ជន​ជាតិ​វៀតណាម​ប្រមាណ ៤០០​នាក់​បោះ​ឆ្នោត​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2012-06-03
វិទ្យុ​អាស៊ីសេរី

ទាក់​ទង​បញ្ហា​បោះ​ឆ្នោត​មិន​ប្រក្រតី​នេះ​ដែរ ក្រុម​អ្នក​សង្កេតការណ៍ របស់​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​នៅ​តំបន់​ទន្លេសាប​នៃ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប គឺ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២ មាន​អ្នក​និយាយ​ភាសា​វៀតណាម ប្រុស​ស្រី​រាប់​រយ​នាក់ បាន​ចូល​ទៅ​បោះ​ឆ្នោត​មុន​ប្រជាពលរដ្ឋ​ខ្មែរ។

ស្ត្រី​ជន​ជាតិ​វៀតណាម ឈ្មោះ មើយ ធីសាន រស់​នៅ​ភូមិ​ចុងឃ្នៀស សង្កាត់​ចុងឃ្នៀស នៃ​បឹង​ទន្លេសាប បាន​លើក​ម្រាម​ដៃ​ជ្រលក់​ថ្នាំ​បង្ហាញ​បន្ទាប់ពី​គាត់​បាន​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។ (RFA/Hang Savyouth)

ស្ត្រី ជន ជាតិ វៀតណាម ឈ្មោះ មើយ ធីសាន រស់ នៅ ភូមិ ចុងឃ្នៀស សង្កាត់ ចុងឃ្នៀស នៃ បឹង ទន្លេសាប បាន លើក ម្រាម ដៃ ជ្រលក់ ថ្នាំ បង្ហាញ បន្ទាប់ពី គាត់ បាន ចេញ ពី ការិយាល័យ បោះ ឆ្នោត នៅ ថ្ងៃ ទី ៣ ខែ មិថុនា ឆ្នាំ ២០១២។ (RFA/Hang Savyouth)

ក៏​ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ទី​នោះ បាន​បដិសេធ​ថា បើ​ទោះ​បី​ជា​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​ចេះ​និយាយ​ភាសា​វៀតណាម​ក៏ដោយ ក៏​មិន​ប្រាកដ​ថា ជា​ជន​ជាតិ​វៀតណាម​ទេ។

តើ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត ដែល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ទី​នោះ​យល់​ឃើញ​យ៉ាង​ណា?

តំណាង​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​នឹង​រៀប​ចំ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ស្តី​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៅ​លើ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ ដូច​ជា​ករណី​ជន​ជាតិ​វៀតណាម​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឱ្យ​ទៅ​បោះ​ឆ្នោត ការ​អនុញ្ញាតិ​ឱ្យ​អ្នក​គ្មាន​​​​អត្តសញ្ញាណ​ប័ណ្ណ មាន​តែ​ប័ណ្ណ​ព័ត៌មាន អាច​ចូល​ទៅ​បោះ​ឆ្នោត​បាន និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ភ្លាមៗ ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ជាដើម។

ការ​គ្រោង​ចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ ក្នុង​បំណង​បញ្ជាក់​ថា គេ​ពិបាក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ លើក​នេះ។

លោក សុខ គឹមសេង ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ការងារ​របស់​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​សៀមរាប បាន​អះអាង​ថា ចាប់​តាំង​ពី​ព្រឹក​ព្រលឹម នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២ ក្នុង​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប គឺ​មាន​អ្នក​ដែល​និយាយ​ភាសា​វៀតណាម​ប្រមាណ​ជិត ៥០០​នាក់​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ឱ្យ​ទៅ​បោះ​ឆ្នោត។

លោក សុខ គឹមសេង៖ «យើង​សង្កេត​ឃើញ​មាន​ការ​ដឹក​ដោយ​កាណូត ហើយ​និង​ការ​ដឹក​ដោយ​ឡាន ដែល​មាន​ការ​​​សម្រប​សម្រួល​ដោយ​មេឃុំ និង​មេភូមិ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទាំង​អស់​ហ្នឹង​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត។ ភាគ​ច្រើន​សឹង​តែ ៧០% អត់​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ គឺ​មាន​តែ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​មេឃុំ ហើយ​បោះ​ឆ្នោត​មុន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​អំណាច ម្ចាស់​សិទ្ធិ នៅ​ក្នុង​ឃុំ​ហ្នឹង​ទៅ​ទៀត»

ក្រុម​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​ការិយាល័យ​ចំនួន ២ នៅ​ក្នុង​សង្កាត់​ចុងឃ្នៀស គឺ​​លេខ​កូដ ០៤៨១ និង​លេខ ០៤៨២ ដែល​​មាន​ជន​ជាតិ​វៀតណាម​ជា​ច្រើន​រយ​នាក់ ទៅ​បោះ​ឆ្នោត។

ស្ត្រី​ម្នាក់ ឈ្មោះ មើយ ធីសាន់ អាយុ​ជាង ៤០​ឆ្នាំ ជា​ជន​ជាតិ​វៀតណាម បាន​លើក​បង្ហាញ​ចង្អុល​ខាង​ស្ដាំ​របស់​គាត់​ដែល​ប្រឡាក់​ទឹក​ថ្នាំ បន្ទាប់​ពី​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​ទី​នោះ​ចំនួន ៣​លើក​មក​ហើយ។

ឈ្មោះ មើយ ធីសាន់៖ «នៅ​ខាង​ទន្លេ ភូមិ​ចុងឃ្នាស នៅ​ពី​ឆ្នាំ​១៩៨១ ដល់​ឥឡូវ​អត់​ចេះ​កម្ពុជា​ច្រើន​ទេ។ បោះ​ឆ្នោត​សប្បាយ ព្រោះ​ថា​គេ​បាន​ឱ្យ​បោះ ១​ផ្ទះ ទៅ​២ៗ​នាក់ ទាំង​ប្ដី​ប្រពន្ធ​ទៅ​ហ្នឹង»

ទោះ​យ៉ាង​ណា​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រចាំ​សង្កាត់​ចុងឃ្នៀស បាន​និយាយ​ថា គេ​មិន​អាច​ហាម​ឃាត់​ជន​ជាតិ​វៀតណាម​ទាំង​នោះ មិន​ឱ្យ​បោះ​ឆ្នោត​បាន​ទេ។

លោក ទុយ រ៉ន ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត សង្កាត់​ចុងឃ្នៀស បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ទី​នោះ បាន​បំពេញ​ឯកសារ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់ ដែល​អាច​ឱ្យ​ពួក​គេ​មាន​សិទ្ធិ​បោះ​ឆ្នោត ដូច្នេះ​គណៈកម្មការ​របស់​លោក​ក៏​គោរព​ទៅតាម​គោលការណ៍​ច្បាប់​ដែរ។

លោក ទុយ រ៉ន៖ «ខាង​CECខ្ញុំ​មិន​យល់​ថា​គាត់​ចេះ​វៀតណាម​ច្រើន ឬ​តិច​ទេ ដែល​សំខាន់ គឺ​គាត់​មាន​បែប​បទ​​អាច​បោះ​ឆ្នោត​បាន។ អីចឹង ខ្ញុំ​អាច​ឱ្យ​គាត់​បោះ​ឆ្នោត»

មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​សង្កាត់​ចុងឃ្នាស បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទៅ​បោះ​ឆ្នោត​នៅ​ការិយាល័យ​លេខ ០៤៨១ និង ០៤៨២ ចំនួន​ជាង ៦០០​នាក់ គឺ​មាន​អ្នក​និយាយ​ភាសា​វៀតណាម​ប្រមាណ​ពី ៣០% ទៅ ៤០% ហើយ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ពុំ​មាន​ប័ណ្ណ​បោះ​ឆ្នោត​ទេ គឺ​មាន​តែ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត និង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ត្រឹម​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

31 Responses to "ជន​ជាតិ​វៀតណាម​ប្រមាណ ៤០០​នាក់​បោះ​ឆ្នោត​នៅ​សៀមរាប"

  1. ដីខ្មែរមុខយួន says:

    ចឹងចប់បាត់ហើយយួនមានអត្តសញ្ញាណប័ណ្តបាត់ហើយនឹង

  2. KR. says:

    Chet roy, Choy dek oeuy ! Dey Smer thao ke Yuons…

  3. Anonymous says:

    ក៏​ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ទី​នោះ បាន​បដិសេធ​ថា បើ​ទោះ​បី​ជា​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​ចេះ​និយាយ​ភាសា​វៀតណាម​ក៏ដោយ ក៏​មិន​ប្រាកដ​ថា ជា​ជន​ជាតិ​វៀតណាម​ទេ។​ ចុះម្នាក់ស្រីក្នុងរូបភាពនឹង​ កម្ពុជាមែន ?​

  4. *Dont be worry,all yourns ANTS will Destroy by S RATHA team soon.

  5. សម្តាចម៍ តេចោ says:

    សម័យសម្តាចម៍តេចោ ពិតជាអស្ចារ្យមែន ហើយ ពេលខ្លះសំលេងឆ្នោតនោះក៏ប្រហែលជាសំលេង
    ឆ្នោតសម្រាប់ជនជាតិយួនដែរ

  6. Name says:

    ខ្មែរមួយចំនួនវាមិនអោយបោះឆ្នោតទេ វាអោយតែយួនទៅបោះឆ្នោត រឿងអីវាមិនជាប់ អាខ្វាក់

  7. អ៊ុង វ៉ាន់ថន says:

    Ah KR is coocoo like his father. He always has nightmares about his old ugly wife!

  8. khmer007 says:

    -ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    Anonymous May 31, 2012

    ចាំតែទឹកភ្នែកទេសំរាប់ប្រជារាស្រ្តក្រីក្រនោះ ព្រោះថាពួកគាត់គ្មានអ្វីជាសំអាង​ គ្មានអ្វីជាជំនួនជូន ដល់ពួកអស់លោកដែលមានអំណាចដើម្បីជ្រកកោនក្រោមព្រះបារមីនោះទេ កុំសង្ឃឹមថាមាន​យុត្តិធម៌អោយសោះសំរាប់រាស្រ្តស្លូតត្រង់។ ម្ចាស់ដីក្លាយជាអ្នកទោស អ្នករំលោភបំពានច្បាប់អាច មានសិទ្ធទទួលយកដីដោយស្របច្បាប់ទៅវិញ តើយុត្តិធម៌នៅត្រង់ណាសំរាប់សង្គមខ្មែរបច្ចុប្បន្ន? តើអនាគតស្រុកខ្មែរក្លាយជាយ៉ាងណា តើអាចមានអ្នកជួយស្រោចស្រង់ស្រុកខ្មែរអោយរួចចេញផុតពី របបដែលគ្មានភាពយុត្តិធម៌នេះបានទេ?

  9. Khmer Pit says:

    សូម​កូន​ខ្មែរ​ងើប​​ឡើង​ដើម្បី​ជួយ​ខ្មែរ​ ព្រោះ​យួន​រស់​នៅលើ​​ដី​ខ្មែរ​ហើយ​មាន​ខ្មែរ​ពុក​រលួយ​​ចេះ​តែ​លំៗ យក​លុយ​ឲ្យ​យួន​មាន​សិទ្ធិ​បោះឆ្នោត​ពេញលេញ​​ អស្ចារ្យ​ណាស់​ខ្មែរ​អើយ​ខ្មែរ។ ខ្ញុំ​ខ្មែរ​សុទ្ធ​មិនមែន​ជា​អាយ៉ង​របស់​​បក្ស​ណាទេ​សូម​កុំ​យល់​ច្រឡំ

  10. Khmer Lover says:

    If it is real, should all Cambodians accept this election?

  11. ខ្មែរជាន់ក្រោយ says:

    បាត់បង ចៅចេកអាំង ទៅណាហើយ ៕​ហេៗ បងប្អនគាត់បានបោះឆ្នោត​ហើយ៕

  12. អនិច្ចាស្រុកខ្មែរ នៅតែមានយួន។

  13. nara says:

    ការបោះឆ្នោតក្នុងប្រទេសយើងមានភាពមិនប្រក្រតី
    ចាប់តាំងពីមុនការបោះឆ្នោតដោយការទង្វើរបស់បក្ស
    ដែលមានអំណាចគឺ បក្សរបស់ ហ៊ុន សែន

  14. វាមានតែអ្នកប៉ុន្មាននាក់នេះឯង ដែលទោម្នាស់ដោយសាចាញ់ឆ្នោត
    ចេះតែយកលេសចោទគេ តើមិនប្រក្រតីរឿងអី ? រឿងអនិកជននៅ
    ប្រទេសណាក៏មានដែរនៅលើពិភពលោកនេះនោះ សូម្បីតែអ្នកជេគណ
    បក្សប្រជាជននឹងក៏ជាអនិកជនផងដែរ ហើយក៏មានបអត្តសញ្ញានប័ណ
    ពីសញ្ជាតិទៀតផង ។ និយាអីចឹងពួកលោកសុទ្ធតែជាខ្មែរមិនមែនអាយ៉ង
    គណបក្សណាទាំងអស់បានន័យថាមិនចេះខុសទេ បើត្រូវក៏អើ បើខុសក៏អឺ
    ចេះតែដើថាដើរជេរបាតុណាបាតុណីមិនខ្ចីខ្វល់ឈឺក្បាល ។ អស់លោកជា
    ខ្មែរសុទ្ធសាធប៉ុន្តែទាស់តែអស់លោកស្គាល់ស្រុកខ្មែរមិនច្បាស់ បើជាអ្នកនៅ
    ស្រុកខ្មែរវិញគេហៅថាខ្មែរខុសគេមួយភូមិ អស់លោកដឹងការពិតនៅស្រុក
    ខ្មែរប៉ុន្តែអស់លោកធ្វើមិនស្គាល់ ។

  15. Name says:

    ខ្មែរត្រូវតែសាមគ្គីគ្នាព្រោះយើងមានឈាមជ័រជាខ្មែរ កុំអោយយួនវាគ្រប់គ្រងលើយើងហើយធ្វើមុខឌឺ ដាក់ខ្មែរដែលជាម្ចាស់ទឹកដីទៀត។ សាមគ្គីគ្នាជាធ្លង់មួយ ខ្ងុំមានមោទនភាពជាខ្មែរ តែខ្ងុំខ្មាសគេព្រោះខ្មែរចាញ់គេ។

  16. mouse says:

    វៀតណាម យួន​ចិនបក្សរបស់ ហ៊ុន សែន​​ 70% ខ្មែរសុទ្ធនិងកម្ពុជាក្រោម សមរង្សី30% គិតអោយច្បាស់ប្រយ័ត្នអស់ដី​អ្នកក្រចេញទៅរកការងារក្រៅដូចខ្លាចេញពីរូង

  17. ខ្មៃរស្រលាញ់ខ្មៃរ says:

    ប្រសិនបើវាជាការបពិតការបោះឆ្នោលើកនេះមិនអាចទទួលយកបានទេពិព្រោះការបោះឆ្នោតលើក
    នេះគឺជ្រើសរើសអ្នកដឺកនាំឃុំដៃលជាជនជាតិខ្មៃរសញ្ញាតខ្មៃរមិនមៃនជ្រើសរើសយួនអោយមកដឺក
    នាំឃុំខ្មៃរនោះទេយួនគ្មានសិទ្ធិអីត្រវបោះឆ្នោទេសូមអញ្ញាធរមេតាបើកភ្នៃកមើលផងបើសិនអ្នកនៅ
    មានចិត្តស្រលាញ់ជាតិខ្លួនអៃងកុំដូចអ្នកខ្លៈសុកចិត្តបិតភែ្នកអាណាធ្វើអីថ្វើទៅអោយតែអំណាច
    និងបុណ្យស័កអញនៅ

  18. Ratha says:

    ក្នុងនាមយើងជាជនជាតិខ្មែរសុទ្ធសាធ នាពេលបោះឆ្នោតម្ដងៗ
    ជាការបញ្ជាក់ឲ្តឃើញថា ជនជាតិវៀតណាមដែលរស់នៅក្នុង
    ទឹកដីខ្មែរយើងនោះមានច្រើនអស្ចារ្យ ខ្ញុំចង់សួរអស់លោកត្រង់ថា
    នរណាហ៊ានធានាដែរថា ខេត្តនីមួយៗតើមានស្រុកណាដែល
    មិនមានជនជាតិយួនរស់នៅខ្លះ? ហើយសព្វថ្ងៃនេះមានជនជាតិយួន
    រស់នៅក្នុងស្រុកខ្មែរចំនួនប៉ុន្មាន?

  19. Anonymous says:

    ដល់ពេលដែលខែ្មរ​ត្រូវភ្ញាក់ខ្លួន​ហើយ ហើយយួនកំពុងកំណត់វាសនាឲ​យើងហើយ

  20. ស,ស says:

    Supporting !! to Khmer007

  21. khmer007 says:

    -លោកហុនសែនឈ្នះដោយសារយួនឈរឈ្នោះក៏ដោយសារយួនដែរយួនរាប់លាននៅស្រុកខ្មែរ
    យួនយកទឹកដីក៏ហុនសែនមិនហានធ្វើអ្វីដែរគឺលឹបក្បាលបាត់

  22. ខ្មែរជាន់ក្រោយ says:

    អុញនោះ !​ លោកបង កូនខ្មែរ និយាយត្រូវមែនហើយ នៅចុងឃ្នៀសតែប៉ុន្មាននាក់ហ្នឹងទេ ។ យើងមិនទាន់និយាយដល់ ចាក់អង្រែ ច្បារអំពៅ បឹងត្របែក ខាងក្រោយបុប្ផាទិព្វ,,,។ល។
    សាច់ស្រី​យួនស្អាតៗៗ ណាស់ ជ័យជេស្ឋាទី២ ក៏អស់ដីដែរ ។
    ជយោ ! សហភាពឥណ្ឌូចិន ដ៏រុងរឿង
    ជយោ ! លោកប្រធាន ហូ ដ៏អស្ចារ្យ
    អ្វីៗ ទាំងអស់ដើម្បី បុព្វហេតុមិត្តភាព កម្ពុជា​ វៀតណាម ឡាវ ក្លាយជា សហភាព ឥណ្ឌូចិន ដ៏ខ្លាំងក្លា ក្រោមការដឹកនាំចង្អុលបង្ហាញពី បក្សកម្មុយនិសវៀតណាម​​។ នាំគ្នាក្លាយខ្លួនជា ជនជាតិ ខ្មែរ សញ្ជាតិ វៀតណាម ឆ្នាំ២0៥០ ណា !!!!!!!!!

  23. Roeun Visal says:

    To win, whoever that supports him can vote even Vietnameses and he says he loves his country and be loyal to his country, Sic !

  24. Sen-Gaddafi says:

    បើនិយាយពីជនជាតិយួននោះគឺធ្វើឲ្យខ្ញុំព្រឺក្បាលតែម្តងហើយ។ យួនមាននៅពាសពេញស្រុក​ខ្មែរហើយសព្វថ្ងៃនេះ។​ នៅពេលថ្មីៗនេះខ្ញុំបានទៅលេងកំសាន្តនៅខេត្តកោះកុងហើយភ្ញាក់ខ្លួន​ព្រើតឃើញយួនរស់នៅយ៉ាងច្រើនសន្នឹកសន្ធាប់នៅទីរួមខេត្តនិងតាមដងស្ទឹងតាតៃ។​​ ខ្ញុំឆ្ងល់​ណាស់​​ហេតុអីបានជាមិនឃើញមាន ទូកឈ្នួលរបស់ខ្មែរដឹកភ្ញៀវទស្សនាតាមដងស្ទឹងគឺមានសុទ្ធ​តែទូកឈ្នួលរបស់យួនអញ្ចឹង??? ទាំងនេះខុសពីការរំពឹងរបស់ខ្ញុំដែលថានៅទិសឈាងខាងលិច​ប្រហែលជាគ្មានយួនច្រើនដូចទិសខាងកើតទេតែផ្ទុយទៅវិញវាធ្វើឲ្យខ្ញុំស្មានខុសស្រឡះ។ ពួកគេទាំងនោះ​កំពុងតែរស់នៅក្នុងទីរួមខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេង​លាឡំនិងភាពស្មោក​គ្រោគ​ ឆ្អេះឆ្អាប​នៅតាមដងផ្លូវមួយចំនួន។ រឿងមួយដែលសឹងតែមិនគួរជឿរបាននោះ​គឺខ្ញុំបាន​ឃើញ​និងភ្នែក​រួមទាំងប្រជាជនបានប្រាប់ផងនោះគឺមានជនជាតិយួនមូយចំនួនទើប​មកពីស្រុក​យួនមិនចេះនិយាយភាសាខ្មែរច្បាស់ផងនោះបានសូកលុយនិងកំពុងបំរើជាមន្ត្រីប៉លីសនៅខេត្ត តាកែវ ហើយ​ពួកចំណូលថ្មីៗទាំងនោះកំពុងតែទិញ ដីអ្នកភូមិសិងរកខ្មែររស់នៅមិនឃើញ​នៅទល់ដែន​ខេត្តតាកែវ។

  25. kmeng srel says:

    chob houy cambodia ,

  26. ខ្ញុំសប្យាយចិត្តមែន ខ្ញុំអាចបោះឆ្នោះតនៅស្រុកខ្មែរបាន។។។

  27. khmer007 says:

    -មានអ្នកខ្លះមិនបានជួយឈឺចាប់នៅពេលប្រជាពលរដ្ឋរងទុកវេទនាបាត់បង់ដីធ្លីនិងផ្ទះសំបែង
    និងការរំលោកសិទ្ឋមនុស្សនោះទេការបាញ់ប្រហារមកលើប្រជាជនខ្មែរដែលគ្មានអាវុធនៅក្នុងដៃ
    សោះហើយនិងចាប់ប្រជាពលរដ្ឋដាក់គុគយ៉ាងអយុត្តិធមដោយការរំលោកទៅលើសិទ្ឋមនុស្សទាំង
    ស្រុង​ទង្វើបែបនេះក្នុងនាមខ្ញុំជាខ្មែរមិនទទួលយកបាននោះទេដូចជាយួននៅពេញផ្ទៃប្រទេស
    ខ្មែរមានយួនខ្លះទៀតចេះអក្សរខ្មែរហើយអាចសរសេរខ្មែរបានទៀតផងយួនប្រហែលច្រើន
    ជាងខ្មែរ

  28. KR. says:

    Ah Ung Vanthan or the same piece of shit, Is a Yuon lady in the above picture your biological mother ? Why are you trying to protect the Yuon’s interest, or are you one of them ?

  29. យួន ! យួន says:

    ហ៊ុនសែន បើសិនជាមិនអោយយួននៅស្រុកខ្មែរ ! គឺគាត់ចាញ់ឆ្នោត ! ហើយគឺជាមេរបស់គាត់ !

  30. មិនយល់ says:

    កុំថាអីថាវ៉ាន់ នេៅស្រុកគាត់ៗមិនដែលបានបោះឆ្នោតអញ្ចឹងទេ!