ថ្ងៃទី 5 មិថុនា 2012
ដោយ: គ្រីទិច
CEN
ភ្នំពេញ: មិនដឹង សុគន្ធ នីសា ដឹងដែរឬអត់ថា មានគេបង្កើតហ្វេសប៊ុករបស់នាង ហើយដាក់រូបអាសអាភៀស គួរអោយព្រឺខ្លាច។
នៅក្នុងហ្វេសប៊ុក ដែលប្រើឈ្មោះ សុគន្ធ នីសា (គេសរសេរអង់គ្លេស Sokun Nisa) នោះមានដាក់រូបរបស់នាងផងនិងរូបរបស់ស្រីអាក្រាធផង។
រូបស្រីស្អាតអាក្រាត ទាំងស្រុងត្រូវបានគេដាក់ឆ្លាស់ ជាមួយនឹងរូបរបស់ នីសា ដែលជាសិល្បៈការិនី ដ៏ល្បីរបស់កម្ពុជា។ យើងសង្កេតឃើញមានរូបស្រី ស្រាត យ៉ាងតិច១០សន្លឹក ត្រូវបានគេដាក់ឆ្លាស់ ជាមួយនឹងរូបថត របស់ នីសា។
ការធ្វើដូច្នេះអាចមានចេតនា ធ្វើអោយប៉ះពាល់ដល់កិត្តិយស របស់នាង។ នេះជាករណីមួយដែលឆ្លុះបញ្ចាំង អំពីភាពអាណាធិបតេយ្យ នៃសារព័ត៌មាន សង្គមដូចជាហ្វេសប៊ុក។
ហ្វេសប៊ុក ទន្ទឹមនឹងការផ្តល់ប្រយោជន៍ ដល់មនុស្ស នៅក្នុងការទំនាក់ទំនង វាក៏តម្រូវអោយមានការគិតគូរឡើងវិញ អំពីសីលធម៌ របស់មនុស្សទូទៅ នៅក្នុងការប្រើប្រាស់សារព័ត៌មានសង្គមដូចជាហ្វេសប៊ុក។
ទន្ទឹមនោះវាក៏តម្រូវអោយមានការយល់ដឹងច្បាស់លាស់ អំពីព័ត៌មានដែលគ្មាលក្ខណៈប្រាកដប្រជា និងត្រឹមងត្រូវ ដែលផ្សព្វផ្សាយ តាមហ្វេសប៊ុក។ ហ្វេសប៊ុកគួរគ្រាន់តែជាវេទិកាមួយ សម្រាប់ការបើកទំនាក់ទំនង អោយទូលាយ។ វាមិនគួរត្រូវបានប្រើដើម្បី ធ្វើអោយប៉ះពាល់ ដល់កិត្តិយស អ្នកដទៃឡើយ។
ការរីកចម្រើនខាងបច្ចេកវិទ្យា តម្រូវអោយមនុស្សទូទៅ មានកម្រិតចំណេះដឹងថ្មី ការគិតថ្មី អំពីសីលធម៌ ដើម្បីប្រើប្រាស់សារព័ត៌មាន របស់សង្គម ដើម្បីជាប្រយោជន៍ ជាជាងការធ្វើអោយប៉ះពាល់ ដល់កិត្តិយសអ្នកដទៃ ដូចជា ក្នុងករណី សុគន្ធ នីសា។
វាប្រហែលជាចាំបាច់ដែល សុគន្ធ នីសា ត្រូវតែទាក់ទងទៅហ្វេសប៊ុកដើម្បីអោយបិទ account មួយនេះ ដើម្បីការពារកិត្តិយស របស់នាង។
CEN មិនអាចទំនាក់ទំនង សុគន្ធ នីសា បាន ថាតើនាងបានដឹងឬអត់ អំពីការផ្សព្វផ្សាយ account ហ្វេសប៊ុក ប្រើឈ្មោះនាងផង និងមានដាក់រូប អាក្រាតផង៕

You should do something good for the next generation.
you have your own right to express about whatever but you should not degrade other people. like sokunisa i am not her fan but on behalf of a khmer i would deeply like to condemn whoever ruin her reputation via creating a damn facebook account by posting her photos and a naked photos. i wish you will reconsider and completely delete this user account from facebook as soon as possible.
សូមអ្នកលេងFacebooks ទាំងអស់កុំយកFacebookមកឡេងអ្វីដែលមានការប៉ះពាល់ដល់ភាពអាស្រូវរបស់អ្នកដទៃ គួរតែយកវាទៅប្រើឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯង។ខ្ញុំគិតថា” គ្នានស្រីណារហានយករូបខ្លួនឯងបែបនេះមកបង្ហាញនោះទេ”ប្រហែលជា រូបភាពកាត់ត ប៉ុណ្ណោះ។
davidvilla shot
sokun ny sa srat tov sart nass