របាយ​ការណ៍​របស់​ខុមហ្រ្វែល ស្តីពី​បរិយាកាស​នៅ​ថ្ងៃស និង​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣

អាទិត្យ 03 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ ជា​ជំហាន​បន្ថែម​មួយ​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិ​បតេយ្យ​ អភិបាល​កិច្ច នៅ​មូល​ដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​។ ទោះ​បី​យ៉ាង​ណា ខុមហ្វ្រែល​សង្កេត​ឃើញ​ថា បរិយាកាស​មុន​ថ្ងៃ​បោះឆ្នោត (​ថ្ងៃ​ស​) និង​ថ្ងៃ​បោះឆ្នោត​មាន​សន្តិភាព។

​នៅ​ថ្ងៃ​ស ខុមហ្វ្រែល រក​ឃើញ​ថា គណបក្ស​នយោបាយ​យ៉ាង​ហោច​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី ចំនួន​ប្រមាណ ៥​ករណី បាន​បន្ត​ឃោសនា ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់ ដែល​បាន​កើតឡើង​នៅ​ខេត្ត​ព្រៃវែង បន្ទាយមានជ័យ តាកែវ និង​កោះកុង ដូចជា​ការ​ឃោសនា​ចាក់​មេក្រូ ការចែក​លុយ និង​សម្ភារៈ​ផ្សេង និង​លើក​បដា​គណបក្ស​។

​ខុមហ្វ្រែល សង្កេតឃើញ​ក្នុង​ថ្ងៃ​បោះឆ្នោត ទោះបី​ពុំ​មាន​សកម្មភាព​ណា​ដែល​អាច​បង្ក​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​មិន​បាន​ជួប​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត​នៅ​ការិយាល័យ​ណាមួយ​ តែ​អ្នក​សង្កេត​ការ​ខុមហ្វ្រែល​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូចជា បញ្ហា​ខុស​ទិន្នន័យ ព័ត៌មាន រវាង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​បញ្ជី​ឈ្មោះ ការរារាំង​មិន​អ្នក​សង្កេតការណ៍​មិន​ឲ្យ​សង្កេត​ក្នុង​ការិយាល័យ​បោះឆ្នោត​ជាពិសេស​មាន​វត្តមាន​អាជ្ញាធរ​នៅ​ក្បែរ​កា​រិ​យា​ល​បោះឆ្នោត​៘​

​នៅ​ថ្ងៃ​បោះឆ្នោត ខុមហ្វ្រែល មានការ​ព្រួយបារម្ភ​ពី​គុណភាព​នៃ​ទឹកខ្មៅ​ជ្រលក់​ដៃ ដោយ​មូលហេតុ​ខុមហ្វ្រែល បាន​ធ្វើការ​កោស​សាកល្បង​បាន​ជោគជ័យ ក្នុង​ការ​លាង​ជម្រះ​ទឹកខ្មៅ​ដៃ​បន្ទាប់ពី​បោះឆ្នោត​រួច​។​

​ខុមហ្វ្រែល​មានការ​ខកចិត្ត ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដូចជា ទូរទស្សន៍​ជាតិ​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង់​ក្រសួង​ព័ត៌មាន​បានធ្វើ​ការ​ផ្សាយ​ច្រើន ឬ​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា តែ​ដោយ​ការ​ផ្សព្វផ្សាយ​អ្នក​មាន​អំណាច សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត ខណៈ​ដែល​គណបក្ស​ផ្សេងទៀត​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​។​

​ប៉ុន្តែ​មាន​ការ​ភ្ញាក់ផ្អើល សោក​ស្តាយ និង​ព្រួយបារម្ភ​ជា​ខ្លាំង នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដូចជា វិទ្យុ​សំបុក​ឃ្មុំ វិទ្យុ​សារិការ FM 106.5 ឬ​កម្មវិធី VOD ត្រូវបាន​ហាមឃាត់​ក្នុងការ​ផ្សាយ​ពី​ព័ត៌មាន​ការបោះឆ្នោត ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​ការផ្សាយ​អំពី​ព័ត៌មាន​បោះឆ្នោត ហើយ​លំអៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​

បរិយាកាស​ទូទៅ :

​ជាទូទៅ​ខុមហ្វ្រែល​សង្កេតឃើញថា ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​នេះ បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​រលូន តែ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ថយ​ចុះ​ជាង​ឆ្នាំ​២០០៧​។

​បើ​ទោះ​បីជា​ការចាត់ចែង​ដំណើរការ​បោះឆ្នោត មិន​បាន​ជួប​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ខុមហ្វ្រែល​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

​មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ​ «ថ្ងៃ​ស​»

​នៅ​មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ គឺ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១២ បរិយាកាស​មាន​សភាព​ស្ងប់ស្ងាត់ តែ​ទោះបីជា​យ៉ាង​ណា ​មាន​ការ​រំលោភ​បទបញ្ជា និង​នីតិវិធី​ជាពិសេស​គឺ​ការ​ធ្វើ​យុទ្ធ​ការឃោសនា ករណី​ទិញ​សន្លឹកឆ្នោត​មាន​តិចតួច ដោយ​ផ្តល់​ជា​ប្រាក់កាស អំណោយ សម្ភារៈ​ផ្សេងៗ​។ ខុមហ្វ្រែល​សង្កេត​ឃើញ​ថា ទោះបី​ជាមាន​សេចក្តី​ណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បា​លពី​ការផ្អាក​លក់ដូរ និង​ពិសា​រគ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៣ ក៏ដោយ ប៉ុន្តែ​ក៏​នៅ​មាន​ការ​រំ​លោ​ភ​ទៅលើ​សេចក្តីណែនាំ​នេះ ជាពិសេស​មន្ត្រី​ការិយាល័យ​បោះឆ្នោត​។​

ថ្ងៃបោះឆ្នោត

​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ជា​ញឹកញាប់ និង​ច្រើន​ការិយាល័យ​បោះឆ្នោត​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​រួមមាន​៖

-មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​អាជ្ញាធរ​ភូមិ​នៅ​ជុំ​ការិយាល័យ​បោះឆ្នោត ដែល​អាច​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​

-មន្ត្រី​ការិយាល័យ​មិនសូវ​យល់​នីតិវិធី និង​គោលការណ៍​ណែនាំ និង​មានការ​ធ្វេសប្រហែស​ដូចជា​អ្នក​បោះឆ្នោត​ខ្លះ​មានតែ​ប័ណ្ណ​ព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​បាន​។ មន្ត្រី​ការិយាល័យ​ខ្លះ​បាន​ហែក​សន្លឹកឆ្នោត​ទុក​ជា​មុន​ការ​មក​ដល់​របស់​អ្នកបោះឆ្នោត​។ ភាព​រញ៉េរញ៉ៃ​នៅ​ការិយាល័យ​បោះឆ្នោត​។​

-ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​ឬ​ខុស​ទិន្នន័យ​

-ការ​បន្ត​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ឲ្យ​ការបោះឆ្នោត​នៅ​ខេត្តកំពង់ស្ពឺ​

-មានការ​រារាំង​ដល់​អ្នក​ស​ង្កេត​ការណ៍​ចល័ត និង​អ្នកសារព័ត៌មាន​៕

What Next?

Recent Articles

4 Responses to "របាយ​ការណ៍​របស់​ខុមហ្រ្វែល ស្តីពី​បរិយាកាស​នៅ​ថ្ងៃស និង​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣"

  1. Khiev kagha Rith the former khmer intellectual in Lon nol regime[1970-75]
    sok an [khmer republic high school teacher]
    Chear sophara [same Kagha]
    imm chhun lim [same sok an] etc……All name above are new communist guys under H.S Power.They’re Lied,cheating,corrupters, and SOLD National Consciences to HANOI.
    Pourk orss niss THORK TEARPP NASS.

  2. មិនបាច់បោះទេល្អជាង ទៅផឹកទឹកត្នោតជូនៅស្រុកវិញល្អជាង

  3. ចៅចេកអាំង says:

    ទៅជឿអាអន្ទិតខ្វះសក់គល់ បញ្ញា ហ្នឹងគឺអស់ស្រូវពូជហើយ វាអត់ដឹងអីទេម្នាក់ហ្នឹងនោះ។

  4. kamneut khmer says:

    គណះកម្មការជាតិរៀបចំការបោះឆ្នោត(គជប)នៅតែខូចដូចហសអីចឹងសឿងបឿងខាងខូច។