newspaper
ជុន ចាន់បុត្រ អ្នកវិភាគដ៏ឆ្នើម ដែលគួរចង់ស្ដាប់
គណបក្សក្រៅរដ្ឋាភិបាល អ្នកនយោបាយខ្មែរក្រៅប្រទេស និងមហាជនខ្មែរទូទៅបាននាំគ្នាបញ្ចេញប្រតិកម្មជាហូរហែចំពោះការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃដែលបានកើតឡើងនៅថ្ងៃពុធទី២៨ ឧសភា។ បណ្តាបក្សក្រៅរដ្ឋាភិបាល និងអ្នកនយោយខ្មែរក្រៅប្រទេសបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ដល់កងទ័ពដើម្បីបង្កើនស្មារតីឈរជើងរបស់ពួកគេ។ ចំណែកបណ្តាមហាជនខ្មែរបានបញ្ចេញប្រតិកម្មលើបណ្តាញសង្គមដោយថ្កោលទោសចំពោះការឈ្លានពានរបស់កងទ័ពថៃ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់នាយទាហានកម្ពុជាម្នាក់។
សហភាពអឺរ៉ុបសង្កេតឃើញថា នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជានៅតែបន្តរឹតត្បិតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបន្តស្ថិតក្នុងក្ដីព្រួយបារម្ភដដែល។ សង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា អាចរកឱកាសបើកទីផ្សារបន្ថែម ប្រសិនដោះស្រាយក្ដីកង្វល់របស់សហភាពអឺរ៉ុប។
មេដឹកនាំនៃប្រទេសសមាជិកអាស៊ានបានប្រកាសជំហររួមគ្នាក្នុងការឆ្លើយតបនឹងភាពមិនប្រាកដប្រជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល និងគូសបញ្ជាក់ថា វិធានការឯកតោភាគីនៃការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិក គឺជាវិធានការប្រឆាំងនឹងការហុចប្រយោជន៍ឲ្យគ្នាទៅវិញ ទៅមក។ តែដើម្បីទប់ទល់នឹងការដំឡើងពន្ធរបស់អាមេរិកនេះត្រូវបានសេដ្ឋវិទូយល់ថា ប្រទេសក្នុងប្លុកអាស៊ានគួរជ្រើសរើសផ្លូវចរចាជាលក្ខណៈតំបន់ជាមួយសហរដ្ឋអាមេរិកដើម្បីទទួលបានអត្ថប្រយោជន៍ស្មើគ្នាជាជាងការចាប់យកយន្តការទ្វេភាគី។
ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកទី២៨ឧសភានេះ។ ទាហានខ្មែរនិងថៃ បានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លី ស្ថិតនៅក្នុងតំបន់ជម្លោះតាមព្រំដែននៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃ។
មន្ត្រីសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរខេត្តព្រះសីហនុ បើកការស៊ើបអង្កេតរកការពិតជុំវិញយុវជនបម្រើការក្នុងទីតាំងអនឡាញម្នាក់ ដែលគេអះអាងថា បានធ្លាក់ពីលើអាគារស្លាប់។ ការស្នើនេះ ខណៈគ្រួសារនៅមិនទាន់អស់ចិត្ត និងសង្ស័យថាជាករណីធ្វើទារុណកម្ម។ យុវជនខ្មែរម្នាក់អាយុ១៩ឆ្នាំ ឈ្មោះ អ៊ន់ សំណាងដេវិត ត្រូវបានគេប្រទះឃើញស្លាប់នៅជិតអាគារបើកល្បែងអនឡាញរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ឧសភា បន្ទាប់ពីចូលធ្វើការបានមួយថ្ងៃ។ ខាងគ្រួសារសង្ស័យថា ជនរងគ្រោះអាចស្លាប់ ដោយសារការធ្វើទារុណកម្ម និងឆក់ ពីព្រោះពិនិត្យឃើញនៅលើដើមទ្រូងសាកសពមានស្នាមមុខរបួស និងរាងកាយមានសភាពស្លេកស្លាំងដូចអស់ឈាមពីខ្លួន។
ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីស្លាប់ថ្មីដោយជំងឺផ្តាសាយបក្សីលើក្មេងប្រុសម្នាក់អាយុ ១១ឆ្នាំ ក្នុងខេត្តកំពង់ស្ពឺ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្មេងប្រុសរងគ្រោះត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញមានផ្ទុកវិជ្ជមានវីរុសផ្តាសាយបក្សី ឬ H5N1។
ក្នុងពេលបិទបញ្ចប់លំហាត់សឹកលើកទី៧ ឆ្នាំ២០២៥ នេះ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានបំភ្លឺលើការចោទប្រកាន់មួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមថា មូលដ្ឋានទ័ពនេះមិនអាចបើកឲ្យភ្ញៀវចូលមើលគ្រប់ទីកន្លែងបានទេ ពោលមានការហាមឃាត់សម្រាប់កន្លែងសំខាន់ខ្លះ។ អ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថា សំណុំរឿងមូលដ្ឋានទ័ពជើងទឹករាមនឹងបន្តស្ថិតក្រោមការតាមដានរបស់បស្ចិមលោក ល្គឹកណាចំណងយោធាចិន និងកម្ពុជាកាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ។
នៅព្រឹកព្រលឹមថ្ងៃទី២៨ ឧសភានេះ មានការប៉ះទង្គិចដោយអាវុធជាថ្មីរវាងទាហានខ្មែរ និងថៃដែលឈរជើងតាមព្រំដែននៅតំបន់ចុងបូក ជាប់ខេត្តអ៊ូប៊ុន រាចឆាឋានីរបស់ថៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យកងទ័ពថៃក្នុងកាសែតបាងកកប៉ុស្តិ៍។ មន្ត្រីអ្នកនាំពាក្យកងទ័ពថៃបានអះអាង គឺទាហានខ្មែរជាអ្នកបង្ករឿង ដោយការបំពានចូលក្នុងតំបន់ដែលបានព្រមព្រៀងរក្សាជា «status quo» និងថា ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមេទ័ពខ្មែរ និងថៃបានជជែកគ្នាតាមទូរស័ព្ទ។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា បានសម្រេចបន្តឃុំសកម្មជនបីនាក់ នៅក្នុងសំណុំរឿងបីផ្សេងៗគ្នា។
សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសារធារណ:លើលោកស្រី អេង សុខា នៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៥ ក្នុងតំបន់អាស៊ានបានទទូចឲ្យរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិនយោបាយ និងការពារលំហសេរីភាពរបស់ពលរដ្ឋ។ តាមក្រុមអង្គការសង្គមស៊ីវិលនេះដដែល ស្ថានភាពលទ្ធិប្រជាធិបតេយ្យក្នុងតំបន់អាស៊ានមិនត្រឹមតែស្ថិតក្រោមភាពតានតឹងប៉ុណ្ណោះទេ តែវាក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែរ។
វីដេអូចេញផ្សាយដោយគេហទំព័រ Mother Natural Cambodia នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញថា មានទូកនេសាទវៀតណាមយ៉ាងតិច ១០៦៦គ្រឿងបានចូលនេសាទក្នុងសមុទ្រកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ បទល្មើសនេសាទនេះកើតឡើងនៅខេត្តកំពត ព្រះសីហនុ និងកោះកុង។ ក្រសួងកសិកម្មកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាលើវីដេអូនេះទេ។ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ បានអះអាងថា អ្នកនេសាទវៀតណាមបានសារភាពប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ពួកគេអាចចូលដែនទឹកកម្ពុជាដោយសេរី។ តាមលោក អាឡិច ក្រៅពីទូកនេសាទវៀតណាម កាប៉ាល់នេសាទថៃ និងចិនក៏ឧស្សាហ៍រំលោភចូលដែនទឹករបស់កម្ពុជាដែរ។
នៅថ្ងៃទី២៥ឧសភា គណបក្សភ្លើងទៀន បានធ្វើសមាជវិសាមញ្ញ និងបានសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ដើម្បីឱ្យស្របតាមប្រកាសចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ អង្គសមាជដែលមានមន្ត្រីតំណាងគណបក្សមកពីទូទាំងប្រទេសចូលរួម១៥០នាក់ បានបោះឆ្នោតគាំទ្រការកែប្រែលក្ខន្តិកៈគណបក្ស ត្រង់ជំពូក ៧ ស្តីពី ការធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគី ដែលមានចែងក្នុងប្រការ ៤៩ ថា «គណបក្សភ្លើងទៀន អាចធ្វើសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយមួយ ឬច្រើនបាន ដោយអនុវត្តស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
វៀតណាមបានស្នើឱ្យកម្ពុជា និងឡាវបន្តផ្តល់ការគាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA។ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលវៀតណាម កម្ពុជា និងឡាវនាថ្ងៃទី២៦ ឧសភា។ សម្រាប់រដ្ឋាភិបាលវៀតណាម សុខទុក្ខរបស់ពលរដ្ឋខ្លួនអាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម។
អ្នកនាំពាក្យរងការិយាល័យអន្តោប្រវេសន៍ថៃ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ឧសភា ថា ការិយាល័យរបស់លោកមិនទាន់ទទួលបានបញ្ជាឱ្យតាមចាប់ខ្លួនជនភៀសខ្លួនខ្មែរ នៅឡើយទេ។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ACU បានឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាលចំនួន ២នាក់ទៅតុលាការ គឺឈ្មោះ វ៉ន វាសនា ហៅ Mr Dorn មានតួនាទីជាអធិការរងនៃអធិការដ្ឋានស្រុកបវេល និងម្នាក់ទៀតឈ្មោះ តាំង សំណាង មានតួនាទីជាជំនួយការអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ។ តាមអ្នកនាំពាក្យ ACU ក្រៅពីមន្រ្តីនគរបាលទាំង ២នាក់ គឺនៅមានអ្នកឃុបឃិតចំនួន ៤នាក់ផ្សេងទៀតដែល ACU កំពុងតាមរក។ ជនសង្ស័យទាំង ៦នាក់ បានចូលដៃគ្នាយកលុយ និងដោះលែងជនជាតិថៃចំនួន ៤៣នាក់ពីការបណ្តេញចេញរបស់សមត្ថកិច្ចចម្រុះនៅចន្លោះថ្ងៃទី៤ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់សំខាន់មួយបានរៀបចំសមាជក្នុងថ្ងៃអាទិត្យ ទី២៥ ឧសភាដោយបានកែប្រែលក្ខនិ្តកៈគណបក្សមួយចំនួន ដូចជាការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទេ្វភាគី ឬច្រើនជាងនេះដោយផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ។ អ្នកវិភាគនយោបាយកត់សម្គាល់ថា គណបក្សនៅក្រៅរដ្ឋាភិបាលគួរផ្តោតលើការកសាងទំនុកចិត្តគ្នា និងគ្នាក្នុងពេលរៀបចំការចងសម្ព័ន្ធភាពដើម្បីចូលរួមប្រកួតការបោះឆ្នោតនាពេលខាងមុខ។
កម្មកររោងចក្រ WP SPORTS ជិត ១០០០នាក់ បានបដិសេធមិនចូលធ្វើការនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភានេះ។ ពួកគេបានទាមទារឲ្យម្ចាស់ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍មួយចំនួន ដូចជាទឹកដោះគោសម្រាប់កូន កែប្រែលក្ខខណ្ឌម៉ោងចេញធ្វើការងារសម្រាប់អ្នកមានផ្ទៃពោះ រួមទាំងការផ្គត់ផ្តង់ទឹកសុទ្ធឲ្យបានគ្រប់គ្រាន់។ សហជីពដែលកំពុងតាមដានករណីនេះយល់ថា ម្ចាស់ក្រុមហ៊ុនគួរធ្វើតាមសំណើរបស់កម្មករ ព្រោះជាសំណើដែលអាចទទួលយកបាន និងស្របតាមច្បាប់ការងារផង។
ក្រសួងការបរទេសកម្ពុជាបានច្រានចោលលើការលើកឡើងដែលថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបានផ្ញើលិខិតទៅគំរាមសមាជិកសភាជប៉ុន លោក ណាអូតូ សាកាហ្គុជិ ដែលបាននិយាយបរិហារបញ្ហាសិទ្ធិមនុស្សនៅសភាជប៉ុនកាលពីថ្ងៃទី១៦ មេសាកន្លងទៅ។ ផ្ទុយទៅវិញ និងបើតាមក្រសួងការបរទេសកម្ពុជា តំណាងទូតខ្មែរនៅជប៉ុនបានពន្យល់ឱ្យលោក ណាអូតូ សាកាហ្គុជិយល់ពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាក់ស្តែងនៅកម្ពុជា ដោយសារលោក ណាអូតូ សាកាហ្គុជិ អាចជឿ ឬស្តាប់សម្តីក្រុមប្រឆាំងដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។
នៅថ្ងៃទី២២ឧសភា សហភាពអឺរ៉ុបបានចេញរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក សម្រាប់២០២៤ ដោយក្នុងនោះសហភាពអឺរ៉ុបបានលើកឡើងថា ប្រទេសកម្ពុជា ចាប់តាំងពីលោក ហ៊ុន មាណែត បានក្លាយជានាយករដ្ឋមន្ត្រី មិនបានធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ខុសពីឪពុករបស់លោក គឺលោក ហ៊ុន សែន ឡើង។ សហភាពអឺរ៉ុបក៏បានរំឭកថា ការសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% តាំងពីឆ្នាំ២០២០ ដោយសារស្ថានភាពរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ គឺនៅតែបន្តអនុវត្ត។
មតិអ្នកអាន