មេធាវី​ស្នើ​ឲ្យ​អ.ស.ប​ ស៊ើប អ.វ.ត.ក លើ​សំណុំ​រឿង​០០៣-៤

Monday, 04 June 2012
Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍

ក្រុម​មន្ត្រីនៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​​​ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​។ (រូបថត ​ហេង ជីវ័ន)

ក្រុម មន្ត្រីនៃ ការិយាល័យ សហ ព្រះរាជអាជ្ញា នៃ សាលា ក្តី ខ្មែរ ក្រហម ។ (រូបថត ហេង ជីវ័ន)

ភ្នំពេញៈ ខណៈ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី​មិន​ទាន់​ត្រូវ​បាន​តែង តាំង​នៅ​ឡើយ​នោះ ​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​សាលាក្តី​ខ្មែរ​ក្រហម កំពុង​ចោទ​សួរ​ថា ​តើ​ចៅក្រម​ថ្មី​នឹង​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង ដែល​រារាំង​វឌ្ឍនភាព​នៃ​សំណុំ​រឿង ០០៣ និង ០០៤ ដែល​រដ្ឋាភិបាល​បាន​ជំទាស់ ឬក៏​យ៉ាង​ណា?

មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​ដែល​លោក​នាយក​ រដ្ឋ​មន្រ្តី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា មិន​អនុញ្ញាត​នោះ​បាន​ដាក់​ចេញ​សំណើ​មួយ​នៅ​ថ្ងៃ​នេះ​ជូន​អ្នក​រាយការណ៍ ពិសេស​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ឯករាជ​ភាព​របស់​ចៅក្រម និង​មេធាវី ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សាលាក្តី​​ខ្មែរ​ក្រហម​មួយ​នេះ។

មេធាវី​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​រួម​ថា៖ «​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ពី​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​លើ​ការ​ប្រតិបតិ្ត ដោយ​ការិយាល័យ​ផ្សេងៗ​នៃ​អ.វ.ត.ក ​ដែល​គំរាម​កំហែង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​ក៏​ដូច​ជា​សិទិ្ធ​របស់ ជនរងគ្រោះ​នៃ​ខ្មែរ​ក្រហម​ក្នុង​ការ​ចូល​រួម​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​ក្នុង​សំណុំ​រឿង​០០៣ និង ០០៤»។

អ្នក​ស្រី Lyma Nguyen មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង ០០៣ ដែល​ក្នុង​នោះ​មាន​ Rob Hamil ជនជាតិ​នូវែលសេឡង់ ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា មាន​ហានិភ័យ​ដែល​ការ​ពន្យារ​ពេល​ក្នុង​ការ​តែង​តាំង​ចៅក្រម​អង្គការ​សហ ប្រជាជាតិ​ថ្មី អាច​នឹង​រារាំង​ដល់​ការងារ​របស់​លោក Laurent Kasper-Ansermet សហ​ចៅក្រម​ដែល​បាន​លាលែង​តំណែង​នោះ​ផង​ដែរ។

លោក Kasper-Ansermet បាន​រុញ​សំណុំ​រឿង ០០៣​ជាមួយ​នឹង​សកម្ម​ភាព​ផ្លូវ​តុលាការ ដូចជា​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ជូន​ដំណឹង​ជន​សង្ស័យ​ក្នុង​សំណុំរឿង​ពី​សិទិ្ធ​និង​ផ្តល់​លទ្ធភាព​ដល់​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ពិនិត្យ​សំណុំ​រឿង​។ ប៉ុន្តែ​ សកម្មភាព​ទាំង​នេះ​មិន​បាន​ទទួល​ស្គាល់​ដោយ​ភាគី​កម្ពុជា​នៅ​សាលាក្តី ដែល​ទទូច​ថា​ចៅក្រម​ជន​ជាតិ​ស្វ៊ីស​ម្នាក់​នេះ​មិន​ត្រូវ​បាន​តែង​តាំង​ ត្រឹម​ត្រូវ​នោះ​ទេ។

អ្នក​ស្រី Lyma Nguyen មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង ០០៣ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «​មាន​បញ្ហា​មូលដ្ឋាន​យ៉ាង​ច្បាស់​ ដែល​ត្រូវ​ការ​ដោះស្រាយ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ត្រូវ​បាន​បញ្ចប់ អនុលោម​តាម​ស្តង់ដារ​អន្តរ​ជាតិ​នៃ​នីតិវិធី​ច្បាប់​ ពោល​គឺ​គ្មាន​ការ​ជ្រៀតជ្រែក​នយោបាយ និង​មាន​ឯក​រាជភាព​តុលាការ​ពេញ​លេញ​»។

អ្នក​ស្រី Silke Studinsky ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​០០៣ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អ្នកស្រី និង​មេធាវី​កម្ពុជា​ នៅ​តែ​មិន​អាច​ពិនិត្យ​សំណុំ​រឿង ០០៣​ទេ បើ​ទោះ​ជា​លោក​ Kasper-Ansermet បាន​ចេញ​ដីកា​ជាក់លាក់ អនុញ្ញាត​ឲ្យ​ពួក​គេ​ពិនិត្យ​ក៏​ដោយ។

លោក David Scheffer អ្នក​ជំនាញ​ពិសេស​របស់​ អ.ស.ប​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ចុង​សប្តាហ៍​មុន​ថា ​​ដំណើរ​ការ​តែង​តាំង​ចៅក្រម​អន្តរជាតិ​ពីរ​នាក់​នៅ​សាលាក្តី​ប្រព្រឹត្ត ទៅ​យ៉ាង​ល្អ។

លោក David Scheffer បាន​មាន​ប្រសាសន៍​ថា៖ «ខណៈ​ដែល​មាន​តម្រូវ​ការ តំណែង​នឹង​បន្ត​ផ្សព្វ​ផ្សាយ ហើយ​បេក្ខជន​ត្រូវ​បាន​ពិចារណា​សម្រាប់​ការិយាល័យ​សហចៅ​ក្រម​ស៊ើប​អង្កេត ​អន្តរ​ជាតិ​»៕ TK

What Next?

Recent Articles