ដោយ សុ ជីវី
2012-06-03
វិទ្យុអាស៊ីសេរី
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស គ្រោងនឹងវិលមកកម្ពុជាវិញ នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចប់។

លោក សម រង្ស៊ី ថ្លែង ទៅ កាន់ អ្នកកាសែត និង ពលរដ្ឋ ជា ច្រើន រយ នាក់ នៅ ឯ ទីស្នាក់ការ គណបក្ស សម រង្ស៊ីក្នុង ក្រុង ភ្នំពេញ នា ថ្ងៃ ៣០ កក្កដា ២០០៨។ (RFA File)
លោក សម រង្ស៊ី បានប្រកាសបែបនេះតាមសន្និសីទវីដេអូ ទៅកាន់សមាជិក និងអ្នកគាំទ្រគណបក្សរបស់លោក នៅថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៣ នៅយប់ថ្ងៃទី០១ ខែមិថុនា នាមុខតុលាការកំពូល ឬអតីតអាគាររដ្ឋសភា។
លោក សម រង្ស៊ី នៅតែបញ្ជាក់ថា ការវិលមកវិញនេះ គឺពុំត្រូវការអោយមានការសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកណ្ដាល លោក សុន ឆ័យ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើគណបក្ស សម រង្ស៊ី ឈ្នះបានសំឡេងច្រើនដូចការរំពឹងទុក លោក សម រង្ស៊ី នឹងវិលមកកម្ពុជាវិញ ដោយមិនបារម្ភពីទោសទណ្ឌប្រឆាំងរូបលោក ដែលត្រូវកាត់សេចក្ដីដោយតុលាការនាពេលកន្លងមកនោះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវបានតុលាការប្រទេសកម្ពុជា ផ្ដន្ទាទោសអោយជាប់ពន្ធនាគារជាង ១០ឆ្នាំ ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ការក្លែងឯកសារសាធារណៈ ក្លែងឯកសារផែនទី និងផ្សព្វផ្សាយព័ត៌មានមិនពិត។
អនុប្រធាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា រដ្ឋាភិបាលមិនដែលហាមឃាត់លោក សម រង្ស៊ី ក្នុងការវិលចូលស្រុកទេ ប៉ុន្តែលោក សម រង្ស៊ី ត្រូវតែប្រឈមមុខចំពោះមុខច្បាប់នៅកម្ពុជា។
អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច។ លោកមានប្រសាសន៍ថា ប្រសិនបើលោក សម រង្ស៊ី ធ្វើដូចការប្រកាសរបស់លោកមែននោះ គឺជាហេតុផលល្អសម្រាប់លោកនៅក្នុងឆាកនយោបាយនៅកម្ពុជា។ លោក សុខ ទូច បញ្ជាក់ថា ទោះជាបែបណា ទោសកំហុសរបស់លោក សម រង្ស៊ី គឺកើតឡើងដោយសារលោកខ្វល់ខ្វាយពីប្រយោជន៍ជាតិ។
អ្នកវិភាគក៏បានរំពឹងទុកដែរថា គណបក្ស សម រង្ស៊ី អាចនឹងទទួលបានការគាំទ្រកាន់តែច្រើនសម្រាប់ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៣ ប្រសិនបើលោក សម រង្ស៊ី បានវិលមកប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រសិនបើលោក សម រង្ស៊ី វិលមកកម្ពុជាវិញ ដូចការប្រកាសរបស់លោកមែននោះ លោកគឺជាវីរជន ម្នាក់ដ៍សំខាន់។ ប៉ុន្តែផ្ទុយទៅវិញ បើលោកមិន វិលមកកម្ពុជាវិញ ដូចការប្រកាសរបស់លោកនោះទេ លោកគឺជាជនម្នាក់ដ៍កំសាក។ ហើយនាម “សម រង្ស៊ី” នឹងពុំនៅក្នុងបេះដូងប្រជាជនទៀតឡើយ។
បើសិនជាឯកឧតម្តសម រង្សុីនៅតែជាប្រេងចំណែកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនជាទឹកនោះមិន អាចរលាយចូលគ្នាបានឡើយ។តើការទន្ទឹងរងចាំរបស់ជនរួមជាតិមានរយះពេលយូរអង្វែងប៉ុណ្ណា?
វិលមកធ្វើអី នៅសម្ងំនៅហ្នឹងសិនទៅ៕ ទោស១០ឆ្នាំ របស់លោក មិនទាន់ផុតសុពលភាពទេ។
វិលមកវិញ ដូចទៅដេកគុកអញ្ចឹង។ មានស៊ី អត់សែន…. មានសែន អត់ស៊ី…..
កុំថាចោល ត្រូវធ្វើអោយបាន!!!
ខ្ញុំចង់ឲ្យលោកប្រធានគណបក្សសម រង្សីវិលត្រឡប់ចូលស្រុកខ្មែរវិញដើម្បីភាពកក់ក្តៅសម្រាប់អ្នកគាំទ្ររបស់លោក និងចាប់ផ្តើមឆាកនយោបាយរបស់គាត់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខ។
ខ្ញុំគាំទ្រការត្រលប់មកវិញរបស់លោក និងចង់អោយប្រជាជនកម្ពុជាយល់ច្បាស់ពីលោក។ សូមវិលត្រលប់មកកម្ពុជាវិញដើម្បីពួកយើងបោះឆ្នោតជូនលោកដោយទំនុកចិត្ត។
មានគេសែនទើបបានសុីពេលមានសីុទើបមានសុខាពេលមានសុខាទើបស្រុកមានរិទ្ធិ!
ធ្វើនយោបាយបែបនេះ មិនដឹងមកធ្វើអីទេ
សុខសុខធ្វើបាបខ្លួនឯង នៅអោយស្ងៀមៗទៅ គួរតែយកគំរូតាម ប្រទេសភូមា លោកស្រី អង់សាន់ ស៊ូជី
ដូច្នេះស្រុកខ្មែរត្រូវតែសូកបា៉ន់។
បើចូលបានចូលមកកុំទៅនៅប្រទេសគេធ្វើអ្វី កើតមកនឹងត្រូវបានស្លាប់ទៅវិញជាធម្មតា បើគេមិនគិតពីផលប្រយោជន៍ជាតិ យើងឃើញថាយើងអាចធ្វើបាន សូមវិលមកវិញមក។ ព្រោះបើគ្មានវត្តមានលោកទេប្រៀបដូចជាការឈ្នះរបស់ដៃក្នុងនាមបេក្ខភាពម្នាក់បានលេខមួយក្នុងនាមប្រឡងជាមួយមនុស្សម្នាក់ បែបនេះឥតន័យ។
If SRS has already said he will come back, then he MUST come back. If he won’t keep his promiss, he MUST be a really big LIAR.
If Sam Rainsy come back, there will be more and more strikes and trouble all over in Cambodia. And then the Khmer sociaty will not have peace any more, for sure.
ហាណូយចង់ឃើញសមរង្សីឈ្លាតឆ្ងាយពីរបបនយោបាយខ្មែរ គេនឹកចាំបានថាគ្រាន់តែដកបង្គោលព្រុំដែនខ្មែរ-យួន ធ្វើឲ្យពួកអាយ៉ង ក្តៅក្រហាយយ៉ាងខ្លាំងណាំប៉ាពីភ្នំពេញដល់ទីក្រុងហាណូយ ឲ្យតាមចាប់អ្នកនយោបាយខ្មែរមួយនេះ។ ចំណុចសំខាន់គឺ លោកសមរង្សីធ្វើឲ្យខាតប្រយោជន៌រួមយួន-ខ្មែរ។ លោកសមរង្សី បានដើរឆ្ងាយពីក្បួននយោបាយបក្ស ហើយរូបលោក និងក្លាយជាអាយ៉ាងថ្មីមួយទៀតនៅពេលណា លោកឈានជើងចូលស្រុកវិញ៕
The new puppet serve great nation, if SRS welcome back in political folder. His future will at cloud which overlap in history once told when Pen Sovann arrested by HUN SEN’s men. Hanoi most wanted is SRS which its policy a MUST wipe his activity out of luck. Yes, most people will deny, but the destination in joint cooperation’s hand.
សូមស្វាគមន៍លោក សម រង្ស៊ី ត្រឡប់មកស្រុកយើងវិញ
ដើម្បីជួយគ្នាអភិវឌ្ឍន៍ស្រុកខ្មែរឲ្យរីកចម្រើនដូចប្រទេសជិតខាង៕
បើមកវិញសុំអោយរាងចាលកុំធ្វើនយោបាយឡេឡឹៗដូចមុនអោយសោះ ហើយសូមកុំតាំង ខ្លួនធ្វើជា ថៅកែ បាតុកម្ម ដែលនាំអោយអស្តិរភាពសង្គមអោយសោះ បើពុំដូចឆ្នោះទេគឺ កុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ សូមផ្តាំអោយហើយថៅកែបាតុកម្មអើយ។
តើលោកសមរង្សីដឹងថាហ៊ុនសែនខ្លាច់ប្រជាប្រិយភាពរបស់លផកទេ? គាត់តែងរកលេសនេះលេសនោះដ់ម្បីកំចាត់លោកចេញពីស្រុកខ្មែរ នៅពេលដែលលោកនៅឯបរទេស គឺជាគោលដៅរបស់ហ៊ុនសែនហើយ តែបើលោកត្រឡប់មកស្រុកខ្មែរវិញ លុះត្រាទេលោកមានអ្វីជាសំអាងថានឹងមិនត្រូវបានតុលាការរបស់ហ៊ុនសែនចាប់ដាក់គុកចាំមក តែបើគ្មានទេសូមនៅទីនោះល្អជាង ព្រោះពិភពលោកបច្ចុន្នប្បគេមានបច្ចេកទេសទំនើបបែបនេះ លោកអាចនិយាយមកកាន់ប្រជាពលរដ្ឋតាមរយៈ Video forum បានទេ។ ប្រសិនលោកមកបើតុលាការហ៊ុនសែនចាប់ដាក់គុក តើលោកធ្វើអ្វីបាន? នេះជាមតិនិងចេតនាលល្អរបស់ខ្ញុំ។
លោកនាយករដ្ឋមន្រ្តីគួរពិចារណាលើកំហុសលោកសមរស្សុីពីព្រោះគាត់ខុសព្រោះជាតិ
ទោះយ៉ាងណាក៏លោកសម រង្ស៊ីគ្មានទោសក្បត់ជាតិ
ដូចហ៊ុន សែនឡើយ ។ វាជារឿងធម្មតាទេដែលហ៊ុន
សែនប្រើអំណាចគម្រាមលោកសម រង្ស៊ីមិនឱ្យចូលស្រុក
ខ្មែរវិញបាននោះ ព្រោះថាហ៊ុន សែនដឹងថានៅក្នុងថិរៈវេលា
វែង ហ៊ុន សែនមិនអាចទប់លោកសម រង្ស៊ីជាប់ឡើយ ។
ហេតុអ្វី? ហេតុថាហ៊ុន សែនកំពុងរស់លើភាពក្លែងក្លាយ
ឥតមានខ្លឹម កាលដែលលោកសម រង្ស៊មានខ្លឹមគ្រប់គ្រាន់
សម្រាប់តតាំងជាមួយមនុស្សខ្លឹមដើមទាល់ដូចហ៊ុន សែន ។
បើហ៊ុន សែនខ្លាំងហើយល្អ ហ៊ុន សែនមិនចាំបាច់ជួលអង្គ
រ័ក្សរាប់ពាន់ឱ្យចោមរោមខ្លួនដូចហ្វូងឃ្មុំនោះឡើយ ។ វាគួរ
ឱ្យចង់សើចដែលជនពាលកំណាចនិងកំសាកអួតវើតកំពស់
ហួសពីសារធាតុពិតរបស់ខ្លួនទាំងមុខក្រាស់ទៅកើត! តើដឹងថា
វាខាតបង់ប្រាក់រដ្ឋអស់ប៉ុន្មានលានដុល្លាទេក្នុងមួយខែៗដែល
ហ៊ុន សែនបានលួចយកមកចំណាយឱ្យអង្គរ័ក្សភ្តាល់ខ្លួន?
ហើយអង្គរ័ក្សដែលការជនក្បត់ជាតិតែម្នាក់ ទទួលបានប្រាក់
ខែប្រាំដងច្រើនជាងទាហានការពារនគរ ហើយអង្គរ័ក្សទាំងនេះ
កោងព្រហនជាងហ៊ុន សែនទៅទៀត ។ សោះបីកោតតែពួកឆ្កែបំរើ
ហ៊ុន សែនវាមើលមិនឃើញសោះនូវភាពខ្ជោះខ្ជាយនៃថវិការជាតិ!
These dogs must have been well fed, that’s why they bark loudly
to defend their cocky, vicious, and arrogant master!
តើមានអ្វីកើតឡើងជាបន្តទៀតចំពោះកម្ពុជា ក្រោយពីគណបក្សប្រជាជនរបស់លោកហ៊ុន សែននៅតែបន្តគ្រប់គ្រងសំលេងឆ្នោតបានច្រើនដដែលនោះ?ការវិលត្រលប់របស់លោកពិតជាមានសារសំខាន់ណាស់សំរាប់ប្រជាជនខ្មែរ និងប្រទេសជាតិ។
អ្នកស្រី អ៊ុងសាន សូជី ស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះជាង២០ឆ្នាំ តែគាត់នៅអាចសំរេចបានយ៉ាងជោគជ័យក្នុងជីវិតនយោបាយ។ ១០ឆ្នាំមិនយូរទេ តែកម្ពុជានៅមានអនាគតវែងឆ្ងាយទៀត។អ្នកទោសស្នេហាជាតិគឺធ្វើអោយពិភពលោកស្ញប់ស្ញែងទៅវិញទេ។ គិតសារជាថ្មី ហើយត្រូវត្រលប់មកវិញទោះបីជាលោកប្រឈមមុខនឹងការជាប់ពន្ធនាគាក៏ដោយ បើលោកគិតថាលោកធ្វើដើម្បីខ្មែរ ការពារខ្មែរ។ ខ្ញុំគាំទ្រគោលនយោបាយរបស់លោក ដើម្បីផ្លាស់ប្តូរ!!!!!!!!!!!!
Whether Sam Raingsey returns home or not, I still think he is one of our nationalist who tries to defend our nation to the best of his ability. He doesn’t have Cambodian blood on his hand like Hun Sen. He did not steal money from our nation like the Huns. His action is defending our territory which is stolen by Vietnam.
@@@@Hun sen prepare his Plan already.Put ah chhay and rourmrith srey khmeng together look like TOM and GERRY.
.Hun sen dogs will arrest him 100%.
-sam rainsy will Back to Phnom-penh to see Mrs clint and President OBAMA.???.
បើសម រង្សីមិនមកវិញដូចខ្លួនអះអាងទេ គឺសុនខសុទ្ធតែម្តង។
ហាសហាសហាសហាសហាហា យ៉ាប់ណាស់ក្រុមសារពត៏មានសេរីឬអាណាធិប្បតេយ្យអើយ
Ho Tun’s hero, SR, has lost a lot of supports, hahahahahaha……….I have a pity on him!
Message
-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
-លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
-លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
-ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
-ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
-ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
-នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
-ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
ហុនសែនទាំងអស់
-កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
-ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
-ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
-កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
-លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
-អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
-លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
-ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
នៅពេលបោះឆ្នោត
-មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
-ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
-ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
-ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
-ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
-ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
យោជន៏នៅពេលបោះឆ្នោត
-តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
-លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
-លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
បានចូលស្រុកខ្មែរ
-រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
-លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
-លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
ត្រចៀកធ្វើមិនដឹងមិនលឺ
-មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
-តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
ចាប់ប្រជាជនដាក់គុគទៀត
-តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
ព្រៃផ្សៃជាទីបំផុត
-ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
-ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
-មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
ទើបគេជួយវិញ
-ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
និងភូមិឃុំមិនអោយជួសជុលផ្ទះ
-ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
ទិញដែកយកមកធ្វើផ្ទះសំបែង
-អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
-នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
-តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
-តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
សន្លឹកឆ្នោត
-លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
-លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
Anonymous May 31, 2012
ចាំតែទឹកភ្នែកទេសំរាប់ប្រជារាស្រ្តក្រីក្រនោះ ព្រោះថាពួកគាត់គ្មានអ្វីជាសំអាង គ្មានអ្វីជាជំនួនជូន ដល់ពួកអស់លោកដែលមានអំណាចដើម្បីជ្រកកោនក្រោមព្រះបារមីនោះទេ កុំសង្ឃឹមថាមានយុត្តិធម៌អោយសោះសំរាប់រាស្រ្តស្លូតត្រង់។ ម្ចាស់ដីក្លាយជាអ្នកទោស អ្នករំលោភបំពានច្បាប់អាច មានសិទ្ធទទួលយកដីដោយស្របច្បាប់ទៅវិញ តើយុត្តិធម៌នៅត្រង់ណាសំរាប់សង្គមខ្មែរបច្ចុប្បន្ន? តើអនាគតស្រុកខ្មែរក្លាយជាយ៉ាងណា តើអាចមានអ្នកជួយស្រោចស្រង់ស្រុកខ្មែរអោយរួចចេញផុតពី របបដែលគ្មានភាពយុត្តិធម៌នេះបានទេ?
-មានប្រជាជានជាច្រើនមិនបានចូលរួមបោះឆ្នោតមិនតិចជាត1លាននាក់នោះទេ
-មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
ថ្ងៃ។
-នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
-នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
មិនហើយ
បើលោកត្រលប់មកស្រុកវិញ នោះលោកនឹងទទួលសំឡេងកាន់តែច្រើន កុំអោយគេជិះសេះលែងដៃ ពេក។ក្នុងនាមខ្ងុំជាខ្មែរមួយរូបខ្ងុំសូមគាំទ្រពេញទំហឹង។ព្រោះលោកក៏ជាមនុស្សម្នាក់ហ៊ានប្រឆាំងតវ៉ា និងរឿងអយុត្តិធម៌។
Happy to hear you are coming back to homeland, I do support your promise, and I hoped you can do it. This time you are not win but the vioce was increased, it good sign that your goal is nearly reach, and I expected your will be won next.