ថ្ងៃទី 3 ឧសភា 2012
ដោយ: សិលា
CEN
កោះកុង: រថយន្តម៉ាក Toyota Tundra មួយគ្រឿង ពាក់ស្លាក ខេមរភូមិន្ទ 2-8090 ដែលគេស្គាល់ថា ជារបស់លោកឧត្តសេនីយ៍ផ្កាយពីរ ប៊ុន សុខា ដែលកំពុងជាប់គុក ក្នុងករណីប្រើអំពើហិង្សា បានត្រូវរថយន្តម៉ាកប៉ាសេរ៉ូ មួយគ្រឿង បើកបុក រួចជ្រុលចង្កូតទៅឡើងខឿន ទៅបុកបង្គោលភើ្លងស្តុប បណ្តាលឲ្យខូចខាតប៉ែកខាងក្រោយយ៉ាងដំណំ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ២០ នាទី រសៀល ថៃ្ងទី៣ ឧសភា ឆ្នាំ២០១២ នៅចំណុចផ្លូវបំបែកជាបួន ក្បែរមនី្ទរសុខាភិបាលខេត្តកោះកុង។
ប៉ូលិសចរាចរណ៍ ដែលមានវត្តមាននៅកនែ្លងកើតហេតុ បាននិយាយថា រថយន្តរបស់លោកផ្កាយពីរ ប៊ុន សុខា បើកបរដោយមន្រី្តយោធា បានបើកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច។ ចំណែករថយន្តប៉ាសេរ៉ូ បើកបរពីទិសខាងត្បូងឆ្ពោះទៅកាន់ទិសខាងជើង លុះមកដល់ចំណុចផ្លូវបំបែក រថយន្តមកពីទិសខាងកើត ដែលបើកបរក្នុងល្បឿនលឿន ក៏បានបុកគ្នាជាមួយនឹងរថយន្តប៉ាសេរ៉ូ រួចជ្រុលចង្កូតឡើងទៅលើខឿនភើ្លងស្តុប បណ្តាលឲ្យបុកបង្គោលភើ្លងស្តុបបាក់អស់មួយបង្គោលផងដែរ។

សមត្ថកិច្ចកំពុងស្ទូចរថយន្តរបស់លោកផ្កយពីរប៊ុន សុខា យកទៅរក្សាទុក នៅស្នងការដ្ឋានប៉ូលិស
ប៉ូលិសបានឲ្យដឹងបនែ្ថមថា ក្នុងហេតុកាណ៍នេះ ភាគីទាំងសងខាង ពុំមាននរណាម្នាក់រងរបួសធ្ងន់ទេ។ ចំណែករថយន្តទាំងពីរគ្រឿង មានការខូចខាតយ៉ាងដំណំ ហើយនឹងត្រូវយកទៅរក្សាទុកនៅស្នងការដ្ឋានប៉ូលិស ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។
សូមរម្លឹកថា លោកឧត្តមសេនីយ៍ផ្កាយពីរ ប៊ុន សុខា ដែលជាជំនួយការផ្ទាល់សមេ្តចតេជោ ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះ ត្រូវបានតុលាការខេត្តកោះកុងចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថៃ្ងទី២៥ មេសា ឆ្នាំ២០១២ ជាមួយនឹងអង្គរក្ស ៣ នាក់ផ្សេងទៀត ពីបទប្រើហិង្សាដោយចេតនា បន្ទាប់ពីលោកផ្កាយពីររូបនោះ និងបក្ខពួកបានវាយទាត់ធាក់ដោយប្រើដំបងឆក់ ខ្នោះ និងកាំភ្លើង គំរាមទៅលើជនគ្រោះចំនួន ៤ នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ១១ យប់ថៃ្ងទី២២ មេសា ឆ្នាំ២០១២ នៅចណុចសណ្ឋាគារកោះកុងស៊ីធី ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ហ៊ើយ!!! អាអ្នកធំស្រុកខ្មែរហើយ….ម៉េចក៏មានខួរក្បាលឆ្កួតៗចឹង!!!!
នៅស្រុកខ្មែរហេតុអីក៍សំបូរអាមនុស្សប្រភេទហ្នឹងម្លេះ ដើរវ៉ៃគេ ឯង អាងស័ក្តិ អាងអំណាច និង អាវុធបគេមិនហៅថាខ្ឡាំងទេ បើខ្លាំង ឡើងវ៉ៃលើសៃវៀនទៅ ១ទល់១
ច្បាប់ដាក់ទោសបានតែជនស្លូតត្រង់តែប៉ុណ្ណោះ
នរក មិនបាច់រង់ចាំជាតិមុខនោះទេ។ គ្រួសារអ្នកធំនៅស្រុកខែ្មរភាគច្រើនសព្វថ្ងៃនេះ មានអាកប្បកិរិយាជាសត្វនរកបែបនេះ។ ដូច្នេះ បើយើងអាចជាសចេញពីក្រុមនេះបាន ជាសំណាង របស់យើង។
Montequier ពោលថា អ្នកដឹកនាំបែបណា អ្នកដែលត្រូវគេដឹកនាំបែបនោះ រឺអាចនិយាយបានថា មេបែបណា កូនចៅបែបនោះ។ ដូច្នេះ ការវាយតម្លៃទៅលើអំពើរបស់ជនសង្គមងងឹតខាងលើ ត្រូវផ្អែកលើបរិស្ថានជុំវិញផង។
កម្មម: គឺអំពើ អ្នកសាងអាក្រក់េដកកុក
នេះគី់ជាសញារយា់ងទាន់ហន់បំផុតជាក់ស្តែងណាស់អំពេីដែលពួកវាបានសាងកំុភ្លិចពួកមេៗ
វានឹងបរិវា៉ទេាសនៅទីណាក្នុងគុកឬបាតគុកក្រោមដីក៏ដេាយកទេវតារន្ទះខ្យល់ទឹកភ្លេីងទៅទាមទារ
ផ្តាច់សង្ខារពួកវាបានដែរផ្តាំទៅវាផងថាភាវនាធម៏អេាយហេីយទៅពពួកអាព្រែតតផ្លៃ។
កុកទុកដាក់មនុស្សអាក្រក់ ជាពិសេសអាក្រក់មិនចេះកែ។
យកឈ្មោះ នាយឧត្តម សេនីយ៍យោធា ក្រសួង
ការពារជាតិ ដើរឆបោកយកប្រាក់តាមបណ្តាខេត្តបានរាប់ពាន់ដុល្លារ
រឿងរ៉ាវបោកប្រាស់ ដែលជាល្បិចកលរបស់ជនខិលខូច ដែលតែងតែរិះរកមធ្យោបាយប្លែកៗយកមកធ្វើបាបមន្ត្រីរាជការ ប្រជាពលរដ្ឋស្លូតត្រង់ឪ្យជឿលង់ខ្លួនរហូតបាត់បង់ទ្រព្យសម្បត្តិលុយកាក់និងពេលវេលា ដោយសារតែក្រុមជនខិលខូចទាំងនោះ ស្គាល់ អំពីចិត្រសាស្ត្ររបស់មនុស្ស ហើយពួកគេតែងតែអួតអាងថា គេគឺជាជាខ្សែស្រឡាយអ្នកធំនេះ អ្នកធំនោះ រហូតហ៊ានយក ឈ្មោះ ថ្នាក់ដឹកនាំជាតិកំពូលៗយកមកប្រើប្រាស់ ក្នុងការឆបោកពលរដ្ឋស្លូតត្រង់ឪ្យទទួលរងគ្រោះ ដោយគ្មានញញើតអំពីច្បាប់បន្តិចណាឡើយ។នាពេលកន្លងមកនោះប្រជាពលរដ្ឋជាច្រើននាក់សុំមិនបញ្ចេញឈ្មោះ នៅខេត្តផ្សេងៗគ្នារួមមានខេត្តពោធិសាត់ ខេត្តតាកែវ និងខេត្តព្រះសីហនុ កំពុងនាំគ្នាគ្រោងដាក់ពាក្យបណ្តឹងទៅលោកព្រះរាជ អាជ្ញាអមសាលាដំបូងតាមខេត្តនិមួយៗ។
ដូចជាខេត្តព្រះសីហនុ ប្តឹងទៅលើឈ្មោះ សួស សារ៉េត មន្ត្រីបំរើការងារនៅទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាព្រះសីហនុ គូកនឈ្មោះ ប៊ូ ចន្ថា ភេទប្រុស អាយុ ៤៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៥០២៧៨១៤៧ មានទីលំនៅបច្ចុប្បន្នភូមិស្លាកែត ឃុំត្រពាំងប្ញស្សី ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ និងឈ្មោះ អ៊ិន ពណ្ណារ៉ា ពីបទផ្សំគំនិតដើរឆបោកយកប្រាក់រាប់ពាន់ដុល្លារពីពួក គាត់។យោងទៅតាមខ្លឹមសារពាក្យបណ្តឹងរបស់មន្ត្រីសាលាខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះដែលគ្រោងដាក់ពាក្យបណ្តឹងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឪ្យដឹងថាកាលពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១១ បុគ្គលទាំង០២នាក់ខាងលើផ្សំគំនិតគ្នា បានប្រើល្បិចយកតារាងជ្រើសរើសនាយទាហានបន្តវេនជំនាន់ទី៥ របស់ក្រសួងការពារជាតិលេខ ០០៣ក.វ.ឆ ចុះថ្ងៃទី០៦ខែតុលាឆ្នាំ២០១១ បញ្ជាក់ពីការជ្រើសរើសសិក្ខាកាមឪ្យចូលរៀនវគ្គបន្តវេនជំនាន់ទី៥ នៅសកលវិទ្យាក្រសួងការពារជាតិប្ញស្សីកែវ។ នៅក្នុងខ្លឹមសារពាក្យបណ្តឹងបានបញ្ជាក់ទៀតថា បុគ្គលទាំង០២នាក់ខាងលើនេះ បានអះអាងថាពួកគេត្រូវជាក្មួយបង្កើតនាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ ទទួលបន្ទុកទំនាក់ទំនងកិច្ចការបរទេស។ ក្នុងការចុះឈ្មោះអោយសិក្ខាកាមបានចូលរៀនត្រូវបង់ប្រាក់អស់រាប់ពាន់ដុល្លារ ហើយប្រាក់នេះគេថាយកទៅចំណាយរៀបចំឯកសារឧ្យសិក្ខាកាមបានចូលរៀននៅសកលវិទ្យាល័យខាងលើ ព្រោះជាសាលានាយទាហានជាន់ខ្ពស់។ ព្ញដូច្នេះ ពួកគាត់ដែលមានគោលបំណងចង់ឧ្យកូនក្មួយបានចូលរៀនជំនាញយោធា ដើម្បីការពារជាតិ បំរើមាតុភូមិរបស់ខ្លួន សុខចិត្តចំណាយប្រាក់ អោយទៅបុគ្គលទាំង០៣នាក់ខាងលើ យកទៅរៀបចំឯកសារផ្សេងៗ ប៉ុន្តែមកដល់សព្វថ្ងៃនេះពុំទទួលបានលទ្ធផលអ្វីសោះ សូម្បីតែទូរស័ព្ទក៏មិនអាចធ្វើការទំនាក់ទំនងជាមួយបុគ្គល ប៊ូ ចន្ថា បានឡើយ ។ដោយឡែក ចែ មុំ នៅខេត្តតាកែវ ដែលជាស្ត្រីមេម៉ាយ និងជាអ្នករងគ្រោះក្នុងករណីឆបោកខាងលើនេះបានអោយដឹងថា គាត់ខិតខំសន្សំលុយយ៉ាងលំបាកលំបិនស៊ីអត់ស៊ីឃ្លាន មិនហ៊ានចាយវាយខ្ជះខ្ជាយទេខំសន្សំលុយសំរាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់កូន ដើម្បីបានបន្តវេនរបស់ឪពុកគេពីអតីតកាល។ ស្របពេលដែលអ្នកទាំង០៣នាក់មកផ្សព្វផ្សាយ មានទាំងតារាងជ្រើសរើសសិក្ខាកាមកាន់នៅដៃផងនោះ ធ្វើអោយពួកគាត់មានទំនុកចិត្តយ៉ាងខ្លាំង ក៏សុខចិត្តចំណាយប្រាក់ទាំងក្តីសោកស្តាយ ព្រោះតែចង់បានអោយកូនមានការងារធ្វើនៅក្រសួងការពារជាតិ រហូតមកដល់ពេលនេះទើបដឹងថាចាញ់កលល្បិចជនឆបោកទាំងនោះសោះ។
លោក សួស សារ៉េត មន្ត្រីបំរើការងារនៅទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តព្រះសីហនុ ដែលរងការចោទប្រកាន់ថាបានផ្សំគំនិតគ្នាជាមួយគូកន ឈ្មោះ ប៊ូ ចន្ថា និងឈ្មោះ អ៊ិន ពណ្ណារ៉ា រណីឆបោកប្រាក់ពីជនរងគ្រោះមានទីលំនៅតាមបណ្តាខេត្តផ្សេងៗគ្នានោះបានអោយដឹងថាចំពោះប្រាក់រាប់ពាន់ដុល្លារដែលទទួលបានពីការធានាថារៀបចំឯកសារអោយបានប្រឡងចូលរៀនជានាយទាហានបន្តវេនជំនាន់ទី៥ របស់ក្រសួងការពារជាតិនោះ គឺបុគ្គលឈ្មោះ ប៊ូ ចន្ថា ជាអ្នកធានានិងទទួលយកប្រាក់ពីជនរងគ្រោះ។ រីឯរូបលោកគ្រាន់តែជាអ្នករួមដំណើរតាមសីតាមផឹកតែប៉ុណ្ណោះ ដូច្នេះលោកមិនទទួលខុសត្រួវឡើយ។រីឯបុគ្គ ប៊ូ ចន្ថា និងឈ្មោះ អ៊ិន ពណ្ណារ៉ា មិនអាចធ្វើការទំនាក់ទំនងដើម្បីបកស្រាយពីដំណើររឿងខាងលើនេះបានឡើយ ព្រោះទូរស័ព្ទត្រូវបានបិទ។
មតិអ្នកច្បាប់បានអោយដឹងថា នាយឧត្តមសេនីយ៍ក្រសួងការពារជាតិ ទទួលការងារទំនាក់ទំនងកិច្ចការបរទេស ពិតជាមិនបានដឹងរឿងទាំងអស់ខាងលើនេះទេ បើដឹងពិតជាមិនបណ្តែតបណ្តោយអោយជនខិលខូចខាងលើ ប្រើប្រាស់ឯកសាររបស់ក្រសួងការពារជាតិ យកទៅធ្វើអាជីវកម្មដើរបោកប្រាស់យ៉ាងគគ្លើនដូច្នេះឡើយ។
ហើយពេលនេះបើសាមីក្រសួងរកឃើញថាបុគ្គលខាងលើបានក្លែងបន្លំឯកសារសាធារណ:នោះរិតតែវ័ន្តកថែមមួយកំរិតទៀតហើយ។ យោងតាមច្បាប់ព្រហ្មទណ្ឌអន្តរកាល ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ១៩៩២ ត្រង់មាត្រា ៤៥ បានចែងថា ករណីឆបោកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ០១ឆ្នាំដល់៥ឆ្នាំ (ល្បិចបានកើតមុនអំពីការប្រព្រឹត្តិ)។
ស្រុកស្មែរយើងអីឡូវនេះច្បាប់មានតែនៅលើក្រដាសប៉ណ្ណោះបងប្អូនអើយ។ អីឡូវនេះមាត់របស់អ្នក
មានបុណ្យស័ក្តិធំៗសុទ្ធតែជាច្បាប់ទាំងអស់។ យើងក្រឡេកមើលមាតុភូមិដ៏អភ័ពរបស់យើងនាពេល
នេះចុះកំដៅកើនឡើងខ្លាំងណាស់ស្ទើរទ្រំាមិនបានទៅហើយ ដោយសារអស់ប្រៃឈើ។ ពិសិដ្ឋ ពិលិកា,ទូច ស៊ុននិច,តាត ម៉ារីណា,ពៅបញ្ញាពេជ្រ,ជា វិជ្ជា រដ្ឋាភិបាលរបស់លោក ហ៊ុនសែន មិនដែលរកឃើញឃាតករនោះទេ។សូម្បីលោក ឈូក បណ្ឌិត ដែលបាញ់កម្មករ តុលាការនៅ តែស្ងៀម។យើងជាកូនខែ្មរស្លូតត្រង់ ក្រីក្រតូចតាច គួរជាសវាងកុំឧ្យមានរឿង ជាមួយពួក ឆ្កែចចកនោះអី ពួកវាទុកជីវិតយើងដូចសត្វធាតុអញ្ចឹងណា!
ឡានម៉ាកណ្នឹងថ្លៃណាស់ បើមិនពុករលួយគឺគ្មានលុយទិញទេ។
ពិតយីអ៊ុនដាក់អារក្សជាន់មែន! សង្ឃឹមថា លោកកំពុងសោយសុខក្នុងគុក! តិចលោ ឈ្មោះនៅក្នុងគុក មនុស្សនៅក្រៅអីហ្នឹង ឡប់សុទ្ធ! សូមកុំអោយមានអី ហើយគួរតែមានអ្នកលួចទៅមើលមើ ថាតើពិតជាដេកគុកមែនឬអត់?
ចុំអា Michael Eric ឯងហ៊ានដៀលពួកអញផង នៅរដ្ធណា? បេះប៉ោមបានប៉ុន្មានធុងហើយ?
របស់ដែលបានមកពីការលួចនិងបំផ្លាញជាតិកំពុងតែហុចលទ្ធផលជាបន្តរបន្ទាប់ហើយ។ មិនចាំបាច់នណាទៅរករឿពួកក្រុមលួចជាតិទាំងអស់នេះទេ កម្មពារ កំពុងតែតាមអ្នកដែលប្រព្រឹត្តអាក្រក់ទាំងនេះហើយ។ បន្តិចទៀតនិងដល់វេនហ៊ុនសែនកម្មប្រហែលជាដាក់ទោសលើហ៊ុនសែនខ្លាំងជាងដៃជើងវាទៀត។
តែយីអ៊ុនដាក់ អារក្ខវាធ្វើហើយ!
សាកមិនឈរឈ្មោះមើល តើប្រជាជនណាបោះឆ្នោតអោយ!!! ហាស ហា
ឡាំប៉ា ចង់បានបេក្ខភាពនាយករដ្ឋមន្ត្រីណាស់តើ ទើប បក្សបង្ខំចិត្តសំរបសំរួលបោះឆ្នោតអោយ ដើម្បីចៀសវាងការបង្ហូរឈាម!!!! គឺជាការពិត
សមេ្តចជាប្រមុខរដ្ឋាភិបាល តើអាចចាត់ទុកជាមេខ្លាំងបានទេ បើរាជការមានប្រាក់ខែចាយមិនគ្រប់នោះ??? សូមសម្តេច គិតគូរបញ្ហានេះដោយម៉ត់ចត់ផង កុំជឿ ចម ប្រសិទ គាត ឈន់ អូន ពន្ធមុន្នីរត្ន ងិន ឃន ពេក!!!!!!
ាសដថាសដថ