សុក្រ 01 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែលបាននិយាយនៅថ្ងៃនេះថា ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ១លាន៥សែននាក់បានបាត់ពីបញ្ជីឈ្មោះបោះឆ្នោត ដែលវាបានធ្វើឲ្យមានកង្វល់យ៉ាងខ្លាំងក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី០៣ មិថុនា ខាងមុខនេះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្រ្វែលបាននិយាយនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០១ មិថុនា នេះ ឯទីស្នាក់ការរបស់ខ្លួនថា អង្គការលោកបានធ្វើសោធនកម្មទៅលើអ្នកបោះឆ្នោតចំនួនជាង៨០០០នាក់ដែលជ្រើសរើសដោយចៃដន្យនៅទូទាំងប្រទេស បន្ទាប់ពី គ.ជ.ប បានចេញបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០១១។ ហើយបានរកឃើញថា ឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនត្រឹមត្រូវជាមួយបញ្ជីឈ្មោះផ្លូវការរបស់ គ.ជ.ប រហូតទៅដល់១៧ភាគរយ។ ដូច្នេះបើតាមការគណនារបស់ ខុមហ្រ្វែល គឺមានពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតប្រមាណ១លាន៥សែននាក់បានបាត់ឈ្មោះពីបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ដែលធ្វើឲ្យពួកគាត់ជួបបញ្ហាមិនអាចទៅបោះឆ្នោតបាន។
ទាក់ទងនឹងបរិយាកាសមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២នេះ ខុមហ្រ្វែលបានលើកឡើងនៅក្នុងរបាយការណ៍វាយតម្លៃថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានប្រើប្រាស់ធនធានរបស់រដ្ឋសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសំបូរបែប ដូចជាការដាក់តាំងផ្ទាំងរូបភាពធំៗនៅតាមដងផ្លូវ រហូតដល់ទៅរៀបចំក្រុមតន្រ្តី និងកំប្លែងជាច្រើននៅតាមស្រុកខណ្ឌ ខណៈដែលគណបក្សនយោបាយផ្សេងទៀតបានខិតខំធ្វើការឃោសនាបោះឆ្នោតតាមលទ្ធភាពធនធានតិចតួច និងជួបឧបសគ្គជាច្រើន។ ដោយឡែកគណបក្សសមរង្ស៊ីពុំមានការចូលរួមពីមេដឹកនាំរបស់ខ្លួនគឺលោក សម រង្ស៊ី ក្នុងការគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតឡើយ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយវិញ ទូរទស្សន៍ឯកជនស្ទើរតែទាំងអស់បានលំអៀងទៅរកគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងទិតៀនគណបក្សប្រឆាំងតាំងពីមុនពេលឃោសនាបោះឆ្នោត រហូតដល់ពេលឃោសនាបោះឆ្នោត។
ក្រៅពីនេះ ខុមហ្រ្វែលបានសង្កេតឃើញថា ភាពមិនប្រក្រតីក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនានា បានកើតឡើងភាគច្រើននៅខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង ភ្នំពេញ កំពង់ធំ កំពង់ឆ្នាំង សៀមរាប កំពត កោះកុង បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ កណ្តាល រតនគិរី និងតាកែវ។ ភាគច្រើនអ្នកប្រព្រឹត្តក្នុងករណីនោះ គឺសកម្មជនគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនយោបាយដែលរងគ្រោះច្រើនពីអំពើទាំងនោះ គឺគណបក្សប្រឆាំងសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
ករណីទិញសន្លឹកឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោត ខុមហ្រ្វែល បានរកឃើញមានចំនួន១០ករណី។ ប៉ុន្តែករណីឲ្យលុយ និងចែកអំណោយមុនថ្ងៃឃោសនាបោះឆ្នោត គឺកើតឡើងស្ទើរគ្រប់ទីកន្លែង។
ចំពោះការប្រើអំពើហិង្សានៅមុនថ្ងៃបោះឆ្នោតវិញ ខុមហ្រ្វែល បានរកឃើញចំនួន២ករណី ក្នុងនោះ ករណីទី១ គឺក្រុមក្មេងស្ទាវបានវាយលើស្រ្តីម្នាក់ជាសកម្មជនគណបក្សសមរង្ស៊ីនៅខេត្តបាត់ដំបង និងករណីទី២ ស្រ្តីជាភរិយាមន្រ្តីគណបក្សប្រជាជនកម្ពុជាបានវាយដំលើសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចនៅខេត្តបាត់ដំបងដូចគ្នា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខុមហ្រ្វែល បានធ្វើការកត់សម្គាល់ថា បរិយាកាសមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នេះ មានភាពប្រសើរជាងការបោះឆ្នោតលើកមុនៗ៕

បើគិតទៅអាងតែឯងមានអំណាចនិងលុយច្រើន ចេះតែប្រើអំនាចនិងលុយដែលខ្លួនមានដើម្បីយកប្រៀបលើអ្នកដទៃ។។
ការបោះឆ្នោតមួយដែលគុណភាព និងតម្លាភាព ??
ការបោះឆ្នោតមួយដែលគុណភាព និងតម្លាភាព ??
ដូចជាឆាល្ខោន…..
. . .ឈប់បោករាស្រ្តខ្មែរ
១- ពេលរដូវភរក៏ចូលមកដល់ បក្ខធំប្រើកលកេងយកចំណេញ
រៀបចំផែនការប្រមូលសម្លេង ដោយអួតក្អាងក្អេងចែកដីអ្នកស្រែ ។
២- ដីមានថ្លៃល្អ ហ្វូងចោរដេញរាស្រ្ត ដីព្រៃវាលល្បះក៏ជាដីខ្មែរ
ហ៊ុន សែនបែងចែក ហាក់ដីកេរម៉ែ បំណាច់ចែកខ្មែរ ចែកគ្រប់អ្នកក្រ ។
៣- ជនឫកឆ្កែព្រៃបញ្ឆោតលលេង–ឱ្យខ្មែរវង្វេង គិតថាខ្លួនល្អ
រាស្រ្តអត់លំនៅយំយែកវឹកវរ ពួកជនមេភរ ធ្វើជាមិនដឹង!
៤- គណៈបក្ខឫកថោកបោកតែខេមរា ទៅចែកទីណាដែលមានលំនឹង
ជនឥតលំនៅ ពួកវាបន្តឹង ចងចោទចាប់ប្តឹងញាត់ព័ន្ធនាគារ ។
៥- បក្ខមានឈ្មោះថា‹‹បក្ខប្រជាជន›› តាមពិតខ្ញុំយួន ខ្មែរដឹងគ្រប់គ្នា
ជះជាន់ជាតិខ្មែរជាម្ចាស់ភារា ឱ្យរងវេទនារស់ហាលភ្លៀង-ក្តៅ ។
៦- គណៈបក្ខឫកថោកឈប់បោករាស្រ្តខ្មែរ អ្នកមិនឆ្លាតទេ ខ្មែរដឹងក្រយៅ
ចែកតែទីណា រាស្រ្តមានលំនៅ ត្រង់រាស្រ្តហាលក្តៅ ម្តេចអ្នកព្រងើយ?
៧- ពួកជនគគ្រិចប្រើល្បិចឆ្កែព្រៃ ខ្មែរម្ចាស់ទឹកដីមិនជឿឯងឡើយ
ពួកអ្នកខ្ញុំយួន យើងក៏ដឹងហើយ បើបោះឆ្នោតឱ្យ យើងធ្លោយហើយខ្មែរ!
យួនមានឈ្មោះ…តែចន្លោះរាស្រ្តខ្មែរ?
១- មិនមានទេដឹងក្នុងលោកិយ?—ជនជាម្ចាស់ដីមិនមានឈ្មោះ
បែរជាមានយួនឯណោះសោះ—ចន្លោះជាតិខ្មែរបុរីជន ។
២- គ្មានអ្វីងងឹតគិតមិនយល់?—នេះជាកិច្ចកលនាយសែនហ៊ុន
ក្បត់ជាតិខ្មែរពិតផ្គាប់ចិត្តយួន—ខ្មែរតែរូបខ្លួន យួនណែនខួរ ។
៣- ខ្មែរស្នេហាជាតិគិតឱ្យដល់—បើកមុខល្បិចកល បើសិនគួរ
មិនអាចបន្លាយពេលឱ្យយូរ—ត្រួវតែហ៊ានប្តូរដើម្បីជាតិ ។
៤- គួរឱ្យអៀនខ្មាសសាសន៍នៅក្បែរ—យើងមានមេដែរតែចោលម្សៀត
មេខ្មែរឥតខ្មាសឥតមារយាទ—ខុសហើយខុសទៀត ជាតិខ្ញុំយួន ។
៥- បើខ្មែរគ្មានឈ្មោះនឹងបោះឆ្នោត—យើងល្មមឈប់ឆោតឈប់ភ្លេចខ្លួន
រឿងអីប្រណីចោរពាក់ដួន—ដេញវាផ្ទួនៗឱ្យទៅស្រុក ។
៦- ដីខ្មែរត្រូវខ្មែរធ្វើជាម្ចាស់—ចោរយួនឥតខ្មាសត្រូវបែរមុខ
បែរក្បាលរួចចរសំដៅស្រុក—ហើយឈប់អុកឡុក ចោរសួរជាតិ!
យ៉ាប់ណាស់លោកគល់ បញ្ញា មិនដឹងជាគាត់រាប់របៀបណាទេ បើបាត់ដល់១លាន៥សែននាក់ នោះគឺ មួយចំហៀងប្រទេសហើយ គឺមិនអាចទេឈប់ប្រូទៅលោកបញ្ញា។
ជយោគណបក្សប្រជាជនកម្ពុជា។ បោះទៅគណបក្សសម រស្សី។ ទទួលយកបណ្ដាសារទៅគណបក្សរាជានិយម។ សម័យនេះខ្មែរណាកាន់ជើងរាជានិយម ឆ្កួតសុទ្ធ គឺមានន័យស្មើនឹងខ្មែរអត់ជឿផែនដីមានរាងមូល។ ខ្ញុំជាមេស្ដេចអត់បណ្ដុះកូនធើ្វជាមេស្ដេចទៀតទេ តែបណ្តុះកូនអោយមានលទ្ធភាពធ្វើជាប្រធាធិបតីអាមេរិក ដើម្បីជួយខ្មែរអោយមានចេញផុតពីការល្ងង់ខ្លៅ និងជឿលើទស្សនះកម្មផល ពីព្រោះអាទាំងអស់នេះវា ធ្វើអោយខ្មែរក្រនិងបាត់បង់ទឹកដី។ ខ្ញុំមើលឃើញថា ទោះខ្មែរនៅក្រៅស្រុកឫក្នុងស្រុក ទោះបីមានឱកាសដឹកនាំប្រទេសគឺមិនអាចកំចាត់ភាពក្រីក្រនិងការល្ងង់ខ្លៅឡើយ ពីព្រោះ ខ្មែរប្រកាន់យកជំនឿមកដាក់ខ្លូនខុស។ ដោយសារអាជំនឿនឹងហើយធ្វើអោយយូននិងពូកមន្ត្រីពុករលួយអាចត្រូតត្រាខ្មែរបានស្រួល។ មេស្ដេចនិយាយនេះអាច់ប៉ះពាលដល់ខ្មែរល្ងង់នៅស្រុកអាមេរិកនិងបារាំងខ្លះ ប៉ុន្តែខ្ញុំដឹងថា ពូកនេះ គ្មានបានប្រយោដន៏សំរាប់ខ្មែរទេ។
អឣីយ៉ា!ឥឡូវមានអឣាតាំងខ្លួនជាមេស្តេចអឣ៊ួចពុលក្តួចឆ្គួតជ្រូកចេញពីព្រៃល្បាស់
ឯណាមកទៀតហើយ!គិតទៅវេបភេជនេះសម្បូណ៌អឣាប្រភេទឆ្គួតមើលមិនជា
នេះដល់ហើយហ្ន៎!មានទាំងអឣាមេចោរលួចទា!អឣាលាពាក់ស្បែកខ្លា!អឣាស្វាពុល
ក្តួច!អឣាពូជញុះញង់!អឣាតម្លង់ភ្នែកខ្វាក់!អឣាឆ្គួតនឹងបក្សកម្លៅ!អឣាដំបៅសង្គម!
អឣាផ្លុំផេះមិនហុយ!អឣាសម្អុយកប់មេឃ!អឣាជ្រែកដីលាក់ខ្លួន!អឣាយួនបាញ់រត់
ចោលស្រុក!អឣានៅស្រណុកមិនអឣស់ចិត្ត!អឣាក្តិតកើតឫសដូង!អឣាយូកូងបាតផ្សារ!
អឣាគ្មានសាសនាប្រដៅ!អឣាមិនយល់រាក់ជ្រៅ!អឣាប្រដៅមិនស្តាប់!អឣាឆាប់ចាញ់
បោកគេ!អឣាមិនបានគេជេរដេកមិនលក់!អឣាវក់នឹងព្រៃនយោបាយ!អឣានឹកស្តាយ
ហួសពេល!ទាំងអឣស់នេះសុទ្ធតែអឣាពួកអឣួតខ្លួនជួយសង្គមតាមពិតកំពុងផ្គុំភ្លើងដុត
សង្គមសោះស្មានតែខ្មែរក្នុងស្រុកភ្លើដូចពួកវាឬយ៉ាងម៉េច?