newspaper
ជុន ចាន់បុត្រ អ្នកវិភាគដ៏ឆ្នើម ដែលគួរចង់ស្ដាប់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាសមត្ថកិច្ច កាលពីថ្ងៃទី១៥ ខែមីនា បានទទួលពាក្យបណ្ដឹងពីលោកស្រី ម៉ែន ស្រីទូច នាំ និង លោក ទូច សំអុល ដែលជាអ្នកប្ដឹងទៅលើមន្ត្រីបក្សភ្លើងទៀនទាំងពីររូបពីបទក្លែងបន្លំឯកសារសាធារណៈ។ ពួកគេបានចោទ លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ថាបានចុះឈ្មោះចូលបញ្ជីរាយ នាមបេក្ខជនឈរឈ្មោះបម្រុងជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ របស់គណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងមកនេះ។
អាជ្ញាធរថៃ នៅខេត្តស្រះកែវ បានរកឃើញទីតាំងតភ្ជាប់បណ្ដាញអ៊ីនធឺណិត ខុសច្បាប់មួយកន្លែង ដែលបង្កប់ខ្លួននៅក្នុងព្រៃ ដើម្បីតភ្ជាប់បណ្ដាញឆ្លងចូលក្នុងទឹកដីកម្ពុជា។ អគ្គស្នងការនគរបាលជាតិថៃ សន្និដ្ឋានថា ករណីនេះ ពាក់ព័ន្ធសកម្មភាពការឆបោកតាមអនឡាញ ការជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់ និងការបម្រើឱ្យសេវាកម្មល្បែងភ្នាល់ខុសច្បាប់តាមអនឡាញ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា និងមានភ្នាក់ងារនៅក្នុងប្រទេសថៃ។
នគរបាលប្រមាណ ១០នាក់ បានចុះឃាត់ខ្លួនប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីវេលាម៉ោង ៤រសៀល នៅថ្ងៃទី៥ ខែមេសា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាការឃាត់ខ្លួនលោក កើត សារ៉ាយ នេះ នឹងធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពអង្គការសង្គមស៊ីវិលបន្ថែមទៀត។
សាច់ញាតិរបស់ក្មេងប្រុសអាយុ ១៦ឆ្នាំ ដែលឃាតកសម្លាប់នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាមទារឱ្យសមត្ថកិច្ចពន្លឿននីតិវិធីស៊ើបអង្កេតស្វែងរកមុខឃាតកយកមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់។ សាច់ញាតិរងគ្រោះបញ្ជាក់ថា អស់រយៈពេល ១សប្ដាហ៍មកនេះ សមត្ថកិច្ចមិនទាន់ផ្តល់ដំណឹងពីលទ្ធផលស៊ើបអង្កេតលើករណីឃាតកម្មនេះនៅឡើយ បន្ទាប់ពីសមត្ថកិច្ចក្រុងប៉ោយប៉ែតរកឃើញសាកសពជនរងគ្រោះត្រូវគេដុតចោល កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ។ មន្ត្រីសិទ្ធិមនុស្សពិនិត្យឃើញថា ករណីឃាតកម្មនេះហាក់មានការរៀបចំជាប្រព័ន្ធដោយមានឃាតកសម្លាប់ និងមានអ្នករៀបចំសាកសព ដើម្បីដុតកម្ទេចភស្តុតាង។
គម្រោងផ្លូវទឹកព្រែកជីកហ្វូណនដែលឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ។ បើតាមរដ្ឋាភិបាលកម្ពុជា ពលរដ្ឋចំនួន១.៦លាននាក់នឹងត្រូវរងផលប៉ះពាល់ពីគម្រោងមួយនេះ។ ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វាយខេត្តកណ្តាលបានអះអាងថា ពួកគេនៅពុំទាន់ទទួលបានដំណឹងស្តីពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះក្តី៕
នៅក្នុងសម័យប្រជុំដំបូង កាលពីថ្ងៃទី០៣ មេសា សមាជិកព្រឹទ្ធសភាទាំង៦២រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆ័នឲ្យលោក ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា។ ក្នុងសំឡេងគាំទ្រក៏មាន ៣សំឡេងជារបស់គណបក្សឆន្ទៈខ្មែរ។ ការណ៍នេះបានញ៉ាំងឲ្យអ្នកគាំទ្រគណបក្សឆន្ទៈខ្មែរសម្តែងការមិនពេញចិត្ត ពិសេសអង្គបោះឆ្នោត។ លោក គង់ មុនីកា បានទទួលស្គាល់ពីក្តីបារម្ភរបស់អង្គបោះឆ្នោត និងថា ការបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ជាការបត់បែនតាមស្ថានការណ៍នយោបាយជាក់ស្តែង។ តាមលោក គង់ មុនីកា វាគ្រាន់ជាការផ្លាស់ប្តូរយុទ្ធវិធីរបស់បក្សឆន្ទៈខ្មែរប៉ុណ្ណោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរកឃើញថា ដោយសារតែមានការគំរាមកំហែង និងការសូកប៉ាន់អង្គបោះឆ្នោតរបស់គណបក្សប្រឆាំង ដូច្នេះការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជាកាលពីពេលកន្លងទៅ មិនមានភាពត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងយល់ឃើញថា ការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ គឺជាការឆ្លុះបញ្ចាំងការពិត ដើម្បីដាស់តឿនអ្នកកាន់អំណាចកុំឱ្យបន្តធ្វើនយោបាយបែបទុច្ចរិតតទៅទៀត។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់ជនបរទេសមួយចំនួនឆ្លងដែនខុសច្បាប់ មកប្រព្រឹត្តបទល្មើស និងជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ខេត្តសៀមរាប។ សំណើនេះធ្វើឡើងក្រោយពីសាលាដំបូងខេត្តសៀមរាបសម្រេចផ្ដន្ទាទោសជនជាតិវៀតណាម ១៣ នាក់ និង៥នាក់ទៀត ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស លាងលុយកខ្វក់ និងឆ្លងដែនខុសច្បាប់។
នៅក្នុងសវនាការលើសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា សាលាឧទ្ធរណ៍បន្តលើកឡើងពីការធ្វើបាតុកម្ម និងយុទ្ធនាការនានា ក្រោយឆ្នាំ២០១៣ ដូចជា ការ ធ្វើយុទ្ធនាការ «ថ្ងៃចន្ទ ពណ៌ខ្មៅ» និងការដាក់កម្រងផ្កា នៅទីលានប្រជាធិបតេយ្យ ក្រោយឆ្នាំ២០១៣ ដែលតុលាការថា មានចេតនា ធ្វើបដិវត្តន៍ពណ៌។ លោក កឹម សុខា អះអាងថា ពុំជាប់ពាក់ព័ន្ធនឹង សកម្មភាពទាំងនោះទេ។
ប្រជាសហគមន៍ស្នើឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងរកមធ្យោបាយជួយសង្គ្រោះ ត្រីមេពូជធំៗកំពុងងាប់ជាបន្តបន្ទាប់ ក្នុងបឹងអភិរក្សធម្មជាតិជាច្រើនតំបន់ ដោយសារអាកាសធាតុឡើងកំដៅនៅរដូវប្រាំងឆ្នាំនេះ។ ពួកគាត់ក៏ទទូចឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់អភិរក្សបឹងធម្មជាតិឱ្យគង់វង្ស ស្របពេលដែលសកម្មភាពរំលោភបំពានបឹងធម្មជាតិនៅតែកើតមានច្រើន។
នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខិតជិតមកដល់នេះ ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ មិនបានត្រឡប់មកលេងស្រុកកំណើតឡើយពីព្រោះរកលុយមិនសូវបាន។ ពួកគាត់ថា បើទោះជាអាជ្ញាធរថៃមិនយកថ្លៃទិដ្ឋាការពីពលករក្ដី ក៏អាជ្ញាធរខ្មែរនៅតាមច្រកព្រំដែននៅតែគាបសង្កត់យកលុយពីពលករដដែល។
មានពលរដ្ឋកម្ពុជាចំនួន ៤.៩៨លាននាក់ត្រូវបានរកឃើញជាប់កម្ចីឥណទានដែលមានទឹកប្រាក់សរុបជាង ២៣២លានលានរៀល ឬស្មើប្រមាណ ៥៧.៧ពាន់លានដុល្លាក្នុងឆ្នាំ២០២៣។ នេះជាទិន្នន័យបានពីការកត់ត្រារូបវ័ន្ដបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាសចំនួន ១៩៤ស្ថាប័នដែលជាសមាជិករបស់ CBC។ ដោយឡែក សង្គមស៊ីវិលបានឃើញមានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដែលបង្កឡើងដោយបំណុលកម្ចីឥណទាននេះ។
នៅព្រឹកថ្ងៃទី៤មេសា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍បានបើកសវនាការលើកទី៦ លើរឿងក្តីលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិស្តីពីសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ ក៏ដូចជាសវនាការចំនួន ៥លើកចុងក្រោយ លោក កឹម សុខា នៅតែបន្តការពារភាពស្អាតស្អំរបស់ខ្លួនលើការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចកាត់ទោសលោកឱ្យជាប់ពន្ធនាគារចំនួន២៧ឆ្នាំពីបទ «ក្បត់ជាតិ»។ នេះបើតាមការឱ្យដឹងពីលោកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា។
ប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា ថា លោកនៅតែបន្តជ្រើសរើសយកដំណោះស្រាយចរចាគ្នាជានិច្ច បើទោះបីជា តុលាការរងការរិះគន់ពីមជ្ឈដ្ឋានទូទៅក្ដី ហើយលោកបន្តអះអាងថា លោកពុំបានក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការឡើយ។
ក្បាលម៉ាស៊ីនព្រឹទ្ធសភា ត្រូវបានលាតត្រដាងជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា ដោយមានឪនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន ធ្វើជាប្រធាន លោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។ តើក្បាលម៉ាស៊ីនព្រឹទ្ធសភាថ្មីនេះ ឆ្លុះបញ្ចាំងយ៉ាងណាខ្លះពីប្រព័ន្ធគ្រួសារនិយម និងការបែងចែកអំណាចនៅកម្ពុជា?
នៅថ្ងៃទី៣មេសា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥របស់កម្ពុជាដែលបានសម្រេចជ្រើសលោកហ៊ុន សែនជាប្រធាន។ ទន្ទឹមនឹងមិនទទួលស្គាល់ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះថែមបានអំពាវនាវឲ្យបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់រាល់សកម្មភាពគំរាមកំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ សម្រាប់ Human Right Watch លទ្ធផលបោះឆ្នោតព្រឹទ្ធសភានេះបង្ហាញថាកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ។
ជំងឺរលាកក្រពះ (Gastritis) គឺជាការរលាកឬសំណឹកនៃស្រទាប់ក្រពះ ដែលបណ្តាលឲ្យឡើងក្រហម រលាក និងហើម។ មូលហេតុដែលនាំឲ្យកើតជំងឺរលាកក្រពះ អាចបណ្តាលមកពីស្ត្រេស ឬភាពតឹងតែងក្នុងចិត្ត (Stress) ទទួលទានសុរាច្រើនពេក ក្អួតរ៉ាំរ៉ៃ និងជំងឺច្រាលទឹកអាស៊ីដក្រពះ (Gastroesophageal Reflux Disease -GERD) ជាដើម។
បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរខ្លះ រស់នៅតាមបណ្ដាខេត្តភាគខាងលិច និងភាគពាយ័ព្យនៃប្រទេស នៅតែរងគ្រោះ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសេសសល់តាំងពីសម័យសង្គ្រាម។មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់(CMAC) និយាយថា តំបន់ដែលនៅតែរងគ្រោះដោយសារគ្រាប់មីន មានចំនួន២១ស្រុករបស់បណ្ដាខេត្ត ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។
បញ្ហាអាកាសធាតុកាន់តែក្ដៅ នៅក្នុងរដូវប្រាំងឆ្នាំនេះ បានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋមួយចំនួន។ ពួកគាត់ស្នើដល់រដ្ឋាភិបាលឱ្យបញ្ចុះថ្លៃទឹកភ្លើង និងគិតគូរលើការបង្កើនប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រភពទឹក សម្រាប់ពលរដ្ឋនៅតំបន់ដាច់ស្រយាល ដើម្បីសង្គ្រោះពួកគាត់ពីភាពក្ដៅហួតហែង និងគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះ។
ពលរដ្ឋរងគ្រោះដីធ្លីនៅតែគ្មានជំនឿ និងទុកចិត្តទៅលើអាជ្ញាធរខេត្តព្រះវិហារ ដែលអំពាវនាវឲ្យពលរដ្ឋ និងក្មេងតូចៗ កំពុងរស់នៅក្នុងព្រៃឲ្យវិលត្រឡប់បានចូលទៅរស់នៅក្នុងភូមិវិញ ប្រសិនបើមិនមានសេចក្ដីប្រកាសពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជាសាធារណៈនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែមេសា ប្រកាសឲ្យពលរដ្ឋកំពុងរត់ពួនក្នុងព្រៃ ត្រឡប់ទៅរស់នៅក្នុងភូមិវិញ ហើយអាជ្ញាធរ និងជួយទំនុកបម្រុង និងមិនយកទោសពៃរ៍នោះទេ។
មតិអ្នកអាន