Written by ភ្នំពេញដេលីញូវ
Tuesday, 05 June 2012
អ្នកចម្រៀង សុខ ស្រីនាង ដែលបាត់ មុខពីពិភព សិល្បៈ និង ពីបណ្តាញសារ ព័ត៌មាននានា អស់មួយរយៈ ពេលនោះ បានលេចមុខ សារជាថ្មី ក្នុងនាមជា តារាចម្រៀង នៅក្នុងផលិតកម្ម សាន់ដេ នៅខែសភានេះ ។ ក្នុងនោះនាង បានចុះ កិច្ចសន្យា រយៈ ពេល ៥ ឆ្នាំឱ្យ ផលិតកម្ម សាន់ដេ ។ អ្វីដែលគួរឱ្យ កត់សម្គាល់ ពីការ វិលត្រឡប់ ជាថ្មីរបស់ សុខ ស្រីនាង ដែលធ្លាប់ បរាជ័យស្នេហ៍ ជាមួយ អ្នកសិល្បៈ ដូចគ្នានោះ នៅតែ មានទស្សន វិជ្ជមាន ជាមួយបុរសៗ សិល្បៈ ដោយនាង ប្រាប់ថា “ប្រុសសិល្បៈ មិនមែនអាក្រក់ ទាំងអស់ទេ” ។
នៅពេលដ៏ខ្លី ខាងមុខនេះ បទថ្មីៗរបស់ អ្នកចម្រៀង សម្បុរស្រអែម សុខ ស្រីនាង នឹង ចេញលក់ នៅលើទីផ្សារ ស្របពេល ជាមួយគ្នានេះ នាងនឹងបង្ហាញមុខ នៅតាមឆាក ប្រគំ តន្ត្រីនៃ ស្ថានីយទូរទស្សន៍ នានាដើម្បី ឃោសនាបទ ចម្រៀងថ្មីៗ របស់នាង ។ ការបោះ ជំហានជាថ្មី នៅក្នុង ផលិតកម្ម សាន់ដេ សុខ ស្រីនាង ថតបាន ប្រមាណជិត ១០០ បទ ដែលសុទ្ធសឹង ជាបទ មនោសញ្ចេតនា ។ ខាងក្រោមនេះ ជាបទសម្ភាសខ្លះៗ ជាមួយ សុខ ស្រីនាង កាលពី ចុងខែឧសភា ។
* មូលហេតុអ្វី បានជាសម្រេចចិត្ត ចូលផលិតកម្ម សាន់ដេ ? ថតបានប៉ុន្មានបទ ? ចេញលក់នៅ ពេលណាដែរ ?
– សម្រាប់ផលិតកម្ម ក្នុងស្រុកមាន ចំនួនច្រើន សុទ្ធសឹងជា ផលិតកម្មល្អៗ តែខ្ញុំសម្រេចចិត្ត ចូលផលិតកម្ម សាន់ដេ ដោយសារ ខ្ញុំគិតថា ផលិតកម្មនេះ ជួយលើកស្ទួយ កេរ្តិ៍ឈ្មោះ របស់ខ្ញុំ ឱ្យលេចធ្លោ ម្តងទៀត ។ ណាមួយ ផលិតកម្ម មួយនេះ ប្រមូលផ្តុំទៅ ដោយតារា ល្បីៗជាច្រើន រូបទៀត ។ ខ្ញុំថតបទចម្រៀង បានប្រមាណជិត ១០០ បទ ដែលភាគច្រើន ជាបទ មនោសញ្ចេតនា បែបក្មេងម្ញ៉ិកម្ញ៉ក់ តែ សម្រាប់ការ ចេញលក់ជាលើក ដំបូងប្រមាណ បួនបទប៉ុណ្ណោះ ។ តាមមើល ប្រហែលចេញ លក់នៅ ក្នុងខែនេះ ។
* រំពឹងថាបទ ចម្រៀងរបស់ ស្រីនាង ទទួលការគាំ ទ្រពីសំណាក់ ទស្សនិកជន ដែរទេ ?
– អត់ទាន់ហ៊ាន សន្និដ្ឋានទេ ចាំមើលបទ ចម្រៀងចេញ លក់នៅលើ ទីផ្សារសិន ប៉ុន្តែខ្ញុំសង្ឃឹមថា បទរបស់ខ្ញុំ នឹងទទួល បានការគាំទ្រ ច្រើនពីសំណាក់ ទស្សនិកជន ព្រោះខាង ក្រុមហ៊ុន បានសម្រិត សម្រាំងបទ ពីរោះៗ សម្រាប់ខ្ញុំ ។ មិនលាក់បាំង ទេ ឈប់មួយរយៈនេះ ខ្ញុំបានហ្វឹកហាត់ ជាច្រើនទាំង ការច្រៀង និង ការដកដង្ហើម អាចនិយាយថា ចូល ប្រឡូក លើក នេះ ខ្ញុំប្រឹងប្រែង អស់ពីសមត្ថភាព ។
* នាងធ្លាប់ប្រាប់ថា បើមិនស្អាត និង មិនប្លែក មិន ចូលសិល្បៈទេ តើប្រាប់បានទេ មានបាន ចូលហាងកែ កុន សម្ផស្សដែរអត់ ?
– ប្លែកកម្រិតណានោះ សុំលាក់សិន ទុកឱ្យបងប្អូន ជាអ្នកតាមដាន ដោយខ្លួនឯង ។ ឯរឿងវះកាត់ កែសម្ផស្ស ខ្ញុំអត់មានទេ ខ្លាចណាស់ តែបើថាថែទាំ តាមរបៀប ធម្មជាតិ ខាត់ ស្បែកឱ្យភ្លឺ រលោងនោះ ពិតជាមាន ហើយពេល ខ្លះធ្វើខ្លួនឯង ពេលខ្លះក៏ចូលហាង អ៊ីចឹងទៅ ។ ក្រៅពីនេះ ខ្ញុំហាត់ប្រាណ ហែលទឹក ទទួលទាន អាហារល្អៗ និង ផ្លែឈើជាដើម ។
* គ្រោងនឹងបង្ហាញមុខ នៅតាមឆាកប្រគំ តន្ត្រីនៃកញ្ចក់ ទូរទស្សន៍ នៅពេលណាដែរ ?
– អត់ដឹងទេ អាស្រ័យលើ ក្រុមហ៊ុន ជាអ្នករៀបចំ ។
* ត្រឡប់ជាថ្មី មើលឃើញថា ស្រីនាង ដូចជាមាន ការរឹងមាំ និង ចាស់ទុំច្រើន សូម្បីការ និយាយស្តី មានការ រួសរាយច្រើន ជាងមុន ។ គិតថា ប្រជាប្រិយភាព របស់នាង នឹងលេចធ្លោ ដូចពេលមិនទាន់ មានស្វាមី ដែរទេ ?
– ជាការពិត ក្រោយពីជួបរឿង បែកបាក់មក ខ្ញុំបានយល់ ដឹងច្រើន ហើយពេលនេះ ក៏បានធូរ ស្បើយដែរ ព្រោះ ធម្មតារៀបការ នៅវ័យក្មេងតែង ជួបរឿងមិនចុះ សម្រុងនឹងគ្នា ដូចនេះ ហើយក៏មិនមែន មានតែយើងដែរ នៅមាន អ្នកផ្សេងទៀត ជួបរឿង បែបនេះ ហើយ អ្នក ខ្លះធ្ងន់ជាង យើងទៀតផង ។ សង្ឃឹមថា ទស្សនិកជន នឹងបានឃើញ ពីសមត្ថភាពខ្ញុំ ហើយប្រជាប្រិយភាព របស់ខ្ញុំនឹងស្ទុះ ឡើងម្តងទៀត ។
* ងាកមករឿង ផ្ទាល់ខ្លួនម្តង តើលោក ស៊ី សុវត្ថិ ដែលទូរស័ព្ទ មកលេង និង សុំជានាជាមួយគ្នា វិញទេ ?
– អត់មានទេ គេ (ស៊ី សុវត្ថិ) អត់ដែល Call មកខ្ញុំ ហើយក៏ មិនដឹងថា ខ្ញុំប្រើលេខអ្វីដែរ ហើយខ្ញុំ ក៏មិនបាន Call ទៅគេវិញដែរ តែប៉ាម៉ាក់ក្មេក នៅតែ Call មកលេង និង ស្រឡាញ់រាប់អាន ខ្ញុំដដែល ។
* សព្វថ្ងៃតើមាន អ្នកសុំស្នេហ៍ទេ ?
– អត់មានអ្នកណា ស្រឡាញ់ខ្ញុំផង តាមមើល ប្រហែលជាខ្ញុំ នៅតែផ្ទះអត់មាន គេមើលឃើញ ហើយ តែពេល នេះខ្ញុំអត់ត្រូវការ ស្នេហា ឬ អ្នកស្រឡាញ់ទេ សំខាន់ខ្ញុំ ប្រឹងធ្វើការរក ប្រាក់ដោយខ្លួនឯង ហើយធ្វើ យ៉ាងណា ឱ្យប៉ាម៉ាក់ សប្បាយចិត្ត ជាមួយ ខ្ញុំ ។
* ចុះប្រសិនបើមាន បុរសល្អ ចូលមកចែចូវ តាមប្រពៃណី តើនាងព្រមបើក បេះដូង ទទួលដែរទេ ?
– សំណួរហ្នឹងឆ្លើយ អត់បានទេ ព្រោះអនាគត នៅវែងឆ្ងាយ ។ ម៉្យាងយើងទើប បោះជំហាន ចូលសិល្បៈ ជាលើកដំបូង តែបើនិយាយ ពីរឿងគូស្នេហ៍ ប្រហែលជា យូរណាស់ សម្រាប់ខ្ញុំ តាមមើលលើកនេះ ប្រហែលអាយុ ៣០ ឆ្នាំទើបគិតគូរ ដើម្បីកុំឲ្យ ខុស ក្នុងជីវិតម្តង ទៀត ។
* ធ្លាប់ជួបរឿងស្នេហ៍ មិនសមប្រកប ជាមួយអ្នកសិល្បៈ តើមានអារម្មណ៍ រាងចាល ជាមួយបុរសអ្នក សិល្បៈទេ ?
– បើនិយាយពី គូព្រេងយើង អត់ដឹងទេ ពេលខ្លះយើង ថាឈប់យក អ្នកសិល្បៈហើយ តែបើជួបអ្នក សិល្បៈ ទៀត តើម៉េចទៅ ? ស៊ូកុំនិយាយថា មួយណាល្អ ជាងមួយណា បុរសអ្នកសិល្បៈមិនមែនអាក្រក់ ទាំងអស់ទេ ព្រោះ និស្ស័យ និង ចរិតមនុស្ស មិន ដូចគ្នាទេ ៕

so cute!
ច្រៀងដូចអួល បាយកក នៅផ្ទះដេកច្រៀងបំពេរ អោយកូនស្ដាប់ទៅ
ស្តាប់គីង្គក់ស្រែកវិញ វាពិរោះជាង ពួកមីស្រីខូចអស់នេះ ច្រៀង។ មិនដឹងជាពួកវា ច្រៀងបទអី ស្តាប់មិនបាន ។
សង្ស័យគេសង្សាពួកអស់នោះហើយ!!!អ្នកអស់នោះគ្រាន់បើជាងស្រីខូចតិចបានពាក្យថាអ្នកចំរៀងមកដាក់មុខ។រកស៊ីស្រប់ច្បាប់គ្រាន់បើជាងស្រីខូចតាមទីសាធារណះ។
ចំពោះខ្ញុំវិញអ្នកដែលនិយាយអាក្រក់ពីគេមានន័យថា អ្នកនិយាយនោះវាអាក្រក់ជាងគេទៅទៀត។ ព្រោះយករឿងអត់បានប្រយោជន៍មកនិយាយ។ យ៉ាប់ណាស់ ហើយអ្នកចំរៀងទាំងអស់មិនមែនពួកគាត់សុទ្ធតែអាក្រក់និងលក់ខ្លួនដែរ យើងជាខ្មែរដូចគ្នាជួយផ្តល់តំលៃនិងលើកដំកើងខ្មែរដូចគ្នាផង។
ខ្ញុំយល់ស្របតាមបង yin yorn ព្រោះថាអ្នកសិល្បៈមិនលក់ខ្លួនទាំងអស់ទេ ។
មានតា99,92%ប៉ុណ្ណោះដែលលក់ខ្លួន។
ចំនែក00,08%មិនបានលក់ខ្លួនទេ៕
ត្រូវ យើងជាខ្មែរដូចគ្នា គួរណាស់តែជួយរក្សាកិត្តិយសឲ្យគ្នាទៅវិញ ទៅមក មិនគួរណាមកនិយាយ បរិហារកេរ្តិ៍គ្នានោះទេ។។ទោះបីគេជាអ្វី គឺជាសិទ្ធិរបស់គេ មុខរបររបស់គេ
កិត្តិយសធ្លាក់ហើយមិនអាចជួយលើកស្ទួយវិញបានទេ។
ខ្ញុំគាំទ្រគំនិតរបស់ yin yorn
I miss you so much .
ស្អាតមែន សុខ ស្រីនាង។ សុខ ពិសី មិនអាចប្រៀបជាមួយនាងបានឡើយ។ សូមសរសើរដោយស្មោះ។
មែន!អ្នកដែលថាគេជាស្រីខូច មានតែខ្លួនឯងខូចជាងគេទៀតបានដឹង បើគ្រាន់តែមើលដឹងថាគេជាស្រីខូច ចឹងមានតែខ្លួនខូចមុនបានដឹងពីគេ ។