេះជារបត់នយោបាយស្រុកខ្មែរ។ ទោះយ៉ាងណា អ្នកកំប្លែងគួរកុំលេងបំរើនយោបាយជ្រុលពេកអាចបាត់បង់ការគាំទ្រមួយចំនួនធំ ព្រោះប្រជាជនខ្មែរពុំមែនមាននិន្នការនយោបាយតែមួយទេ។ សម្រាប់ខ្ញុំ នាយក្រឹមបក្សនិយមជ្រុលពេកហើយ។

  12. មេទ័ពបាញ់ទាខុ្ញំសូមអរគុណនៅកំណាព្យដ៏ល្អ្!

  13. សុទ្ធតែជាពួកអាមានគំនិតអាប៉ុលពត ពួកអាប្រល័យពូជសាសន៏ទាំអស់
    បើមិនដូចច្នោះក៏សុទ្ធតែពួកអាមមាចមិនស្គាល់ភ្លើង គ្មានខួរក្បាលពិចារណា
    ដោយសាគំនិតនិន្ទាឈ្នានីសបែបនេះហើយទើបមានរបបខ្មែរក្រហម
    ដោយសារគំនិតនេះហើយទើប គេសម្លាប់សូម្បីអ្នកចម្រៀង ស៊ិន ស៊ីសាមុត
    រស់ សេរីសុទ្ធា មាស សាម៉ន .ល។ព្រមទាំងអ្នកកំប្លែងមួយចំនួនធំទៀតដែល
    គ្រាន់តែជាសិល្បៈនោះ សូមប្រាប់ក្រុមប្រឆាំងដែលមានខួរក្បាលអន់ជាងខ្ចង
    ធម្មតាប្រជាធិបតេយ្យដោយស្មោះគេមិនចេះច្រណែនអ្នកណាទេ គេគាំទ្រ
    ខាងណាក៏ដោយមិនមានគំនិតគំគួន ចងអាឃាដនិងគេទេ មានតែពួកអា
    ប្រជាធិបតេយ្យក្លែងក្លាយនៅស្រុកខ្មែរ និងនៅក្រៅស្រុកប៉ុន្មាននាក់នេះឯង
    មានអាមួយនោះរស់ដោយសារ ៧ មករាហើយបានទៅនៅស្រុកគេធ្វើឯង
    គ្រាន់បើប្រដៅគេ ភ្លេចគ្រាលំបាកកំសត់ បានសុខស្រួលដៀលគេទៀត តែ
    កុំភ័យស្រុកខ្មែរឥឡូវមិនដូចពីមុនទេ មិនបាច់ពួកឯងមកជួយក៏ខ្មែរចេះរស់
    ដែរ ហើយរង់ចាំទទួលអាណាដែលដាច់យ៉ៃពីស្រុកគេចូលស្រុកខ្មែរវិញស្មើរ
    ណាក៏បាន មិនខ្វល់មិនព្រួយអ្វីទេស្រុកខ្មែរកុំតែដើរធ្វើចោរ ឬដើវាយគេ កុំ
    តែបង្ករចលាចលគឺមានសេចក្តីសុខហើយ សូមពួកឯងដឹងផង ។

  14. Sen-Gaddafi says:

    មេដឹកនាំស្រុកខ្មែរគឺខុសគេតែអញ្ចឹង មិនចេះបើកភ្នែកមើលប្រទេសគេជិតខាង​អីបន្តិចសោះ​ហើយ។ នេះហើយមកពីអំពើរលោភ និងការស្រេកឃ្លាននិងអំណាចហួសប្រមាណ ជាប្រភេទ​មនុស្សឲ្យលុយ និងអំណាចដឹកមុខរួមផ្សំនិងចំណេះដឹងទាប ទើបបណ្តាលឲ្យអំណាច​អូសទាញ​ទាំងទទឹងទទែង មិន ដឹងម៉ែងកាលែងអ្វីទាំងអស់ ដូចជាដណ្តើមនិងសំលាប់ប្រពន្ធគេ ធ្វើគត់​ព្រះសង្ឃ បោកគ្រាប់បែក សំលាប់បាតុករក្រាន់តែសម្តែងមតិដោយអហិង្សារ និងសំលាប់​ប្រជាពលរដ្ឋខ្លួនដែលគ្រាន់តែមាន គំនិតស្នេហាជាតិ។ ដោយសារតែ​ស្រែកឃ្លាន​និងអំណាចខ្លាំង​ពេក ហ៊ុនសែន ហានប្រើនូវគ្រប់លកវិធីដើម្បីអោបអំណាចដែលគាត់កំពុង​តែគិតថាជាកេរ្ត៍​ដែលម៉ែឪគាត់ទុកឲ្យទៀតផង រហូតដល់ហ៊ុនសែនមិនដឹងថាតួនាទីរបស់រដ្ឋភិបាល​មានសិទ្ធ​អំណាចត្រឹមណាផងដូចជា ហ៊ុនសែនហ៊ានប្រើអំណាចដែលគ្រាន់តែជាអង្គការនីតិប្រតិបត្ត​ទៅលូកកកូរកកាយលើល្ថាប័នឯករាជ្យដ៍ទៃទាំងមិនចេះខ្មេះមេដឹកនាំអាស៊ានអីបន្តិចសោះ
    ហើយ មិនត្រឹមតែប៉ុណ្ណោះហ៊ុនសែនលូកកកូកកាយរហូតដល់អ្នកកំប្លែង​ទៀតពិតជានាយករដ្ឋមន្ត្រីឥសន្តាប់ធ្នាប់និងគំរក់រកអ្វីប្រៀបគ្មាន។

  15. 18 Mina says:

    មានកង្កែបមួយខំស្រែកពីក្នុងអណ្តូង…ជឹតបានពាក់ដួននឹងអាវផាយហើយ។ ជ៍យយោ៧មករាសញ្ញាទេវតាស្រីលើកជើង…ចាំ។