អង្គការ​ឃ្លាំមើល​បេតិកភណ្ឌ​ថា ប្រាសាទ​ព្រះវិហារ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ

ច័ន្ទ 07 ឩសភា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

អង្គការ​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​បេតិកភណ្ឌ​ឈ្មោះ Global Heritage Fund បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ពេល​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ហានិភ័យ ហើយ​ថា ប្រាសាទ​នេះ​អាច​នឹង​ត្រូវ​បាត់បង់​ទាំង​ស្រុង។

ប្រាសាទព្រះវិហារត្រូវរងការបែកបាក់ដោយសារការវាយប្រយុទ្ធគ្នារវាង កងទ័ពកម្ពុជា និងថៃកាលពីឆ្នាំ២០១១ (រូប៖AP)

ប្រាសាទព្រះវិហារត្រូវរងការបែកបាក់ដោយសារការវាយប្រយុទ្ធគ្នារវាង កងទ័ពកម្ពុជា និងថៃកាលពីឆ្នាំ២០១១ (រូប៖AP)

Global Heritage Fund បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​នោះ​ថា ដោយ​សារ​ផល​ប៉ះពាល់​ពី​សង្គ្រាម និង​ជម្លោះ​ដែល​កំពុង​បន្ត​មាន វិស័យ​ទេសចរណ៍​ដែល​គ្មាន​ចិរភាព និង​គ្រោះ​មហន្តរាយ​ធម្មជាតិ ប្រាសាទ​ព្រះវិហារ​ដែល​ជា​ស្នាដៃ​ឯក​របស់​ស្ថាបត្យកម្ម​ខ្មែរ​អាច​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង។ ដោយ​បន្ត​ថា ទីតាំង​ប្រាសាទ​នៅ​លើ​ភ្នំ ធ្វើ​ឲ្យ​ប្រាសាទ​ងាយ​រងគ្រោះ​ដោយ​សារ​អាកាស​ធាតុ​នៅ​តំបន់​ភ្នំ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដោយ​សារ​អាកាសធាតុ​មូសុង។ ហើយ​ថា បរាជ័យ​រវាង​កម្ពុជា និង​ថៃ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​លើ​ផ្ទៃ​ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ ជា​ការ​គំរាម​កំហែង​ធ្វើ​ឲ្យ​ប្រាសាទ​ដែល​សាងសង់​នា​សតវត្ស​ទី១១​នេះ​កាន់​តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​អាច​ជួសជុល​វិញ​បាន។

របាយ​ការណ៍ Global Heritage Fundបាន​បញ្ជាក់​ថា គិត​មក​ដល់​ខែ​មីនា​ឆ្នាំ​នេះ ទាំង​កងទ័ព​ថៃ និង​កម្ពុជា​មិន​បាន​ដក​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ជុំវិញ​ប្រាសាទ​ពុំ​សូវ​មាន​ស្ថិរភាព។

គួរ​រំលឹក​ថា អំឡុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ថៃ និង​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១ ប្រាសាទ​ព្រះវិហារ​ត្រូវ​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រាប់​កាំភ្លើង​ផ្លោង​របស់​ទាហាន​ថៃ​រាប់​រយ​គ្រាប់ ហើយ​បាន​ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​នេះ​ត្រូវ​បាក់បែក៕

What Next?

Recent Articles

5 Responses to "អង្គការ​ឃ្លាំមើល​បេតិកភណ្ឌ​ថា ប្រាសាទ​ព្រះវិហារ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ"

  1. បើដូចរបាយការណ៏នេះតើជារបស់អ្នកណា អ្នកណាទទួលខុសត្រូវខ្មែរ
    អ្នកថែរក្សាប៉ុន្តែសៀមអ្នកជំទាស់ ឯសម្បត្តិជាសម្បត្តិពិភពលោក តើធ្វើ
    យ៉ាងណា វាមិនដែលខ្មែរខ្លួនឯងចង់ទុកបញ្ហាឲ្យនៅទ្រឹងដូចនេះទេ ប៉ុន្តែ
    ប្រទេសរំលោភគេទេដែលមានចេតនា ពន្យាឲ្យប្រាសាទខ្មែរមួយនេះនៅ
    ឆ្ងាយពីកាថែរទាំ និងឈានដល់សំរេចគោលបំណងបំផ្លាញទាំងស្រុង ចុះបើ
    សៀមមានបំណងបំផ្លាញដោយប្រើល្បិចយ៉ាងនេះ អង្គការនោះមានវិធានការ
    យ៉ាងណា ដើម្បីអភិរក្ស ចុះបើគ្រាន់តែតំបន់ប្រជាជនរស់នៅដ៏សាមញ្ញ ដែលមិន
    គួរជាតំបន់អភិរក្ស ដូចជានៅតំបន់ពីជាតំបន់អភិរក្សនៅខេត្តសៀមរាបដែលមាន
    តែស្រែសុទ្ធ​ ម៉េចក៏ក្លាហានម៉្លេះ ទាំងអង្គការដាក់កម្មវត្ថុ ទាំងខ្មែរអប្សារា ម៉េចក៏
    ពូកែធ្វើបាបប្រជាជន ឲ្យប្រជាជនរស់ទាំងវេទនា ផ្ទះមិនផ្ទះទ្រង់មាន់មិនទ្រង់មាន់ ។
    សូមសំណូមពររាជរដ្ឋាភិបាលជួយមើលផង ព្រោះតំបន់ខ្លះវាលើសពីកម្មវត្ថុអភិរក្ស
    វាមិនមែនជាទីតាំងចាំបាច់ផ្នែកបូរាណវិទ្យា គឺជាទីតាំងចាំបាច់ផ្នែកសង្គម និងសេដ្ឋកិច្ច
    សោះ ទៅជាអភិរក្ស ដល់កន្លែងដែលអភិរក្សវាទៅជាមិនអភិរក្ស ដើបញ្រ្ចាស់ជីវភាព
    សង្គមដូច្នេះ ។

  2. Ratha says:

    ដោយសារភាពមិនច្បាស់លាស់នៃព្រំប្រទល់ដែននិងតំបន់ជុំវិញប្រាសាទព្រះវិហារ
    ទើបបណ្ដាលឲ្យប្រទេសទាំងពីរមានជម្លោះរហូតដល់ប៉ះទង្គិចគ្នាមួយរយៈកន្លងមក 
    នាពេលនេះប្រទេសទាំងពីរត្រូវតែរង់ចាំការបកស្រាយសាលក្រមពីតុលាការទីក្រុង
    ឡាអេតែមួយគត់ប៉ុណ្ណោះ ក្រៅពីនោះយើងមិនអាចធ្វើអីបានទេ ទោះមានរបាយការណ៍
    ពីអង្គការនានាបញ្ចេញមតិយ៉ាងណាក៏ដោយក៏យើងត្រូវតែរង់ចាំនិងរង់ចាំ!! 

  3. មានឆន្ទះទេ ! ប្រទេសពាក់ព័ន្ធពិសេសប្រទេសថៃតែម្តង ចូរពិនិត្យប្រវត្តិឡាអេ
    បន្តិចមើលតើមានប្រវត្តិបែបណា គេធ្វើតាមកាតព្វកិច្ចដែលបានកំណត់ដោយ
    តុលាកាអន្តរជាតិទេ ឥឡូវទៀ់តចាំពេលណា ? យន្តការមានច្រើនណាស់ មាន
    គ្រប់កិច្ចព្រមព្រៀងគ្រប់ថ្នាក់ ឥឡូវសូម្បីតែមា្ចស់ផ្ទះដែលចោមកប្លន់ក៏តម្រូវឲ្យ
    ចេញពីផ្ទះខ្លួនឯងដែរ ថាឲ្យម្ចាស់ផ្ទះចេញក៏ចេញដែរចង់ដឹងមើលតើចោសឿង
    ប៉ុណ្ណាបើខ្លួនមិនមែនចោនោះ ទីបំផុតចោគាត់មិនចេញមែន អីចឹងចាំដល់ពេល
    ណា តុលាកាធ្វើអីទៀត បកស្រាយយ៉ាងណាទៀត ​វាមិនមានទេត្រង់ថាម្ចាស់
    ផ្ទះស្ម័ក្រចិត្តចេញពីផ្ទះហើយចោថាមិនចោរចោទម្ចាស់ផ្ទះថាជាចោ ហើយខ្លាច
    មិនចេញ មានសន្តិភាពពីណាមកមានតម្លាភាពស្អីស្រុកណាគ្រាន់បើជាងស្រុក
    ខ្មែរនោះ ​ប្រទេសអ្នកកាន់ប្រជាធិបតេ្យណា ប្រទេសអ្នកស្នេហាសន្តិភាពណា
    ជួយឈឺឆ្អាលខ្មែរជាងខ្មែរនោះ សូម្បីខ្មែរមួយចំនួននៅមិនស្រឡាញ់ខ្មែរផង។

  4. ប្រាសាទព្រះវិហារ ជាសំណង់មហាអស្ចារ្យ ជាស្នាដៃដ៏កំពូល ដែលសាងសង់លើកំពូល
    ភ្នំមានកំពស់ប្រហែល ៦០០ ម៉ែត្រ ឡើងដល់ប្រាសាទក្បែរថ្មពយតាឌី មើលមកក្រោម
    ឃើញមនុស្ស តូចៗ បើមើលជុំវិញបានឆ្ងាយទេសភាពគួរចង់គយគន់ ខ្ពស់ដូចឡើង
    នៅសំណង់ SEOL PUVER របស់កូរ៉េខាងត្បូង ។
    ប្រាសាទសាងសង់គោលបំណង ធ្វើជាកន្លែងទទួល អទិទេព ទេវតា ម្ចាស់ទឹក
    ម្ចាស់ដី បារមីថែរក្សាមនុស្សលោក ពិសេសចំពោះរាល់អ្នកដែលមានជំនឿ
    គោរពប្រត្តិបត្តិ មិនមែនក្នុងន័យធ្វើជាកន្លែងសំរាប់ឈ្លោះដណ្តើមគ្នា ព្រោះតែឈាមខ្មែរ
    បែងចែករត់ទៅរស់នៅជាមួយសាសន៍ដទៃ ។បើអ្នកចង់នាំបង្ករឈ្លោះ
    ជននោះរស់មិនបានសុខសាន្តសោះឡើយ ។
    គំរូស្នាដៃប្រាសាទ ខ្មែរយើងគួរកោតសសើរថា ភ្នំខ្ពស់ណាស់កោតខ្មែរចេះ
    ដឹកនាំធ្វើបានបែបនេះ ប្រះេលជាអ្នកដឹកនាំសម័យនោះប្រឹងប្រែងខ្លាំអណាស់
    ហើយមានការសាមគ្គីរួមចិត្តផ្តោតតែលើការងារសាងសង់ មិនរាថយមិនខា្លចនឿយហត់ ។
    បើសម័យបច្ចុប្បន្ននាំគ្នាប្រឹងដូចការសាងសាង់ប្រាសាទម្លេះ បានរីកចំរើនលៀនជាងនេះមិន
    ខាន ។អត្ថប្រយោជន៍ គឺមានមេរៀនគំរូល្អៗនៅក្នុងនោះដែរ ។

  5. nara says:

    សង្គ្រាមមិនបានធ្វើឲ្យអ្នកណាបានផលប្រយោជន៍
    មានតែធ្វើឲ្យបាត់បង់ជីវិតនិងទ្រព្យសម្បតិ្ត៕