អ្នកសង្កេតការណ៍​ វាយតម្លៃបឋមលើ​ទិដ្ឋភាព ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ រយៈពេល​មួយ​ព្រឹក​នេះ​

ថ្ងៃទី 3 មិថុនា 2012
ដោយ: រតនា
CEN

ភ្នំពេញ: មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២​នេះ បានលើកឡើង​ចំពោះ​សកម្មភាព​អសកម្ម​មួយចំនួន ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​។ ក៏ប៉ុន្តែ​អ្នកសង្កេតការណ៍ មិនឃើញ​មាន​អសន្តិសុខ​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​ទេ​។​

ចំពោះ​មន្ត្រី​រៀបចំ​ការបោះឆ្នោត ក៏ត្រូវ​បាន​លោក គល់ បញ្ញា មើលឃើញថា មាន​បញ្ហា មួយចំនួន​មិនបាន​យល់​ពី​នីតិវិធី នៃ​ការបោះឆ្នោត ពេល​ចាប់​ផ្ដើមដំបូង ដោយ​នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៣​មិថុនា នៅតាម​ការិយាល័យ​ខ្លះ មន្ត្រី​រៀបចំ​ការបោះឆ្នោត មិនបាន​បង្ហាញ​ហឹប​ឆ្នោត ឲ្យ​អ្នកសង្កេតការណ៍​ឃើញ​ទេ និង​តាម​ការិយាល័យ​ខ្លះទៀត អ្នកបោះឆ្នោត បាត់ឈ្មោះ និង​ពិបាក​រក​ឈ្មោះ ជាដើម​។

​ចំពោះ​ស្ថានភាព​សន្តិសុខ​នៅ​ថ្ងៃ​បោះឆ្នោត​វិញ ត្រូវបាន​លោក គល់ បញ្ញា បញ្ជាក់ថា ពុំមាន​អំពើហិង្សា​ណាមួយ កើតឡើង​នៅតាម​មណ្ឌលបោះឆ្នោត នៅឡើយ​ទេ គិត​ត្រឹម​ម៉ោងជាង ១១ ព្រឹក​នេះ​៕​

What Next?

Recent Articles

2 Responses to "អ្នកសង្កេតការណ៍​ វាយតម្លៃបឋមលើ​ទិដ្ឋភាព ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ រយៈពេល​មួយ​ព្រឹក​នេះ​"

  1. khmer007 says:

    -មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
    ថ្ងៃ។
    -នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
    រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
    -នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
    មិនហើយ