ថ្ងៃទី 3 មិថុនា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: នៅតាមបណ្ដាការិយាល័យមួយចំនួន គេឃើញថា សូម្បីមនុស្សពិការ និងចាស់ជរា ពួកគាត់បានបំពេញនូវតួនាទី ឬ ក៏ឆន្ទៈរបស់ខ្លួន សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលបាននិងកំពុងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២នេះ។
ជាក់ស្ដែងនៅការិយាល័យវិទ្យាល័យជ្រោយចង្វា គឺមានបុរសម្នាក់ ដែលខ្លួនគាត់ពិការភ្នែកទាំងសងខាង និងពិការដៃស្ដាំត្រឹមពាក់កណ្ដាលផងនោះ គាត់ក៏បានមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីបង្ហាញពីឆន្ទៈរបស់គាត់។ នៅពេលចូលក្នុងការិយាល័យបុរសពិការរូបនេះ ត្រូវបានប្រពន្ធរបស់គាត់នាំចូលក្នុងបន្ទប់សម្ងាត់ ដើម្បីគូសសន្លឹកឆ្នោតជ្រើសរើសគណបក្សដែលគាត់ស្រឡាញ់។
ជាមួយគ្នានេះដែរ នៅការិយាល័យបោះឆ្នោតដែលឋិតនៅវត្តថាន់ មានស្ដ្រីមនុស្សចាស់ជរា ២នាក់ ដែលពួកគាត់បានជិះរទេះរុញ ដោយមានក្រុមគ្រួសារ រុញពួកគាត់ មកចូលរួមបោះឆ្នោត។ នៅការិយាល័យវត្តថាន់ នេះដែរ ក៏មានបុរសម្នាក់ពិការជើងទាំងសងខាង ត្រូវបានក្រុមគ្រួសារជួយរុញរូបគាត់ ដើម្បីចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍ថ្ងៃនេះផងដែរ។
នៅតាមដងផ្លូវរាជធានីភ្នំពេញវិញសកម្មភាពចរាចរស្ងប់ស្ងាត់ជាងសព្វដង។ ចំណែកហាងទំនិញ និងភោជនីយដ្ឋានមួយចំនួនធំ ក៏បានបិទទ្វារ ដោយធ្វើអោយទីក្រុង មានសភាពស្ងប់ស្ងាត់៕

.jpg?1338708378)
.jpg?1338708378)
.jpg?1338708379)
.jpg?1338708379)
.jpg?1338708379)
.jpg?1338708380)
.jpg?1338708380)
.jpg?1338708381)

ម៉្យាងដែរ គ្រាន់បើជាង អ្នកមានឈ្មោះបោះឆ្នោត ប្រហែលជាជាង៤០%ដែលមិនបានបំពេញកាតព្វកិច្ច
អោយសមជាពលរដ្ឋ ពិតជាអន់មែន/ជួយមិនបាន……./
If you really love your country, you must go to votes for your country, do not waiting for, until a crook kick you out from your homeland.
All the people do not miss the votes again when the next election.
ខ្ញុំមិនមែនមិនចង់បោះទេ តែខ្ញុំទៅរកឈ្មោះខ្ញុំមិនមានក្នុងបញ្ចីគេទេ អាណត្តិមុនៗទៅបោះបានគ្រប់អាណត្តិ ដល់ពេលនេះបែរជាអត់ទៅវិញ មិនដឹងជាគ.ជ.ប គេលប់ចោលយោះាងម៉េច? ប្ហែលជាគេគឹតថាខ្ញុំជាយួនចូលមកស្រុកខ្មែរខុសច្បាប់ក៏មិនដឹង?
សូម្បីតែមនុស្សពិការ ក៏គាត់មានបេះដូងដែរ។