ជន​ជាតិ​វៀតណាម​ប្រមាណ​៤០​នាក់​បោះ​ឆ្នោត​នៅ​ស្រុក​លើកដែក

ដោយ អាន ស៊ីថាវ
2012-06-03
​វិទ្យុ​អាស៊ីសេរី

ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៣ មិថុនា អ្នក​អង្កេត​ការ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​បាត់​ឈ្មោះ ហើយ​នៅ​ការិយាល័យ​ខ្លះ​មាន​ចំនួន​ជន​ជាតិ​វៀតណាម​បាន​ចូល​រួម​បោះ​ឆ្នោត​នេះ​ផង​ដែរ។

អ្នក​អង្កេត​ការ និង​ជា​បេក្ខជន​លេខ​រៀង​ទី​១ នៃ​គណបក្ស សម រង្ស៊ី លោក លួន ធី បាន​ឲ្យ​ដឹង​ថា​នៅ​មណ្ឌល​លេខ ១១១៧ នៅ​ភូមិ​បឹងលើ ស្រុក​លើកដែក ខេត្ត​កណ្ដាល មាន​ជន​ជាតិ​វៀតណាម​ប្រមាណ​ជា ៤០​នាក់ បាន​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។

លោក ធី សំគាល់​ថា អ្នក​ទាំង​នោះ​ជា​វៀតណាម ដោយ​ឈ្មោះ និង​ការ​និយាយ​ខ្មែរ​មិន​ច្បាស់​ជា​ដើម ប៉ុន្តែ​លោក​បញ្ជាក់​ថា អ្នក​ទាំង​នោះ​មាន​ឯកសារ​គ្រប់​គ្រាន់ ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​បាន។

ខ្ញុំ​ថា គាត់​យួន ព្រោះ​ត្រកូល​គាត់ សុទ្ធ​តែ គ្វៀង យាំង ទាំង​អស់។ កាល​មុន គាត់​មាន​ទំរង់ ១០១៨ ហើយ​ដល់​ក្រោយ​មក​មេឃុំ ហើយ​និង​ស្មៀន​គេ​ធ្វើ​ឲ្យ​បាន​ទាំង​អស់ ហើយ​ដល់​គេ​មក​បោះ​ខ្ញុំ​តវ៉ា​ទៅ គេ​ថា គេ​មាន សំណុំ​បែប​បទ អត្តសញ្ញាណ សម្រាប់​បោះ​ឆ្នោត អញ្ចឹង​គេ​ឲ្យ​បោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ការិយាល័យ​នៅ​មណ្ឌល ១១១៧ អ្នក​ស្រី ស៊ីឡេង ចន្ទ័សុខា បាន​ឲ្យ​ដឹង​ថា នៅ​មណ្ឌល​មាន​អ្នក​បោះ​ឆ្នោត​ចំនួន ៥៥១​នាក់ ក្នុង​នោះ​អ្នក​ស្រី​អង្កេត​ឃើញ​មាន​ជន​ជាតិ​វៀតណាម បាន​ចូល​រួម​បោះ​ឆ្នោត​ដែរ ដោយ​សារ​តែ​មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​អ្នក​ស្រី​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​មាន​ជន​ជាតិ​វៀតណាម​បាន​ចូល​រួម​បោះ​ឆ្នោត​នេះ។

អ្នក​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​របស់​ខ្ញុំ​ហ្នឹង គឺ​មាន​វៀតណាម​មួយ​ចំនួន។ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​រៀប​ចំ​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ទេ រឿង​អ្វីៗ​ផ្សេង គឺ​ស្ថិត​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។ ខ្ញុំ​អត់​ដឹង​ថា កាល​ណា​អ្នក​ណា​ដែល​មក​បោះ មាន​សំណុំ​ឯកសារ​ត្រឹម​ត្រូវ ច្បាស់​លាស់ មាន​អត្តសញ្ញាណ​ប័ណ្ណ មាន​ឯកសារ​គ្រប់​គ្រាន់ គឺ​ខ្ញុំ​ឲ្យ​គាត់​ចូល​បោះ។

អគ្គលេខាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត គឺ​សម្រាប់​ជន​ជាតិ​ខ្មែរ គឺ​ជា​អ្នក​បោះ​ឆ្នោត ហើយ​អត់​មាន​វៀតណាម​ណា​មក​បោះ​ឆ្នោត​ទេ ដោយ​លោក​បញ្ជាក់​ថា ដើម្បី​បោះ​ឆ្នោត​បាន គឺ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​អត្តសញ្ញាណ​ប័ណ្ណ ឬ​ក៏​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បោះ​ឆ្នោត។

លោក ទេព នីថា មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឲ្យ​ជន​ណា​ម្នាក់ បើ​សិន​ជន​នោះ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់ ហើយ​ជន​នោះ​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​នៅ​ពេល​ដែល​មាន​ឯកសារ​គ្រប់​គ្រាន់ នៅ​ពេល​បោះ​ឆ្នោត។

លោក ទេព នីថា៖ «អ្នក​ដែល​មាន​ឯកសារ​ជា​ជន​ជាតិ​ខ្មែរ គឺ​ចង់​និយាយ​ថា​គាត់​មាន​ឯកសារ​ដែល​បញ្ជាក់​ថា​គាត់​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ត្រូវ​មាន​ឯកសារ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទៀត។ អញ្ចឹង ក្នុង​ករណី​ដែល​មាន​ជន​បរទេស​មក​បោះ​ឆ្នោត ដោយ​ពុំ​មាន​ឯកសារ​អី​ត្រឹម​ត្រូវ គឺ​ខុស​ច្បាប់ ព្រោះ​ថា គ.ជ.ប អនុវត្តន៍​តាម​ច្បាប់ និង គ.ជ.ប ពុំ​មាន​សមត្ថកិច្ច​នឹង​ចេញ​ឯកសារ​បញ្ជាក់​សញ្ជាតិ​ឲ្យ​អ្នក​ណា​ម្នាក់​ទេ។ កាល​ណា​គេ​មាន​ឯកសារ​ត្រឹមត្រូវ​ហើយ យើង​នឹង​ចុះ​ឈ្មោះ​ឲ្យ មាន​ឯកសារ​ត្រឹម​ត្រូវ​ហើយ គឺ​អនុញ្ញាតិ​ឲ្យ​បោះ​ឆ្នោត»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទូទាំង​ប្រទេស​មាន​ឃុំ-សង្កាត់ ចំនួន ១.៦៣៣ និង​មាន​ចំនួន​អ្នក​បោះ​ឆ្នោត ជាង ៩​លាន​នាក់ និង​មាន​ការិយាល័យ​បោះ​ឆ្នោត ១៨.១០៧​ការិយាល័យ នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "ជន​ជាតិ​វៀតណាម​ប្រមាណ​៤០​នាក់​បោះ​ឆ្នោត​នៅ​ស្រុក​លើកដែក"

  1. រិទ្ទីផល says:

    អាមួយថាអាមួយ!!!ចុះអាណា?ជាអ្នកចេញអត្តសញ្ញាណប័នឲ្យជជនជាតិយួនទាំងនេះ?
    តើពួកយួនទាំងនេះចូលសញ្ញាតិខ្មែរពេលណា?

  2. AH TEP NITHA EUY ,AING KONG TAI ROUNTASS BANH SLAPP TIES .HE IS A DOG and LIAR.

  3. khmer007 says:

    -ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    Anonymous May 31, 2012

    ចាំតែទឹកភ្នែកទេសំរាប់ប្រជារាស្រ្តក្រីក្រនោះ ព្រោះថាពួកគាត់គ្មានអ្វីជាសំអាង​ គ្មានអ្វីជាជំនួនជូន ដល់ពួកអស់លោកដែលមានអំណាចដើម្បីជ្រកកោនក្រោមព្រះបារមីនោះទេ កុំសង្ឃឹមថាមាន​យុត្តិធម៌អោយសោះសំរាប់រាស្រ្តស្លូតត្រង់។ ម្ចាស់ដីក្លាយជាអ្នកទោស អ្នករំលោភបំពានច្បាប់អាច មានសិទ្ធទទួលយកដីដោយស្របច្បាប់ទៅវិញ តើយុត្តិធម៌នៅត្រង់ណាសំរាប់សង្គមខ្មែរបច្ចុប្បន្ន? តើអនាគតស្រុកខ្មែរក្លាយជាយ៉ាងណា តើអាចមានអ្នកជួយស្រោចស្រង់ស្រុកខ្មែរអោយរួចចេញផុតពី របបដែលគ្មានភាពយុត្តិធម៌នេះបានទេ?

  4. nara says:

    ការទង្វើរបៀបនេះមិនខុសអ្វីពីការបណ្តេញចេញ
    ប្រជាជនខ្មែរហើយឲ្យយួនមានសិទ្ធិលើទឹកដីខ្មែរ ៕

  5. កុំថាឲ្យខ្ញុំធ្វើអី ព្រោះខ្ញុំធ្វើដោយបង្ខំទេ ព្រោះអីខ្ញុំត្រូវយួនខ្លេជាប់ហើយ!

  6. យួន ! យួន says:

    លោក សម រង្សី ( khmer007 ) បើសិនជារហ័សនាមនេះជារបស់លោក ! ខ្ញុំសូមជូនយោបល់លោកខ្លះ
    ៗ ថាលោកគួតែរកវិធីចូលស្រុកវិញ ដើម្បីកែទំរងបញ្ហាផ្ទៃក្នុងគណះបក្សរបស់លោក ! លោកគួតែគិតថាគណះបក្សសិទ្ធមនុស្ស ហេតុអ្វីគេមានសំលេងប្រកិតនិងគណះបក្សរបស់លោក
    ប្រជាជនខ្មែរគេដឹងបើទោះបីគណះបក្សរបស់លោកមិនឈ្នះ ! ក៏គេបោះអោយលោក ! ដើម្បីអោយ
    កាពារប្រជាជនដែលត្រូវគេសង្កត់សង្កិន ! ដើម្បីអោយលោកធ្វើជាឆ្អឹងទទឹងករបស់លោកហ៊ុនសែន !
    ដើម្បីអោយលោកមានសំលេងភាគច្រើននៅក្នុងរដ្ឋាភិបាល !