Posts Tagged ‘​កម្មករកាត់ដេរ​​’

កម្មករកាត់ដេរ និង ប៉ូលិសប៉ះគ្នា

កម្មករកាត់ដេរ និង ប៉ូលិសប៉ះគ្នា

លោក ជា មុនី ដែលជា ប្រធានសហជីព បានឱ្យដឹងថា យ៉ាងហោចណាស់ កម្មការិនី កាត់ដេរ ២ នាក់បានរងរបួស កាលពីម្សិលមិញ បន្ទាប់ពីនគរបាល បានធ្វើអន្តរាគមន៍ ដើម្បីបញ្ចប់កូដកម្ម ដែលអូសបន្លាយ អស់រយៈពេល ១ សប្តាហ៍នៅរោង ចក្រមួយកន្លែង ស្ថិតក្នុងខណ្ឌ សែនសុខ ក្រុងភ្នំពេញ ។

ការសិក្សា៖ កម្មករ​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់

ការសិក្សា៖ កម្មករ​ត្រូវ​ការ​ប្រាក់​ខែ​យ៉ាង​តិច​បំផុត ៧២​ដុល្លារ​ដើម្បី​រស់

លទ្ធផល​នៃ​ការសិក្សា​មួយ​ចំនួន​បាន​ បង្ហាញ​ថា កម្មករ​ត្រូវការ​ចំណាយ ៥៧​ដុល្លារ​ក្នុង​មួយ​ខែ​លើ​តម្រូវការ ​ចាំបាច់​របស់​ខ្លួន ក្នុង​នោះ​មាន៖​ម្ហូបអាហារ ៣៣​ដុល្លារ ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ សុខភាព ២៤​ដុល្លារ និង​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នៅ​ជនបទ​ចំនួន ១៥​ដុល្លារ។

ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​មិន​បាន​ជោគជ័យ

ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​មិន​បាន​ជោគជ័យ

គណកម្មការ​ក្រុម​ប្រឹក្សា​ការងារ​បាន​ជួប​ប្រជុំ​គ្នា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ហើយ​ដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​កាត់ដេរ​ចំនួន ៩៣​ដុល្លារ ដែល​ស្នើ​ដោយ​ក្រុម​សហជីព​កម្មករ។ មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ ចេញ​ពី​ការកិច្ចប្រជុំ​ចរចា​ដំឡើង​ប្រាក់ខែ​អោយ​កម្មករ​កាត់ដេរ​អោយ​បាន​ដល់ ៩៣​ដុល្លារ​ដែល​ស្នើ​ដោយ​ក្រុម​សហជីព​តំណាង​កម្មករ​នោះ។