2012-06-03
វិទ្យុអាស៊ីសេរី
ថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១២ ពលរដ្ឋនាំគ្នាទៅបោះឆ្នោតបំពេញតួនាទីជាអ្នកសម្រេចជ្រើសរើស ថ្នាក់ដឹកនាំនៅក្នុងឃុំ-សង្កាត់ របស់ពួកគេរស់នៅ។

ទិដ្ឋភាព អ្នក ទៅ បោះ ឆ្នោត នា ការិយាល័យ បោះ ឆ្នោត សង្កាត់ វត្ត ភ្នំ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០១២។ (RFA/Ouk Savborey)
អ្នកមានលទ្ធភាពចូលរួមបោះឆ្នោតនៅខេត្ត ក្រុង មួយចំនួនសំដែងនូវការខឹងសម្បារដោយសារការបោះឆ្នោតលើកនេះមានភាពមិនប្រក្រតីជាច្រើន។ អ្នកទៅបោះឆ្នោតមួយចំនួនសំដែងការខកចិត្ត ដោយសារបាត់ឈ្មោះពីក្នុងបញ្ជីបោះឆ្នោត និងមួយចំនួនមានគេបោះឆ្នោតជំនួស។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ អ្នកស្រី អ៊ុក សាវបូរី៖
ចំនួនអ្នកបោះឆ្នោតនៅខេត្តពោធិ៍សាត់មានការថយចុះគួរឲ្យកត់សម្គាល់។ មន្ត្រីសង្គមស៊ីវិលយល់ថា ការចុះថយចំនួនអ្នកបោះឆ្នោតបង្ហាញពីការអស់សង្ឃឹមនឹងបាត់បង់ជំនឿចំពោះថ្នាក់ដឹកនាំមូលដ្ឋាន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក មណ្ឌល កែវ៖
នៅខេត្តកំពង់ចាម មានសេចក្តីរាយការណ៍ថា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៣ ខែមិថុនា មានពលរដ្ឋទៅបោះឆ្នោតតិចជាងការបោះឆ្នោតអាណត្តិទី២ ប្រមាណ ២០ភាគរយ។ ការធ្លាក់ចុះយ៉ាងសម្បើមនៃចំនួនអ្នកបោះឆ្នោតនេះ ត្រូវមន្ត្រីអង្គការសង្គមស៊ីវិលថា ជាដំណើរច្រាសទិសនៃលទ្ធិប្រជាធិបតេយ្យ និងជាការអស់ជំនឿលើការបោះឆ្នោត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ កញ្ញា ទេព សុរ៉ាវី៖
មានសេចក្តីរាយការណ៍ថា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ នៅថ្ងៃទី៣ ខែមិថុនា មានពលរដ្ឋទៅបោះឆ្នោតមានចំនួនតិចជាងមុនអាណត្តិទី២ ប្រមាណជាង ១០% ក្នុងខេត្តកំពង់ធំ។ ដោយមន្រ្តីគណបក្សប្រឆាំងថា ដោយសារប្រជាពលរដ្ឋមានការយល់តិច និងដំណើរការច្រាសទិសនៃលទ្ធិប្រជាធិបតេយ្យ និងជាការអស់ជំនឿលើការបោះឆ្នោតរបស់ពួកគាត់។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ កញ្ញា សេង សេរីរ័ត្ន៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
-មានប្រជាជាជនជាច្រើនរស់នៅក្នុងខេត្តសៀមកំពុងមមាញឹកក្នុងការជួសជុលផ្ទះសំបែងទាំងយប់
ថ្ងៃ។
-នៅទី៤ខែ៦ឆ្នាំ២០១២ប្រជាជនមួយចំនួនកំពុងមានការព្រួយបារម្មជាខ្លាំងខ្លាចខាងអប្សារាអោយ
រុះរើផ្ទះវិញលទ្ឋផលក្រោយពីការបោះឆ្នោតមិនជាយ៉ាងណាប្រជាជន
-នៅទី៤ខែ៦ឆ្នាំ២០១២មានក្រុមប៉ូលីសមួយចំនួនកំពុងល្បាតតាមផ្ទះប្រជាជនដែលកំពុងជួសជុល
មិនហើយ