ថ្ងៃទី 14 មិថុនា 2012
ដោយ: សីហា
CEN
ភ្នំពេញ: ដោយសារការព្យាបាលតាមបែបវិទ្យាសាស្ដ្រជាច្រើនឆ្នាំហើយនៅតែមិនជានៅឡើយនោះ ទូច ស៊ុននិច បានបែរមករកការព្យាបាលបែបបុរាណវិញ ដោយអំពាវនាវសូមឲ្យបងប្អូនខ្មែរមេត្តាជួយតាមរយៈការធ្វើសមាធិដើម្បីឧទ្ទិសដល់នាងឲ្យរួចផុតពីជំងឺ។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីដើមខែមិថុនា ២០១២ អតីតតារាចម្រៀង ទូច ស៊ុននិច បានសំណូមពរដល់ព្រះសង្ឃ តាជី យាយជី លោកតា លោកយាយ អ៊ំ ពូ មីង មិត្តយុវវ័យ ព្រមទាំងបងប្អូនខ្មែរប្រមាណ ១៥.០០០ នាក់ធ្វើសមាធិ ដើម្បីជួយនាងបានរួចចាកផុតពីភាពអស់សង្ឃឹមនិងពីពិការភាព បន្ទាប់ពីការព្យាបាលតាមបែបវិទ្យាសាស្ដ្រមិនទាន់ជាសះស្បើយ។ នេះបើតាមទស្សនាវដ្ដីអង្គរធំចេញថ្ងៃទី១១-១៧មិថុនា២០១២។
ទូច ស៊ុននិច បាននិយាយថា ” សូមបងប្អូនទាំងអស់មេត្តាជួយខ្ញុំផង តាមរយៈការធ្វើសមាធិ ដើម្បីឧទ្ទិសដល់ខ្ញុំឲ្យរួចផុតពីជំងឺ។ ខ្ញុំសង្ឃឹមថាព្រះនឹងមើលឃើញអំពើល្អរបស់ខ្ញុំដែលបានសាងកន្លងមក”។
ការអំពាវនាវបែបនេះ មកពីទូច ស៊ុននិច បានជួបបុរសម្នាក់ជាជនជាតិខ្មែរដូចគ្នា និងបានណែនាំនាងឲ្យជួបបុរសម្នាក់ទៀតឈ្មោះកុសល្យ ដែលពូកែខាងធ្វើសមាធិឲ្យអារម្មណ៍ស្ងប់និងជម្រះអំពើបាបទាំងឡាយចេញពីក្នុងខ្លួន។
លោកកុសល្យ បានបង្ហាញពីរបៀបធ្វើសមាធិឧទ្ទិសកុសលដល់ទូច ស៊ុននិច ដោយឲ្យបងប្អូនខ្មែរគ្រាន់តែចំណាយពេល១០នាទី សមាធិ ដោយអង្គុយនៅលើតុ កៅអី ឬកន្លែងដែលស្ងាត់ ។ បន្ទាប់មកយកដៃទាំងពីរដាក់ស្របដងខ្លួន ធ្វើអារម្មណ៍ឲ្យស្ងប់ ហើយនិយាយ ” បារមី សូមមេត្តាជួយទូច ស៊ុននិច ឲ្យជាសះស្បើយពីជំងឺផង”។ ធ្វើដូចនេះ១-២ដង ផលបុណ្យទាំងឡាយនឹងបញ្ជូនទៅដល់ទូច ស៊ុននិច ជាមិនខាន។
គួររម្លឹកថា ទូច ស៊ុននិច ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារកាលពីថ្ងៃទី២១តុលា ឆ្នាំ២០០៣ នៅក្បែរផ្សារដើមគ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ដាយនាងស្លាប់ ចំណែកនាងរងរបួសយ៉ាងធ្ងន់ និងបញ្ជូនទៅព្យាបាលនៅប្រទេសថៃ និងបន្ដទៅព្យាបាលនៅអាមេរិកកាលពីឆ្នាំ២០០៧ រហូតសព្វថ្ងៃ។
សូមឲ្យការធ្វើសមាធិនេះជួយទូច ស៊ុននិច បានជាសះស្បើយនិងចាកផុតពីពិការភាពដូចសេចក្តីប៉ងប្រាថ្នា៕ S

សូមបុណ្យកុសល និងសេចក្តីល្អដែលបានធ្វើក្នុងជីវិតរបស់ខ្ញុំ ជួយកញ្ញាទូច ស៊ុននិច ឲ្យជាសះស្បើយ និងចង្រៃឧបទ្រព្យដែលតាមយាយីជីវិតរបស់នាងសូមឲ្យវិនាសបាតទៅ។ សូមឲ្យមេបីសាចភ្នែកទោល និង បរិវាររបស់វាវិនាសបាត់ក្នុងចុងឆ្នាំ២០១២នេះ។ សូមឲ្យខ្មែទាំងអស់រួបរួមគ្នាដើម្បីខ្មែរ និងថែរក្សានូវអ្វីដែលខ្លួនមានឲ្យបានគង់វង្សជាអមតៈ។
my good sister i miss you so much… i never your voice sos
រលឹកដល់សេចក្តីល្អរបស់ខ្លួនឯងដែលបានធ្វើសំរាប់ជាតិកន្លងមក នឹងអនុមោទនាបុណ្យពីអ្នកដ៍ទៃ
I wish you feel better soon, and you will have a beautiful life in a future. And I will pray for you from the bottom of my heart. One day, God would help you for recover you to be a better person. Even thought you’re not in the State, our love have always be with you, you are always the best and famous in our heart and in our society, forever!
I wish a good luck would come for you!
Best,
Srey Khmer Forever
I wish “Srey Khmer Forever” to RIP soon….
God loves Touch Srey Nich forever!
ជនណានិយាយពីការអភិវឌ្ឍន៍ដោយពុំព្រមលុបបំបាត់អំពើពុករលួយគឹជាមនុស្សឆ្កួតលីលាបំផុត
កុំប្រើអំណាចតាមអំពើចិត្តក្រែងមានវាសនាដូចអតីតមេដឹកនាំខែ្មរក្រហម(ទូកទៅកំពង់នៅ)
I wish you to get all anything that you need. I love you and I love your voice. Your voice is beauty I never forgot you. All the time I hope that your health is so better than now. I always wait you when you start again with everything from your self. I hope that you always good luck and success all the time. I wait you when you come back to Cambodia. One more thing I want to know who is make you like this?
May the budha bless you
ជូនពរកញ្ញាទូចស្រីនិចអោយឆាប់បានជាសះស្បើយឆាប់ៗសូមទេវតាឆ្នាំថ្មីព្រះបារមីព្រះអង្គចេក
ព្រះអង្គចមនិងលោកតាសមណគោត្តមសម្តេចជូនណាតសម្តេចសង្ឃបុនធឿននាងហីងព្រះធរណី
ជួយតាមថែរក្សានិងជួយអោយបានឆាប់ជាសូមបារមីអ្នកទាំងអស់ទៅជួយព្យាបាលនាងអោយ
បានឆាប់ជា
ខ្ញុំបានធ្វើសមាធិរួចហើយដើម្បីឧទ្ទិសកុសលដល់នាង ចេះតែជួយៗគ្នាទៅ កម្លាំងអធិដ្ឋានរួមគ្នា អាចនឹងកើតមាននូវថាមពលពិសេសក៏អាចថាបាន។
សូមជូនពរអោយ កញ្ញា ទូចស្រីនិច ឆាប់ជាសះស្បើយពីជំងឺ ដោយបុណ្យបារមីដ៏សាកសិទ្ធក្នុងលោកជួយបីបាច់តាមថែរក្សានាងជានិច្ច ។
ស្នាមញញឹម គឺជាក្តីសង្ឃឹមក្នុងជីវិត ដរាបណាស្នាមញញឹមនៅមានក្តីសង្ឃឹមគង់នឹងសំរេចជាមិនខាន
ដូច្នេះក្នុងនាមខ្ញុំជាអ្នកគាំគ្រនាងទូចស្រីនិចមួយរូប សូមអោយនាងឆាប់ជាសះស្បើយពីជំងឺ និងមាន សុខភាពល្អ
ខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិឱ្យជួយនាងឱ្យបានកាន់
តែប្រសើរជារៀងៗផងចុះ ។ តាមពិតទៅ វាគឺថ្នាំនិង
បច្ចេកវិជ្ចាពេទ្យនោះឯងដែលអាចជួយនាងបាន ។ ការ
បួងសួង ប្រហែលវាបានត្រឹមតែជាការបញ្ឆោតចិត្តខ្លួនឯង
ទេមើលទៅ!
មី Srey Khmer Forever នេះបើនៅស្រុកខ្មែរវិញ ង៉ែងមុខជាជាប់គុក ពីបទញុះញង់ ផ្សាយពត៏មានមិនពឹត បះបោរ គ្មានថ្ងៃចេញឡើយ មីឡប់ដុះកុយមួយហ្នឹង!!!បានតែព្រុសនៅអាមេរិកដូចឆ្កែឆ្កួត គួរអោយអាណឹតណាស់ហ្ន!!!big-ass lady doss koy!
Srey Xamer, you better not to use your bad language below on her picture.
Why don’t you have a sympathy on her situation?
See you on the others article.
គឺនាងខ្លួនឯងទេដែលត្រូវ សមាធិដោយខ្លួនឯង ទើបមានប្រសិទ្ធភាព។ អ្នកដទៃអាចត្រឹមតែជួយខ្លួនគេមិនទាំងចង់បានផង។ មានតែការបដិបត្តិដោយខ្លួនឯងទេ ទើបមានប្រសិទ្ធភាព ។ ខាងក្រោមនេះជាវែបសាយ ដែលពន្យល់ថាគួរទៅចូលរួមធ្វើសមាធិ បែបណា ៖ http://www.dhamma.org/km/
វិធីសាស្ត្រនេះមាននៅអាមេរិកសឹងគ្រប់កន្លែង ៖ នៅ California http://www.dhamma.org/en/bycountry/na/ca.us.shtml
នៅញីវយ៉ក http://courses.dhamma.org/en-US/schedules/schdhara
ក្រុងផ្សេងទៀត នៅអាមេរិក http://www.dhamma.org/en/bycountry/na/
លោកsonoនិយាយត្រឹមត្រូវ៖ ការចម្រើនសមាធិកម្មដ្ឋាន
នេះគឺម្ចាស់ខ្លួនជាអ្នកធ្វើ្។ វាជារឿង អត្តាហិ អត្តនោ នាថោ
អ្នកណាធ្វើគឺបានអ្នកនោះ ។ ការបន់ស្រន់ ប្រហែលអ្នក
ដទៃជួយបែរបន់បាន ប៉ុន្តែរឿងសមាធិកម្មដ្ឋានគឺត្រូវតែ
ម្ចាស់ខ្លួនជាអ្នកធ្វើ!
ចូលនាងឈប់បារម្មទៅទេព្វតាតាមរក្សារនាងហើយនាងច្បាស់ជាបានសះសប្បើយមិនខាន
ហើយអ្នកដែលធ្វើទៅលើរូបនាងមូយពូជមា៉ពង់របស់វាជិតមកដល់បន្តើរៗហើយ។
Barb par Karm mless.
សូមបួងសួង ដល់អំពើល្អ ដែលខ្ញំធ្លាប់សាងកន្លងមក ជួយអោយកញ្ញាបានជាសះស្បើយពីជំងីរោគា។
I wish you good health and u can walk quickly all the best all khmer people wait u in khmer song