ក្រសួងការបរទេស​ក​ម្ពុ​ជា ធ្វើ​កំណត់​ទូត​ស្តីបន្ទោស​ធ្ងន់ៗ ចំពោះ​អំពើ​ព្រៃផ្សៃ​របស់​ទា​ហា​ថៃ

ថ្ងៃទី 4 ឧសភា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ផ្ញើ​កំណត់​ទូត​ជា​ផ្លូវការ​មួយ ជូន​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ ដោយមាន​កិត្តិយស​ទាញអារម្មណ៍ ចំពោះ​សកម្មភាព​អមនុស្សធម៌​ប្រឆាំងនឹង​អ្នកភូមិ​កម្ពុជា និង​ឧ​ប្ប​តិ្ត​ហេតុ​ចំនួន ៥ ដង​ដទៃទៀត ដែល​បាន​កើតឡើង​តាំងពី​ខែមករា ឆ្នាំ​២០១២ និង​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១២ ទាហាន​ថៃ​បាន​ប្រើ​កាំភ្លើង​បាញ់​ទៅលើ​អ្នកភូមិ​កម្ពុជា ដែល​បាន​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ធ្វើការ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ធ្វើ​ឲ្យ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ ឈ្មោះ សំ រៀម អាយុ ៣១​ឆ្នាំ​។​

​ការវាយប្រហារ​នេះ នៅតែ​បន្ត​ដោយ​សកម្មភាព​ចេតនា អមនុស្សធម៌ និង​ឃោរឃៅ ព្រៃផ្សៃ រំលោភបំពាន​ទៅលើ​ស្មារតី​នៃ​ចំណុច ៧៧ នៃ​ការពិភាក្សា​កំណត់ហេតុ កិច្ចប្រជុំ​លើក​ទី​៦ នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​ថៃ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០០៩ កន្លងទៅ ព្រមទាំង​បំពាន​គោលការណ៍​មនុស្សធម៌ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​សូមបញ្ជាក់​ជាថ្មី ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ថៃ​ដែល​ពាក់ព័ន្ធ ចាត់វិធានការ​ឲ្យ​សមរម្យ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សកម្មភាព​អមនុស្សធម៌ សម្លាប់​ក្រៅច្បាប់​លើ​អ្នកភូមិ​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា សូម​ឲ្យ​មានការ​ធានា​ក្នុងការ​ពិចារណា​ខ្ពស់ ដោយ​រាជរដ្ឋាភិបាល​ថៃ លើ​បញ្ហា​នេះ​៕ K​

What Next?

Recent Articles

6 Responses to "ក្រសួងការបរទេស​ក​ម្ពុ​ជា ធ្វើ​កំណត់​ទូត​ស្តីបន្ទោស​ធ្ងន់ៗ ចំពោះ​អំពើ​ព្រៃផ្សៃ​របស់​ទា​ហា​ថៃ"

  1. Rottanak says:

    កម្ពុជាត្រូវតែលុបបំបាត់នូវភាពសាហាវយង់គ្នងរបស់បុគ្គលមួយចំនួនដែលចូលចិត្តសំលាប់មនុស្ស ក្រៅច្បាប់ទាំងក្នុងនិងក្រៅប្រទេសឲ្យមានប្រសិទ្ធភាពជាទីបំផុតមុនធ្វើសមាហរណកម្មទៅក្នុងប្រទេសអាស៊ាន២០១៥។ បើមិនដូច្នេះទេបណ្តាប្រទេសក្នុងប្រទេសអាស៊ានមិនអាចចុះសម្រុងគ្នាបានទេ​ និងអាចខ្លាចប្រទេសកម្ពុជាមិនហ៊ានចូលប្រទេសកម្ពុជាព្រោះខ្លាចសំលាប់មនុស្សក្រៅច្បាប់។

  2. សៀមបាញ់សម្លាប់ខ្មែរ ដោយសារខ្មែរចូលលួចកាប់ឈើវា។
    ឯខ្មែរសម្លាប់ខ្មែរ ដោយសារខ្មែរកាពារព្រៃឈើរបស់ខ្មែរ។
    ទីបញ្ចប់ខ្មែរងាប់ដោយសារសៀម និងដោយសារខ្មែរសម្លាប់គ្នាឯង!

  3. សៀមបាញ់ខ្មែរស្លាប់ រំលោភដីខ្មែរ គេថាមិនដឹងទេគឺទាហាន ឬក៏ពួកអាវលឿង
    ប៉ុន្តែបើខ្មែរវិញមិនជួយចូកចែវទេមានតែបន្ទោស ឬទម្លាក់កំហុសមកខ្មែរគ្នាឯង
    ទៅវិញ ( ស្អីក៏ខ្មែរខុសដែរ ) យ៉ាប់មែនខ្មែរយ៉ាប់ខាងលើអើយ នៅស្រុកគេយូទៅ
    ខ្មែរមិនល្អតែទាំងអស់ហ្នឺង ល្អតែពួកលោកនៅក្រៅទេដែលចេះដឺងនោះនៅស្រុក
    ឲ្យស្ងប់សប្បាយចុះ កុំព្រួយស្រុកខ្មែរគ្មានប៉ុល ពតទៀតទេ ។

  4. KD says:

    Cambodian government can only bully and hurt their own people. thai soldiers have been killing Khmers who crossed the border for years but the Cambodian government has not done much to stop them. When we listen to hun sen’s speech, he appears strong and tough as we all knew as a strong man ruled by the iron fist. In fact, hun sen is only strong and tough to poor Khmers inside Cambodia. I’d like to see how strong and powerful he is to stop thai soldiers from killing our poor Khmers who risk their lives to find work in thailand to support their families back home. hun sen is pushing Khmer people to look for work in other countries since he could not create any more jobs for people in the country. hun sen keeps bragging that Khmers will not be poor and needy anymore because of his win win policy. What a dope hun sen is!

  5. កូនខ្មែរពីបារាំង says:

    យើងតែងតែមានការសោកស្ដាយនូវការស្លាប់របស់បងប្អូនខ្មែរពីសំណាក់ទាហ៊ានសៀម,ប៉ុន្តែ
    នេះក៍ដោយសាតែអ្នកដឹកនាំយើងដែលធ្វើអោយជាតិសាសន៍ដ៍ទៃមើលងាយយើង,ព្រោះគេមើល
    ឃើញរដ្ថាភិបាលខ្មែរគ្មានធ្វើអ្វីសំរាប់ផលប្រយោជន៍ជាតិទេ,ជិះជាន់ធ្វើទុក្ខបុកម្នេញសម្លាប់ជាតិ
    សាសន៍ឯង,ក្រែងសាសន៍គេ(គឹយួន)ខ្មែររាប់សែនអ្នកដែលចេញទៅធ្វើការនៅក្រៅប្រទេស
    ដោយសារគ្មានជំរើស,ត្រូវគេមើលងាយជាងសត្វធាតុ,គេវៃទាត់ធាក់បង្អត់បាយរំលោភលើភ្លូវ
    ភេទជាដើម,មានអ្នកខ្លះរហូតដល់ស្លាប់,មិនមែនទទេៗគេមកមើលងាយយើងទេ,មកពីយើងធ្វើ
    អោយគេមើលងាយ,(ចំពោះកូនខ្មែរ)ដែលថាអស់ប៉ុលពតពីស្រុកខ្មែរ,សូមបញ្ជាក់មិនទាន់អស់
    ទេ,ក្នុងគណះបក្សប្រជាជនសព្វថ្ងៃពីថ្នាក់លើរហូតដល់ក្រោម,គឹសុទ្ធសឹងតែជាអតីតខ្មែរក្រហម
    (ប៉ុលពត)អញ្ចឹងហើយបានជាពួកហ្នឹងនៅតែសាហាវព្រៃផ្សៃដល់សព្វថ្ងៃ។

  6. វាមិនពិតដូចលោកថានោះទេ កូនខ្មែរពីបារាំង នៅពេលនោះអ្នកណាខ្លះជា
    មេ ជាសមាជិក នៃចលនាតស៊ូរណសិស្សរួបរួមជាតិវាយពួកលន់ នល់ ហើយ
    ប្រជាជនប៉ុន្មានប្រភេទត្រូវពួកប៉ុលពត បែងចែក តើខ្មែរប៉ុន្មានក្រុម ឬ ប៉ុន្មាន
    នាក់ដែលគេផុតពីរបបនោះ ( កាលៈទេសៈលោកយ៉ាងខ្ញុំមិនដឹងទេ ) តែមនុស្ស
    ខ្មែរក្នុងស្រុក តិចណាស់ដែលគេចផុតពីនិ្ននាកា ពិសេសនៅក្នុងចលនារំដោះ
    ជាតិ ក្រោមកាដឹកនាំរបស់សម្តេចនរោត្តមសីហនុ ប៉ុន្តែក្រោយពីរំដោះប្រទេស
    ពីរបបលន់នល់ភ្លាមៗ ត្រូទទួលរងការកាប់សម្លាប់ពីពួកប៉ុល​ពត ដូច្នេះអ្នកមាន
    និន្នាកាមួយចំនួធំ បន្តពីចលនាតស៊ូមក ក៏បង្កើតចលនាតស៊ូរំដោះទឹដី រំដោះ
    ប្រជាជនឲ្យរស់រានមានជីវិត ពិតប្រាកដណាស់ ធ្វើឲ្យប្រទេសជាតិពីបាទដៃទទេ
    នៅលើគំនរផេះផង់ ប្រែមុខប្រែមាត់ខ្លាំងណាស់ ដូច្នេះតើមានប៉ុល ពតយ៉ាង
    ម៉េច ទៀត ( សួរដោយត្រង់លោកនៅក្នុងស្រុក ឬក្រៅស្រុក ហើយដែលមកស្រុក
    ខ្មែរដែរឬអត់ ) បើនៅក្នុងស្រុក ឬធ្លាប់មកស្រុកខ្មែរតើវិភាគពីស្រុកខ្មែរយ៉ាងម៉េច ៕
    ពិតណាស់បាតុភាពសង្គមពិតជាមាន វាមិនអត់ទេ ប្រៀបដូចស្រមោលអន្ទោលតាម
    ប្រាណ គ្មានប្រទេសណាដែលគ្មានបាតុភាពនេះទេ គ្រាន់តែតិច និងច្រើន មនុស្ស
    ខ្មែរផ្សេង អឺរុបផ្សេង អាស៊ីផ្សេង អាហ្វ្រិកផ្សេង ( មិនអាចចាប់ខ្មែរឲ្យស៊ីនំប៉ាំងទើប
    ថាប្ករជាធិបតេយ្យទេ ) !!!!!! សូមមើលផ្លួវល្អ និងវិភាគឲ្យល្អិតល្អន់និងពិតផង ។