គល់ បញ្ញា ៖ ការ​ហាម​វិទ្យុ​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំ​វិញ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ គឺ​ជា​ភាព​មិន​ប្រក្រតី​ធំ​មួយ

អាទិត្យ 03 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រ្វែល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​លោក គល់ បញ្ញា បាន​ថ្លែង​ថា ការ​ដែល​ក្រសួង​ព័ត៌មាន​ហាម​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​នៃ​ថ្ងៃ​បោះឆ្នោត គឺ​ជា​ភាព​មិន​ប្រក្រតី​ធំ​មួយ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៣​នេះ។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល

គួរ​រំលឹក​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៨ព្រឹក​ថ្ងៃទី​៣ ខែមិថុនា នេះ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្សាយ​ភ្លាមៗ បន្ទាប់​ពី​វិទ្យុ​នេះ​បាន​ធ្វើ​ការ​ផ្សាយ​អំពី​ស្ថានភាព​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ការ​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​មួយ​ចំនួន​នៅ​ព្រឹក​មិញ​នេះ គឺ​ដោយ​សារ​តែ​វា​ស្ថិត​នៅ​ក្នុង​ថ្ងៃស។ ប៉ុន្តែ​ពួក​គេ​អាច​ធ្វើ​ការ​ផ្សាយ​ជាធម្មតា​ឡើង​វិញ​នៅ​រសៀល​នេះ។

ប៉ុន្តែ​លោក គល់ បញ្ញា បាន​និយាយ​ថា ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ការងារ​ខុស​តួនាទី​របស់​ខ្លួន ដោយ​ធ្វើ​ការ​ហាម​វិទ្យុ VOD និង​វិទ្យុ​មួយ​ចំនួន​ទៀត​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​ស្តីពី​ការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​០៣ មិថុនា​នេះ។ ហើយ​ថា ក្រសួង​នេះ​មិន​បាន​មើល​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ជាតិ ដែល​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​សកម្មភាព​មេដឹកនាំ​គណបក្ស​កាន់​អំណាច ដោយ​មិន​គិត​ថា ជា​ថ្ងៃស និង​ថ្ងៃ​បោះឆ្នោត​ឡើយ៕

What Next?

Recent Articles

6 Responses to "គល់ បញ្ញា ៖ ការ​ហាម​វិទ្យុ​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំ​វិញ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ គឺ​ជា​ភាព​មិន​ប្រក្រតី​ធំ​មួយ"

  1. សម្តាចម៍ តេចោ says:

    ខៀវ កាញារីទ្ធ គឺជាឆ្កែរយួនទេ ពិតជាថោកទាបណាស់ បើគ្រាន់បើអញ្ចឹងមេចក៏មិនបិទការផ្សាយ
    ទាំងអស់ទៅចាំបាច់បិទតែមួយៗធ្វើអី

  2. khmer007 says:

    -មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
    ថ្ងៃ។
    -នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
    រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
    -នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
    មិនហើយ

  3. cheath says:

    មើលរូបថត! ឃើញក្បាលអាមួយនេះបិទកំបោរ ស ដូចជាឈ្លោះគ្នាជាមួយអ្នកណាហើយគេវ៉ៃ
    បែកក្បាល !…..​។
    ផឹកស៊ី!ស្រវឹងឡេឡឺឈ្លោះដណ្តើមស្រីញីទេដឹង ?
    គេវ៉ៃឡើងពោរក្បាលអញ្ចឹង ទើបនិយាយចេញមកដូចអត់ដឹងខ្យល់អីសោះ

  4. អ៊ុង វ៉ាន់ថន says:

    ពួកអាអស់នេះ បើកអង្ការក្រៅរដ្ធាធិបាល សម្រាប់តែបោកលុយពួកបរទេសយកមកចាយលេង ឬក៏ធ្វើមានធ្វើបានតែប៉ុណ្ណោះ។ បើមិនស្រែក គេមិនអោយលុយវា ដូចនេះចេះតែជេរទៅ!!!

  5. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសុំគាំទ្រមតិរបស់ Khmer 007​ ពីព្រោះខ្ញុំក៏ជាអ្នករស់នៅតំបន់ដែលពួកអាជ្ញាធរអប្ស​រាហៅថា
    តំបន់ទី2 នៅពេល លោក ស៊ូ ភិរិន្ទ ចុះទៅជួបសមាជិករបស់គណបក្សប្រជាជននៅ
    សង្កាត់ទឹកវិល គាត់បាននិយាយថា អនុញ្ញាត្តិអោយជួសជុលផ្ទះ ធ្វើទ្រុងមាន់ ទា គោ​ បាន ប៉ុន្តែ
    នៅពេលបងរបស់ខ្ញុំកំពុងធ្វើទ្រុងគោ ស្រាប់តែមានមន្ត្រីរបស់អាជ្ញាធរអប្សរាដែលពូកខ្ញុំដាក់រហស្ស
    នាមអោយពួកនេះថា ជាពួកឆ្កែព្រៃ មកហាមឃាត់និងសួរថាតើអ្នកណាជាអ្នកអនុញ្ញាត្តិអោយធ្វើ។
    ពេលបងខ្ញុំប្រាប់ថា លោក ស៊ួ ភិរិន្ទ និយាយពេលមកជួបសមាជិកកាលពីថ្ងៃមុន។ពួកនេះក៏
    និយាយថាវាមិនដឹងទេថាអ្នកណាជាអ្នកអនុញ្ញាតិ្តហើយពួកវាអោយបងខ្ញុំរុះរើទ្រុងគោក្នុង
    ថ្ងៃនោះតែម្តងបើមិនដូច្នោះទេពួកវានិងយកកំលាំងរបស់វាមករុះរើដោយខ្លួនឯង ប៉ុន្តែបង
    ខ្ញុំប្រកែកធ្វើអោយអ្នកភូមិមកមើលម្តងបន្តិចៗ ពេលនោះពួកវាក៏និយាយថា ធ្វើក៏ធ្វើទៅប៉ុន្តែ
    អោយរួចមុនពេលបោះឆ្នោតនេះបើក្រោយពេលបោះឆ្នោតពួកវាមិនទទួលខុសត្រូវទេ។
    សកម្មភាពទាំងនេះធ្វើអោយខ្ញុំគិតថានេះជាការទិញសន្លឹកឆ្នោតរបស់ពួកគណបក្សប្រជាជន
    និងការមិនទទួលខុសត្រូវរបស់មន្រ្តីថ្នាក់ក្រោមរបស់គណបក្សមួយនេះតែប៉ុណ្ណោះ ដួចថ្នាក់
    ដីកនាំរបស់គេអញ្ចឹង។ ខ្ញុំចាំបានថា សម្តេច ហ៊ុន សែន និយាយថា បើគាត់មិនអាចបញ្ឈប់
    ពួកយោធាមិនអោយទាក់ទងក្នុងការរកស៊ីជួញដូរព្រៃឈើមិនបានទេគាត់និងកាត់ក្បាល
    របស់គាត់ចោល ប៉ុន្តែខ្ញុំមិនដឹងថាសម្តេចបានឃើញពត៍មានគ្រោះថា្នក់ចរាចរណ៍ក្នុងស្រុក
    ស្ទោង ដែលបង្កឡើងដោយរថយន្តដឹកឈើខ្នាតយក្សពណ័ត្រីអ៊ី ពាក់ស្លាកលេខ ខម ហើយ​អ្នកបើកបរស្ថិតក្នុងឯកសណ្ឋានជាយោធាទៀតផង បណ្តាលអោយមានមនុស្ស ស្លាប់និង
    របួសជាច្រើន។ ខ្ញុំចង់សួរថាតើសម្តេចហ៊ានធ្វើដូចសម្តេចនិយាយទេ? បើបានតែនិយាយ
    ដូចនេះថ្នាក់លើនិងថ្នាក់ក្រោម គឺ ឌាតែខ្នូច(ដូចតែគ្នា)។

  6. lina says:

    ខ្ញុំ​ គិតងថា មាន​ភាព​ រញេញៃណាស់​ ក្នុងការ បោះ​ឆ្នោតនេះ​។​ បើនិយាយរួម ប្រទេសយើង​ គឺជា ប្រទេស ពុករលួយ 100%។​