ថ្ងៃទី 2 មិថុនា 2012
ដោយ: គ្រីទិច
CEN
សុគន្ធ នីសា ដែលជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់់បានធ្វើការបដិសេធទៅនឹងភាពពាក់ព័ន្ធណាមួយ នៅក្នុងការនិយាយរឿងនយោបាយ តាមហ្វេសប៊ុក ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតនាថ្ងៃទី៣ ខែមិថុនា។
តាមរយះហ្វេសប៊ុករបស់នាង សុគន្ឋ នីសាបាននិយាយថា “ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នាថា មានអ្នកប្រើប្រាស់រូបភាព និងឈ្មោះខ្ញុំដើម្បីនិយាយពីបញ្ហានយោបាយផ្សេងៗ “។នីសានិយាយបន្ថែមទៀតថា “ ខ្ញុំសូមបញ្ជាក់ថានីសាប្រើប្រាស់តែProfile មួយនេះទេដើម្បីចែកចាយព័តមានការងារផ្ទាល់ខ្លួនខ្លះៗដល់ប្រិយមិត្តគាំទ្រ នាងខ្ញុំសូមបដិសេធរាល់ Profile ទាំងអស់ក្រៅពីនេះ”។
នៅតាមហ្វេសប៊ុក គេសង្កេតឃើញមានយ៉ាងហោចណាស់ឈ្មោះសុគន្ធ នីសារហូតដល់៧។ សុគន្ធ នីសា ទើបតែបានវិលត្រឡប់ មកពីការសម្តែង នៅសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី៣០ខែឧសភា។ នាងជាតារាសម្តែងដែលបានរះចេញពីខេត្តក្រចេះមក៕

ត្រឹមត្រូវនេះទើបសមជាតារាដ៏ល្អ។
មិនដូចជាពួកតារាកំប្លែងតាមសីុពេរនិងតារាហេងស៊ុយខ្លះនោះទេ។
LA ORR NASS NEARNG SOKOUN NISA…YOU BECAME A BLINDED,DEAF, and CRAZY…WITH KHMER POLITIC BETTER THAN you know everything.
*Khmer Nationalist can not living with freedom and peace in one UNFAIR regime [ like New sdach kan H.S regime for example].]
ខ្ញុំជាអ្នកខេត្តក្រចេះដែរ ខ្ញុំសូមគាំទ្រនូវទស្សនៈរបស់នាង….សូមនាងបន្តធ្វើជាតារាគំរូសម្រាប់តារាដទៃទៀត និងតារាកំប្លែងមួយចំនួន ដែលចាំតែតាមស៊ីពែរគេ…
ពួកនីងកេហៅថាពួកកំប្លែងបក្ស
Message