គ.ជ.ប ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​ចាប់​ផ្តើម​ដោយ​មិន​មាន​បញ្ហា

អាទិត្យ 03 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

មន្រ្តី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​និយាយ​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២​នេះ បាន​ចាប់​ផ្តើម​ដោយ​រលូន បើ​ទោះ​បី​ជា​មាន​តំបន់​ខ្លះ​ត្រូវ​រំខាន​ដោយ​ធាតុ​អាកាស​ក៏​ដោយ។

ប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីព្រឹកមិញ

ប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីព្រឹកមិញ

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​និយាយ​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា ការ​បោះឆ្នោត​នៅ​ព្រឹក​នេះ​មាន​ដំណើរ​ការ​ល្អ បើ​ទោះ​បី​ជា​នៅ​ខេត្ត​កោះកុង​មាន​ភ្លៀង​ធ្លាក់ និង​រលឹម ប៉ុន្តែ​វា​មិន​បាន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ឡើយ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​សេចក្តី​រាយ​ការណ៍​មួយ​ពី​ឃុំ​ចុងឃ្នាស ខេត្ត​សៀមរាប​ឲ្យ​ដឹង​ថា ទីនោះ​មាន​ជនជាតិ​យួន​ជា​ច្រើន​បាន​ទៅ​ចូលរួម​បោះឆ្នោត ដោយ​ពួក​គេ​មាន​ទាំង​លិខិត​បោះឆ្នោត​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផង។ ចំណែក​នៅ​ទីក្រុង​ភ្នំពេញវិញ មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​បាត់​ឈ្មោះ និង​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ។

គួរ​បញ្ជាក់​ថា ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដែល​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​០៣ ខែ​មិថុនា នេះ បាន​ចាប់​ផ្តើម​ពី​ម៉ោង​៧ព្រឹក រហូត​ដល់​ម៉ោង​៣រសៀល ដោយ​មាន​ចំនួន​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស​ចំនួន ១៨១០៧​ការិយាល័យ និង​អ្នក​ចូលរួម​បោះឆ្នោត​ចំនួន ៩២០៣៤៩៣នាក់៕

What Next?

Recent Articles

One Response to "គ.ជ.ប ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​ចាប់​ផ្តើម​ដោយ​មិន​មាន​បញ្ហា"

  1. khmer007 says:

    -មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
    ថ្ងៃ។
    -នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
    រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
    -នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
    មិនហើយ