រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ​ដឹក​ធ្យូង​លក់

ដោយ សេង សេរីរ័ត្ន
2012-06-15
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់​ជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដឹក​ធ្យូង​លក់ ដោយ​ចោទ​ពួក​គាត់​ថា ដឹក​ជញ្ជូន​ផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក សុខ ចាន់ថា អ្នក​ដឹក​ធ្យូង​មក​លក់ បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ទិញ​ធ្យូង​មក​ពី​ខេត្ត​ពោធិ៍សាត់ ដើម្បី​ដឹក​មក​លក់​នៅ​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​មក​ដល់​កន្លែង​កើត​ហេតុ គឺ​នៅ​ស្រុក​រលាប្អៀរ ស្រាប់​តែ​ជួប​ជាមួយ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ដេញ​តាម​លោក ហើយ​បាន​សូម​ទារ​ប្រេង​សាំង​របស់​លោក ចំនួន ២០​លីត្រ។

ដោយ​លោក​មិន​មាន​ប្រេង​សាំង​ជូន​អោយ​រដ្ឋបាល​ព្រៃឈើ​នោះ ទើប​អាជ្ញាធរ​ទាំង​នោះ ក៏​បាន​ចាប់​យក​ត្រាក់ទ័រ​របស់​លោក​ទុក ហើយ​អោយ​លោក​បង់​លុយ​ចំនួន​ប្រមាណ​ជាង ៣​លាន​រៀល សម្រាប់​លោះ​យក​ត្រាក់ទ័រ​មក​វិញ។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​រលាប្អៀរ លោក ឆេង ដារ៉ា មាន​ប្រសាសន៍​ថា ការ​ចាប់​នេះ គឺ​ខាង​មន្ត្រី​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាប់ ប៉ុន្តែ​លោក​ជា​អ្នក​បង្ក​សំណុំ​រឿង និង​ចង​ក្រង​ឯកសារ​ថា ប្រជាពលរដ្ឋ​ទាំង​នោះ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​មិន​មាន​ច្បាប់​ការ​អនុញ្ញាត ពី​មន្ទីរ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង។ លោក​បន្ត​ទៀត​ថា ការ​ដែល​លោក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាប់​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ គឺ​ធ្វើ​តាម​តែ​ច្បាប់​ព្រៃ​ឈើ​ទេ ប៉ុន្តែ​បើ​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​លុយ​បង់​ទេ លោក​ថា នឹង​ជញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ដើម្បី​អោយ​តុលាការ​ជួយ​វិនិច្ឆ័យ​ទៅ​សំណុំ​រឿង​នេះ​ជា​បន្ត។

អ្នក​ស៊ើប​អង្កេត អង្គការ អាដហុក លោក សំ ចាន់គា មាន​ប្រសាសន៍​ថា ការ​ចាប់​នេះ វា​មិន​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​នៅ​ក្នុង​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ មិន​បាន​ចែង​ថា ចាប់​អ្នក​ដើរ​លក់​ធ្យូង​នោះ​ទេ។

លោក សំ ចាន់គា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មន្ត្រី​ព្រៃឈើ​មិន​គួរ​ចាប់​ប្រជាពលរដ្ឋ​ដែល​គាត់​គ្រាន់​តែ​ធ្វើ​ការ​ដូរ​លក់​សម្រាប់​តែ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ​ដឹក​ធ្យូង​លក់"

  1. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    -លោកហោណាំហុងជាមនុស្សវង្វេងជាតិមិនបានគិតផលប្រយោជន៏ជាតិទេ
    -លោកសមរង្សីមិនបានធ្វើអ្វីខុសទាំងអស់លោកសមរង្សីគឺជាមនុស្សដែលហាន
    ប្រឈមមុខនិងគ្រោះថ្នាក់ទៅដកបង្គោលព្រំដែនដែលយួនរំលោភយកដីរបស់ខ្មែរបែជា
    លោកហុនសែននិងហោណាំងនិងក្រុមប៉ាក់ពួកមួយចំនួនទៀតមកធ្វើបាបលោកសមរង្សី
    ទៅវិញអស់លោកទាំងអស់នោះហានប្រឈមមុខនិងយួនទេ?គឺអត់ហាននោះទេគឺក្លាចយួន
    ដូចខ្លាអញ្ចឹងយួនអោយសំលាប់ខ្មែរគឺសំលាប់ខ្មែរអស់លោកទាំងប៉ុន្មាននិង
    -អាតុលាវង្វេងជាតិភ្លេចជាតិកំណើតរបស់ខ្លួនអស់ហើយមែនទេអាតុលាកាពួកក្រុមនិយម
    -ពតមានទទូលបានការរំលោភសិទ្ឋមនុស្សមានខេត្តបាត់ដំបងនិងខេត្តសៀមរាប
    នៅខេត្តបាត់ដំបងប្រជាជនកំពុងអង្គុយលេងស្រាប់តែទៅចាប់ប្រជាពលទាំងនោះចោទថា
    ជាក្មេងទំនើងមានប្រុសនិងស្រីអ្នកទាំងនោះមាននៅក្បែៗនោះនៅមោង៨កន្លះយប់​
    ២នៅខេត្តសៀមមួយមានករណី
    កើតឡើងចំពោះប្រជាជនកំពុងធ្វើដំណើរដោយម៉ូតូនៅលើផ្លូវទាំងប្រុសទាំងស្រីចាប់យកទៅ
    ឃុំចោទថាជាក្មេងទំនើងក្នុងចន្លោះមោង១២កន្លះយប់
    -បងប្អូនដែលរស់នៅទីរួមខេត្តបាត់ដំបងដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើង
    -បងប្អូនដែលរស់នៅទីរួមខេត្តសៀមរាបដើរលេងឬក៏កំពុងជិះម៉ូតូ
    ប្រយត្នប៉ូលីសចាប់ថាជាក្មេងទំនើងសូម្បីតែកំពុងជិះម៉ូតូលើផ្លូវសាធារណក៏ចាប់ដែរ
    នេះហើយជាភូមិឃុំសុវត្ថិភាព

  2. ជាក់ស្តែងរឿងនេះនរណាក៍គេបានដឹងដែរ។ វាបានកើតឡើងស្ទើរគ្រប់កន្លែងដែលមានរដ្ឋបាល​ការពារព្រៃឈើ គឺវាមិនខុសគ្នាទេគឺតែអញ្ចឹង។ បើរាស្រ្តណាខ្លាំងប្រើច្បាប់ព្រៃបំបិទមាត់​ តាឥឡូវហ្នឹង!