ស្លាក​គណបក្ស​៣០​ក្នុង​ក្រុង​ភ្នំពេញ​​ត្រូវ​បាន​បំផ្លាញ បក្ស​​ប្រឆាំង​ប្ដឹង​បក្ស​កាន់​អំណាច​

សុក្រ 01 មិថុនា 2012
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​មន្ត្រី​គណបក្ស​សមរង្ស៊ី បាន​និយាយ​ថា ស្លាក​គណបក្ស​របស់​គេ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ចំនួន​​៣០ត្រូវ​បាន​បំផ្លាញ​ ដោយ​បក្ស​កាន់​អំណាច ហើយ​ពេល​នេះ គណបក្ស​បាន​ចាត់​ការ​ដាក់​ពាក្យ​​ប្ដឹង​​ជនបង្ក​និង​អ្នក​ពាក់ព័ន្ធ ។

ស្លាកសញ្ញារបស់គណបក្សសមរង្ស៊ី ដែលរងការបាញ់ថ្នាំបំផ្លាញ កាលពីពេលកន្លងទៅ

ស្លាកសញ្ញារបស់គណបក្សសមរង្ស៊ី ដែលរងការបាញ់ថ្នាំបំផ្លាញ កាលពីពេលកន្លងទៅ

លោក លី វិជ្ជា លេខា​គណបក្ស​សម រង្ស៊ី ប្រចាំ​ក្រុង​ភ្នំពេញ បាន​ថ្លែង​​ប្រាប់​ក្រុម​​អ្នករាយការណ៏​ព័ត៌​មាន​កាល​ពី​ម្សិលមិញ​ថា ស្លាក​គណបក្ស​សម​រង្ស៊ី​ចំនួន​៣០ ត្រូវ​បាន​បំផ្លាញ​​នៅ​ក្នុង​សង្កាត់​ចំនួន​​៤​ រួម​​មាន​សង្កាត់ ទន្លេ​​បាសាក់ សង្កាត់ អូឡាំពិក សង្កាត់ ចតុមុខ និង សង្កាត់ ផ្សារដេប៉ូ២។

លោក ខាត់ ណារិទ្ធ ចៅ​សង្កាត់​ទន្លេបាសាក់​និង​ជំនួយ​​ការ​របស់​គាត់ ​គឺ​ជា​មនុស្ស ដែល​ជាប់​ក្នុង​ពាក្យ​​បណ្ដឹង​​​លើក​ដំបូង នៃ ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​គណបក្ស​នយោបាយ​​មួយ​នេះ ។

លោក សួង សុភ័ណ្ឌ ប្រធាន​​ប្រតិបត្តិ​គណៈកម្មាធិការ​ចលនាយុវជន​របស់​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ” ខ្ញុំ​បាន​ឃើញម​​ន្ត្រី​សង្កាត់​ទន្លេបាសាក់​​បំផ្លាញ​ស្លាក​សញ្ញា គណបក្ស​សម​រង្ស៊ី ផ្ទាល់​ភ្នែក ​។​ខ្ញុំ​ជា​ដើម​បណ្ដឹង ប្ដឹង​ចៅ​សង្កាត់​ ខាត់ ណារិទ្ធ ដែល​បាន​បញ្ជា​ជំនួយ​​ការ​របស់​គាត់​ ​ឲ្យ​​បំផ្លាញ​សា្លក​សញ្ញា​​របស់​គណបក្ស​សម រង្ស៊ី​..”៕

What Next?

Recent Articles

14 Responses to "ស្លាក​គណបក្ស​៣០​ក្នុង​ក្រុង​ភ្នំពេញ​​ត្រូវ​បាន​បំផ្លាញ បក្ស​​ប្រឆាំង​ប្ដឹង​បក្ស​កាន់​អំណាច​"

  1. nara says:

    ការទង្វើបែបនេះមិនមែនវិធីការរបស់របបប្រជាធិបតេយ្យ

  2. ឡូឡា says:

    ជាធម្មតា នេះជារឿងធម្មតារបស់សង្គមអនាធិបេតយ្យ។​ យើងធ្លាប់ទស្សនាខ្សែភាពយន្តចិន អាមេរិកាំង ​បារាំង អង់គ្លេស ភាពយន្តខែ្មរ ថៃឡងដ៍ ធ្លាប់មើលល្ខោន ហី យីកេស្ទើគ្មានចន្លោះ យើងដឹងទាំងអស់ថា ធម្មតាតួអង់ តែងតែត្រូវបានគេធ្វើទុកបុកម្នេញ កំសត់ស្ទើផុតរល់ជីវិត ជាប់គុកក៏មាន តែវាសនាតួអង់នោះមិនស្លាប់ផុតពូចទេ េទីបំផុតគឺនឹងរកជោគជ័យលើពួកបីសាច ពួកយក្ស ឬពួកទម្មិឡឥតសាសនា និងអាចធ្វើឲ្យពួកនេះបាក់បបខ្លបខ្លាចបរាជ័យត្រូវទទួលទោសជាប់គុក ឬស្លាប់អន្តរធានគ្មានសល់ឡើយ។
    យ៉ងណាមិញគណបក្សណាដែលប្រកាន់សីលធម៌ សច្ចធម៌ និងយុត្តិធម៌រមែងតែងទទួលបានផល់ជាវិជ្ជមាននាថ្ងៃអនាគតជាមិនខាន ព្រមទាំងទទួលបាននូវកេរ្តិឈ្មោះល្អក្នុងប្រវត្តិសាស្រ្តផងដែរ។ ដូចច្នេះសូមគណប្សសម​រង្សីកុះទាន់អស់ទឹកចិត្តតស៊ូឲ្យសោះ ព្រោះមានប្រជាជនគាំទ្រច្រើនណាស់។

  3. Pureed Khmer says:

    Whoever destroy the banner of opposing party is the idiot and the damn dog. Hun Sen never uses high educated person to work with him, but it like using uneducated to work as chief of district, village chief, or its advisers.

  4. ចង្រិតដែក says:

    នេះជាស្នាដៃរបស់សមាជិកគណបក្សប្រជាជន! គឺជាអំពើថោកទាប !!

  5. This is not aceptable. Hun Sen must take full responsibility for all CPP members actions.

  6. លោក អាចយ ឈ្មោះលោកសសរសេរខុសហើយ្។ វានៅខ្វះស្រៈ ‹‹ ុ››!

  7. កូនខ្មែរពីបារាំង says:

    ខ្ញុំសូមចូលរួមមតិលោក ឡូឡា ខាងលើដែលគាត់ដែលបានរៀបរាប់យ៉ាងក្បោះក្បាយនិងល្អថែមទៀត។

  8. ចុះផ្សាយតែគណៈបក្សកាន់អំណាចធ្វើដាក់បក្សប្រឆាំង តែត្រង់បក្សប្រឆាំង
    ធ្វើដាក់បក្សកាន់អំណាចវិញនុះ ម៉េចមិនចុះផ្សាយផង?

    ដូចករណីនៅខេត្តបាត់ដំបង់បក្សភ្លើងទៀតទៅទម្លាក់បដាឃោសនារបស់បក្ស
    ប្រជាជន ហើយលើកផ្ទាំងឃោសនារបស់ខ្លួនដាក់ជំនួសវិញនោះ!!!

  9. មេទ័ព បាញ់ទា :

    Please don’t try to change my name. I am a gentle man and live in a conservative family. I hope you understand my point.

  10. កូនខ្មែរពីបារាំង says:

    ស្រុកខ្មែរសព្វថ្ងៃ គេចេះប្រើមនុស្សដូចឆ្កែអញ្ចឹង បើកម្មករធ្វើប៉ាតកម្ម គេប្រើមនុស្សមួយក្រុមក្រោមរូបភាពជាកម្មករដូចគ្នាអោយមកបង្ក្រាប បើកូនសិស្សគេប្រើកូនសិស្សដូចគ្នាមកតទល់ បើលោកសង្ឃ គេប្រើសង្ឃដូចគ្នា យើងនៅចាំបានហើយកាលប៉ាតកម្មឆ្នាំ១៩៩៧គេបានប្រើក្មេងវត្តរាប់ពាន់នាក់សុទ្ធតែដំបង កាំបិត ពូថៅ គ្រប់ៗដែចេញមុខតទល់ ហើយជនស៊ីវិលខ្លះមានទាំងកាំភ្លើងផង ដូចនៅបឹងកក់ប៉ុន្មានថ្ងៃមុនហ្នឹងក៍អញ្ចឹងដែរ នៅពេលដែលបងប្អូនអ្នកបឹងកក់ជញ្ជូនឈើបំរុងនិងសង់ផ្ទះលើដីពួកគាត់ គេបានប្រើអោយមនុស្សមួយក្រុមមានកាំបិត ពូថៅ ដែកស្បែង។ល។នៅប្រចាំការស្រេចនៅទីនោះ
    ទុកតទល់បើមានការបះបោរណាមួយ ប៉ុន្តែក្រោយមកអ្នកបឹងកក់ត្រូវអាជ្ញាធរបង្ក្រាបនិងចាប់បញ្ជូនទៅតុលាការ ហើយកាត់ទោសពួកគាត់អោយជាប់គុកម្នាក់ៗ២ឆ្នាំកន្លះរហូតទល់សព្វថ្ងៃមិនទាន់មានការដោះលែង។

  11. កុមារ ឡោចា says:

    ចុំ ពួកអាអស់នេះឆ្កួតស៊ប់ហើយ នាំគ្នាប្រឆាំងដោយគ្មានការពិចារណា គិតតែព្រុសដូចសុនខអង្គែស៊ី គួរអោយសង្វែកណាស់ មិនដឹងជាអង្កាលពួកអស់នេះ ប្រជាជនបោះឆ្នោតអោយនោះទេ។ ចាំ ១០០ ឆ្នាំទៀតទៅ!!!

  12. កង កាក says:

    This is not aceptable. Ho Tun must take full responsibility for all his gang members’ actions in the US. He should learn more about human life as well as his own family. Poor Ho Tun! He is working hard and still owes the bank loan. His life is full with debt and nonesense. He often gambles at Casinoes………..

  13. គណបក្សសម រង្សីជានិច្ជជាកាលតែងតែទទួលការរំលោភសិទ្ធច្រើនណាស់ពីគណបក្សកាន់អំណាច
    ក្នុងទីក្រុងភ្នំពេញវាបំផ្លាញផ្លាកបក្ស តែនៅតាមខេត្តវិញ ជាក់ស្តែងដូចជានៅ កំពង់ធំ ប្រជាជនគាត់គ្រាន់តែចាក់ឌីសឃោសនារបស់គណបក្ស សម រង្សី ក៏ទទួលបានការស្រែកសំទ្បុតពី សមាជិកបក្សប្រជាជនដែរ៕៕៕៕
    បក្សប្រជាជនវាមិនចេះខាំស្លឹកត្រចៀកទេ តែវាចេះលេងីសនឹ្លក

  14. silent says:

    ខ្ញុំចង់ប្រាប់ លោក សម រង្សី​ ថា អោយគាត់ធ្វើនយោបាយ តាម លោកស្រី​​អ៊ុងសាន ស៊ូជី​
    បើគាត់ ធ្វើនយោបាន ល្ងង់ ល្ងង់ ដូចសព្វថ្ងៃនេះ ១០០ ឆ្នាំទៀតក៏មិនឈ្នះដែរ