មូលហេតុ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ

ដោយ អាន ស៊ីថាវ
2012-06-13
វិទ្យុ​អាស៊ីសេរី

ប្រជាជន​កម្ពុជា​ភាគ​ច្រើន​រស់​នៅ​ជនបទ និង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ អ្នក​ខ្លះ​ក្រី​ក្រ​ដោយ​សារ​តែ​ពួក​គាត់​គ្មាន​ដី​ធ្លី​ធ្វើ​កសិកម្ម និង​ចំណែក​អ្នក​ខ្លះ​ទៀត​មាន​ដី​តិច តែ​ចំនួន​គ្រួសារ​នៅ​ក្នុង​បន្ទុក​ច្រើន។ ឫស​គល់​នៃ​ភាព​ក្រីក្រ​មាន​ច្រើន​ណាស់ ចាប់​តាំង​ពី​ហេដ្ឋារចនាសម្ព័ន្ធ​អន់​ខ្សោយ រហូត​ដល់​ពលកម្ម​គ្មាន​ការ​អប់រំ។

ពលករ​ខ្មែរ​អូស​រទេះ​ឆ្លង​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១០ (RFA/Soun Sophalmony)

ពលករ ខ្មែរ អូស រទេះ ឆ្លង ស្ពាន មិត្តភាព កម្ពុជា-ថៃ នៅ ច្រក ទ្វារ អន្តរ ជាតិ ប៉ោយប៉ែត កាល ពី ល្ងាច ថ្ងៃ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០១០ (RFA/Soun Sophalmony)

កត្តា​ទាំង​នោះ ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​ស្វែង​រក​ឱកាស​ការ​ងារ​ផ្សេង​ក្រៅ​ពី​កសិកម្ម សម្រាប់​ចិញ្ចឹម​ជីវិត ដូច​ជា​ការ​ងារ​សំណង់ នៅ​តាម​រោងចក្រ​កាត់​ដេរ​ជា​ច្រើន និង​ខេត្ត​ដែល​ជាប់​ព្រំដែន ពួក​គេ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​ផ្សេង ភាគ​ច្រើន​ដោយ​ខុស​ច្បាប់។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក លឹម សុវណ្ណារា មាន​ប្រសាសន៍​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ធ្វើ​ការ​ចំណាក​ស្រុក គឺ​ទាក់​ទង​នឹង​កត្តា​ពីរ​សំខាន់ គឺ​កត្តា​ជំរុញ​ពី​ជន​បទ និង​កត្តា​ទាក់​ទាញ​ពី​តំបន់​ទី​ប្រជុំ​ជន ឬ​តំបន់​ទីក្រុង ដោយ​លោក​បញ្ជាក់​ថា កត្តា​ជំរុញ​ពី​ជន​បទ​ទាំង​នោះ​មាន​ដូច​ជា ភាព​ក្រីក្រ ភាព​គ្មាន​ដី​របស់​គ្រួសារ​នៅ​ជនបទ ការ​ថយ​ចុះ​ធនធាន​ធម្មជាតិ ការ​ជំពាក់​បំណុល​គេ និង​កត្តា​សំខាន់​មួយ​ទៀត គឺ​ការ​ខ្វះ​ការងារ​ច្រើន​នៅ​ជនបទ។

លោក លឹម សុវណ្ណារា៖ «កន្លង​មក​គាត់​មាន​ព្រៃ មាន​បឹង មាន​ស្រះ គាត់​អាច​រក​ត្រី រក​វល្លិ រក​ផ្ដៅ តែ​ធនធាន​ធម្មជាតិ​រួម​ហ្នឹង គឺ​មាន​ការ​បាត់​បង់​ច្រើន។ កត្តា​សំខាន់ គឺ​ទាក់​ទង​ទៅ​នឹង​ការ​ខ្វះ​ការ​ងារ​ធ្វើ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ខ្ញុំ​ចង់​និយាយ​ថា ជា​ទូទៅ បើ​គាត់​ធ្វើ​ស្រែ ធ្វើ​ចម្ការ គាត់​អត់​មាន​ការងារ​ពេញ​មួយ​ឆ្នាំ​ទេ គឺ​រយៈ​ពេល​បី​ខែ ប្រាំមួយ​ខែ ទៀត គឺ​គាត់​ទំនេរ។ កត្តា​រុញ​មួយ​ទៀត​ដែល​យើង​គិត​ថា​សំខាន់​ដែរ គឺ​គ្រួសារ​មួយ​ចំនួន​ជំពាក់​បំណុល​គេ»

លោក លឹម សុវណ្ណារា បញ្ជាក់​ថា​កត្តា​ជំរុញ​នេះ គឺ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ប្រជាជន​ធ្វើ​ការ​ចំណាក​ស្រុក ដោយ​ប្រជាជន​នៅ​ជនបទ​ដែល​រង​គ្រោះ​នោះ ជឿ​ជាក់​ថា ការ​ធ្វើ​ចំណាក​ស្រុក​នោះ នឹង​ទទួល​បាន​ការងារ​ដើម្បី​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​តែ​កង្វះ​ការងារ​នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ប្រជាជន​ស្វែង​រក​ការងារ​ផ្សេង​នៅ​ប្រទេស​ដទៃ ដូច​ជា ប្រទេស​ថៃ ម៉ាឡេស៊ី ជា​ដើម ទន្ទឹម​នឹង​ការ​ធ្វើ​ការ​ចំណាក​ស្រុក​នោះ រដ្ឋាភិបាល​នឹង​ជួយ​លើក​កម្ពស់​ថវិកា​ជាតិ​ផង​ដែរ។

យោង​តាម​អនុក្រឹត្យ ស្ដី​ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​របស់​រាជរដ្ឋាភិបាល ដែល​បាន​សម្រេច​​នៅ​ខែ​កក្កដា ១៩៩៥ បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​បង្កើន​មុខ​ជំនាញ​វិជ្ជាជីវៈ រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស នៅ​ពេល​ដែល​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​មិន​ទាន់​មាន​លទ្ធភាព​ទទួល​យក​អ្នក​គ្មាន​ការងារ​ធ្វើ និង​អ្នក​ដែល​មាន​ការងារ​មិន​ពេញ​លេញ​បាន​ទាំង​អស់ និង​រក​ចំណូល​ចូល​ថវិកា​ជាតិ។

អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ភាគ​ច្រើន​មនុស្ស​ដែល​នៅ​តំបន់​ដាច់​ស្រយាល ដូច​ជា នៅ​តំបន់​ក្បែរ​ព្រំដែន គឺ​គេ​តែង​តែ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ដោយ​សារ​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់ ដោយ​លោក​បញ្ជាក់​ថា ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់ គឺ​មាន​ការ​ចំណាយ​ខ្ពស់​ទាក់​ទង​នឹង​រដ្ឋបាល និង​លិខិត​ឆ្លង​ដែន​ជា​ដើម។

លោក កែម ឡី៖ «ឧទាហរណ៍​ថា ធ្វើ​លិខិត​ឆ្លង​ដែន គឺ​គាត់​ចំណាយ ១០០​ដុល្លារ​ជាង ការ​ធ្វើ​ដំណើរ ការ​រង់​ចាំ និង​គាត់​អត់​មាន​ប័ណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ច្រើន គាត់​ត្រឡប់​ទៅ​ធ្វើ​វិញ ដល់​អញ្ចឹង​វា​យូរ ហើយ​មួយ​ទៀត យើង​អត់​ទាន់​សម្រួល​បាន ទាក់​ទង​នឹង​វីសា (VISA) ហ្នឹង​ទៀត​សោត បើ​សិន​ជា​យើង​ទៅ​មាន​លិខិត​ឆ្លង​ដែន​ក្ដី ប៉ុន្តែ​ក្នុង​រយៈ​កាល​កំណត់​ពីរ​បី​ខែ»

លោក មាន​ប្រសាសន៍​បន្ថែម​ថា ជាង ៩០%នៃ​ប្រជាជន​ដែល​នៅ​តាម​ព្រំដែន គឺ​តែង​តែ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ទៅ​ក្រៅ​ប្រទេស ហើយ​ប្រជាជន​នៅ​តាម​ព្រំដែន​ទាំង​នោះ គឺ​មិន​ចាប់​អារម្មណ៍​នឹង​ការ​បំពេញ​បែប​បទ​ធ្វើ​លិខិត​ឆ្លង​ដែន​ដោយ​ស្រប​ច្បាប់។

របាយ​ការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវ​ជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ទេសន្តរប្រវេសន៍​មិន​ស្រប​ច្បាប់​ពី​កម្ពុជា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា ក្រុម​ស្រាវ​ជ្រាវ​បាន​វែក​ញែក​ថា បញ្ហា​ផ្នែក​ស្ថាប័ន ជា​មូលហេតុ​សំខាន់​មួយ​នៃ​លំហូរ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៃ​​អ្នក​ចំណាក​ស្រុក​ពី​កម្ពុជា​មិន​ស្រប​ច្បាប់ ជា​ពិសេស​ទៅ​ប្រទេស​ថៃ។ របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ភាព​មិន​ស៊ី​គ្នា​រវាង​តម្រូវ​ការ​ពលកម្ម និង​ការ​ផ្គត់​ផ្គង់ បាន​ជំរុញ​និយោជក​ឲ្យ​ជ្រើស​រើស​ពលករ​ពី​ប្រទេស​ឯ​ទៀត និង​បន្ទាប់​មក​ទី​ផ្សារ​ងងឹត​ក៏​បង្កើត​បណ្ដាញ​ផ្ដល់​ពលករ ដើម្បី​ទទួល​បាន​កម្រៃ។ វិធី​នេះ​បាន​អនុវត្ត​យូរ​ឆ្នាំ ដោយ​សារ​មួយ​ចំណែក មក​ពី​ភាព​ស្ពឹក​ស្រពន់​ក្នុង​ការ​ពង្រឹង​អនុវត្ត​ច្បាប់​លើ​និយោជក ដែល​ជួល​ពួក​ពលករ​មិន​ស្រប​ច្បាប់។

បញ្ហា​នេះ ត្រូវ​លោក កែម ឡី បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​១០ និង​ធ្វើ​សមាហរណកម្ម​នៅ​ឆ្នាំ​២០១៥ ខាង​មុខ កម្ពុជា​ត្រូវ​ផ្ទេរ​សិទ្ធ​អំណាច ដែល​បញ្ជាក់​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់ គឺ​អាច​ជួយ​លើក​កម្ពស់​អ្នក​ចំណាក​ស្រុក និង​ជួយ​លើក​កម្ពស់​ចំណូល​ថវិកា​ជាតិ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា។

របាយ​ការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវ​ជ្រាវ ដើម្បី​អភិវឌ្ឍ​កម្ពុជា ការ​ធ្វើ​ចំណាក​ស្រុក​ពី​កម្ពុជា​ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ធ្វើ​ចំណាក​ស្រុក គឺ​ដើម្បី​គេច​ពី​សម្ពាធ​សេដ្ឋកិច្ច ដោយ​ស្វែង​រក​ការ​ងារ​មាន​ប្រាក់​ឈ្នួល​នៅ​កន្លែង​សម្បូរ​ឱកាស​ការងារ ឬ​នៅ​កន្លែង​សម្បូរ​ចំណូល​ច្រើន។ ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​ទី​ក្រុង គឺ​ជា​ជម្រើស​មួយ ប៉ុន្តែ​ការងារ​មាន​តែ​ក្នុង​វិស័យ​ប្រើ​ជំនាញ​ទាប និង​ពលកម្ម​ច្រើន ដូច​ជា​ខាង​សំណង់ និង​រោងចក្រ​កាត់​ដេរ រី​ឯ​ខេត្ត​សៀមរាប គឺ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​សំខាន់ គេ​ត្រូវ​ការ​​ភាគ​ច្រើន​តែ​កម្មករ​ជំនាញ​ខាង​ផ្នែក​ទទួល​ភ្ញៀវ។

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា សម្រាប់​ការ​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ព្រំដែន​ទី​ដៅ​ជិត​បំផុត គឺ​ប្រទេស​ថៃ ដែល​មាន​បណ្ដាញ​ស្រាប់ និង​តម្រូវ​ការ​មាន​ជំនាញ​ទាប​កំពុង​ទាក់​ទាញ​ប្រជាជន​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​ទៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ថៃ ប្រជាជន​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់ ៧០០​ដុល្លារ​អាមេរិក និង​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​​វិញ គឺ​ចំណាយ​តែ ១០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "មូលហេតុ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ"

  1. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម

  2. សៀងផ្អាប់ says:

    ម្សៀខ្មែរកើតទុក្ខយួនស្រណុកឯងបើនៅសៀមជាប់គុកពីបទប្រមាថស្តេច:

  3. Khmer Pit says:

    ស៊ី​ស្រួល​តែ​វឯង​ប្រជា​ពលរដ្ឋ​អត់​បាយ​ស្លាប់​ឯណា​ក៏ស្លាប់​ទៅ ពួក​អាល្អ​តែ​នឹង​មុខ​គេ។

  4. Khmer Pit says:

    អាខ្វាក់ម្ខាង ស្នាប់ទៅគ្មានដីកប់ទេ បើហែងធ្វើបាបរាស្រ្តយ៉ាងដូច្នេះ