កីឡាករ​ម៉ារ៉ា​តុង​លំដាប់​កំពូល​របស់​កម្ពុជារក​បាន​ម្ចាស់​ឧបត្ថម​សម្រាប់​អាជីព​ម៉ារ៉ាតុង​របស់​ខ្លួន

21 June 2012
ឈន ណន
ភ្នំពេញ ប៉ុស្តិ៍

កីឡាករ​ហែម ប៊ុនទីង​រត់​មក​ដល់​ទី​មុន​គេ​ក្នុង​កម្ម​វិធី ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២ កាលអាទិត្យមុន។

កីឡាករ​ហែម ប៊ុនទីង​រត់​មក​ដល់​ទី​មុន​គេ​ក្នុង​កម្ម​វិធី ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២ កាលអាទិត្យមុន។

កីឡាករ​ម៉ារ៉ា​តុង​លំដាប់​កំពូល​របស់​កម្ពុជា ហែម ប៊ុនទីង ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធិ នា​ការ​ប្រកួត​ស៊ីហ្គេម និង​ជា​ម្ចាស់​ជ័យ​លាភី​រាល់​ការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ា​តុង​នៅ​ក្នុង​ស្រុក​នោះ កំពុង​តែ​មាន​អារម្មណ៍​កក់​ក្តៅ​នៅ​ក្នុង​អា​ជីព​របស់​ខ្លួន ខណៈ​រូប​គេ​ទើប​រក​បាន​ម្ចាស់​ឧបត្ថម្ភ ដែល​បាន​សន្យា​ជួយ​ជ្រោម​ជ្រែង រាល់​សកម្ម​ភាព​ប្រកួត​របស់​គេ ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​លើ​ឆាក​អន្តរ​ជាតិ​នោះ។

កីឡាករ​មាន​ដើម​កំណើត​នៅ​ខេត្ត​ស្ទឹង​ត្រែង ហែម ប៊ុនទីង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ពុធ​ម្សិល​មិញ​ថា​៖​«​កាល​ល្ងាច​ថ្ងៃ​អង្គារ ខ្ញុំ​បាន​ទៅ​ជួប​លោក​នាយក​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប ដែល​ធ្លាប់​តែ​ជួយ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​របស់​ខ្ញុំ​កន្លង​មក ហើយ​នៅ​ពេល​នោះ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​ការ​ហ្វឹក​ហាត់​និង​ការ​ប្រកួត​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​របស់​ខ្ញុំ ដ្បិត​អី​ខ្ញុំ​ជា​និស្សិត​និង​ជា​កីឡាករ​តំណាង​ក្រុម​កីឡាករ​អត្ត​ពល​កម្ម​ផ្សេង​ទៀត នៅ​ក្នុង​សាកល​វិទ្យា​ល័យ​មួយ​នេះ ដោយ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​របាយការ​ណ៍​ពី​ការ​ចំណាយ និង​គម្រោង​នៃ​ការ​ប្រកួត​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​យក​ឲ្យ​គាត់​ពិនិត្យ»។

លោក ពៅ ហុក គ្រូ​បង្វឹក​កីឡា​អត្ត​ពល​កម្ម​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​នាំ ហែម ប៊ុនទីង ឲ្យ​ទៅ​ជួប​នាយក​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហសត្បិ៍​ម្សិល​មិញ​ដែរ​ថា​៖​«​ពិត​ណាស់​អ្វី​ដែល ប៊ុនទីង បាន​និយាយ​វា​ជា​ការ​ពិត ព្រោះ​ខ្ញុំ​ក៏​បាន​ចូល​រួម និង​ស្តាប់​ពី​អ្វី​ដែល​លោក​នាយក​សាកល​វិទ្យាល័យ​បាន​មាន​ប្រសាសន៍​ក្នុង​ពេល​នោះ​ដែរ»។

What Next?

Recent Articles

3 Responses to "កីឡាករ​ម៉ារ៉ា​តុង​លំដាប់​កំពូល​របស់​កម្ពុជារក​បាន​ម្ចាស់​ឧបត្ថម​សម្រាប់​អាជីព​ម៉ារ៉ាតុង​របស់​ខ្លួន"

  1. Khmer Pit says:

    ខ្ញុំ​គាំ​ទ្រ​ ប៊ុន​ទីង សូម​សំណាង​ល្អ!!!!

  2. ខ្មែរដើម្បីខ្មែរ says:

    សូមចូលរួមត្រេកអរផង។ ហើយសូមកម្ពុជាមានឆន្ទះក្នុងការជម្រុញលើកទឹកចិត្តកីឡាករផង

  3. Pras Jann says:

    Bun Ting, has a bad attitude, I will never support him.