គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា មានតែ ៥១,២៣ ភាគរយ ប៉ុណ្ណោះ​បាន​ទៅ​បោះឆ្នោត​

ថ្ងៃទី 3 មិថុនា 2012
ដោយ: គ្រី​ទិច​
CEN

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​របាយការណ៍​នៅ​ល្ងាច​នេះ​ថា មាន​ប្រជាជន​តែ ៥១,២៣ ភាគរយ ប៉ុណ្ណោះ ទៅ​បោះឆ្នោត ដោយឡែក​កាលពី​ឆ្នាំ​២០០៧​មាន​ប្រជាជន​ចំនួន​៦៦​ភាគរយ​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និយាយថា ប្រជាជន​ចំនួន ៤,៥ លាន​នាក់ បាន​ទៅ​បោះឆ្នោត​ខណៈដែល​មាន​អ្នក​ចុះឈ្មោះ បោះឆ្នោត​ចំនួន ៩,២ លាន​នាក់​។​

​កាលពី​ឆ្នាំ​២០០៧ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន ៥,១ លាន​នាក់ ក្នុងចំណោម​អ្នក​ចុះឈ្មោះ ចំនួន ៧,៨ លាន​នាក់​៕

What Next?

Recent Articles

One Response to "គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា មានតែ ៥១,២៣ ភាគរយ ប៉ុណ្ណោះ​បាន​ទៅ​បោះឆ្នោត​"

  1. khmer007 says:

    -លោកហុនសែនឈ្នះដោយសារយួនឈរឈ្នោះក៏ដោយសារយួនដែរយួនរាប់លាននៅស្រុកខ្មែរ
    យួនយកទឹកដីក៏ហុនសែនមិនហានធ្វើអ្វីដែរគឺលឹបក្បាលបាត់