ហ៊ុន សែន ថា ខ្លួន​ជា​រុក្ខទេវតា​​ នៅ​ទាល់​តែ​ដើម​ឈើ​ងាប់ ទើប​អាច​ប្ដូរ​​បាន

ព្រហស្បតិ៍ 03 ឩសភា 2012
ពេជ្រ បណ្ដូល
ទស្សនាវដ្តីសារព័ត៌មានសេរី

ជា​ផ្នែក​នៃ​ការ​ឆ្លើយ​តប​ទៅ​កាន់​មជ្ឈដ្ឋាន​​ ដែល​​បាន​រិៈគន់ ពី​ការ​កាន់​អំណាច​យ៉ាង​ដុះស្លែ​​រាប់​ទសវត្ស ​ ដែល​សូម្បី​តែ​ទេវតា​ថែ​រក្សា​ឆ្នាំ ក៏ មាន​ការ​ផ្លាស​​ប្ដូរ​​ដែរ​នោះ ​​កាល​ពី​ព្រឹក​មិញ​​នៅ​ក្នុង​​ពិធី​​សម្ពោធ​បើក​ឲ្យ​ប្រើ​​ប្រាស​ រមណីដ្ឋាន​បូក​គោ​​គ្រប់គ្រង​ដោយ​មេ​ឈ្មួញ​​ធំ សុខ គង់ នាយករ​ដ្ឋមន្ត្រី​ខ្មែរ បាន​ប្រៀប​ប្រ​ដូច​​ខ្លួន ទៅ នឹង រុក្ខទេវតា​ដែល​មិន​អាច​ធ្វើ​ការ​ផ្លាស​ប្ដូរ​​បាន ដរាប​ណា​ដើម​ឈើ​មិន ទាន់​ងាប់ ។

ហ៊ុន សែន នាយក រដ្ឋមន្រ្តី ដ៏ មាន អំណាច នៃ កម្ពុជា

ហ៊ុន សែន នាយក រដ្ឋមន្រ្តី ដ៏ មាន អំណាច នៃ កម្ពុជា

ហ៊ុន សែន បាន​ថ្លែង​ដោយ​កំហឹង​​ទៅ​កាន់​អ្នក​ចូល​រួម​យ៉ាង​​នេះ​ថា ” សូម​ផ្ដាំ​ម្ដង​ទៀត ភូមិ​ទេសវតា រុក្ខទេវតា​ អាកាស​ទេវតា ប៉ុន្មាន​ហ្នឹង​គេ​អត់​ដូរ​ទេ .. ទាល់​តែ​អស់​ខ្យល់ ។​ ឧបមា​ថា ទាល់​តែ​ដើម​ឈើ​ហ្នឹង​​ងាប់ ​បាន​ទេវ​​តា ហ្នឹង​ គេ​ដូរ… ” ។

ការ​លើក​ ឡើង បន្ទាប់​​ពី​នាយក​រដ្ឋមន្ត្រី​ខ្មែ​រ​រូប​នេះ បាន​ស្ដាប់​ដឹង ​ការ​អត្ថាធិប្យាយ​​ដែល​គេ​សង្ស័យ​ថា​ ធ្វើ​ឡើង ដោយ​​​ប្រធាន​ស្ដី​ទី​គណបក្ស​​សម រង្ស៊ី​លោក គង់ គាំ នៅ​ក្នុង​ឱកាស​​ជួប​ជា​មួយ​​ក្រុម​អ្នក​គាំទ្រ នៅ ក្នុង​ខេត្ត​កណ្ដាល ហើយ​ត្រូវបាន​​លើក​​យក​មក​ចាក់​ផ្សាយ​បន្ត​ដោយ វិទ្យុ សម្លេង ប្រជាធិបតេយ្យ (VOD) ថា ទេវតា​ប្រចាំ​ឆ្នាំ មាន​ការ​​ផ្លាស​ប្ដូរ តែ ទេវតា​គណបក្ស​ប្រជាជន អត់ផ្លាស​ប្តូរ​សោះ ។

វោហា​សព្ទ​នេះ បាន​ដុត​រោល ហ៊ុន សែន ឲ្យ​ច្រឡោត​ដោយ​ប្រើ​ប្រាស​ភាសា​អសុរោះ​គ្រោតគ្រាត ដ៏​ពិបាក​​ស្ដាប់​ថា ” វា​និយាយ​ចុះ​និយាយ​ឡើង សំ​ដៅ​ឲ្យ​ទោ តែ​មក​ខ្ញុំ​ហ្នឹង​អ្ហា៎.. ។ សូម​ផ្ដាំ​ទៅ​វិញ​ ​ឯង​មាន​សិទ្ធិ​​ធ្វើ​នយោបាយ អញ ក៏​មាន​សិទ្ធិ​ធ្វើ​នយោ​​បាយ​ដែរ​ ..និយាយ​ឲ្យ​ច្បាស់​មើល៎ ..បារមី​​លោក​យាយ​ម៉ៅ​អ្ហាយ៎…មើល​ពួក​ហ្នឹង​ផង​មើល វា​យ៉ាង​ម៉េច…វា​ចង់​ដាក់​ផ្លែផ្កា​សូម្បី​តែ​ទេវតា​​ក៏​នៅ​តែ​គេ​ដូរ ..មួយ​ឆ្នាំ​​គេ​ដូរ​ម្ដង , ចុះ​លោក​ឯង​ធ្វើ​បក្ស​ប្រឆាំង​ហ្នឹង ម៉េច​ក៏​មិន​ដូរ​ផង​​អ្ហែង..” ។

ដោយ​បាន​និយាយ​ប្រុង​ជើង​​ការ​មុន ពី​ការ​ដែល​ខ្លាច​​មាន​រឿង​ចៃ​ដន្ន​ណា​មួយ​​​កើត​ឡើង ពីការ​ដែល​មេដឹកនាំ​បក្ស​​ប្រឆាំង ដក​ខ្លូន​ឈប់​ធ្វើ​ជា​មេបក្ស​​ប្រឆាំង ជា​ថ្នូរ​ឲ្យ ​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​នោះ នាយក​រដ្ឋមន្ត្រី​​រូប​នេះ បាន​បញ្ជាក់​​​ដូច្នេះ​ថា ​” តែ​និយាយ​អញ្ចឹង​តិចលេងថ្នូរថា អ្ហូ៎ អញ​ឈប់​ធ្វើ​មេបក្ស​ប្រឆាំង​អ្ហើយ ហើយ​ដូរ​ជា​ថ្នូរ​ជា​មួយ ​ហ៊ុន សែន ឯង​ឈប់​ធ្វើ​​នាយករដ្ឋមន្ត្រី អញ​មិន​ដូរ​ជា​មួយ​​ទេ​វ៉ើយ អញ​ប្រាប់​ឲ្យ​ហើយ….គណបក្ស ឧទ្ទេស​នាម​បន្ត រឿង​អី…អញ​មិន​ទាន់​ងាប់​ទេ ។ ហើយ​អា​​​អ្នក ដែល​ចង់​ដូរ​នោះ​​អ្ហូ៎ វា​អាយុ​ច្រើន​ជា​ង​ខ្ញុំ…” ។

នេះ​​ជា​ការ​បញ្ជាក់​ជា​ថ្មី​ទៀត សម្រាប់​ឆ្នាំ ២០១២ នេះ ខណៈ​ជា​ញយ​ដង​ មេដឹកនាំ​ខ្មែរ​រូប​នេះ តែង​តែ បាន​ធ្វើ​ការ​​ប្រកាស​​ជា​សាធារណៈ អំពី​ការ​គ្រប់គ្រង​អំណាច​កម្ពុជា រហូត​ដល់​ចាស់​ងាប់​នោះ ៕

What Next?

Recent Articles

53 Responses to "ហ៊ុន សែន ថា ខ្លួន​ជា​រុក្ខទេវតា​​ នៅ​ទាល់​តែ​ដើម​ឈើ​ងាប់ ទើប​អាច​ប្ដូរ​​បាន"

  1. Anonymously says:

    អៃយ៉ាឡាំប៉ាទៀតហើយវ៉ើយ!!!​ថាកុំឲប្រឆាំង និយាយសសើរគាត់ទៅមិនអីទេ???

  2. និស្សិតខ្មែរ says:

    អ្នកដឹកនាំត្រួវតែរក្សារភាពជាអ្នកថ្លៃថ្នូវសំរាប់អ្នកជំនាន់ក្រោយធ្វើត្រាប់តាម​ កុំភ្លេចទស្សពិតរាជធម៏នៅក្នុងខ្លួន។Leader should keep high honest and reputation for next generation leader.And do not forget good deed of 10 of Buddhism.

  3. Chngol says:

    ធ្វើយូរ ធ្វើឆាប់មិនសំខាន់ទេឲ្យតែរក្សាការពារប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនរបស់ខ្ឡួន។ អ្នកដែលគួរដូរគឺអ្នកដែលនាំមកនូវការហិនហោចខូចប្រយោជន៍ជាតិ។ អ្នកដឺកនាំកាន់អំណាច​កាន់តែយូរគឺមានពីសោធន៍ការងារកាន់តែច្រើនអាចជួយឲ្យការដឹកនាំជាតិបានកាន់តែប្រសើរ។
    តែសូមកុំឲ្យដូចពាក្យរាស្រ្តនិយាយ ធ្វើចោរកាន់តែយូរល្បិចលួចកាន់តែខ្ពស់ កុំចង់លេងជាមួយ​ចោរជើងចាស់។

  4. Anonymous says:

    Nothing is immortal. Look at Hitler, Look at Mussolini, Look at Gaddafi, Look at Saddam Hussein, Look at Souharto!!!

  5. anonymously says:

    Nothing is immortal! Look at Hitler, Look at Mussolini! Look at Saddam Hussein, Look at Gaddafi, Look at Souharto!

  6. Muammar Sen says:

    ឃើញទេ កុំចង់សាលជាមួយកំហឹងមនុស្សខ្វាក់ តែខឹងកាលណាគឺដាច់ក្បាលដាច់កន្ទុយអញ្ចឹង និយាយគ្មានដឹងស្អីទេប្រើពាក្យសុទ្ធតែ អញ អ្ហែង អា មឹង មិនសមជានាយករដ្ឋមន្ត្រីសោះ តែកុំទៅប្រកាន់អីព្រោះគាត់មិនបានរៀនសូត្រជ្រៅជ្រះ ធ្វើនាយករដ្ឋមន្ត្រីបានដោយសារតែបន្លំសន្លឹកឆ្នោត និង ទិញទឹកចិត្តប្រជាជនហ្នឹង ចំណែកអារឿងរុក្ខទេវតាកាន់ដើមឈើវិញ មិនចាំបាច់ទាល់តែដើមឈើហ្នឹងងាប់ បានរុក្ខទេវតាទៅតាមដែរនោះទេ គ្រាន់តែគេរៀបចំកាប់ដើមឈើនោះហ្នឹង រុក្ខទេវតាមិនដឹងដាក់មេប្រូចទៅដល់ណាបាត់ហើយ ហើយអារឿងកាន់អំណាចដល់អាយុ ៩០ ឆ្នាំអីហ្នឹងកុំសូវអួតពេក ងាប់ស្អែកផងក៏មិនដឹង គ្មាននរណាមើលឃើញទេ គ្រូទាយម្តាយថា ភូតនៅហោ ចោរនៅជាង ចូរចាំពាក្យចាស់អោយបានច្បាស់

  7. កូនឪ says:

    គ្រាន់តែឃើញកាយវិការក៏ដឹងថាពាលដែរ ។ ឪវាពាលអញ្ចឹងទើបកូនវាពាលដែរ​ ។

  8. កូនឪ says:

    ចរិកឪពាលអញ្ចឹង ទើបកូនវាពាលដែរ ។

  9. អុញគាត់និយាយបែបនេះគឺចង់ឲ្យក្រុមបក្សប្រឆាំងទៅជួយកាប់ឈើទេដឹង?
    បើកាលណាកាប់ឈើអស់ពីស្រុកខ្មែរ គឺអាចប្តូរបានហើយ!!! ឡូស៊ីកម៉្យាងដែរតើ។

  10. អីយួយ!!គេាស្នែងទែកមែ៉ចែកអេាយលេងខ្ទេចអស់គល់ចេកឈ្វៀរហេីយម្តងនេះអ្នកស្រុក
    សង្ឃឺមថានឹងមិនមានអាបឬព្រាយបីសាចអីនៅទីនេាះទៀតទេចំណែកកសិករគី៉គ្មានដេីម
    តេ្នាតឬដូងជ្រកកេាណនឹងរបរអជីវកម្មអ្វីទៀតដែរដេាយសារតែរុក្ខទេវតាខ្វាងប្រសីយម្ខះ
    តែអារក្ខដួចនេះវាខ្លាចតែរន្ទះបាញ់ទេកំុព្រួយឆ្នាំនេះភ្លាងធំហេីយមច្ចរាជរន្ទះទឹកភេ្លីងកមក
    ច្រេីនដែរហេីយបេីកព្រះនេតធំៗណាស់ព្រមទាំងឆក់យកអណាក្បាលខូចនឹងជនពាលននាល
    ក្រាញទាំងបំពានគ្មានសុជីវធម៏សិលធម៏ត្រ្វវបា៉ន់ហេីយបងប្អូនកំុព្រួយខំតែបន់ស្រន់ទៅលេាក
    យាងមកហេីយបច្ចប្បន្នកំពង់បាញ់តាមស្រុកស្រែបន្តេីរៗហេីយ។

  11. មនុស្សខ្មែរទោះនៅទីណាក៏ដូចតែគ្នានឺង ខាងឌឺដងខាងជេខាងសំដីអសុរស
    គ្មានសិលធម៏ដូចតែគ្នា ខ្ញុំមើលទៅទាំអងស់គ្នាសរសេរក៏អសុរសដែរ ជេគេ
    សុទ្ធតែ ( អាខ្វាក់ ) ពាក្យនេះស្រាលប៉ុណ្ណាទៅ យើងនិយាយឲ្យសច្ចៈផង បើ
    ដឺងថាគេពាលហើយ យើងក៏កុំជាទមិឡទៅ គ្មានអ្នកណាល្អ១០ ហើយក៏គ្មាន
    អ្នកណាខុសទាំងអស់ដែរ ។

  12. អាអ្នកស្រលាញ់ផ្កាប់មុខនោះ ពេលបានលឺសំដីបាតផ្សារចឹងហើយ មានយកខួរក្បាលទៅគិតអត់ណ៎?

  13. ខ្ញុំអាណិតក្មេងកំព្រារ រស់នៅក្នុងវត្ត តែអានេះជើងកាងសុទ្ឋ គ្មានអ្នកគ្រូលោកគ្រូណាប្រដៅវាបានទេ……យកល្អ កុំទៅជិតកុដិវានៅ ប្រយ័ត្នបែកក្បាល!

  14. និស្សិត says:

    ជើងកាងស្រុកស្រែ ឡែលប់អំណាចចឹងហើយ !

  15. រាហ៊ូ says:

    មនុស្សយើងនេះកើតមកសុទ្ធតែនាំយកមកជាមួយនូវអឣំនួតអួតឣអឣាង កំហឹង ចិត្ត
    ជោរ ច្រណែននិន្ទា ឈ្នានីស អាត្មានិយម ស្រឡាញ់ ស្អប់ ឬក៏លាភ យស សរសើរ
    សុខ។គ្រប់រូបតែងមានសភាវៈទាំងអឣស់នេះគ្រប់ៗគ្នាគ្រាន់តែមានតិចឬច្រើនទៅតាម
    សភាពបច្ចុប្បន្នអូសទាញ បើសិនជាកំពុងឋិតក្នុងសភាពមានលាភយសសរសើរសុខ
    ក៏អឣំនួតអឣួតអឣាងលេចចេញមកបង្ហាញឲ្យគេឯងបានឃើញ រីឯអឣ្នកដែលមិនបានទទួល
    សភាពទាំងបួនខាងលើដូចគេក៏ចេញបង្ហាញឲ្យឃើញនូវសេចក្តីច្រណែន និន្ទារហូត
    ដល់ហ៊ានឈ្នានីសហើយសេចក្តីស្្អប់ក៏បង្ហាញឲ្យគេឯងបានឃើញផងដែរ។តើគួរធ្វើដូច
    ម្តេចអឣាចគ្រប់គ្រងខ្លួនឯងឲ្យនៅជាកណ្តាលបាន? ដើម្បីកុំអោយសភាវៈទាំងនេះអឣូសទាញ
    ហួសហេតុ។

  16. KD says:

    It is not anything new about hun sen when it comes to his throwing fit and acting like a ganster when responding to others’ criticisms about him. After all he acquired his education and political skills from the jungle and communist ideology, and he cannot help himself from being the person that he is, a dictator with shit brain.

  17. អ្នកដឹកនាំប្រើសំដីកោងកាចពាលាព្រៃផ្សៃរបៀបអញ្ចឹងតើ,បានជាមន្ត្រីទាហ៊ានថ្នាក់ក្រោមមាន
    ចរិកមិនខុសពីមេ,សូម្បីតែបងប្អូនភាគតិចនៅព្រៃឡង់ដែលមិនបានសិក្សាររៀនសូត្រក៍គាត់
    និយាយមកមានភាពថ្លៃថ្នូរគួរអោយចង់ស្ដាប់,រីឯអ្នកដឹកនាំយើងវិញនិយាយមកយកមេឃ
    ទ្រាប់អង្គុយ,ធ្លាប់នៅព្រៃសំដីព្រៃ,តែបានមកនៅក្រុងជាង៣០ឆ្នាំហើយគួរតែប្ដូសំដីព្រៃនេះចេញ។

  18. Beloved Khmer says:

    Where ARE GADDHAFI, SADAM HOUSEN, AND SOME MORE NOW?
    “Everything is not stable” BUDDHA SAID. IF we look at this teaching of the Buddha, the TEACHING OF BUDDHA IS WRONG. According to HUN SEN’s ideal type and theory, it contrasts to the TEACHING OF THE BUDDHAS. HUN SEN is better then Buddhas.

  19. ទិតៀន says:

    បើនិយាយតាមពិតពួកអឣគតិពួកទមិឡឥតសាសនាដែលមានចិត្តច្រណែននិងគំនុំ
    ចងកំហឹងជាប់ទ្រូងដោយសារវាចាញ់បោកមេនយោបាយរបស់ពួកវានេះពិសេស
    គឺពួកនេះហើយដែលសូម្បីតែអឣក្សរខ្មែរមួយតួឬមួយពាក្យក៏វាសរសេរមិនចេញឬ
    ក៏បើវាចេះខ្លះមិនព្រមសរសេរមានន័យថាវាស្អប់ខ្មែររហូតដល់ភាសាជាតិទៀត។
    បើជាក្មេងៗស្រករក្រោយកើតនៅស្រុកគេនុ៎ះក៏យើងមិនគួរប្រកាន់ដែរ!ព្រោះគ្នា
    វាមិនដឹងឬមិនចេះមើលអឣត្ថបទពត៌មាននេះទេ!តែនេះសុទ្ធតែក្បាលទំពែកឬក៏សក់
    សពេញក្បាលអឣស់ទៅហើយធ្វើឫកពារសរសេរសុទ្ធតែអឣង់គ្លេស។វាជាសិទ្ធិរបស់មនុស្ស
    តែទាំងនេះវាបញ្ជាក់ឲ្យឃើញថាមនុស្សប្រភេទពួកនេះសុទ្ធតែពួកញុះញង់ឲ្យខ្មែរស្្អប់គ្នា
    បែកបាក់គ្នាដើម្បីសងសឹកដែលសង្គមទមិឡរបស់វាត្រូវគេដេញវាយរត់ផាស់ក្រញាំចេញ
    ពីស្រុក។ឥឡូវនេះបើយើងចង់ដឹងច្បាស់ចូរសួរពួកវាថាស្រុកខ្មែរបច្ចុប្បន្ននេះបើសិនជា
    ត្រូវផ្លាស់ប្តូរតើត្រូវរើសយកបុគ្គលមួយណាទៅដែលពួកវាហ៊ានជឿជាក់ថាប្រាកដជាល្អ
    ពេញចិត្តរបស់ពួកវានោះ?ពេលនោះកន្ទុយទមិឡពិសរបស់ពួកវាប្រាកដជាចេញមកមិន
    ខានរួចហើយសួរពួកវាទៀតថាបន្ទាប់ពីបានកាន់អឣំណាចហើយតើត្រូវធ្វើប្រវត្តិរូបយកអឣ្នក
    ដែលវាថាអឣាយ៉ងយួននិងសង្ស័យថាយួននោះគួរធ្វើដូចម្តេច?វាមុខជាឆ្លើយថាកំទេចចោល
    ជីកស្មៅត្រូវជីកទាំងឫសឬក៏ថាស៊ូសម្លាប់ខុសមួយរយកុំឲ្យខ្មាំងមួយក្បាលរត់រួច អ ឣូ៎!ហូ៎!
    លើកនេះគ្មានសង្ឃឹមបន្តិចណាទេ!ខ្មែរឣអើយមានតែជីករណ្តៅទុកសម្រាប់ខ្លួនឯងប៉ុណ្ណោះ។

  20. Khmer atlanta,GA. says:

    Actually, Cambodia has no more angel since Hun Sen became dictator and the nation’s thief. Cambodia deserve to have a real leader. not mafia like Hun Sen
    Where is your dignity ? you bastard !

  21. ទិតៀន says:

    មនុស្សយើងគ្រប់រូបនេះគឺប្រៀបដូចជាកញ្ចក់ឥចឹងប្រសិនបើនរណាម្នាក់និយាយអឣាក្រក់
    ដាក់ឬប្រមាថជេរតិះដៀលគេតើម្នាក់ដែលត្រូវគេប្រមាថជេរដៀលត្មិះនោះត្រូវនិយាយ
    ពាក្យសុជីវធម៌តបមកវិញដូចជា៖ខ្ញុំបាទឬទានប្រុសនិងលោកម្ចាស់ព្រមទាំងត្រូវញញឹម
    តបជាមួយផងតើមែនទេ?នោះទើបគ្រប់គ្នាពេញចិត្តមែនទេ?វាមិនពិតជាអឣយុត្តិធម៌ពេក
    ទេឬអឣី!តើមនុស្សប្រថុជ្ជនបច្ចុប្បន្នមួយណាទៅដែលអឣាចគ្រប់គ្រងខ្លួនឯងបាននុះ?បើមាន
    សូមអឣស់លោកដែលបញ្ចេញប្រតិកម្មហួសហេតុហួសនិស្ស័យជួយប្រាប់ខ្ញុំផង!ចំណែករូប
    ខ្ញុំគ្មានជំនឿថាមានមនុស្សប្រភេទអឣច្ឆរិយបុគ្គលនេះឡើយ!ក្នុងអឣត្ថបទខាងលើនេះគឺហ៊ុន
    សែនគ្រាន់តែបញ្ចេញប្រតិកម្មតបទៅកាន់បក្សប្រឆាំងប៉ុណ្ណឹងផងដូចជាមិនមានប៉ះពាល់
    ដល់ពួកអស់លោកប៉ុន្មាននាក់ខាងលើនេះទេ!រីឯពួកអឣស់លោកវិញជេរប្រទេចសព្វបែប
    យ៉ាង!តើវាមានខុសអឣីពីគីង្គក់លក់ថ្នាំស្រែងមើលស្រែងខ្លួនឯងមិនជាផងចង់ធ្វើគ្រូគេផង!ពិតជាគួរឲ្យខ្មាស់ឣអៀនមែនទែនបើតាមការវិភាគដោយមិនបាច់ពិចារណាយូរគឺអឣស់លោក
    ខាងលើនេះគ្រាន់តែចង់បង្អួតថាខ្លួនឯងគ្រាន់បើគ្មាននរណាប្រៀបផ្ទឹមតែប៉ុណ្ណោះ!ស្រួលមិនស្រួលបើបានកាន់ការធំដូចហ៊ុនសែនប្រហែលគ្មាននរណាមើលមុខបានទេ!
    កុំថាឡើយដល់ប្រមាថតិះដៀលនោះ។

  22. leap says:

    រនាបបាក់យករនាបជួស សំដីហួស គ្មានអ្វីជួសបានឡើយ។

  23. His education can be judged by his words.

  24. យល់ស្របទាំងស្រុងមតិរបស់=លេាក រាហ៑ូ=នឹង លេាក សំដី អ្នកស្រែ=

  25. កាន់​អំណាច​យ៉ាង​ដុះស្លែ​​ វាប្រើសំដីកោងកាចពាលាព្រៃផ្សៃ

  26. man says:

    សូមកុំនិយាយថាគាត់ជើងកាង ពីព្រោះថាធម្មតាមនុស្សពុំមានការអប់រំគ្រប់គ្រាន់វាដូច្នេះឯង ការនិយាយស្តីពុំមានក្រមសីលធមីអី្វទេ ហើយចរិក​និងងារវាខ្ពស់ពេកគ្មានសាកសមនិងកំរិតនៃសមត្ថភាពរបស់គាត់ឡើយ។

  27. អេ!!!!លេាក ប្ល៉យចក់វាយា៉ងមេចទៅវិញណ៎មនុស្សប្រភេទហ្នឹងលេាកមានដែលបានលីថា
    ម្នាក់នឹងចូលមន្ទីព្យាបាលសសៃប្រសាទម្តងឬនៅសង្សៃណាស់!!!!=គ្រូពេទ្យលាក់រឿង=។

  28. Buddha says:

    5 and 8 holy ways of Buddha will purify all kinds of animals in this universe.
    There will be nothing left for us on this world, but good names for the next.
    Good and bad history will be written for the next. Please follow the way of buddha

  29. Buddha says:

    Bad words have shown that people do not know how to use them. If they are well educated, they will really know how to say , how to act and how to share for the values of the community and the world. Bad words and bad actions have not created the good results for people and the community. Buddha have provided all good things for us . Buddha ‘s purity will clean all bad actions of their sins. May Buddha Bless You All.

  30. Buddha says:

    Bad words, Bad actions, Bad Ideas will lead to nothing.
    However, much gossip is not the good one too.

  31. Neak ta says:

    I do not agree with everything the Cam News said. We should know that Cam News hates Hun Sen and CPP. Anything small, he makes it big. Anything less he makes it more. That is the way of Cam News.

  32. VA AN says:

    សម្ដេច គួរតែមានមោទនភាពចំពោះខ្លូនឯងទៅវិញវាប្រសើរជាង ព្រោះបើគេស្អប់សម្ដេចនោះគឺគេមិនចង់និយាយ ពីសម្ដេចទេ។ សូមកុំខ្ញាល់ខ្លាំងពេកព្រះអង្គ!
    មនុស្សដែលគេនៅនិយាយាបានគេ ចេះតែនិយាយទៅ វាមិនអីទេ។
    គេថា គេមានមាត់ តើនឹងឃាត់គេម្ដេចបាន! គេថាតាមគេគិត​ តាមគំនិតដែលគេមាន!
    យើងឃើញគេតិទៀន គួរតែរៀនគិតឡើងវិញ។

  33. Khmer Yab says:

    How poor your speech! Poor leadership,,,,yab nasssssss

  34. លេងមួយក្បាច់ទៀតហើយ លោកពូ! អត់ចេះហត់សោះហ្មង! ខ្មែរឥឡូវ ស្ទើរតែជាជនបទរបស់វៀតណាមទៅហើយ! ដូចពួកបារាំងតែងតែគិតថា បែលហ្សិកជាជនបទរបស់បារាំងដែរ! គ្រាន់តែប្រហាក់ប្រហែលទេ! មិនដូចសុទ្ធទេ!

  35. Muammar Sen says:

    កុំពត់មនុស្សខ្លៅ កុំប្រដៅមនុស្សខូច ទោះជាខំប្រឹងទាល់តែសោះខ្យល់ពីខ្លួន ក៏គ្មានបានប្រយោជន៌អីដែរ មិនចាំបាច់ដល់ទៅមើលវីដេអូទេ ត្រឹមរូបមួយដែលគេដាក់លើអត្ថបទនេះ ឃើញថាអត្តចរិតគាត់ គ្មានការអប់រំអីបន្តិចសោះតែម្តង ហើយម្តងណាក៏ថាពួកអ្នកប្រឆាំងជេរៗៗ តែពេលខ្ញុំស្តាប់ប៉ុស្តិប្រឆាំងម្តងៗ មិនដែលលឺគេប្រើសំដីគ្មានសីលធម៌ដូចគាត់ទេ ទោះជាគេជេរក៏ជេរដោយមានសីលធម៌ដែរ មិនមែនចោលដឹងទាំងដងអញ្ចឹងទេ

  36. សីហា says:

    ជួនពរអោយសម្តេចមានសុខភាពល្អ និងឈ្នះឆ្នោតជារៀងរហូត និងជួនពរអោយពួកប្រឆាំងចាញ់ឆ្នោតរហូត អោយពួកវាដេកអត់ហ្មង​ ហាស ហាស។

  37. «ក»​មិនកាត់ ឆ្លៀតថែមជើង«ត»ទៀត អានថាម៉េចទៅហ្ន ?

  38. Dane says:

    សម្តីគាត់មិនសមជាមេដឹកនំាប្រទេសទាល់តែសោះ!!

  39. រដ្ធា ចែម says:

    សម្ដេច តេជោ កាន់អំណាចឆាប់ ឬ យូរគឺអាស្រ័យទៅលើប្រជាជនកម្ពុជា ជាអ្នកសម្រេចតាមរយះការបោះឆ្នោត ហាសហាសហាសហាហាហាហា!!!

  40. Gadhafi-Sen says:

    ហ៊ុនសែនមានចរិកដូច​គ្នាបេះបិតទៅនិងចរិកដឹកនាំខ្មោចកាដាហ្វីមេដឹកនាំផ្តាច់ការ​នៅប្រទេស​លីប៊ីដែលងាប់ដោយសារប្រជាជនវាវ៉ៃធាក់នោះ។​ ដើមឡើយកាដាហ្វីជា​មេទាហានហើយ​ចាប់​ផ្តើម​​ក្បត់ដោយដណ្តើម​អំណាច​ពីរាជវង្សហើយដឹកនាំប្រទេសតាមរបៀបផ្តាច់ការ​បិទ​សិទ្ធសេរី ភាព​ប្រជាជនហើយ​គៀបសង្កត់​ប្រជាជនឲ្យនិយាយតែពាក្សកោតសសើរ និងគោរពខ្លួនដូច​អារុក្ខទេវតា​​​អញ្ខឹង ដល់ពេលកាដាហ្វីមានអំណាចពេញដៃវាចាប់ផ្តើមកាចដាក់គេឯងដូច​ជាប្រទេសនៅជុំវិញខ្លួននិងកាចដាក់ប្រទេសលោកខាងលិចរហូត ដល់ស្រមើស្រម៉ៃគិតខ្លួនឯង​ថានៅ​​លើពិភពលោកនេះគ្មាននណាធំជាងកាដាហ្វីឡើយ តែទីបំផុតមានគេខ្លាំងជាងកាដាហ្វី​មែនជាពិសេសលោកខាងលិចគេតាមគាស់រំលើងអារុក្ខទេវតាដែលមិនដែលដូរនេះចេញទាល់តែបាន។ ក្រឡេកមើលអារុក្ខទេវតាហ៊ុនសែនឯនេះវិញក្លាយជាមេដឹកនាំកើតចេញមក​ពីប្រភព​ធ្វើ​ជាមេទាហាននឹងក្រោយមកបានប្លន់អំណាចពីលោកតាប៉ែនសុវណ្ណហើយចាប់ផ្តើមកាចដាក់​គេឯងមិនថាប្រជាជនខ្លួននោះទេហើយ មកដល់បច្វុប្បន្នកំពុងតែអួតនិងកោតសសើរខ្លួន​ឯងទាំងស្រមើស្រម៉ៃរហូតដល់ងាជាអារុក្ខទេវតានឹងគ្មាននណាធំជាងខ្លួននោះទេនៅលើពិភព លោកមួយនេះ តើហ៊ិនសែនមានវាសនាដូចខ្មោចកាដាហ្វីឬយ៉ាងណា??????????????????

  41. រដ្ធា ចែម says:

    សម្ដេច តេជោ កាន់អំណាចឆាប់ ឬ យូរគឺអាស្រ័យទៅលើប្រជាជនកម្ពុជា ជាអ្នកសម្រេចតាមរយះការបោះឆ្នោត ចំជាឆ្កួតមែនពួកអស់នេះ? ហាសហាសហាសហាហាហាហា!!!

  42. ប្រសាសន៍របស់លោកគង់គាំលើកខាងលើអីក៍ត្រូវម្លេះ។ ទេវាតាប្រចាំឆ្នាំដែលហ៊ុនសែនកំពុងតែ គោរពផងនោះក៍មានកាដូរដែរ ចំឡែកអីតែអារុក្ខទេវតាហ៊ុនសែន និងជាតេជោរបំផ្លាញជាតិនោះ មិនទាន់ព្រមចង់ដូរទាល់តែសោះ។ ឬមួយរង់ចាំទាល់តែពួកក្រុមលោកខាងលិចដែលនិយម និង ស្រឡាញ់យុត្តិធម៌គេមកជួយដូរឲ្យប្រជាជនខ្មែរទទួលបានសិទ្ធពេញលេញ? លោក​​ Gadhafi-Sen លើកឡើងខាលើគឺត្រូវឥខ្ចោះ សង្ឃឹមថានិងមានថ្ងៃនោះមកដល់ជាមិនខាន។

  43. តែគេស្អប់ហើយនិយាយពិរោះប៉ុណ្ណាក៏មិនពិរោះដែរ ឬធ្វើល្អប៉ុណ្ណារក៏គ្មានគុណសម្បត្តិដែរ
    ស្តាប់ឬមើលពាក្យអ្នកខាងលើក៏ដូចជាមិនយល់ គិតទៅ…..បើគេយល់ថាល្អទោះជាខូច
    ប៉ុណ្ណាក៏គេថាល្អ គេមិនបានគិតថាឮ១០០ដងមិនស្មើរនិងឃើញម្តងផងនឹង ចុះបើគេជេ
    សម្តេច ថាអាខ្វាក់ ដៀលថាជនល្ងង់ ជានពាល គ្មានចេះអី តើពួកអ្នកមានទស្សនស្អប់សម្តេច
    ហ៊ុន សែន មានអារម្មណ៏យ៉ាងណា ឬឲ្យតែខ្លួនចូលចិត្តហើយទោះជាយ៉ាងណាក៏នៅតែថា
    ល្អដែរ អ្នកនៅក្រៅប្រទេសដែលរត់ទៅមុនរំដោះឆ្នាំ១៩៧៩ មិនសូវអីទេព្រោះគ្នាមិនបាន
    ឃើញប្រទេសពេលនោះយ៉ាងណាទេ ? ប៉ុន្តែអ្នកមួយចំនួនដែលរត់ភៀសខ្លួនក្រោយឆ្នាំ
    ១៩៧៩ ដែលប្រទេសបានរំដោះហើយបានរួចជីវិត បានរស់ហើយរត់រកលាភសក្ការៈរក
    សុខស្រួលនៅប្រទេសទី បី នោះ លោកដឹងនិងស្គាល់ស្ថានភាពស្រុកខ្មែរច្បាស់ណាស់
    ប៉ុន្តែដោយតែនិន្នាការនយោបាយ បានបង្ខំឲ្យអស់លោកឆ្លើយឬនិយាយ ( សទៅជាខ្មៅ )
    ល្អទៅជាអាក្រក់ ចង្អុលទេវតាថាប្រេត ចង្អុលប៉ូលីសថាចោ គ្មានវិចារណញ្ញាណ ក្បត់ឧត្តម
    គតិខ្លួនឯង តាំងស្រែកឡូឡាក្នុងវែបសាយ បង្កើតពាក្យសំដីបំប៉ោងបំផ្លើសការពិត បំបែក
    គំនិតសាមគ្គីធ្វើឲ្យខ្មែរភ័ន្តច្រឡំល្អថាអាក្រក់ គឺពួកអស់លោកដែលសរសេរដៀលប្រមាថ
    ខាងលើមួយចំនួននេះហើយ ។ ( សំដីអសុរស និង សំដីដៀលប្រមាថ ) ន័យខុសគ្នាយ៉ាងណា។

  44. រាហ៊ូ says:

    សែនឆ្ងល់!មនុស្សល្អហួសហេតុដូចជា៖សីហនុ លន់ណុល ប៉ុលពត ម្តេចក៏កាន់ការ
    មិនបានយូរហ្ន៎?ថាលន់ណុលចុះគាត់មិនត្រូវបានប្រជាជនគាំទ្រ!រីឯប៉ុលពតវាសម្លាប់
    សាសន៍ឯងជាទមិឡឥតសាសនា!ចុះសីហនុជាមហាក្សត្រាដែលថារាស្រ្តស្រឡាញ់
    ស្ទើរលេបដេកអឣុជធូបបន់ស្រន់សុំព្រះជន្មយឺនយូរ!ហេតុអ្វឣីក៏កាន់អឣំណាចមិនបានយូរ
    ដែរ?តើនេះមានអ្វឣីមិនប្រក្រតីឬយ៉ាងណា?ឬក៏ត្រូវព្រះឥន្ទ្រាដាក់បណ្តាសា?ឬក៏រាស្រ្ត
    ប្រជាថាជាទមិឡឥតសាសនា!ហេតុឣអ្វីក្មេងវត្តមានវាសនា!ឬមួយព្រះឥន្ទពេញចិន្តា!
    ឲ្យចេញមករៀបព្រះសាសនា!ឲ្យកសាងវត្តនិងសាលា!ឲ្យក្តាប់អឣំណាចយូរអឣស្ចារ្យ!
    បើរាស្រ្តប្រជានៅស្នេហា!កុំខ្វល់ពីទមិឡវាបរិហារ!មានព្រះឥន្រ្ទាការពារហោង! ឯវំ។

  45. Gadhafi-Sen says:

    គង់គាំប្រហែលជាគោលដៅសំលាប់និងកំទេចចោលពីហ៊ុនសែនបន្ទាប់ពីកំទេសឈុតវុទ្ធីបានសំរេចហើយនោះ។​ ព្រោះនណាក៍ដោយឲ្យតែមិនសសើរហ៊ុនសែននិងមានយោបល់ទាក់ទងប្រទេសជាតិ គឺគេហ៊ុនសែនមិនទុកទេត្រូវតែកំទេចដូចទ្រឹស្តឹរបស់ប៉ុលពតអញ្ចឹង។

  46. anonymously says:

    ខ្ញុំ​សូម​សម្បូង​សង្រូង​ដល់​ទេព្តា​ដ៏សក្តិ​សិទ្ធិ​មាន​លោក​យាយ​ម៉ៅ​ជា​ដើម​ សូម​ឲ្យ​ប្រសាសន៍​សម្តេច​ក្លាយ​ជា​ការ​ពិត។ សូម​ឲ្យ​ពេល​សម្តេច​លា​ចាក​លោក​នេះ​ទៅ​នឹង​ក្លាយ​ជា​រុក្ខទេព្តា​រក្សា​ព្រឹក្សព្រៃ​ផង ព្រោះ​កាល​គាត់​នៅ​រស់​ មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដល់​កម្រិតហើយ!!!

  47. ព្រាបសរនាំសារ says:

    កាលពីក្មេងសុំលោកសង្ឃស្នាក់នៅក្នុងវត្តដើម្បីមានឧិកាសបានរៀនសូត្រ
    អោយខ្ពង់ខ្ពស់ដូចគេ ពីព្រោះតែឪពុកម្តាយមានជីវភាពក្រីក្រ គ្មានប្រាក់
    ផ្គត់ផ្គង់រោនសូត្រមិនគ្រប់គ្រាន់ ។ បានធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំស្រុកខ្មែរ
    ប្រាកដជាមិនភ្លេចប្រវត្តិរបស់ខ្លួនទេ ? ឪពុម្តាយកសិករតាមជនបទជំរុញកូនៗ
    អោយមករៀនសូត្រជួបការលំបាកយ៉ាងណា ? ពេលរៀនចប់បានសញ្ញាបត័
    គ្មានលុយជាមធ្យោបាយស្វែងរកាងារធ្វើ លុះត្រាតែមានបក្សពួកខ្សែរយៈទើបងាយ
    រកកាងារធ្វើ ។
    កូនលោកធំៗ ទាំងឡាយនៅក្នុងហោបៅសុទ្ធតែមានលុយសំរាប់ដោះស្រាយ
    វាខុសពីជំនាន់កូនសិស្សលោកបស់សម្តេច ដូច្នេះសំលេងអំពាវនាវជាច្រើនទាមទា
    ចង់បានអោយអ្នកដឹនាំទាំងឡាយ ជួយកែបំបាត់នៅអំពើអាក្រក់
    ពុករលួយ បុគ្គល ឯកអាម៉ាត គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយរួមគ្នា
    ជួយបង្កើនសន្ទុះសេដ្ឋកិច្ចជាតិ ទាំងនេះហើយជាមូលហេតុគេចង់បាន
    ពីនាយករដ្ឋមន្រ្តីខ្មែរ និង ហ៊ានទិចទៀនរិះគន់មិនឈប់ឈរនោះ។
    គ្មានគ្រួសារមួយចង់បានភាពក្រីក្រសោះ ។

  48. បេីដួចចែមថាមែនហេីយប្រជាជនដេីរតាមកន្លងដដែលមែនទ្រាំយំទៀតទៅជួយមិនបានទេ។

  49. បុគ្គលិកដាច់សាច់ says:

    គេអាចយកមនុស្សចេញពី ព្រៃ បាន តែគេមិនអាចយក ព្រៃ ចេញពីមនុស្សបានឡើយ។

  50. ចោទ សាដាម ហ៊ូសេនថា ផលិតគ្រាប់បែកបរិមាណូ ញុះញង់ប្រជាជនអ៊ីរ៉ាក់
    ឲ្យបែកបាក់ជាតិ វាយផ្តួលរំលំថា្នក់ដឹកនាំជាជាតិសាសឯង​​ ​បណ្តោយឲ្យគេ
    បីតា ប្រជាធិបតេយ្យ ព្យួករជនជាតិឯង ( ស្មើនិងចងក្លើជាមួយខ្លាមកសម្លាប់
    ឪពុកម្តាយឯង ) ទីបំផុតមិនមានអ្វីសោះ ហៅថាបរិមាណូដូចវាយក្បាលឆ្កែ
    ខុសប៉ុន្តែអ្វីៗបានហួសអស់ហើយ មានតែនាំគ្នាបៀមសង្រ្គាមផ្ទៃក្នុងតាមសិល្ប៏
    នៃគំនំដែលគេបានបណ្តុះឡើងគឺវាមានឥទ្ធិពល បន្តសងសឹកគ្នាជារៀងរាល់ថ្ងៃ
    រាលដាល តាំងពីអាហ្វហ្គានីស្ថាន លីប៊ី ​​និងបណ្តាប្រទេសមួយចំនួនទៀត ជា
    លទ្ធផលចុងក្រោយតើយ៉ាងណា មហាភ្នក់ភ្លើងអ្នកណាពន្លត់ មានអ្វីខ្លះនៅ
    ពីក្រោយមហាប្រទេសសិទិ្ធមនុស្ស ប្រជាធិបតេយ្យ​នោះ ។ សម្រាប់កម្ពុជាកុំ
    ស្រមើស្រម៉ៃឲ្យសោះ មិនមែនដូចពួកលោកប៉ុន្មាននាក់នៅក្រៅស្រុកខាងលើ
    យល់ព្រាលៗនោះទេប្រជាជនខ្មែរធ្លាប់ហែលអស់ហើយ​មានមេរៀនលើស
    នេះទៀតផង ស្គាល់ខ្មែរឲ្យច្បាស់ជាងនេះបន្តិចទៅ គំនិតចោលម្សៀតដូចអស់
    លោកខាងលើអូសទាញខ្មែរឲ្យបែកបាក់គ្នានោះយ៉ាប់បន្តិចហើយ
    សូមទោសផងចុះ ។

  51. រាហ៊ូ says:

    លោក”កូនខ្មែរ”លោកពិតជាបញ្ចេញទស្សនមានន័យសមហេតុសមផល
    គួរឲ្យចាប់អឣារម្មណ៍មែនទែន!សូមសរសើរដោយស្មោះ!ប៉ុន្តែចរិតរបស់
    ខែ្មរមានចំណូលចិត្តនឹងអ្្វឣីៗដែលថ្មីៗ!អញ្ចឹងហើយបានជាអឣស់ជិត៣លាន!
    មិនដឹងជាពេលណាទើបអឣស់ធុនហ្នឹងទៅ?សូមព្រះឥន្រ្ទាធិរាជមេត្តាជួយ
    បង្ហាញផ្លូវដល់ខ្មែរផង!