រថយន្ត​តាក់ស៊ី​ខ្លះ នៅតែ​ឡើងថ្លៃ នៅ​ថ្ងៃ​ឈប់​ទៅ​បោះឆ្នោត

ថ្ងៃទី 1 មិថុនា 2012
ដោយ: វិសាល​+​សុផល
CEN

ភ្នំពេញ: កម្មករ​ដែល​ត្រូវធ្វើ​ដំណើរ​តាម​ខេត្ត​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅតែ​ប្រឈមមុខ​នឹង​ការចំណាយ​សោហ៊ុយ​សម្រាប់​ការធ្វើដំណើរ​ខណៈដែលរ​ថយ​ន្ត ឈ្នួល​មួយចំនួន​បាន​ដំឡើងថ្លៃ​។​

​បងស្រី​ឈ្មោះ​ឌី អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ កា​ណា​ស៊ីត​ធី និយាយថា គាត់​ធ្វើដំណើរ​ទៅ​ខេត្តកំពង់ធំ ចំពោះ​តំលៃ ថ្ងៃ​ធម្មតា គឺ​តែ ១៥០០០ រៀល ប៉ុណ្ណោះ បើ​នៅ​ថ្ងៃបុណ្យ​ម្តងៗ​គឺ​តំលៃ​ចាប់ពី ២០០០០​រៀល​ឡើងទៅ តែ​សំរាប់​ថ្ងៃ​ទៅ​បោះឆ្នោត​នេះ​វិញ​គឺ តំលៃ ២០០០០​រៀល គឺ​ឡើង ៥០០០០​រៀល​។​

Photo by CEN

​កម្មករ​មួយចំនួនទៀត​ក៏បាន​ត្អូញត្អែរ​បែបនេះ​ដែរ​អំពី​ការឡើង​ថ្លៃ​រថយន្ត​តាក់ស៊ី​។ ក្នុង​ឱ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣​នេះ កម្មករ កម្មការិនី​រោងចក្រ​គឺ​បាន​ឈប់សំរាក​ពី​ការងារ​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​។​

Photo by CEN

​អ្នកមាន​ដែលមាន​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​ជិតៗ​គឺ​ឈប់សំរាក ៣​ថ្ងៃ ចំណែក​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​ឆ្ងាយៗ គឺ​ឈប់សំរាក​៥​ថ្ងៃ​។

​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ ដល់​អ្នកម៉ៅការ​បេន ឲ្យ​រថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ សូមកុំ​ឲ្យ​តំឡើងថ្លៃ​ឈ្នួល​រថយន្ត​នៅពេលដែល​ពលរដ្ឋ ទៅ​ស្រុកកំណើត​ចូលរួម​ការបោះឆ្នោត​៕​

What Next?

Recent Articles

2 Responses to "រថយន្ត​តាក់ស៊ី​ខ្លះ នៅតែ​ឡើងថ្លៃ នៅ​ថ្ងៃ​ឈប់​ទៅ​បោះឆ្នោត"

  1. កម្មករ says:

    Message

  2. កម្មករ says:

    តាក់ស៊ីឡើងថ្លៃព្រោះបេនឡើងថ្លៃដែរ គួរតែអាជ្ញាធរពិនិត្យមើលអ្នកម៉ៅបេនឡានផង