​សារប្រយោជន៍​នៃ​ការ​ដុស​ធ្មេ​ញ

ថ្ងៃទី 4 មិថុនា 2012
ដោយ: សោភ័ណ
CEN

អនាម័យ​មាត់​-​ធ្មេញ ​ជួយ​បង្ការ​, បញ្ចៀសជំងឺ​សរសៃឈាម​បេះដូង​, ទឹកនោមផ្អែម...

អនាម័យ មាត់ - ធ្មេញ ជួយ បង្ការ , បញ្ចៀសជំងឺ សរសៃឈាម បេះដូង , ទឹកនោមផ្អែម...

ភ្នំពេញ: ការដុញធ្មេញ ពុំ​ត្រឹម​តែជួយ​បង្កើន​ជំនឿ​ទុកចិត្ត​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ប៉ុណ្ណោះ​ទេ ការ​អនាម័យ​មាត់​-​ធ្មេញ ជា​វិធីមួយ​មាន​ប្រសិទ្ធភាព​ជួយ​បង្ការ បញ្ចៀសជំងឺ​សរសៃឈាម​បេះដូង ទឹកនោមផ្អែម ​ថែមទាំង​ជំងឺមហារីក​។​

​   ជំងឺ​សរសៃឈាម​បេះដូង​ និង​ស្ត្រូ​ក :

​    ​ក្នុងការ​ស្រាវជ្រាវ​ថ្មីៗ​នេះ ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ជំនាញ British Medical ពួក​អ្នកវិទ្យាសាស្ត្រ​បានវិភាគ​ទិន្នន័យ​ នៃ​ស្ថានភាព​សុខភាព​មនុស្ស​ជាង ​១១.០០០ ​នាក់ និង​រកឃើញ​នៅ​នឹង​អ្នក​មិន​ដុសធ្មេញ​ជាប្រចាំ​នោះ នូវ​ការ​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង​ខ្ពស់ជាង​ ៧០ ​ភាគរយ ប្រៀប​នឹង​អ្នក​ដុសធ្មេញ​ពីរដង​ក្នុង​មួយថ្ងៃ​។​

​    ​ការស្រាវជ្រាវ​មុនៗ​នេះ​បង្ហាញថា បាក់តេរី​ក្នុង​មាត់​បង្ក​ការ​រលាក ឬ​បង្ក​ជំងឺ​អំពី​អញ្ចាញធ្មេញ អាច​ជ្រៀតចូល​សរសៃឈាម បណ្តាលឱ្យ​គែម​សរសៃឈាម​​ត្រូវ​ក្រាស់​ឡើងសន្សឹមៗ ផ្តើម​ពី​នោះ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ឈឺបេះដូង​…​។

​    ​ទឹកនោមផ្អែម :

​    ​ការស្រាវជ្រាវ​មួយចំនួន​ថ្មីៗ​នេះ​បង្ហាញថា បង្ការ​ជំងឺ​រលាក​អញ្ចាញ​ធ្មេ​ញ អាចជួយ​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ពីរ​។​

​    ​នៅក្នុង​ការស្រាវជ្រាវរ​បស់​មហាវិទ្យាល័យ​សុខភាព​សាធារណៈ Mailman និងមហាវិទ្យាល័យ​កូ​ឡុំ​ប៊ី (​អាមេរិក​) ពួក​អ្នកវិទ្យាសាស្ត្រ​បាន​តាមដាន​ស្ថានភាព​សុខភាព​មនុស្ស​មាន​សុខភាព​ល្អ ៩.២៩៦​ នាក់ ​ក្នុង​រយៈពេល​ជាង ​២០​ឆ្នាំ។ លទ្ធផល​បង្ហាញថា នៅ​អ្នកមាន​ជំងឺ​មាត់​-​ធ្មេញ​ធ្ងន់ គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ ខ្ពស់ជាង​ពីរដង ​ប្រៀប​នឹង​អ្នក​មិនកើត​ជំងឺ​នេះ​។​

​    ​​រលាក​ផ្លូវដង្ហើម :

​    ​ការស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​ជំនាញ Periodontology អនាម័យ​មាត់​-​ធ្មេញ ជួយ​ការពារ​សួត។ ក្នុង​អ្នកចូលរួម ២០០​ នាក់ មាន​អាយុ​ពី​២០-៦០​ឆ្នាំ ពួក​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញថា នៅ​អ្នកជំងឺ​ពាក់ព័ន្ធ​ដល់​ផ្លូវដង្ហើម ដូចជា​រលាក​សួត រលាក​ទងសួត​ធ្ងន់ធ្ងរ រលាក​ផ្លូវដង្ហើម​ខាងលើ​ ឬជំងឺ​សួត​ស្ទះ​រ៉ាំរ៉ៃ ស្ថានភាព​ជំងឺ​មាត់​-​ធ្មេញ​មាន​ស្តែង​ចេ​ញធ្ងន់​ជាង​មុខសញ្ញា​ដទៃទៀត​។ មូលហេតុ​របស់​ស្ថានភាព​នេះ គឺ​ដោយសារ​បាក់តេរី​បង្ក​ជំងឺ​មាត់​-​ធ្មេញ អាច​ជ្រៀត​ចុះទៅ​ក្នុងបំពង់​ដង្ហើម​ក្រោម បង្ក​ការស្ទះ​សរសៃឈាមដង្ហើម  ឬ​បញ្ហា​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ដល់​សួត​។​

​    ​​មហារីក​ដោះ :​

​    ​ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន Karolinska (​ស៊ុយអែត​) បង្ហាញថា គ្រោះថ្នាក់​កើត​មហារីក​ដោះនៅ​ស្ត្រី​ត្រូវ​បាក់ធ្មេញ​ ឬ​កើត​ជំងឺ​អញ្ចាញធ្មេញ​ខ្ពស់ជាង​ដប់​មួយដង​កម្រិត​មធ្យមរ​បស់​សហគមន៍​។ នេះជាការ​ស្រាវជ្រាវ​ដំបូង​ ចង្អុលបង្ហាញ​ពី​ទំនាក់ទំនង​រវាង​សុខភាព​មាត់​ធ្មេញ និង​មហារីក​ដោះ​នៅ​ស្ត្រី​, ពួក​អ្នក​វិទ្យាសាស្ត្រ​ចាត់ទុកថា ត្រូវ​ស្រាវជ្រាវ​បន្ថែមទៀត​ ដើម្បី​ពង្រឹង​ការសន្និដ្ឋាន​ខាងលើ​។​

​    ​សម្រាលកូន​មិន​គ្រប់​ខែ ​និង​លើសឈាម​ពេល​មានគភ៌ :

​    ​ដោយសារ​បរិមាណ​អ័រម៉ូន​ឡើង​ចុះ​ខុស​ក្រ​ក្រ​តី ហើយ​បរិមាណ​ឈាម​ចរាចរ​ក្នុង​សរីរាង្គ​កើនឡើង​ក្នុងអំឡុងពេល​មានគភ៌ ស្ត្រី​ជាច្រើន​តែង​មិន​ចាប់អារម្មណ៍​ដល់​ការប្រែប្រួល​ក្នុង​ធ្មេញ​ និង​អញ្ចាញធ្មេញ។ តាម​វិទ្យាស្ថាន​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ជំនាញ​អំពី​ជំងឺ​មាត់​ធ្មេញ ​របស់​អាមេរិក ៥០​ភាគរយ​នៃ​ស្ត្រី​មានគភ៌​ត្រូវ​រលាកអញ្ចាញធ្មេញ។​ ប្រសិន​មិន​ព្យាបាល​ទាន់ពេល ជំងឺ​នឹង​ប្រែប្រួល​ទៅជា​ធ្ងន់ធ្ងរ  ជះឥទ្ធិពល​ដល់​ការ​សម្រាល​បុត្រ។ ការស្រាវជ្រាវ​ផ្សេងទៀត​ឱ្យដឹងថា មានការ​ពាក់ព័ន្ធ​ផ្ទាល់​រវាង​បាក់តេរី​បង្ក​រលាក​ក្នុង​មាត់​ និង​បាតុភូត​សម្រាលកូន​មិន​គ្រប់​ខែ ឬ​លើសឈាម​ក្នុងពេល​មានគភ៌​៕ S

What Next?

Recent Articles