Written by ភ្នំពេញដេលីញូវ
Tuesday, 05 June 2012
បើទោះបីមិនអាច ប្រៀបធៀប ជាមួយ តារាចម្រៀង ល្បីៗក៏ពិតមែន តែគេសង្កេត ឃើញថាក្រោយពី ចូលច្រៀងនៅ ក្នុងផលិតកម្ម town អ្នកចម្រៀង កូនកាត់ចិន លី អ៊ីវ៉ាធីណា មាន ប្រជាប្រិយភាព គួរសម ជាពិសេស មួយរយៈ មុននាងកំពុង ល្បីជា មួយបទ ចម្រៀង “ នរណាក៏ដឹងថា យើងជា សង្សារនឹងគ្នា” ។ ឆ្នាំនេះ លី អ៊ីវ៉ា-ធីណា មានវ័យ ២៦ ឆ្នាំ តែអ្វីដែល ចាប់អារម្មណ៍ គេមើលឃើញ ថាអ្នកចម្រៀង រូបនេះកាន់តែ មានរូបសម្រស់ ស្រស់ស្អាត និង មានសាច់ឈាម ទ្រលុកទ្រលន់ គួរឱ្យគ្រឺត ក្នាញ់ ប្លែកខុសពីមុន ។ ក្នុង នោះអ្នក សិល្បៈខ្លះ និយាយថា នាងសប្បាយ ចិត្តដោយសារ ស្នេហាសមប្រកប ទន្ទឹមនឹងនោះ ក៏មាន លេចឮព័ត៌មាន អេចអូចថា ឆាប់ៗនេះ លី អ៊ីវ៉ាធីណា មានបំណង បញ្ចប់ អាជីពសិល្បៈ តាមសំណូមពរ ម្ចាស់ស្នេហ៍ ។
បើគិតមកទល់ ពេលនេះ មានរយៈពេល ជាងមួយ ទសវត្សរ៍ ដែលអ្នកចម្រៀង សម្បុរស លី អ៊ីវ៉ាធីណា ចូលប្រឡូក ក្នុងសិល្បៈ ប៉ុន្តែយ៉ាងណា កេរ្តិ៍ឈ្មោះរបស់នាង មិនសូវជា លោតខ្លាំង ប៉ុន្មានទេ បើធៀបជាមួយ តារាចម្រៀង ដែលចូល ប្រឡូក ស្រករ នាង ដូចជា មាស សុខសោភា, សុគន្ធ នីសា និង ឱក សុគន្ធកញ្ញា ជាដើម ។ ក្នុងនោះ លី អ៊ីវ៉ាធីណា ក៏ផ្លាស់ប្តូរ ផលិតកម្ម ញឹកញាប់ដែរ ហើយ ចុងក្រោយនេះ នាងជាអ្នកចម្រៀង នៅក្នុងផលិតកម្ម ថោន ហើយដែល បទចម្រៀងរបស់ នាងបានទទួល ការគាំទ្រពី សំណាក់ ទស្សនិកជន គ្រាន់បើ ។ ជាពិសេសថ្មីៗនេះ នាងមាន បទចម្រៀង ជាច្រើន កំពុងចេញ លក់នៅលើ ទីផ្សារដែលមាន ទាំងបទញាក់ និង មនោសញ្ចេតនា ដូចជាបទ “ថែប្តីខ្ញុំផង … ”, “ចុះកាសែត កាត់កាល់ស្នេហ៍”, “សង្សារចាស់ខ្ញុំ វិលត្រឡប់ មកវិញហើយ” និង បទ “សាំចិត្ត សង្សារខ្ញុំ ម៉្លេះទេ” ជាដើម ។
ទោះជាចូល ប្រឡូកក្នុង សិល្បៈ ជាច្រើនឆ្នាំ ក៏ពិតមែន តែគេកម្រឃើញ លី អ៊ីវ៉ាធីណា ចេញទៅសម្តែង នៅក្រៅប្រទេស ដូចជាតារា នានាណាស់ ដែលកន្លងមក នាងធ្លាប់ ចេញទៅច្រៀង នៅប្រទេស អូស្ត្រាលី តែម្តងគត់ កាលពីឆ្នាំ ២០០៥ ជាមួយ លោក ណូយ វ៉ាន់ ណេត ។ អ្នកសិល្បៈខ្លះ និយាយថា មូលហេតុ ដែលអ្នកចម្រៀង និយមច្រៀង បទចិនម្នាក់នេះ មិនទៅបរទេស ដោយសារ គូស្នេហ៍ ហាមឃាត់… ។ ព័ត៌មានទាំងនេះ ត្រូវបាន លី អ៊ីវ៉ាធីណា បដិសេធថា មិនមែនជា ការពិតទេ ក្នុងនោះ ស្រី ស្រស់ម្នាក់នេះ ប្រាប់ ថា “សម្រាប់ខ្ញុំ មិនសំខាន់ទេ ចង់ចេញក៏បាន មិនចេញក៏បាន ។ បើចំពោះខ្ញុំ នៅក្នុងស្រុក រកប្រាក់ បានច្រើន ព្រោះសព្វថ្ងៃខ្ញុំ ច្រៀងនៅតាម កម្មវិធីផ្សេងៗ ដូចជា ពិធី មង្គលការ និង ខួបកំណើតនានា” ។ លី អ៊ីវ៉ាធីណា បាន បញ្ជាក់ថា គូស្នេហ៍នាង មិនមែនជា មនុស្ស ប្រចណ្ឌទេ គេជឿជាក់ និង យល់ចិត្តនាង ប៉ុន្តែយ៉ាងណា នាងមិន ទាន់ចង់រៀបការ ឆាប់ៗនោះទេ ។ បើតាមគម្រោង លី អ៊ីវ៉ាធីណា នឹងចូលរោងការ នៅក្នុងរយៈពេល បីឆ្នាំទៀត ។ លី អ៊ីវ៉ាធីណា បាននិយាយ ដោយមិន ស្ទាក់ស្ទើរថា “នៅ ពេលមានស្វាមី ខ្ញុំនឹងចាកចេញ ពីសិល្បៈ ដើម្បីបំពេញ តួនាទីជា ភរិយាល្អ” ។
ប្រកាសជា សាធារណៈថា មានគូស្នេហ៍ ក៏ពិតមែន តែ លី អ៊ីវ៉ាធីណា នៅតែមិនហ៊ាន បង្ហាញពី អត្តសញ្ញាណ ពិតប្រាកដ របស់បុរសម្នាក់នោះ ដល់មហាជន ទូទៅទេ ។ នាងប្រាប់ថា មិនទាន់ដល់ ពេល ម៉្យាងគូស្នេហ៍ នាងមិនចូល ចិត្តចេញមុខ នៅតាម សារព័ត៌មាន នានា ។ ទោះយ៉ាងណា អ្នកចម្រៀង រូបរាងតូចល្អិត រូបនេះ អះអាងថា មិត្តភក្តិ ក្នុងសិល្បៈជាច្រើនសុទ្ធតែ ស្គាល់គូស្នេហ៍ របស់នាង ។ ប្រភពដែល កៀកកិត ជាមួយ លី អ៊ីវ៉ាធីណា បាន ព្រលយថា ម្ចាស់ស្នេហ៍របស់ ធីណា ជាកូនអ្នកមាន ទ្រព្យធូរធារ មានមុខរបរ ជាអ្នកជំនួញ មានមុខមាត់ជា កូនកាត់ចិន និង មានវ័យ ប្រមាណជាង ៣០ ឆ្នាំ ។
កាលពីប៉ុន្មាន ឆ្នាំមុន គេមើលឃើញថា លី អ៊ីវ៉ាធីណា មានរូបរាងតូច ស្គមមិនសូវជា ស្រស់ស្អាត ប៉ុន្មានទេ ប៉ុន្តែចុងក្រោយនេះ នាងមានរូបរាង ធាត់ទ្រលុក ទ្រលន់បែក សាច់ឈាម ស្អាតប្លែកខុស ពីមុនស្ទើរ មិនជឿថា នាងមានអាយុ ២៦ ឆ្នាំ នោះទេ ។ ជាពិសេស នៅ ពេលបង្ហាញមុខ នៅតាមឆាក តន្ត្រីម្តងៗ លី អ៊ីវ៉ាធីណា បានតុបតែងខ្លួន មិនចាញ់តារា ដទៃឡើយ ជាក់ស្តែង នៅក្នុងកម្មវិធី “សុក្រសប្បាយ” នៃ ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ កាលពីថ្ងៃទី ២៥ ខែឧសភា កន្លង ទៅ អ្នកចម្រៀង កូនកាត់ចិន រូបនេះបានស្លៀក សម្លៀកបំពាក់ ខ្លី ដែលគេមើល ឃើញថានាង កាន់តែស្អាត គួរឱ្យស្រឡាញ់ ។ ទស្សនិកជន ជាច្រើនសុទ្ធតែ សរសើរថា លី អ៊ីវ៉ាធីណា ស្រស់ ស្អាតគ្រប់ៗគ្នា ជាពិសេស ស័ក្តិសម ជាមួយទម្រង់ម៉ូដសក់ខ្លី ដែលនាងទើបនឹងប្តូរថ្មីៗនេះ ។ មហាជនខ្លះថា លី អ៊ីវ៉ាធីណា ទើបនឹងកែកុនចំណុចខ្លះៗនៃរូបសម្ផស្ស តែ លី អ៊ីវ៉ាធីណា បាននិយាយថា“ខ្ញុំមិនបានទៅកែសម្ផស្សទេ ខ្លាចកើតមហារីក គេនិយាយថាខ្ញុំស្អាតដោយសារ ពេលនេះខ្ញុំឡើង ទម្ងន់ដល់ទៅ ៥ គីឡូក្រាម(៤៦ គីឡូក្រាម) ។ ដល់ពេលធាត់ គេមើលឃើញ មុខខ្ញុំពេញ ប្លែកពី មុន ថ្មីៗនេះមាន គេសរសើរថា ខ្ញុំស្អាតជាង មុនមែន (សើច)” ។ ស្របពេល ជាមួយគ្នានេះ ក៏មានលេចឮថា មានបុរសៗជា ច្រើនកំពុង ចោមរោម សុំស្នេហ៍ នាងទាំង តាមទូរស័ព្ទ និង ដោយផ្ទាល់ ធ្វើឱ្យ មាន ការរំខាន ហើយថ្មីៗនេះ នាងបាន ប្តូរលេខ ទូរស័ព្ទទៀតផង ។ លី អ៊ីវ៉ាធីណា ប្រាប់ថា “មានប្រិយមិត្ត Call មករំខានច្រើន ហើយ គ្មានពេលលើក ទូរស័ព្ទ ទើបខ្ញុំសម្រេច ប្តូរលេខតែ ម្តង” ៕

ស្អាតអីពេលចូលឆ្នាំកាត់សក់ដូចឆ្កួត អាក្រក់ចង់ស្លាប់
លាបការ៉េមមិនសព្វស្អាតប៉ុណ្ណឹង ចុះទំរាំលាបទាំងអស់ទៀត ស្អាតយ៉ាងណាទៅ