នៅក្នុងជំនួបព្រឹកថ្ងៃទី១៦សីហា នៅឯក្រសួងការបរទេសកម្ពុជា ប្រមុខការទូតកម្ពុជាលោកហោ ណាំហុងថ្លែងថា កម្ពុជាចង់បានការដោះស្រាយមួយដោយសន្តិភាពក្នុងជម្លោះព្រំដែនជាមួយថៃ។ លោកហោ ណាំហុងថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជាត្រៀមគ្រប់លក្ខណៈក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការអះអាងដូចគ្នានេះបានចេញពីមាត់របស់អគ្គលេខាធិការអាស៊ានផងដែរ។
Posts Tagged ‘អគ្គលេខាធិការអាស៊ាន’
អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន (Surin Pitsuwan) នៅថ្ងៃទី១៦ ខែសីហា បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ថា លោកសង្ឃឹមថា កម្ពុជា និងថៃ នឹងដោះស្រាយជម្លោះព្រំដែនរបស់ខ្លួនដោយសន្តិវិធី។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាមិនចង់បន្តបញ្ហាវែងឆ្ងាយជាមួយអគ្គលេខាធិការអាស៊ានលោក សូរិន ពិតសូវ៉ាន នោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងយ៉ាងនេះ ដោយព្រលយអោយដឹងអំពីការមិនសូវពេញចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាលើសេចក្តីបំភ្លឺរបស់លោក សូរិន ពិតសូវ៉ាន។
ក្រោយពីមានប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសលោកហោ ណាំហុង អគ្គលេខាធិការអាស៊ាន លោកសូរិន ពិតសូវ៉ានបានធ្វើលិខិតឆ្លើយបំភ្លឺប្រាប់ថ្នាក់ដឹកនាំកម្ពុជាថា លោកត្រូវបានកាសែតដកស្រង់សម្តីខុស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មនិងរិះគន់យ៉ាងខ្លាំងតបទៅអគ្គលេខាធិការអាស៊ាន លោក សូរិន ពិតសូវ៉ាន់ បន្ទាប់ពីលោកបានថ្លែងថា ការសាកល្បងបាញ់កាំជ្រួចហ្វូងនៅកម្ពុជាកាលពីពេលថ្មីៗនេះ គឺជាការបង្កើតអស្ថិរភាពក្នុងតំបន់។
នៅព្រឹកថ្ងៃច័ន្ទនេះ លោកប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មដោយសម្តីខ្លាំងៗថា លោក សូរិន ពិតសូវ៉ាន់ មិនស័ក្តសម ធ្វើជាអគ្គលេខាធិការអាស៊ានទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា លោកនឹងធ្វើការទិតៀនអតីតរដ្ឋមន្ត្រីការបរទេសថៃរូបនេះ ចំពោះតួនាទីមិនឯករាជ្យ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសវៀតណាម នាពេលខាងមុខ។
ការសម្ដែងមតិ