Written by ភ្នំពេញដេលីញូវ
Monday, 04 June 2012
អ្នកចម្រៀង សុខ ស្រីលក្ខណ៍ កំពុងមាន ហាងឆេងខ្ពស់ ពីព្រោះនាង ត្រូវបណ្តា ក្រុមហ៊ុន ជាច្រើន អញ្ជើញទៅ ច្រៀងតាម ខេត្តនានា ។ សុខ ស្រីលក្ខណ៍ បានបញ្ជាក់ ប្រាប់ថា ប៉ុន្មានខែនេះ នាងសន្សំបាន ប្រាក់យ៉ាងច្រើន ហើយនាងមាន បំណងយក ប្រាក់ទាំងនោះ ដើម្បីផ្លាស់ប្តូរ រថយន្តថ្មី ប៉ុន្តែត្រូវ ម្តាយរារាំង ។ ពីមុន រាល់ពេល ចេញទៅណា មកណាម្តងៗ សុខ ស្រីលក្ខណ៍ តែងទៅ ម្នាក់ឯង ប៉ុន្តែថ្មីៗនេះ គេឃើញម្តាយ នាងដើរតាម ជាប់រហូត ។ បើតាម ប្រភពព័ត៌មាន ពីអ្នកនៅ ក្នុងសិល្បៈ បាន លួចខ្សឹប ប្រាប់ថា សុខ ស្រីលក្ខណ៍ កាន់តែ ស្រស់ស្អាត ស្របពេល ដែលមានគេ ចូលស្តី ដូច្នេះហើយ ទើបពេល ទៅច្រៀងម្តងៗ ត្រូវម្តាយតាម ការពារ ខ្លាចកន្លង់ មករំខាន ។
សុខ ស្រីលក្ខណ៍ ជាប្អូនស្រីបង្កើត របស់អ្នក ចម្រៀង សុខ សីឡាលីន ថ្វីដ្បិតតែ សុខ ស្រីលក្ខណ៍ មិនមែនជា អ្នកចម្រៀងនៅ ក្នុងផលិតកម្ម ដូចបងស្រី របស់នាង តែនាងត្រូវ បានគេចាត់ ទុកថាជាអ្នក ចម្រៀងគ្រាន់បើ មួយរូបដែរ ពីព្រោះនាង ត្រូវបាន គេហៅ ទៅសម្តែង តាមបណ្តាខេត្ត នានាជាប់ ជាប្រចាំ ដោយថ្មីៗនេះ នាងទើបតែ បញ្ចប់ ការសម្តែង ផ្ទួនៗគ្នាឱ្យ ក្រុមហ៊ុន ជាច្រើន ។ សុខ ស្រីលក្ខណ៍ មិនបានបញ្ជាក់ ប្រាប់ពីប្រាក់ ចំណូល ដែលនាង ទទួលបាន នាពេល ប៉ុន្មានខែ ចុងក្រោយនេះ ប៉ុន្តែនាងបាន បង្ហើបប្រាប់ថា ច្រើនគួរសម បើនាងចង់ ទិញរថយន្ត ថ្មីមួយ គ្រឿងមិនជា ការលំបាក សម្រាប់នាងឡើយ ។
មួយរយៈពេលនេះ គេចាប់អារម្មណ៍ ឃើញថា សុខ ស្រីលក្ខណ៍ ស្រស់ស្អាតប្លែក ហើយថែមទាំង ឃើញនាងឧស្សាហ៍ ចេញចូលហាង កែសម្ផស្ស មួយចំនួន មិនដឹងថានាង បានកែកុន សម្ផស្សត្រង់ ចំណុចណា មួយនោះ ទេ ។ សុខ ស្រីលក្ខណ៍ បាន ទទួល ស្គាល់ផងដែរ ថា “ចាប់តាំងពី ចេញទៅសម្តែង តាមបណ្តាខេត្ត មួយចំនួន ធ្វើឱ្យខ្ញុំ ស្រកទម្ងន់ រីឯសម្បុរ ប្រែជាខ្មៅ ជាងមុនដែរ សូម្បីតែផ្ទៃមុខ ក៏មានឡើង កន្ទួល តូចៗជាច្រើន ដូច្នេះហើយត្រូវ ចូលហាងថែរក្សា សម្ផស្ស ដើម្បីព្យាបាល តែខ្ញុំ មិនបាន កែកុនអ្វីមួយ នោះទេ ខ្ញុំគិតថារូប រាង និង មុខមាត់របស់ខ្ញុំ សមល្មមអាច ចូលចំណោមគេ បានហើយ មិនចាំបាច់ ធ្វើអ្វីឱ្យលើស ពីធម្មជាតិពេកទេ តែសម្រាប់ ទៅថ្ងៃមុខ ខ្ញុំមិនទាន់ ប្រាកដយ៉ាងណាដែរ ពីព្រោះវ័យ របស់មនុស្សមាន ការប្រែ ប្រួល” ។
ឥឡូវនេះ សុខ ស្រីលក្ខណ៍ មិនត្រឹមតែ ស្រស់ស្អាត ប្លែកនោះ ទេ ហើយការតុបតែង ក៏ខុសប្លែក ជាងពេល មុនដែរ ។ ជាមួយនឹង ការប្រែប្រួល របស់អ្នក ចម្រៀងវ័យ ២១ ឆ្នាំរូបនេះ ស្របពេល ដែលលេចឮ ព័ត៌មានថា មានគេចូល ស្តីដណ្តឹង សុខ ស្រីលក្ខណ៍ ដូច្នេះនាង ត្រូវថែទាំខ្លួន ឱ្យបានស្រស់ស្អាត មុននឹងចូល រោងការ ជាពិសេសនោះ ម្តាយរបស់នាងតែង ដើរតាមកូនស្រី ជានិច្ចដើម្បី កុំឱ្យមានការ តាមរំខានពី សំណាក់បុរស មួយចំនួន ដូចដឹងស្រាប់ ហើយថាអ្នក ចម្រៀង និង សម្តែងនា ពេល បច្ចុប្បន្នតែងមាន ម្តាយដើរតាម ជាប់ ជាប្រចាំ មិនថាទៅ ចូលរួមកម្មវិធី ជប់លៀង ឬមួយកម្មវិធី តន្ត្រីជិតឆ្ងាយក្តី មានអ្នកខ្លះត្រូវបាន គេអញ្ជើញចេញ ទៅសម្តែងនៅ ក្រៅប្រទេស តែដោយ សារចង់យកម្តាយ របស់ខ្លួនទៅជាមួយ ក៏ត្រូវផ្អាក ទៅ វិញ ។
ស្រីស្រស់សម្បុរ ស្រអែម សុខ ស្រីលក្ខណ៍ ញញឹម រួចឆ្លើយតបថា “ម្តាយរបស់ខ្ញុំ តែងតែទៅណា មកណា ជាមួយ ខ្ញុំជាប្រចាំ ខ្ញុំមិនចង់ឱ្យ គាត់ដើរតាម នោះទេ តែគាត់មិនព្រម ដោយសារគាត់ បារម្ភពី កូនស្រី ។ ពេលចេញទៅ សម្តែងនៅ ខេត្តឆ្ងាយៗ ខ្ញុំមិនបានឱ្យ គាត់ ទៅជាមួយ ទេ អាណិតគាត់ ព្រោះគាត់ ចាស់ហើយ ទៅឆ្ងាយខ្លាចប៉ះ ពាល់សុខភាព ចំណែករឿងថា ខ្ញុំនាំម្តាយ ទៅជាមួយ ដោយសារមាន អ្នកចូលស្តី មិនមែនជា ការពិតទេ រហូតមកទល់ ពេលនេះមិន ទាន់មាន បុរសណាម្នាក់ ចូល ស្តី ដណ្តឹងខ្ញុំទៅ តាមផ្លូវច្បាប់ នៅ ឡើយ ភាគច្រើនមាន ត្រឹមអ្នកស្រឡាញ់ និង សុំជជែកកម្សាន្ត រកអ្នកពិត ប្រាកដ មិនឃើញសោះ ។ ខ្ញុំទើបតែមាន វ័យ ២១ ឆ្នាំ ចង់រកប្រាក់ឱ្យ បានច្រើនសិនមុន នឹងសម្រេច ទទួលយកក្តី ស្រឡាញ់ ពីនរណាម្នាក់” ។
ក្រៅពីច្រៀងឱ្យ ផលិតកម្ម ក្រៅប្រទេស សុខ ស្រីលក្ខណ៍ ជាអ្នកចម្រៀង ប្រចាំនៅ ក្នុងក្លឹប Hush ជាមួយបងស្រីរ បស់នាងផងដែរ ៕

ងាប់ហើយអាក្រក់ចង់ងាប់ហើយថាស្អាត