កម្លាំងទាក់ទាញផ្លូវភេទ

Written by ភ្នំពេញដេលីញូវ
Monday, 04 June 2012

ធ្វើបែបណា ដើម្បីដឹងអំពី ភាពខុសគ្នា រវាងស្នេហា និង តណ្ហាផ្លូវភេទ ? សៀវភៅ “អារម្មណ៍សេរី” របស់លោក វេជ្ជបណ្ឌិត ជូឌិធ អរឡូប ដែលបាន បោះពុម្ព កាលពីឆ្នាំ ២០១១ នឹងបកស្រាយ បញ្ហានេះ ។

* តណ្ហា និង គំនិតស្រមៃ

លោក ជូឌីធ អរឡូប គឺជាគ្រូពេទ្យ ចិត្តសាស្ត្រម្នាក់ គាត់បាន មើលឃើញ ភាពទាក់ទាញ យ៉ាងខ្លាំងក្លា ពីផ្លូវភេទ និង កម្លាំងបំផ្លាញ ដ៏អស្ចារ្យ របស់វា ចំពោះគំនិត ធម្មតារបស់ មនុស្សជាច្រើន ។ ហេតុអ្វីបានជា បែបនេះ ? លោក ជូឌិធ អរឡូប យល់ថា តណ្ហាផ្លូវភេទ គឺជា ការផ្លាស់ប្តូរ គំនិត ដែលត្រូវបាន បង្កើតឡើង ដោយសារតម្រូវការ នៃការបន្តពូជ ដែលមាន តាំងពី យុគសម័យដំបូង ។

ការពិសោធបាន បង្ហាញថា ក្នុងដំណាក់ កាលនេះ ខួរក្បាល ហាក់ដូចជាមាន ភាពស្រើបស្រាល ខ្លាំងដែល ដូចទៅនឹង ការញៀនថ្នាំ ។

ក្នុងដំណាក់កាល ដំបូងនៃ ទំនាក់ទំនង នៅពេល អ័រម៉ូនភេទ កើនឡើង តណ្ហាផ្លូវភេទ ក៏ត្រូវបាន ធ្វើឱ្យ កើតឡើង ដោយអ្វីដែលអ្នក បានឃើញ អ្នកសង្ឃឹម និង ត្រូវការមនុស្ស ភេទផ្ទុយ ។ ពេលនោះ មិនប្រាកដថា អ្នកមើលឃើញ ភាពពិតរបស់ មនុស្សនោះទេ ។

នៅពេល ស្រឡាញ់ ប្រៀបដូចជា អ្នកកំពុងពាក់ វ៉ែនតាពណ៌ និង មើលឃើញថា ដៃគូស្នេហា របស់ខ្លួន មិនបានធ្វើអ្វី ខុសទាំងអស់ ។ ក្នុងសេចក្តី ស្នេហា ក៏មានរួមបញ្ចូល ទាំងការចង់ នែបនិត្យ ប៉ុន្តែបើយោងទៅ តាមលោក ជូឌីធ អរឡូប ស្នេហាពិត មិនអាស្រ័យ ទៅលើ ភាពល្អឯក ច្រើន នោះទេ តែវាត្រូវការ ពេលវេលា ដើម្បីឱ្យអ្នក ទាំងពីរ នៅក្បែរគ្នា និង ស្វែងយល់ពីគ្នា ។

* បែងចែកតណ្ហា ផ្លូវភេទ និង ស្នេហា

ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួន ដើម្បីឱ្យអ្នកពិនិត្យ មើលអំពីភាព ខុសគ្នារវាង តណ្ហាផ្លូវភេទ និង ស្នេហាពិត ។ ប្រសិនអ្នក កំពុងព្រួយ បារម្ភចំពោះ ទំនាក់ទំនង របស់ខ្លួន ជាមួយអ្នកណា ម្នាក់ ចូរស្វែងយល់ ប្រការខាងក្រោម ៖

សញ្ញាណរបស់តណ្ហា

ការយកចិត្ត ទុកដាក់ធំបំផុត របស់អ្នក គឺរូបរាង ខាងក្រៅរបស់ ភាគីម្ខាងទៀត ។
– អ្នកយកចិត្ត ទុកដាក់ដល់ រឿងសិច និង គិតដល់វា បើទោះជា មិនទាន់បាន សាសងគ្នា ម្តងណា ។
– អ្នកតែងរក្សា ទំនាក់ទំនង ឱ្យនៅល្អបំផុត និង មានភាពផ្អែម ល្ហែមបំផុត ពេលដែលអ្នក លាក់បាំង នូវអារម្មណ៍ពិត និង មិនចង់ពិភាក្សា រឿងនេះ ជាមួយដៃគូ ។
– បន្ទាប់ពីបាន រួមភេទ អ្នកតែងចង់ ក្រោកចេញពីគ្រែ និង មិនយកចិត្ត ទុកដាក់ចំពោះ ដៃគូ ។ អ្នកក៏មិនចូលចិត្ត ការត្រៀម អាហារ ពេលព្រឹក និង មិនចង់និយាយ ពាក្យផ្អែមល្ហែម ឱ្យដៃគូ ស្តាប់ដែរ ។
– អ្នកទាំងពីរ គឺជាអ្នក ស្រឡាញ់គ្នា មិនមែនជា មិត្ត ។

សញ្ញានៃក្តីស្នេហ៍ពិត

– អ្នកគិតអំពីការ ចំណាយពេល វេលានៅក្បែរ គ្នាឱ្យមានសុភមង្គល ជាជាងគិតដល់ រឿងសិច ។
– អ្នកចូលចិត្ត និយាយលេង ជាមួយដៃគូរហូត ដល់ភ្លេចអស់ ពេលវេលា ។
– អ្នកយកចិត្ត ទុកដាក់ស្តាប់ការ និយាយ ការ បញ្ចោញអារម្មណ៍ ពីភាគីម្ខាងទៀត ហើយប្រការនេះ បានធ្វើឱ្យមាន សុភមង្គល ។
– ភាគីម្ខាងទៀត កំពុងធ្វើឱ្យអ្នក បានប្រសើរ ឡើង ។
– អ្នកចង់ជួបអ្នក ដែលស្គាល់ភាគី ម្ខាងទៀត ដូចជា គ្រួសារ មិត្តភក្តិ ៘
លោក ជូឌីធ អរឡូប យល់ថា ប្រការមួយ ទៀតដែលអាច ឱ្យអ្នកពិនិត្យមើល តណ្ហាផ្លូវភេទ របស់ខ្លួននោះ គឺការរៀនស្វែង យល់ខ្លួនឯង ពេលបានស្គាល់ មនុស្សភេទ ផ្ទុយណាម្នាក់ ។ ប្រការនេះ មិនងាយស្រួល នោះទេ ដោយសារ អ័រម៉ូនភេទ កំពុង កើនឡើង ក្នុងខ្លួន អ្នក ប៉ុន្តែអ្នកក៏ មិនចាំបាច់ បំផ្លាញការ ចូលចិត្តរបស់ ខ្លួននោះដែរ ។

ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដែលលោក ជូឌិធ អរឡូប លើកឡើងដើម្បី ជួយអ្នកឱ្យរក្សា បាននូវភាព នឹងនរ នៅពេលត្រូវ អ្នកណាម្នាក់ ទាក់ទាញ ។

ចូរពិនិត្យអារម្មណ៍ទាំង ៤ ខាងក្រោម ៖

– មានសំឡេងនិយាយតិចៗក្នុងចិត្តរបស់អ្នក ៈ “គ្រោះថ្នាក់” “ចូរប្រយ័ត្ន” នៅពេលអ្នកចាប់ផ្តើម មានទំនាក់ទំនងនេះ ។
– អ្នកមានអារម្មណ៍ពិបាកទ្រាំ ស្រេកទឹកនៅ ពេលអ្នកទាំងពីរនៅក្បែរគ្នា ។
– ភាពទាក់ទាញរបស់អ្នកធ្វើឱ្យអ្នកមិនមានភាព ជឿជាក់ ។
– អ្នកពិបាកទ្រាំនឹងវិធីដែលភាគីម្ខាងទៀតប្រព្រឹត្ត ចំពោះអ្នក ប៉ុន្តែអ្នកមិនហ៊ាននិយាយ ព្រោះខ្លាចធ្វើ ឱ្យភាគីនោះខឹង ។

ជាច្រើនឆ្នាំ កន្លងលោក ជូឌិធ អរឡូប បាននិយាយ ជាមួយស្ត្រីជាច្រើន នៅឯមន្ទី រឃុំឃាំងស្ត្រី និង មជ្ឈមណ្ឌល ការពារអំពើ ហិង្សាគ្រួសារ ។ ការជជែក គ្នាអំពី “ធ្វើបែបណា ដើម្បីស្តាប់ខ្លួនឯង និង ទប់ ស្កាត់អំពីហិង្សា ក្នុងគ្រួសារ ?” ដែលភាគច្រើន ផ្តោតទៅលើស្ត្រី ថាតើត្រូវធ្វើ បែបណាដើម្បី កំណត់ឱ្យដឹងនូវ សំឡេងពីក្នុងចិត្ត របស់ពួកគេ ។

លោក ជូឌិធ អរឡូប ថ្លែងថា នៅពេល អ្នក មាន ទំនាក់ទំនង ជាមួយអ្នកណាម្នាក់ វានឹងធ្វើឱ្យ វិញ្ញាណ ខាងក្នុងរបស់ អ្នកចូលចិត្ត ។ អ្នកនឹងមិន ចាំបាច់ប្រឆាំង ទៅនឹងភាព មិនចុះសម្រុងគ្នា ។

អ្នកមិនចាំបាច់ បង្ខំខ្លួនឯងឱ្យ ចូលចិត្ត និង យល់ថាអ្នកនោះ បានធ្វើឱ្យអ្នក សប្បាយចិត្តទេ ។ ដើម្បីមានទំនាក់ ទំនងល្អប្រសើរ យូរអង្វែង និង ពិតប្រាកដ អ្នកត្រូវតែប្រុង ប្រយ័ត្នជាមួយ នឹងសញ្ញាព្រមាន ខាងលើ ។ ប្រការនេះ នឹងអនុញ្ញាត ឱ្យអ្នកបង្កើត ទំនាក់ទំនង ដោយ ភាពឆ្លាតវៃ ដែល អ្នកចង់បាន ។

លោកស្រី ហេឡែន ហ្វីសស៊ើរ មកពីមហាវិទ្យាល័យ Rutgers យល់ ថា អារម្មណ៍ គឺជាផ្នែកមួយ នៃប្រព័ន្ធ ខួរក្បាល ។ មនុស្សម្នាក់ ត្រូវការមាន អារម្មណ៍ដើម្បី ស្វែងរក ដៃគូស្នេហា ពិតប្រាកដ ។

ក្រោយមកខួរក្បាល នឹងស្វែងរក អារម្មណ៍ នានាដោយយោង ទៅលើទំនាក់ទំនង របស់អ្នក ។ លោកស្រី ហ្វីសស៊ើរ ក៏បានបែងចែក ស្នេហា ជា ៣ ក្រុម ដែលទាក់ទិន នឹងប្រព័ន្ធនានា របស់ ខួរក្បាល ៖
– តណ្ហា (ដើម្បីបំពេញ តម្រូវការ ផ្លូវភេទ) ត្រូវបានគ្រប់គ្រង ដោយអ័រម៉ូន អេនដ្រូចេន និង អ៊ីសដ្រូចេន ក្នុងរាងកាយ ។
– ភាពទាក់ទាញ (ភាពអណ្តែតអណ្តូង សម្រាប់ក្តីស្នេហា) ត្រូវបានគ្រប់គ្រង ដោយអ័រម៉ូន ដែលមាន កម្រិតខ្ពស់ និង ការយល់ ដឹង norepi-nephrine, serotonin មានកម្រិត ទាប ។
នៅពេលអ្វីៗដំណើរការល្អ អារម្មណ៍ក៏ស្រើប ស្រាលដែរ ។ ការពិចារណាផ្តោតទៅលើភាព ភ័យខ្លាច និង ផ្លូវភេទរបស់ស្នេហាក៏ត្រូវមាន កម្រិតខ្ពស់ ។
– វាយលុក (ដើរស្របជាមួយ អារម្មណ៍ ស្ងប់សុខ នឹងនរ) ត្រូវបានគ្រប់គ្រង ដោយអ័រម៉ូន oxytoncin និង vasopressin ។ ពេលនេះអ្នក បានឆ្លងកាត់ អារម្មណ៍ស្ងប់សុខ ជាមួយ ដៃគូស្នេហា និង មានការពិចារណា ទៅលើជម្រើស វែងឆ្ងាយ ៕

What Next?

Recent Articles

3 Responses to "កម្លាំងទាក់ទាញផ្លូវភេទ"

  1. ផ្សាយតែពីស្រី និងប្រុស​ -__- ផ្សាយពីប្រុស​ និង ប្រុស ផង​ បានអត់?

  2. Wonder Man says:

    ប្រុសនឹងប្រុស វាខុសធម្មជាតិទើបគេមិនលើកយកមកនិយាយ!

  3. ដឹងថាខុសហើយ តែសំខាន់ដល់ត្រើយដូចតែគ្នាទេ លោកពូ