ថ្ងៃ អាទិត្យ 03 មិថុនា 2012
ដោយ គី សុខលីម
RFI
គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត បានប៉ាន់ស្មានក្នុងជំហ៊ានដំបូងថា អ្នកចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១២នេះ បានថយចុះមកនៅត្រឹម៦០ភាគរយពោលគឺថយចុះ៧ភាគរយបើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ ២០០៧កន្លងមក។ នៅទីក្រុងភ្នំពេញអ្នកចូលរួមបោះឆ្នោតមានចំនួនប្រមាណជា៦០ភាគរយដែរ។ ក្រៅពីនេះ គណបក្សប្រឆាំងបានលើកឡើងពីភាពមិនប្រក្រតីផ្សេងៗទៀត។

លោក នាយករដ្ឋមន្ត្រី កម្ពុជា ហ៊ុនសែន លើកបង្ហាញម្រាមដៃនៅ ឱកាស បោះឆ្នោត ក្រុម ប្រឹក្សា ឃុំសង្កាត់ នៅខេត្ត កណ្តាល ថ្ងៃ៣មិថុនា ២០១២ (REUTERS/Samrang Pring)
លោក ទេព នីថា អគ្គលេខាធិការនៃគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយប្រាប់នៅល្ងាចថ្ងៃអាទិត្យនេះថា អត្រានៃអ្នកចូលរួមបោះឆ្នោតនៅឆ្នាំ២០១២នេះ បានថយចុះមកនៅត្រឹម៦០ភាគរយពោលគឺថយចុះ៧ភាគរយបើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០០៧កន្លងមក។ នៅទីក្រុងភ្នំពេញ អ្នកចូលរួមបោះឆ្នោតមានចំនួន៦០ភាគរយដែរ។
នៅឆ្នាំ២០១២នេះ ប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នេះមានចំនួន៩លាននាក់។ ក្រៅពីអត្រានៃអ្នកចូលរួមបោះឆ្នោតលោកទេព នីថា អគ្គលេខាធិការនៃគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ប្រាប់ទៀតថា បរិយាកាសបោះឆ្នោតទូទៅមានលក្ខណៈល្អប្រសើរប៉ុន្តែមុនបិទការិយាល័យបោះឆ្នោតនៅល្ងាចម៉ោង៣បន្តិច ភ្លៀងធ្លាក់បានរំខានការិយាល័យបោះឆ្នោតមួយចំនួន។ ការិយាល័យបោះឆ្នោត៣នៅទីក្រុងភ្នំពេញនិង៣ទៀតនៅខេត្តបាត់ដំបងត្រូវរាប់សន្លឹកឆ្នោតនៅថ្ងៃស្អែកដោយសារការរំខានពីភ្លៀងធ្លាក់។ នេះបើយោងតាមការអោយដឹងរបស់ លោក ទេព នីថា មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការរៀបចំការបោះឆ្នោត។
សម្រាប់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាវិញ ពួកគេបានលើកឡើងពីភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់ថាមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ។ ភាពមិនប្រក្រតីទាំងនោះជារួមមាន៖ប្រជាជនមួយចំនួនបាត់ឈ្មោះ មិនអាចទៅបោះឆ្នោតបាន។ មេឃុំ ចៅសង្កាត់ មួយចំនួនឈរនៅក្បែរការិយាល័យបោះឆ្នោតដើម្បី«ប្រាប់អោយអ្នកបោះឆ្នោត បោះអោយគណបក្សរបស់ខ្លួន»។
ចំណែកឯ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីឯណេះវិញ លោកបានសង្កេតឃើញថា មានវត្តមាននគបាលឈរនៅពីមុខមណ្ឌលបោះឆ្នោតនិងមានវត្តមានរថយន្តដាក់ស្លាកគណបក្សនយោបាយនៅពីមុខការិយាល័យបោះឆ្នោត។ រូបភាពនិងកាយវិការខាងលើនេះគឺជាការគំរាមកំហែងដោយប្រយោលមកលើអារម្មណ៍អ្នកបោះឆ្នោត៕
———————————————–


*if you PUSH your Mom in the wall by yourself and she DIE Later, you will DIE like the CRAZY DOG soon. [KAMA will Punish you soon]/.
-លោកហុនសែនឈ្នះដោយសារយួនឈរឈ្នោះក៏ដោយសារយួនដែរយួនរាប់លាននៅស្រុកខ្មែរ
យួនយកទឹកដីក៏ហុនសែនមិនហានធ្វើអ្វីដែរគឺលឹបក្បាលបាត់