លោក ឱម យិនទៀង ៖ អំពើពុករលួយ​ពិសពុល មិន​ចាញ់​គ្រោះថ្នាក់​អំពើ​ភេ​វរ​កម្ម​

ថ្ងៃទី 6 ឧសភា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ​លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១២ នៅក្នុង​ពិធី​សេរីភាព​សារព័ត៌មាន រៀបចំឡើង​ដោយ​មិត្តសមាគម​អ្នកសារព័ត៌មាន​ខ្មែរ ថា អំពើពុករលួយ​ពិសពុល មិន​ចាញ់​គ្រោះថ្នាក់​អំពើ​ភេ​វរ​កម្ម​ទេ​។
​ជាមួយគ្នា​នោះ​លោក​បាន​បញ្ជាក់ថា តុលាការខេត្ត​បន្ទាយមានជ័យ​ដែល​កាត់ទោស​លោក ម៉ឹក ដា​រ៉ា អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រឆាំង​គ្រឿងញៀន ដែលមាន​ពាក់ព័ន្ធ ៣៨ ករណី និង​មាន ៨ ពាន់​ឯកសារ​នោះ គឺជា​តុលាការ​គំរូ​មិន​ចាញ់​តុលាការ​ខ្មែរក្រហម​ទេ ដោយ​លោក​បាន​ប្រៀបធៀប​តុលាការខេត្ត​បន្ទាយមានជ័យ ថា​ជា​តុលាការ​ខ្មែរក្រហម​ទី​២ ដែល​ខ្មែរ​ធ្វើ​ដោយ​ខ្លួនឯង​។ ឯ​តុលាការ​ខ្មែរក្រហម​មានការ​ចូល​រួម​ចម្រុះ ពី​សំណាក់​អន្តរជាតិ​។​

​លោក ឱម យិនទៀង បាន​ប្រសាសន៍​បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងតែធ្វើការ​ងារ​ប្រែ​ទម្លាប់​សង្គម ឥឡូវនេះ​កំពុងមាន​វិធានការ​លុបបំបាត់​យក​លុយ​ក្រោម​តុ ឬ​ការ​យកលុយ​រត់ការ​។ “​យើងខ្ញុំ​ធ្វើការ​ប្រមូល​ព័ត៌មាន​នៅ ២០ ក្រសួង ដែលមាន​ជាង ២ ពាន់​សេវា កំណត់​យកលុយ​គេ មានន័យថា កន្លែង​ណា​ក៏​យកលុយ​ដែរ សូម្បីតែ​ធ្វើបញ្ជី​ជាតិ​ក៏​យកលុយ សុំ​អី​ក៏​លុយ​ដែរ​”​។​

​លោក ឱម យិនទៀង បាន​បន្ថែមទៀតថា ឥឡូវនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើការ ៤ ខែ​មកហើយ មាន​ពន្លឺ ពីព្រោះ​ច្បាប់​ប្រឆាំង​អំពើពុករលួយ បាន​ចូល​ជា​ធរមាន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រជុំ​ជាមួយ​អ្នករកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រាប់​ពួកគេ​កុំ​ឲ្យ​លុយ​ក្រោម​តុត​ទៅទៀត ហើយ​ក្រុមហ៊ុន​ទាំងនេះ គេ​បានដឹង​រួចជាស្រេច​ហើយ​ថា បន្ទាប់ពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចូល​ជា​ធរមាន គេ​លែង​ឲ្យ​លុយ​ទៀតហើយ គេ​គោះ​ជួង​ប្រាប់​គ្នា​គេ​ដែល​មករក​ស៊ី​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​ច្បាប់​នៅ​ប្រទេស​អង់គ្លេស អាមេរិក អូស្ត្រាលី សុទ្ធតែ​កំណត់​យកលុយ បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ចាប់​ពួកគេ ក៏ FBI មក​ចាប់​ពួកគេ​យកទៅ​ផ្តន្ទាទោស​ផងដែរ​៕ K​

What Next?

Recent Articles

21 Responses to "លោក ឱម យិនទៀង ៖ អំពើពុករលួយ​ពិសពុល មិន​ចាញ់​គ្រោះថ្នាក់​អំពើ​ភេ​វរ​កម្ម​"

  1. raksasok says:

    ភ្ញាក់ឡើងកូនឪ មិនត្រូវឲ្យដង្កូវបំផ្លាញសង្គមខ្មែរតទៅទៀតទេ ។

  2. ជាខ្លាក្រដាសមួយចេះគ្រហឹមដែរតើ ?
    ធ្វើអីបាន ។ អង្គុយចាំមើលតែចង្អុលដៃព្រះឥន្ទ ចង្អុលចំអ្នកណា នឹងអាលធ្វើបាបអ្នកនោះ ។
    គ្មានមនសិការ!

  3. Jame sborn says:

    អាច៍គោមេអីទេអាអោមយិនទៀងសញ្ជាតិយួនមួយនេះ គ្នាវាពុករលួយដល់ឆ្អឹងមិនចាត់ការទេ ចាត់ការតែមន្ត្រីតូចតាចបានប្រាក់បន្តិចបន្ទួចគ្រាន់តែចិញ្ចឹមក្រពះ។ ពុករលួយមន្ត្រីតូចតាចមិនបះ ពាល់ដល់សង្គមប៉ុន្មានទេ អ្វីដែលធ្វើឲ្យបះពាល់សង្គមធ្ងន់ធ្ងរគឺមន្ត្រីធំៗដែលពុករលួយរាប់លាន ដុល្លារ មេក៍អោមយិនទៀងមិនទៅសេីុបអង្កេត???? យិនទៀងថាតុលាការបន្ទាយមានជ័យ ជាតុលាការគំរូនិងជាតុលាការខ្មែរក្រហមទីពី ចុះតុលាការខេត្តស្វាយរៀងជាតុលាការគំរូខ្មែរក្រ ហមទីបី ហើយតុលាការខេត្តកោះកុងជាតុលាការខ្មែរក្រហមគំរូទីបួន????????

  4. Ah Khmao says:

    If everyone listens to H.E. Om Yintieng, then Cambodia will be a clean state on earth! Start from top to bottom!!

  5. កូនឪ says:

    មើលទៅគ្មានសង្ឃឹមទេ ព្រោះអំពើពុករលួយកើតចេញពីឪ អង្គភាពប្រឆាំងអំពើពុករលួយក៏កើត​ចេញ​អំពីឪដែរ ។

  6. raksasok says:

    ឆាប់ធ្វើការទៅ កុំទុកឲ្យដង្កូវបំផ្លាញសង្គមតទៅទៀត ។ បញ្ចប់អំពើពុករលួយ បង្កើនចំណូលជាតិ
    កុំឲ្យតេជោបាក់មុខដើរសុំខ្ចីគេ គ្រប់ទីកន្លែងបែបនេះ ។

  7. អនុវត្តន៍ការងងារ វាប្រសើរជាងនិយាយប៉ោចៗ
    អ្នកដែលអាក្រក់ពុករលួយនោះ គឺពួកមន្រ្តីហ្នឹងហើយ
    មិនមែនពលរដ្ឋខ្មែរទេ ចាំបាច់និយាយច្រើនអីទៀត
    គាបសង្កត់តែមន្រ្តីខ្លួនឱ្យបានល្អទៅ វាចប់បាត់ទៅហើយ
    អំពើភេវរកម្ម យូៗវាអាចកើតមានម្ដង ចំណែកអំពើពុករលួយ
    របស់ពួកមន្រ្តីខ្មែរវិញ កើតពេញស្រុក ពេញក្រុង រាល់យប់ រាល់ថ្ងៃ
    វាពិតជាអាក្រក់ក្រៃណា ហួសពីការស្មាន។

  8. អ្នកប្រព្រឹត្ដអំពើពុករលួយច្រើនតែបក្សពួករបស់ លោក ឱម យិនទៀង!

  9. មានតែពួកមិនធ្វើអ្វីសោះដូចខាងលើដែលមិនចេះខុស ល្អឥតខ្ចោះ
    បានតែមាត់ឥតប្រយោជន៏ ពុកែខាងប្រឆាំងមិនដឹងក្បាលកន្ទុយ
    ជេទៅពួកយើងទើបគេថាល្អ ដៀលទៅពួកយើង មិនបាច់គិតអី
    ច្រើនទេ ខុសអីត្រូវអិមិនបាច់គិតវែងឆ្ងាយទេ ក្រៅពីពួកយើងប៉ុន្មាន
    នាកសុទ្ធតែយួនទាំងងស់ មានតែពួកយើងប៉ុន្មាននាក់ខាងលើនេះទេ
    ដែលខ្មែរនោះ ។

  10. ចុមមានកូនខ្មែរចេញពីណាមកឡេឡឺមិនស្គាល់ទិសតំបន់អីទៀតហើយ ។
    ទុកគេធ្វើកាទៅមិនបាច់ហែហៃគេទេ បើយើងមិនមានមុខនាទីទេកុំទៅ
    ចំណាយពេលឥតប្រយោជន៏អី កុំទៅជិនឆ្អន់គេ ចាំខ្លួនឯងមាននាទីចាំធ្វើ
    ឲ្យល្អទៅ ប៉ុន្តែបើស្តាប់សំដីដូចជាគ្មានវាសនាបានធ្វើដូចគេទេមើលទៅ
    ព្រោះលោកឆ្លាតពេកពីឥឡូវទៅហើយនោះ ។

  11. ហាហាហា!! មានឆ្កែរបស់ ឱម យិនទៀង នៅទីនេះចាំព្រុះជួយម្ចាស់វាដែរតើ!!

  12. អ្នកដែលមិនឆ្កែ តើ៝ឯងធ្វើអីសម្រាប់សង្គមក្រៅពីចាំតែចាក់ចូច
    ឆ្កិះឆ្គៀលបង្កើតទំនាស់នោះ ថាខ្ញុំជាឆ្កែស្រែកចាំប្រុសជួយម្ចាស់
    ចុះ ( ចង្រិតដែកស្អីគេនឹង ) ស្រែកដើម្បីអីដែរ។ វាគ្រាន់តែមានតែ
    ពីប៉ុណ្ណោះ មួយស្រែកគាំទ្រនូវផ្លូវអាក្រក់ដូចពួកចង្រិត និងមួយ
    ទៀតគាំទ្រនូវផ្លូវល្អទង្វើល្អ ។

  13. សង្ឃឹមថាបេសកម្មរបស់ឯកឩត្តមឩបនាយករដ្ឋមុន្រ្តី ឳម យិនទៀងនិងទទួលបាននូវភាពជោគជ៏យដ៏ត្រចះត្រចង់ ។ហើយលៃយ៉ាងណាកុំអោយមជ្ឍដ្ឋានទូទៅគេវាយតំលៃថា បើឆ្មារលួចស៊ីត្រី
    អាំងពេលចាប់ឆ្មារបាននាំគ្នាព្រួយវាយហើយពោលថា អាសត្វឆ្មារនេះខូចណាស់ៗរួចវាយរហូត
    ដល់ទៅសត្វឆ្មារនោះស្លាប់ ។ ចុះបើសត្វខ្លាលួចចាប់សត្វគោអ្នកស្រុកនៅកណ្តាលផ្សារ ហើយ
    វាលីយ៉ាងគ្រហើៗវិញ ពេលនោះពុំមាននណារហ៊ានក្អក ហើយចាប់សត្វខ្លាមកប្រហាអោយសមហ្នឹងទោសកំហុសទេ!។ចំនុចត្រង់នេះទាមទារអោយមានតំម្លាភាព(Transparency)សង្គម
    យ៉ាងមោះមុត,…។

  14. Name says:

    បើតាមសម្តីលោក អោមយិនទៀងបាននិយាយវាពិតជាល្អណាស់។តើលោកបានលឺ បានឃើញពីសកម្មភាពរបស់លោក ប៊ុនសុខាទេ?តើតុលាការខេត្តកោះកុងជាតុលាការគំរូដែឬទេ។សូមលោក គិតពីបញ្ហានោះផង រឺក៏លោក ប៊ុន សុខា ជាបក្សបួករបស់លោក អោម យិនទៀង?ហេតុអ្វីក៏លោកមិនចាត់ការរឿងនេះ រឺលោកមិនហាន ដូចពាក្យគេថា

  15. លោក តេជោយ៉ត ! ពាក្យ “តំម្លាភាព” ដែលលោកសរសេរនោះគឺខុសហើយ។
    សរសេរ (តម្លាភាព) បែបនេះទើបត្រឹមត្រូវ។

  16. អំពើពុករលួយនៅស្រុកខ្មែរបានដុះចាក់ឬសយ៉ាងជ្រៅ លូតលាស់ដុះស្លឹកយ៉ាង
    ស្គឹមស្គៃ។ ដូច្នេះទោះមានខ្យល់បក់ខ្លាំងៗក៏មិនងាយរលំដែរ ទាល់តែខ្យល់ព្យុះ
    កំបុតត្បូង ប្រហែលជាអាចរំលើងដល់ឬសគល់ពុករលួយនៅស្រុកខ្មែរបាន។

    បើនិយាយពីអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៍ស្រុកខ្មែរវិញ គឺជាទីកន្លែង
    ដែលមានអំពើពុករលួយយ៉ាងរស់រវើកក្រៃលែង។ បើដើរចូលទៅក្នុងសាលាដំបូង
    ឬ សាលាឧទរណ៏ ឬ សាលាកំពូល(តុលាការកំពូល) វិញ នោះយើងនឹងឃើញ
    អំពើពុករលួយរាប់រយរាប់ម៉ឺនគំនរដូចភ្នំ ដើរគៀរនឹងជើងយកទៅណាអស់ទេ!!!!
    ទោះដាក់កុងទែណឺរាប់រយរាប់ពាន់ទៀតក៏យកទៅណាមិនអស់ដែរ។

    លទ្ធផលដែលអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបានសម្រាប់ទិសដៅក្នុង
    ប្រព័ន្ធយុត្តិធម៍មានកំរិតតិចតួចស្តួចស្តើងខ្លាំងណាស់ ណាស់!!!! នោះមិននិយាយ
    ក្នុងវិស័យផ្សេងៗផង។

  17. raksasok says:

    មិនមែនមានតែអ្នកធ្វើទេដែលខុស អ្នកមិនធ្វើក៏ខុសដែរ ។ អ្វីដែលសំខាន់គឺគេត្រូវធ្វើយ៉ាងណា ឲ្យការធ្វើមានប្រយោជន៍ដល់ជាតិជាធំ​ ។ ព្រោះតែមានទស្សនៈដូចកូនខ្មែរនេះឯងទើបមនុស្ស មួយចំនួនធ្វើអ្វីមួយហើយមិនទទួលខុសត្រូវ ។ អគ្គនាយកនគរបាលជាតិកូរ៉េខាងត្បូង ព្រោះតែកំហុសថ្នាក់ក្រោមដោះស្រាយមិនទាន់បណ្តាលឲ្យនារីកូរ៉េម្នាក់ត្រូវគេសម្លាប់សុខចិត្តដាក់ពាក្យលាលែងពីតំណែង ខុសពីស្រុកខ្មែរ បាញ់គេឲ្យរបួស ៣-៤នាក់ ដូចឈូកបណ្ឌិត ទាត់ធាក់គេឲ្យសន្លប់​ និងរបួស ដូច ប៊ុន សុខា បាញ់គេឲ្យស្លាប់ដូច រ៉ាន់ បូរ័ត្ន និងអ្នកបញ្ជាពីលើ មិនដែលទទួលខុសត្រូវទេ ហាឡើងសុទ្ធតែអចេតនាទាំងអស់ ហើយថែមទាំងត្រូវបានការពារដោយ អ្នកធំទៀតផង ។

  18. KR. says:

    How about the declaration of assets submitted by the most corrupted leaders, are they still confidential, Mr. Om Minh Nguyen ?

  19. អរគុណលោក កែវកុំផោម ខ្ញុំសរសេខុសមែន!,…។លោក កែវកុំផោមក្រសួងសេដ្ឋកិច្ជ និងហិរញ្ញ
    វត្ថុក៏មិនចាញ់ប្រព៏ន្ធតុលាការដែលលោកបានលើកទ្បើងប៉ុន្នានដែរ សព្វថ្ងៃស្ថាប៏ននេះបានរៀបចំសេនារីយ៉ូកេងបន្លំថវិការជាតិដែលបានបែងចែងទៅអោយក្រសួងផ្សេងៗទៀត តាមរូបភាពមន្រ្តីជាកុងកូល័រប្រចាំក្រសួងនីមួយៗដោយយកលេសថាពីសម៏យមុនគេក៏ធ្វើដូច្នេះដែរ,…។ល។ការចាយវាយថវិការជាតិដូចជាមិនស្មុគស្មាញរហូតដល់តម្រូវអោយមានមន្រ្តីកុងកូល័រមកតាមជាប្រចាំនោះទេ បើមានក៏ត្រូវបញ្ជប់ក្នុងពេលវេលាណាមួយដោយបើកជាវគ្គអប់រំ ឬវគ្គបំពាក់បំប៉នណាមួយទៅជាការស្រេច,…។យូរៗទៅគ្រប់រូបភាពនៃការដេញថ្លៃជាសាធារណះ ត្រូវតែដេញថ្លៃនៅក្រសួងសេដ្ឋកិច្ជ និងហិរញ្ញវត្ថុ (មើលសាពត៏មានផ្សព្វផ្សាយ លើកលែងIPAលុយWB/ADB មួយចំនួនតូច)
    ទើបមានតម្លាភាព គណនេយ្យភាព,…។ក្រសួងសេដ្ឋកិច្ជ និងហិរញ្ញវត្ថុជាស្ថាប៏នសំរាប់បែងចែក
    ថវិការជាតិដែលបានមកពីចំណូលពន្ធគយ និងប្រភពផ្សេងទៀតទៅអោយក្រសួងផ្សេងៗដែលជាសេនាធិការរបស់រដ្ឋាភិបាលអោយប្រព្រឹត្តិទៅតាមមុខងាររៀងៗខ្លួន។តែផ្ទុយស្រលះក្រសួងសេដ្ឋកិច្ជនិងហិរញ្ញវត្ថុបែរជាប្រើរូបភាពមន្រ្តីកុងកូល័រសំរាប់តាមកៀបយកលុយកំមីស្យុង,…។

  20. កង កាក says:

    អា KR វាតែងតែភ្លាវជានិច្ច អាឡប់នេះ!

  21. ការី បុមបូ says:

    បើគិតទៅវាអាវុធនិងជាអំណោយ បើជាសត្រូវជាអាវុធសំរាប់រាស្រ្តជាអំណោយ