ថ្ងៃទី 5 មិថុនា 2012
ដោយ: សីហា
CEN
ភ្នំពេញ: ដើម្បីជម្រះមន្ទិលគេថាស្វាមីប្រច័ណ្ឌជាមួយនឹងលោក អែន ឌី នោះ សឿ សុធារ៉ា បានដឹកដៃលោក អែន ឌី ឡើងបកស្រាយនិងបដិសេធនូវពាក្យលេចឮខាងលើនៅលើឆាកតន្ដ្រី។
សឿ សុធារ៉ា បាននិយាយនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ក្នុងកម្មវីធី” ខ្សឹបដាក់មេក្រូ” ថា ប្ដីនាងខ្ញុំមិនខឹងអីពេលខ្ញុំថតជាមួយអែនឌីទេ ព្រោះខ្ញុំនិងគាត់ស្គាល់គ្នាតាំងពីតូចៗម្ល៉េះ…” និងដើម្បីឲ្យកាន់តែអស់មន្ទិល សឿ សុធារ៉ា បានដឹកដៃ អែន ឌី ឡើងឆាកតន្ដ្រីជាលើកទីពីរនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្រោយខានធ្វើជាដៃគូជាមួយគ្នាអស់ពេលជាយូរ។

សឿ សុធារ៉ា ថតរូបសិចស៊ីជាមួយ អែនឌី
លោក អែន ឌី បាននិយាយថា ” ខ្ញុំខានឡើងច្រៀងចាប់ដៃគូជាមួយសុធារ៉ាជិត១០ឆ្នាំហើយ ពិសេសតាំងពីគាត់មានគ្រួសារ…” ។
ពេលអ្នកយកព័ត៌មានសួរ អែនឌី ថា ពេលលោកចាប់ដៃគូជាមួយ សុធារ៉ា អ៊ីចឹង មិនខ្លាចលោកមីដាដាខឹង ឬគេថាប្ដីប្រពន្ធគេទាស់គ្នាដោយសារតែលោកទៀតទេឬ?
អែន ឌី ឆ្លើយថា ” មិនអីទេ! ខ្ញុំគ្មានស្នេហាអីជាមួយ សឿ សុធារ៉ា ទេ ហើយខ្ញុំក៏មិនមែនជាមនុស្សទីបីរបស់ សឿ សុធារ៉ា ដែរ។ បញ្ហាក្នុងគ្រួសារគេ ខ្ញុំអត់ដឹងថាម៉េចទេ…”។ នេះបើតាមទស្សនាវដ្ដីអង្គរធំ ចេញថ្ងៃ២៨ឧសភា-០៣មិថុនា២០១២ ។
គួររម្លឹក តារាសម្ដែង សឿ សុធារ៉ា បានបង្ហាញមុខឡើងវិញ បន្ទាប់ពីផ្អាកជាងពីរឆ្នាំក្រោយពីមានប្ដីនិងកូន។ តែការវិលត្រឡប់ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់ស្រស់សោភា, ភាពសិចស៊ី ព្រមទាំងថតរូបកៀកកើយជាមួយអែនឌី ដោយបង្ហាញដើមទ្រូងទ្រលុកទ្រលន់ បណ្ដាលឲ្យគេលាន់មាត់ថា សឿ សុធារ៉ា ពេលនេះពិតជាមិនធម្មតា។ ទន្ទឹមនេះក៏មានលេចឮព័ត៌មានថាសឿ សុធារ៉ា និងស្វាមីកំពុងមានបញ្ហារកាំរកូសដោយសារតែរូបថតសិចស៊ីនោះ៕ S

អាថោកនេះចឹងអែង
វាជាការពិតមែនហើយ ព្រោះអ៊ែនឌីស្អីគេហ្នឹងជាមនុស្សខ្ទើយទេ!!!
អ៊ែនដីណឹង ជាស្រីឬប្រុស? បើតាមខ្ញុំសង្កេតពីរបៀបតុបតែងខ្លួន ខ្ញុំគិតថា គាត់ជាមនុស្សភេទទី៣ (PD).
ខ្ញុំក៏ភេទទី៣ដែរ តែមិនចូលចិត្តកៀកកើយស្រីៗអស់ហ្នឹងទេ។
អាអែនឌីចំជាបីសាចមែន។ ស្អប់ទាំងពួកស្រីអាសដែលទៅថតជាមួយវាណាស់! ថោកទាប។ កោតតែមានអ្នកយកធ្វើប្រពន្ធដែរ។
តាមអីអាឆ្កួតហ្នឹងនោះថាគេឡូយនឺងណា
អែន ឌីមិនមែនជាជនទី៣ទេ តែអែន ឌីជាប្រភេទទី ៣ យល់អត់?