ថ្ងៃទី 21 មិថុនា 2012
ដោយ: រតនា
CEN

លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងជាសហប្រធានគណៈកម្មាធិការចម្រុះសហភាពអឺរ៉ុប-កម្ពុជា និងH.E Mr. Pedro Serrano, Director for South and South East Asia
ភ្នំពេញ: វិស័យសំលៀកបំពាក់ និងស្បែកជើង នៅប្រទេសកម្ពុជា បាននាំចូលទៅកាន់ទីផ្សារនៃប្រទេសសហភាពអឺរ៉ុប ដែលមាន ២៧ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ១.០០០ លានអឺរ៉ូ។ នេះជាប្រសាសន៍របស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានលើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មការចម្រុះ សហភាពអឺរ៉ុប ជាមួយកម្ពុជា លើកទី៧ នៅទីស្តីការក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២។
កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាព ដែលមានអនុក្រុមប្រជុំតាមផ្នែកនិមួយៗនោះ បានចាប់ផ្តើមដំណើរការកិច្ចប្រជុំ ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២។ នៅរសៀលម៉ោង ៤ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មន្ត្រីគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប នឹងធ្វើសន្និសីទកាសែតរួមគ្នា ស្តីពី លទ្ធផលនៃកិច្ចប្រជុំរយៈពេល ៣ ថ្ងៃកន្លងមក។
លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា កម្ពុជាបានងើបឡើងវិញ ពីវិបត្តសេដ្ឋកិច្ចសកល ហើយនៅឆ្នាំ២០១០ កម្ពុជាមានកំនើនសេដ្ឋកិច្ចជាបន្តបន្ទាប់ គឺមានកំនើនសេដ្ឋកិច្ច ៦,១ភាគរយ។
លោករដ្ឋលេខាធិការ អ៊ុច បូររិទ្ធ បានមានប្រសាសន៍បន្តថា កម្ពុជា កំពុងតែរកដៃគូវិនិយោគម៉ាស៊ីនកិនស្រូវ ដើម្បីកម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារបរទេស ឲ្យពេញសមត្ថភាព។
លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា “កម្ពុជាកំពុងដើរលើមាគ៌ាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពេញលេញ។ ចំពោះការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនោះ គឺមានភាពយុត្តិធម៌ត្រឹមត្រូវ និងគ្មានអំពើហឹង្សាកើតឡើងទេ”។
សូមរម្លឹកថា កិច្ចប្រជុំអនុក្រុម នៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី៧ ចាប់ពីថ្ងៃទី១៩មិថុនា ឆ្នាំ២០១២ និងថ្ងៃទី២០មិថុនា ឆ្នាំ២០១២ ផ្តោតសំខាន់លើកំណែទម្រង់រដ្ឋបាល ច្បាប់ តុលាការ អភិបាលកិច្ច សិទ្ធិមនុស្ស ពាណិជ្ជកម្ម និងផ្នែកសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប។
កិច្ចប្រជុំដោយបិទទ្វាររវាងគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងសហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់មកពីក្រសួង ស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនោះ ត្រូវពិនិត្យឡើងវិញលើគម្រោងអភិវឌ្ឍន៍នានា ដែលសហភាពអឺរ៉ុប បានផ្តល់ជំនួយ ហើយមន្ត្រីរដ្ឋាភិបាលកម្ពុជា ត្រូវលើកបង្ហាញពីវឌ្ឍនភាព ដែលរួមមាន៖ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ បញ្ហាសិទ្ធិមនុស្ស និងកំណែទ្រង់ដីធ្លី ជាដើម។
របៀបវារៈនៃកិច្ចប្រជុំរយៈពេល ៣ ថ្ងៃ រវាងគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី៧ បង្ហាញថា តំណាងរដ្ឋាភិបាលកម្ពុជា និងតំណាងសហភាពអឺរ៉ុប ដែលមាន ២៧ ប្រទេស បានលើកឡើងលើប្រធានបទសំខាន់និមួយៗ ដូចជា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បញ្ហាតុលាការកាត់ទោសមេខ្មែរក្រហម សេរីភាពបញ្ចេញមតិ កំណែទម្រង់ដីធ្លី យន្តការដោះស្រាយជម្លោះដីធ្លី សម្បទានដីសេដ្ឋកិច្ច កំណែទម្រង់ការបោះឆ្នោត និងសេរីភាពរបស់អង្គការសមាគម បញ្ហាសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងបញ្ហាពលករចំណាកស្រុក។
ប្រធានបទនីមួយៗ គឺខាងមន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើបទអន្តរាគមន៍ មុននឹងតំណាងសហភាពអឺរ៉ុប ផ្តល់នូវចំណាប់អារម្មណ៍ និងអនុសាសន៍លើប្រធានបទទាំងនោះ៕




good
សម្ដេច តេជោ លោកពូកែរសេដ្ធកិច្ចណាស់ នេះជាទេពកោសលកម្ររកបានក្នុងចំណោមមេដឹកនាំខ្មែររយះពេលជាង ៥០០ឆ្នាំកន្លងមកនេះ!!!
សម្ដេច តេជោ លោកពូកែរសេដ្ធកិច្ចណាស់ នេះជាទេពកោសលកម្ររកបានក្នុងចំណោមមេដឹកនាំខ្មែររយះពេលជាង ៥០០ឆ្នាំកន្លងមកនេះ!!
សូមផ្សព្វផ្សាយពីអនុសាសន៍ដែលផ្តល់ដោយតំណាងសហគមន៍អឺុរុ៉បទៅលើប្រធានបទទាំងបានទេ?