Thursday, 03 May 2012
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មនុស្សចំនួន១១នាក់ ត្រូវបានចាប់ខ្លួន និងប្រេងម្រះព្រៅចំនួនជាង៣ពាន់លីត្រ ដែលគ្រប់គ្រាន់សម្រាប់ផលិតថ្នាំគ្រវីក្បាលអិចស្តាស៊ីចំនួន៣០លាន គ្រាប់ ត្រូវបានរឹបអូសកាលពីថ្ងៃអង្គារ និងថ្ងៃពុធ នៅពេលកងរាជអាវុធហត្ថ នគរបាលរាជធានី និងមន្រ្តីតុលាការ បានចុះទៅបង្ក្រាបនៅកន្លែងផលិតថ្នាំញៀនចំនួន៦កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ។
ការចុះបង្រ្កាបនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ក្រោមការដឹកនាំរបស់លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលខណ្ឌពាក់ព័ន្ធ រួមជាមួយក្រុមមន្រ្តីនៃខណ្ឌទាំងបួន។
លោក បែន រ័ត្ន ស្នងការរងនគរបាលរាជធានី ភ្នំពេញបានថ្លែងថា៖ «ខ្ញុំគិតថា នេះជាប្រតិបត្តិការធំមួយចំពោះការចុះបង្ក្រាបថ្នាំញៀន»។ លោកបន្តថា៖ «នេះជាជោគជ័យមួយទៀត ហើយយើងបានចាប់ខ្លួនឈ្មួញថ្នាំញៀនជាច្រើននាក់ បង្ក្រាបកន្លែងផលិតថ្នាំញៀន និងរឹបអូសបានប្រេងម្រះព្រៅជាច្រើន»។
យោងតាម លោក បែន រ័ត្ន បានឲ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញថា ប្រេងម្រះព្រៅដែលរឹបអូសបានទាំងនោះ ត្រូវបាននាំចូលមកដោយឈ្មួញថ្នាំញៀនតាមច្រកព្រំដែនកម្ពុជា-ថៃ។
កាលពីសប្តាហ៍មុននៅក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ស្ថាប័នរបស់លោកមិនអាចផ្តល់នូវកម្លាំងមនុស្សគ្រប់គ្រាន់ សម្រាប់ការបង្ក្រាបការរត់ពន្ធនៅតាមព្រំដែននោះទេ។
លោកបានថ្លែងបន្តថា៖ «យោងតាមការប៉ាន់ប្រមាណរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានឲ្យដឹងថា នៅព្រំដែនកម្ពុជា‑ថៃ មានច្រករបៀងខុសច្បាប់ចំនួនប្រហែល១០០ច្រក ហើយនៅព្រំដែនកម្ពុជា‑ឡាវ មានច្រករបៀងខុសច្បាប់ប្រហែល ៥០ច្រក»។
សម្រាប់គោលដៅចុងក្រោយ ឈ្មួញគ្រោងនាំចេញផលិតផលសម្រេចទៅប្រទេសកាណាដា តាមច្រកប្រទេសវៀតណាម និងប្រទេសចិន។
ក្រៅពីប្រេងម្រះព្រៅ អាជ្ញាធរបានរឹបអូសបានសាំងក្រអូបចំនួន ១១ធុង អាស៊ីតចំនួន៦ដប អាល់កុលចំនួន៧ដប ឧបករណ៍ និងសម្ភារផលិតថ្នាំញៀន និងម្សៅមេតំហ្វេតាមីនដែលមិនទាន់កំណត់ចំនួនជាក់លាក់នៅឡើយ ពីកន្លែងផលិតចំនួន៦ដែលបានចុះបង្ក្រាប។
លោក បែន រ័ត្ន បានថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងច្បាស់អំពីចំនួនថ្នាំញៀន ដែលត្រូវបានរឹបអូសនៅឡើយទេ។ ឥឡូវនេះយើងកំពុងតែខិតខំធ្វើការ និងធ្វើរបាយការណ៍។ យើងនឹងរៀបចំនូវរបាយការណ៍ផ្លូវការមួយអំពីបញ្ហានេះនៅថ្ងៃ ស្អែក»។
ជនសង្ស័យទាំងនោះរួមមាន ជនជាតិវៀតណាមចំនួន៦នាក់ និងជនជាតិកម្ពុជាចំនួន៥នាក់ ត្រូវបានចាប់ខ្លួននៅខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌចំការមន។ យោងតាមលោក បែន រ័ត្ន នគរបាល ឥឡូវនេះកំពុងបើកការស៊ើបអង្កេតនៅក្នុងគ្រប់សង្កាត់ខណ្ឌ ក្នុងរាជធានីដើម្បីស្វែងរកអ្នកផលិតថ្នាំញៀន និងកន្លែងផលិតថ្នាំញៀនដទៃៗ ដែលកំពុងប្រតិបត្តិការ។
ជនសង្ស័យទាំងនេះ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅនគរបាលរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ និងស៊ើបអង្កេតបន្ថែម ហើយនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍។
ទាំងជនសង្ស័យនិងទាំងមេធាវីមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបាន។
តាមសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្ដិការបោសសម្អាត គ្រឿងញៀនខាងលើនេះ បានឲ្យដឹងថា មុននឹងឈានដល់ប្រតិបត្ដិការចុះបង្ក្រាប ទីតាំងផលិតគ្រឿងគ្រឿងញៀនដ៏ធំទាំងនេះ ដំបូងឡើយក្រុមជនសង្ស័យបានប្រើរូបភាពជួលរថយន្ដដឹកទឹកសុទ្ធយកទៅដាក់ក្នុងឃ្លាំង មួយនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ក្រោយមកពួកគេក៏បានដឹកទឹកសុទ្ធនោះបម្រុងយកទៅ ទុកនៅក្នុងឃ្លាំងមួយនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែ ត្រូវម្ចាស់ឃ្លាំងនេះ បដិសេធដោយសារតែសង្ស័យថា មិនមានច្បាប់អនុញ្ញាត បន្ទាប់មកក៏ទូរស័ព្ទទៅប្ដឹងសមត្ថកិច្ច។ បន្ទាប់ពីទទួលបាននូវសេចក្ដីរាយការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏បានចុះ ប្រតិបត្តិការត្រួតពិនិត្យនិងឆែកឆេរ រហូតឈានដល់បង្ក្រាបទីតាំងជួញដូរទាំងអស់ខាងលើនេះ៕ BP/PS

សាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ សូមបន្តបេសកកម្មនេះយ៉ាងម៉តចត់ និងយកចិត្តដើម្បីជួយជាតិ
ពួកនេះអាចនិយាយបានថាពួកមកបង្កអោយប្រទេសយើងទីក្រុងយើងជាតំបន់ផលិតថ្នាំញៀន
ច្បាប់ត្រូវតែដាក់ទោសពួកនេះជាអតិបរមា។ ចង់បានខ្លួនឯងមិនគិតពីផលប៉ះពាល់ដល់គេ។
ពួកអស់នេះបញ្ចេញស្នាដៃតែមុនពេលបោះឆ្នោតប៉ុណ្ណោះទេ។ ក្រោយបោះឆ្នោតហើយពួកវាមិនខ្វល់ អីទៀតនោះទេ ព្រោះមេឈ្មួញក្រឿងញាណគឺជាក្មួយហ៊ុនសែន និងហ៊ុនសែននេះតែម្តង។
បើមានលុយសូក ឬ ជាអ្នកមានអំណាចវិញ គេថាគ្រាន់តែជាជនសង្ស័យប៉ុណ្ណោះ,
ព្រោះគេអាចដោះលែងបាន។
ឧ. ឈូក បណ្ឌិត ឬ រ៉ាន់ បូរ័ត្ន ជាដើម បាញ់គេស្លាប់ហើយ គឺជារឿងអចេតនាទៅវិញ។
អាហ៊ុន តូ រត់គ្រឿងញៀន គេដឹងឮពេញពិភពលោក នៅតែគ្មានអ្នកណាធ្វើអីវាកើត។
នេះគឺ សម័យ ហ៊ុនសែន ! មហាលោតផ្លោះ អស់ដីរលីង។
បើពួកអស់នោះ មានអ្នកធំៗធ្វើខ្នង យកទៅតុលាការ
មុខតែ ប្រើពាក្សចោទដោយ អចេតនា ទៀតហើយ។
សូមកោតសសើរពីសំណាក់អាជ្ញាធរដែលបានចាប់រឺបអូសនូវរបស់អស់ទាំងនេះ,ប៉ុន្តែសូមតុលា
ការកាត់ក្ដីអោយត្រូវនិងច្បាប់ដែលយើងមាន,នៅស្រុកខ្លះមានទោសដល់ទៅប្រហារជីវិតផង
ក្នុងករណីនេះ,ប៉ុន្តែបើហ៊ុនតូចេញមុខកាងគឺជឿជាក់ណាស់គ្មានអ្នកណាហ៊ានចាប់ហ៊ានកាត់
ក្ដីទេ,ឯយួនដែលមានពាក់ពាន់ក្នុងនឹងដែរនោះវានិងរួចខ្លួន,ព្រោះមិនមែនលើកទីមួយទេដែល
ចាប់បានយួនក្នុងករណីគ្រឿងញៀន,ប៉ុន្តែត្រូវបានគេដោះលែង,រីឯខ្មែរបើគ្មានខ្នងទេត្រូវចូលគុក។
ចុំពួកអាអស់នេះ អត់ដឹងថាមានពួក US FBI & Homeland Security Offices នៅកម្ពុជាទេមើលទៅ អ្វីក៏ពួកគេដឹងដែរ កុំតុងង៉ែនពេក!!!
អា សំបកគ្រំ អ្ហា ស្អុយមាត់ណាស់ !!