ប៉ូលិស​កំពុង​បន្ត​ស្វែង​រក​ចាប់ខ្លួន​សកម្មជន​ដីធ្លី ៥ នាក់ ក្នុង​រឿង​ជម្លោះ​នៅ​ខេត្តក្រចេះ

ថ្ងៃ សុក្រ 15 មិថុនា 2012
ដោយ លី ម៉េងហួរ
RFI

នៅ​ថ្ងៃ​សុក្រ​នេះ ប៉ូលិស​កំពុង​បន្ត​រុករក តាម​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ៥ នាក់ ដែល​មានឈ្មោះ ប៊ុន រដ្ឋា ដោយ​អាជ្ញាធរ​អះអាងថា បុរស​ទាំង ៥ នាក់​នោះ ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ នៅ​តំបន់​ដី​ជម្លោះ ក្នុងភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ការស្វែងរក​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ទាំង ៥ នាក់ នៅ​ខេត្ត​ក្រចេះ ធ្វើឡើង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ឲ្យ​សមត្ថកិច្ច​ប៉ូលិស តាម​ចាប់ តាម​ដីកា​របស់​តុលាការ ទោះជា​ដល់​ជើងមេឃ​ក៏ដោយ​។

បុរស​ពីរនាក់​ដែល​ត្រូវ​បាន​ចាប់ខ្លូន​នៅក្នុង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ(រូបភាពឯកសារ) Adhoc

បុរស ពីរនាក់ ដែល ត្រូវ បាន ចាប់ខ្លូន នៅក្នុង ទំនាស់ ដីធ្លី ក្នុង ខេត្ត ក្រចេះ(រូបភាពឯកសារ) Adhoc

សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ

(02:18)

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន​បុរស​ជាប់ចោទ​ទាំង ៥ នាក់ ដែល​ជា​មេខ្លោង ក្នុង​ការបង្កើត​តំបន់អបគមន៍ នៅ​ខេត្ត​ក្រចេះ​។ តែ​រហូត​មកដល់ពេលនេះ ប៉ូលិស​មិន​ទាន់​រក​ឃើញ​ជន​ទាំង ៥ នាក់​នោះ​នៅឡើយ​ទេ​។​

បុរស ៥ នាក់ ដែល​ជា​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​ក្រសួង​មហាផ្ទៃ ចោទប្រកាន់ថា ជា​មេខ្លោង​នៃ​ក្រុម​អនាធិបតេយ្យ​មួយក្រុម បង្កើត​តំបន់​អបគមន៍ នៅក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ បុរស​ទាំង ៥ នោះ រួមមាន​៖ ឈ្មោះ ប៊ុន រដ្ឋា អាយុ ៣២ ឆ្នាំ​, ឈ្មោះ ប៊ុន ឆន អាយុ ៥៥ ឆ្នាំ​, ឈ្មោះ សុខ តុង អាយុ ៦១ ឆ្នាំ​, ឈ្មោះ ម៉ា ឆាង អាយុ ៤៧ ឆ្នាំ និង​ឈ្មោះ ខាន់ សារឿ​ន អាយុ ៤២ ឆ្នាំ​។​
 
​ក្នុង​ព្រឹត្តិការណ៍​បណ្តេញ​ប្រជាជន​ចេញពី​ដី​ជម្លោះ ដែល​អាជ្ញាធរ ចាត់ទុកថា ជា​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អនាធិបតេយ្យ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៦​ឧសភា បាន​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ អ្នកភូមិ ៨ នាក់ ត្រូវ​ចាប់ខ្លួន និង​មួយចំនួន បាន​រត់​ភៀសខ្លួន​។​
 
​សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក​អំ​សំអាត បាន​អះអាង​ថា មកដល់ពេលនេះ គេ​បាត់​ដំណឹង​សូន្យឈឹង មិនដឹងថា បុរស​ជាប់ចោទ​ទាំង ៥ នាក់ នោះ នៅទីណា​ទេ​។ ចំណែក​ពលរដ្ឋ ដែល​បាន​រត់គេចខ្លួន ក៏​មិន​បាន​វិលត្រឡប់​ទៅវិញ​។ រីឯ​អ្នក​ដីចម្ការ ដែល​មាន​ជម្លោះ ក៏​មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជន ចូល​ធ្វើ​ចម្ការ​វិញ​នៅឡើយ​។​
 
​លោក​អំ​សំអាត បាន​បន្ថែមថា អ្នកភូមិ ៨ នាក់ ដែល​ត្រូវ​ចាប់ខ្លួន ក្នុងពេល​បណ្តេញ​ចេញ​នោះ ត្រូវបាន​ដោះលែង ៥ នាក់​មក​វិញ​ហើយ​។​
 
​សូម​រម្លឹកថា ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​បញ្ជា​ដោយ​សម្តី​ខ្លាំងៗ ឲ្យ​តាម​ចាប់ខ្លួន​មេខ្លោង ៥ នាក់ ដែល​ជា​សកម្មជន​តវ៉ា​រឿង​ដីធ្លី នៅ​ខេត្ត​ក្រចេះ ទោះ​ជា​ជន​ទាំងនោះ ទៅដល់​ជើងមេឃ​ក៏ដោយ​។​
 
​តាម​លោកនាយក​រដ្ឋមន្ត្រី ទោះ​ជា​ជន​នោះ រត់​ទៅ​ដល់​ប្រទេស​ណា ក៏​រដ្ឋាភិបាល ត្រូវ​សុំ​ធ្វើ​បត្យា​ប័ន​បញ្ជូន​មនុស្ស​នោះ ត្រលប់​មកវិញ​។ លោក​ក៏​បាន​ព្រមាន​មិន​ឲ្យ​ស្ថានទូត ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា លាក់​ខ្លួន​ជន​ទាំង​៥​នាក់​នោះ​ឡើយ​៕​

—————————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "ប៉ូលិស​កំពុង​បន្ត​ស្វែង​រក​ចាប់ខ្លួន​សកម្មជន​ដីធ្លី ៥ នាក់ ក្នុង​រឿង​ជម្លោះ​នៅ​ខេត្តក្រចេះ"

  1. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
    នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
    ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់​
    ២នៅខេត្តសៀមមួយមានករណី
    កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
    ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព

  2. Khmer-chinese blood says:

    សូមលោកតាម៉ងសូណង់ដូស្វែងរកយុទ្ធសាស្ត្រដើម្បីទប់ទល់ជាមួយហ៊ុនសែនឲ្យបានខ្លាំង ព្រោះយុទ្ធសាស្រ្តរបស់ហ៊ុនសែនមានតែមួគត់គឺយកលោកតាទៅដាក់ក្នុងទ្រុងព្រោះតែទីក្រុង ហាណូយមិនសប្បាយចិត្តជាយូមកហើយដែលលោកតាវាយប្រហារដោយពាក្សសម្តីលើពលរដ្ឋ យួនកំពុងរស់នៅលើទឹកដីខ្មែរទាំងខុសច្បាប់នេះ។​ ហ៊ុនសែនជាអាយ៉ងពេញទី​ ផ្តាច់មុខ និង ជា​ កម្មសិទ្ធតែមួយគត់របស់រដ្ឋាភិបាលហាណូយ បើហាណូយមិនសប្បាយចិត្តអីនៅក្នុងស្រុកខ្មែរ គឺអាបញ្ជាហ៊ុនសែនធ្វើបានទាំងអស់។ ការអំពាវនាវចាប់អ្នកទាំង៥នាក់ធ្វើដូចជាអ្នកទាំងនោះ បានសំលាប់មនុស្សយ៉ាងព្រៃផ្សៃអញ្ចឹង ពួកគេគ្រាន់តែចង់បានសិទ្ធរស់នៅលើដីកម្មសិទ្ធស្រប់ ច្បាប់តែប៉ុណ្ណោះម្តេចក៍ស្រែកក្តែងៗដូចជាទោសក្បត់ជាតិនិងសម្លាប់មនុស្សទៅវិញ។ ម្យ៉ាងទៀត ខ្ញុំសង្ស័យថាមនុស្សទាំង៥នាន់នេះគឺជាមនុស្សបង្កប់របស់ហ៊ុនសែនរង់ចាំពេលលោកតាម៉មសូ ណង់ដូចូលស្រុកពេលណាពួកទាំង៥នេះត្រូវក្រុមហ៊ុនសែនយកមកបង្ហាញមុខភ្លាមដើម្បីចាប់ លោកតាម៉មសូណង់ដូ។