សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អំពើ​ពុករលួយ​នៅ​តាម​មូលដ្ឋាន

ដោយ សេក បណ្ឌិត
2012-06-21
​វិទ្យុ​អាស៊ីសេរី

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើការ​ឃ្លាំមើល​អំពើ​ពុករលួយ បាន​បង្ហាញ​ថា អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​មិន​ទាន់​មាន​ការ​ទប់ស្កាត់​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​មាន​ការ​រីក​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

ប្រធាន​បទ «ត្រូវ​មាន​បង្កាន់​ដៃ​បង់​ប្រាក់​​រាល់​​សេវាកម្ម​​​របស់​រដ្ឋ» ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​​​ប្រឆាំង​​​​អំពើ​ពុករលួយ​លើក​ទី​៧ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១០។ (RFA/Den Ayuthyea)

ប្រធាន​បទ «ត្រូវ​មាន​បង្កាន់​ដៃ​បង់​ប្រាក់​​រាល់​​សេវាកម្ម​​​របស់​រដ្ឋ» ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​​​ប្រឆាំង​​​​អំពើ​ពុករលួយ​លើក​ទី​៧ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១០។
(RFA/Den Ayuthyea)

ការ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​អំពើ​ពុក​រលួយ​នេះ នៅ​ក្រោយ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ទប់ស្កាត់ ឬ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​នោះ​ឲ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ។

មន្ត្រី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​យន្តការ ឬ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​សច្ចា​ថា នឹង​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​តាម​ឃុំ​សង្កាត់​ឲ្យ​បាន​នោះ។

អ្នកស្រី ម៉ម ស៊ីថា ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ។ អ្នកស្រី​មាន​ប្រសាសន៍​ថា មុន​ការ​ប្រកួត​ប្រជែង​ស្វែង​រក​សន្លឹក​ឆ្នោត​គាំទ្រ​ម្តងៗ បក្ស​នយោបាយ​នីមួយៗ​សុទ្ធ​តែ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លុបបំបាត់​អំពើ​ពុករលួយ​បង្ហាញ​ជូន​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​បក្ស​នយោបាយ​នោះ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង អំពើ​ពុករលួយ​ពុំ​បាន​ថយ​ចុះ​ដូច​ការ​សន្យា​កន្លង​មក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ករណី​នេះ​វា​កំពុង​រីក​រាលដាល​តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​ក៏​នៅ​តែ​កើត​មាន។

អ្នកស្រី ម៉ម ស៊ីថា៖ «ហើយ​យន្តការ​នៃ​ការ​ទប់ស្កាត់​ត្រួត​ពិនិត្យ​ឃើញ​ថា ហាក់​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​អំពើ​ពុករលួយ​ទាំង​ច្បាប់ និង​ការ​អនុវត្ត»

អ្នកស្រី​បន្ត​ថា កត្តា​ដែល​ដែល​មិន​អាច​ឲ្យ​អំពើ​ពុករលួយ​ថយ​ចុះ​បាន​នោះ គឺ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​បក្ខពួក​និយម៖ «អ៊ីចឹង​តែង​តែ​មាន​ការ​អនុគ្រោះ​បក្ស​នេះ​បក្ស​នោះ​អី​អ៊ីចឹង​ទៅ គឺ​គេ​ធ្វើ​ទៅ​តាម​ចរិត​បក្ស​ទៅ​វិញ។ អ៊ីចឹង​វា​មាន​ការ​លំបាក​នឹង​ជឿ​ថា មាន​ប្រសិទ្ធភាព​ណាស់ គឺ​យើង​មើល​ឃើញ​ជាក់ស្ដែង​តែម្ដង​ករណី​ហ្នឹង។ ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង​ឯង​ជា​បញ្ហា​សំខាន់ ពីព្រោះ​ថា អំណាច​ភាគ​ច្រើន​គឺ​ចេញ​ពី​បក្ស គឺ​ថា ធ្វើ​អ្វី​ក៏ដោយ គឺ​ថា​ក្រឡេក​មើល​ទៅ​លើ​មើល​ថា បើ​គេ​ទៅ​ហើយ​បើ​យើង​មិន​ទៅ​ទេ គឺ​នៅ​ឯកោ ហើយ​ក៏​មិន​អាច​រឹងមាំ​ដែរ ចំពោះ​អំណាច​របស់​ខ្លួន ឬ​កៅអី ឬ​តំណែង​របស់​ខ្លួន​នោះ គឺ​មិន​សូវ​រឹងមាំ​ទេ»

អំពើ​ពុករលួយ​ដែល​កើត​មាន​នៅ​ថ្នាក់​ឃុំ សង្កាត់ ច្រើន​តែ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចេញ​លិខិត​ស្នាម​រដ្ឋបាល ដូចជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ ប័នស្នាក់នៅ លិខិត​សុំ​អនុញ្ញាត​ធ្វើ​ពិធី​បុណ្យ ការ និង​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ជាដើម។

ទាក់ទង​បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​នេះ បុរស​ម្នាក់​ឈ្មោះ ស៊ីថា រស់​នៅ​ស្រុក​ពញាឭ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ក្នុង​មូលដ្ឋាន​របស់​លោក​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ប្ដូរ​ទីលំនៅ និង​លិខិត​សុំ​អនុញ្ញាត​ធ្វើ​កិច្ចការ​ផ្សេងៗ។ ការ​ធ្វើ​លិខិត​ស្នាម​ទាំង​នេះ ចាំបាច់​ពលរដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​ពី​មួយ​ម៉ឺន​រៀល រហូត​ដល់​ជាង​បួន​ម៉ឺន​រៀល ឬ​ក៏​ច្រើន​ជាង​នេះ​ក៏​មាន។

លោក ស៊ីថា បន្ថែម​ដូច្នេះ៖ «វា​ត្រូវ​អ៊ីចឹង! វា​ចង់​បាន​លុយ ច្បាប់​មិន​តម្រូវ​ឲ្យ​យក​លុយ តែ​វា​ត្រូវ​យក​លុយ យើង​មិន​ឲ្យ​វា វា​ទុក​របស់​យើង​ចោល គេ​មិន​ហៅ​យើង យើង​សួរ​គេ​ថា ខ្វះ​នេះ​ខ្វះ​នោះ​អី​អ៊ីចឹង។ យក​លុយ​យើង​ហើយ​សម្ដី​អាក្រក់​ទៀត។ ខ្ញុំ​មើល​អំពើ​វា​ធ្វើ​វា​អាក្រក់​មើល​ដែរ ខ្ញុំ​ចង់​ឲ្យ​ប៉ូលិស​សម្រួល​ឥរិយាបថ​នេះ​ឡើង​វិញ កុំ​ឲ្យ​យក​លុយ​ខ្លាំង​ពេក ការងារ​រដ្ឋបាល​ត្រូវ​ជួយ​ប្រជាពលរដ្ឋ បែរ​ជា​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ​វិញ»

អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឆាយ សាវុធ មាន​ប្រសាសន៍​ថា អង្គភាព​នេះ​មិន​អាច​ទប់​ស្កាត់​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​យក​ប្រាក់​កម្រៃ​បន្ថែម​ខុស​ច្បាប់​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ តែ​ម្នាក់​ឯង​បាន​នោះ​ទេ គឺ​ទាល់​តែ​មាន​កិច្ច​សហការ​ចូល​រួម​ទាំង​អស់​គ្នា ក្នុង​នោះ​មាន​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ផង​ដែរ។

លោក ឆាយ សាវុធ៖ «តាម​រយៈ​សង្គម​ស៊ីវិល​មានNGO មាន​គណបក្ស​នយោបាយ​នានា ដើម្បី​ចូល​រួម​តាម​រយៈ​ការ​ចុះ MOU ជាមួយ​គ្នា ដើម្បី​ប្រមូល​កម្លាំង​ធនធាន​សហការ​គ្នា ផ្សព្វផ្សាយ​អប់រំ​បង្ការ និង​ទប់ស្កាត់​ការ​យក​ប្រាក់​កម្រៃ​មិន​ស្របច្បាប់​នៅ​តាម​ភូមិសាស្ត្រ​ភូមិ​ឃុំ»

គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ទើប​នឹង​មាន​ឱកាស​ទទួល​បាន​តំណែង​ជា​មេ​ឃុំ ប្រមាណ ១៨ ជា​លើក​ដំបូង​នៅ​ក្នុង​អាណត្តិ​ទី​៣ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០១២ នេះ បាន​ដាក់​ផែនការ​ឲ្យ​មេ​ឃុំ​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​សុទ្ធចិត្ត ហើយ​ត្រូវ​លុប​បំបាត់ និង​ត្រូវ​ជៀសវាង​កុំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ​ឲ្យ​បាន។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា គោលការណ៍​របស់​គណបក្ស គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព គណនីយភាព ឬ​ភាព​ទទួល​ខុស​ត្រូវ ក្នុង​ការ​ដឹក​នាំ​ឃុំ ដោយ​ចាប់​ផ្តើម​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេល​វេលា និង​ត្រូវ​បិទ​តារាង​តម្លៃ​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​នីមួយៗ​ទៅ​តាម​ការ​កំណត់​ជាក់ស្ដែង ដោយ​មិន​គិត​ថ្លៃ​ទឹក​តែ ឬ​ទឹក​ប៊ិច​ក្រៅ​ផ្លូវការ​នោះ​ទេ។

លោក កឹម សុខា៖ «យ៉ាង​យូរ ៣​ខែ​ម្ដង យើង​ឲ្យ​មេ​ឃុំ​គណបក្ស​សិទ្ធិ​មនុស្ស​បើក​វេទិកា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សួរ​ដេញដោល​ពី​បញ្ហា​ណា​ដែល​មាន​ភាព​មិន​ប្រក្រតី​នៃ​អំពើ​ពុករលួយ​ជា​ដើម គឺ​យើង​បើក​ចំហ ដើម្បី​ឲ្យ​មាន​តម្លាភាព គនីយភាព ការ​ទទួល​ខុស​ត្រូវ។ ហើយ​គណបក្ស​សិទ្ធិ​មនុស្ស គឺ​យើង​ផ្ដើម​ចេញ​ពី ១៨​ឃុំ ដែល​យើង​ឈ្នះ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​មេ​ឃុំ​ទាំង​អស់​នោះ​ហើយ ហើយ​មេ​ឃុំ​ទាំង​អស់​នោះ បាន​ទទួល​គោលការណ៍​ពី​គណបក្ស ហើយ​ថា យើង​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​ដាច់​ខាត​អត់​ឲ្យ​យក​កម្រៃ​ក្រៅ​ច្បាប់​កំណត់​ទេ»

អ្នកស្រី ម៉ម ស៊ីថា មាន​សង្ឃឹម​ខ្លះៗ​ទៅ​លើ​ការ​តាំង​ចិត្ត​អនុវត្ត​លើ​គោលនយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នេះ ដោយសារ​គណបក្ស​នេះ​ត្រូវ​ការ​បង្ហាញ​ស្នាដៃ និង​សមត្ថភាព​ក្នុង​តួនាទី​ជា​មេ​ឃុំ​ជា​លើក​ដំបូង និង​ដើម្បី​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ខាង​មុខ​ទៀត។

អ្នកស្រី ម៉ម ស៊ីថា៖ «អ៊ីចឹង​រាល់​ការ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ប្រាកដ​ជា​មាន​ការ​ភ័យ​ព្រួយ​ខ្លាច​មិន​ឯករាជ្យ មិន​ជិះ​សេះ​លែង​ដៃ​ដូច​សា​មុន​ទេ បើ​ធ្វើ​ដូច​សា​មុន នឹង​ធ្វើ​​ឲ្យ​បាត់បង់​ប្រជាប្រិយភាព អ៊ីចឹង​លក្ខណៈ​ប្រកួតប្រជែង​បែប​នេះ​យើង​គិត​ថា ជា​លក្ខណៈ​មួយ​ល្អ»

អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់​ណា​មួយ​ក៏ដោយ តិច​ឬ​ក៏​ច្រើន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ ជា​ពិសេស​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រក​ចំណូល​បាន​ទាប។ បន្ថែម​លើ​នេះ​ទៀត ការ​សូក​ប៉ាន់​តាម​រូបភាព​ណា​ក៏ដោយ គឺ​ធ្វើ​ឲ្យ​មាន​គំរូ​អាក្រក់​មួយ​ក្នុង​សង្គម ដូច​ជា​បង្ក​ឲ្យ​បក្ខពួក​និយម មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​បាត់បង់​នូវ​សីលធម៌​ល្អ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ងើប​មិន​រួច​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

23 Responses to "សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អំពើ​ពុករលួយ​នៅ​តាម​មូលដ្ឋាន"

  1. Chet Meta says:

    លោក ស៊ីថា បន្ថែម​ដូច្នេះ៖ «វា​ត្រូវ​អ៊ីចឹង! វា​ចង់​បាន​លុយ ច្បាប់​មិន​តម្រូវ​ឲ្យ​យក​លុយ តែ​វា​ត្រូវ​យក​លុយ យើង​មិន​ឲ្យ​វា វា​ទុក​របស់​យើង​ចោល គេ​មិន​ហៅ​យើង យើង​សួរ​គេ​ថា ខ្វះ​នេះ​ខ្វះ​នោះ​អី​អ៊ីចឹង។ យក​លុយ​យើង​ហើយ​សម្ដី​អាក្រក់​ទៀត។ ខ្ញុំ​មើល​អំពើ​វា​ធ្វើ​វា​អាក្រក់​មើល​ដែរ ខ្ញុំ​ចង់​ឲ្យ​ប៉ូលិស​សម្រួល​ឥរិយាបថ​នេះ​ឡើង​វិញ កុំ​ឲ្យ​យក​លុយ​ខ្លាំង​ពេក ការងារ​រដ្ឋបាល​ត្រូវ​ជួយ​ប្រជាពលរដ្ឋ បែរ​ជា​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ​វិញ»។

    វាត្រូវតែអញ្ចឹង!​ គ្មានថ្លៃសេវាបន្ថែមកុំសង្ឃឹមថាចេញលិខិតស្នាមឲ្យ។ គ្មានថ្នាំព្យាបាលជម្ងឺមហារីកពុករលួយទេ។

  2. Chet Meta says:

    រដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតថ្នាំប្រឆាំងជម្ងឺមហារីកពុករលួយ (អង្គភាពប្រឆំាងអំពើពុករលួយ)​ តែថ្នាំនេះប្រើគ្មានប្រសិទ្ធិភាពសោះ។ ឫវាជាថ្នាំក្លែងក្លាយទេ? យ៉ាប់ហើយបើប្រាស់ថ្នាំក្លែងក្លាយមែនជម្ងឺមហារីកពុករលួយប្រាកដជារីករាលដាលលើសដើម។ គ្មានសង្ឃឹមទេខ្មែរបើជម្ងឺមហារីកកើតរាលដាលពេញស្រុកហើយនោះ ដេកចាំស្លាប់ទៅ។

  3. គ្មាននរណាពុករលួយទេ នេះគឺមនោសញ្ចេតនារវាងប្រជាជន និងមន្ដ្រីរាជការខ្លះៗតែប៉ុណ្ណោះ!

  4. Rationale says:

    មិនមែនជាមនោសញ្ចេតនារវាងប្រជាជននិងមន្រ្តីរាជការខ្លះៗនោះទេ គឺជាមនោសញ្ចេតនាគំរូរវាងអ្នកប្រើសេវាសាធារណៈនិងអ្នកផ្តល់សេវាសាធារណៈ
    បើគ្មានមនោសញ្ចេតនាផ្អែមល្ហែមជាមួយគ្នាទេនោះ មុខជាល្វីងមាត់ចត់បាយហើយ!

  5. Rationale says:

    ចំពោះប្រជាពលរដ្ឋទូទៅ ការបង់ប្រាក់ក្រៅប្រព័ន្ធ ត្រូវបានចាត់ទុកថាជាអំពើពុករលួយ ។
    តើនិយមន័យពុករលួយនេះមានចំណុចអ្វីខ្លះ?
    តើមានសារព៏តមានណាមួយបានផ្សព្វផ្សាយពីនិយមន័យ ពុករលួយនេះ ដើម្បីអោយមានការយល់ដឹងទំលំទូលាយផងបានទេ?

  6. ចៅចេកអាំង says:

    សង្គមស៊ីវិលជួយឲ្យបានពេញទំហ៊ឹងទៅនោះនិងកាត់បន្ថយបានខ្លះហើយ។ ទោះជានៅក្នុងសង្គមស៊ីវិលខ្លួនឯងក៏មានអំពើពុករលួយដែរ ភរអ្នកណាបានកុំភរចៅចេកអាំងអោយ សោះ។
    និយាយជនបោកកឹមសុខា គេឃោសនាយ៉ាងដូច្នេះ៖
    ១.គេនិងជួយដល់ជនចាស់ៗចំនួន៤០,០០០៛លុយសម្រាប់ថ្លៃម្លូស្លា
    ២.គេដាក់ធ្មេញមាសអោយមនុស្សចាស់
    ៣.គេផ្តល់សេវាឡានក្រុងដោយពុំគិតថ្លៃ
    ៤.នាំផ្កាកំប្លោកទៅលក់នៅបរទេស
    ៥.នាំមេឃុំដែលជាប់ឆ្នោតទៅរៀនសូត្រនៅអាមេរិក….។ល។និង។ល។
    តើប្រជាជនកម្ពុជានិងទៅជាយ៉ាងណាបើបក្សនេះឈ្នះឆ្នោត

  7. The tyrant is the child of pride, who drinks from his great sickening cup recklessness and vanity, until from his high
    crest headlong he plummets to the dust of hope.—Sophocle
    ជនផ្តាច់ការគឺជាទារកនៃមោទនភាព, បុគ្គលដែលក្រេបផឹកនូវ
    ភាពពាលាអាវាសែ និងភាពគ្មានតម្លៃចេញពីពែងរបស់គាត់ ដែល
    បង្កតែក្តីឈឺចាប់ដ៏មហិមា រហូតដល់គាត់សំយុងដាំក្បាលពីកំពូល
    ភពរបស់គាត់ ទៅជ្រកលំអងធូលីនៃក្តីសង្ឃឹម ។

  8. People have always some champion whom they set over
    them and nurse into greatness. . . . This and no other is
    the root which a tyrant spring.—Plato មនុស្សយើង ជានិច្ច
    តែងមានជនជើងឆើតម្នាក់ ដែលពូកគេលើកតម្កើងពីលើពួកគេ
    ហើយក៏ថែបំប៉នឱ្យទៅជាអស្ចារ្យ/ឱ្យឡើងចាង ។ អាហ្នឹងឯង និងគ្មានស្អីទៀតឡើយ ជាឫសកែវដែលជនផ្តាច់ការ
    ផុសលេចធ្លោឡើងបាន ។

  9. The politician who is corrupt behaves in his duty of the government system that is morally wrong, especially by doing dishonest or illegal thing in return for money of power.
    So that the Congress must eliminate the criminal corruption inside the government system in order to save our nation from corrupt politician of any parties.

  10. ឡូឡូ says:

    បើតាមពួកស៊ីពែ ដែលមានបានដោយសារពុករលួយ គេអាចភយ័ដែរបើគេធ្វើមែនទែន តែទំលាប់
    ស្រុកខ្មែរឥឡូវគឺ ក្បាលដំរីឯកន្ទុយជាកណ្ដុរ មិនផេះ….។សព្វថ្ងៃពុករលួយតាំងពីក្មេងចូលបថមសិក្សាឡើងទៅ ជាចំហរផ្ទាល ខ្លះជាប្រយោល
    បើតាមក្រសួងមន្ទីរ វិញបក្សពួក គ្រួសារនិយម ស្ដែងៗ តែម្ដង …..ដូច្នេះបក្សពួកដើម្បីងាយស្រួល
    ប្រពិត្តិពុករលួយ….ចង់ចាប់មិនពិបាកទេ តែខ្លាចតែគ្មានឆន្ទះពិតបា្រកដ ឬ ធ្វើដើម្បីល្អមើលទេដឹង…។

  11. cheath says:

    វាមិនផេះទេអាបាញ់ទា ! វាគ្មានអាណាផ្តាច់ការទេ នៅស្រុកខ្មែរនោះ
    បើពួកអ្ហែងល្អច្បាស់ ដូចសុភាសិត ដែលអ្ហែងរើសពីគេ មកនិយាយ ប្រហែលប្រជាជន
    បោះឆ្នោតឲ្យពួកអ្ហែងធ្វើនាយករដ្ឋមន្ត្រី ឫុធ្វើមេឃុំ ចៅសង្កាត់ស្អេកស្កះ ជិត១៦៣៣ ឃុំ
    បាត់ទៅហើយ អាភ្លើ !

  12. cheath says:

    ចៅចេកអាំង ! ប្រាប់ឲ្យអាកឹមសុខា យកលុយដែលវាជំពាក់គេ ខ្ចីទិញឡាន
    យកទៅសងគេផង កុំមានលុយចិញ្ចឹមប្រពន្ធចុង ពីរ បីនាក់ ហើយចេះ
    តែថាអត់លុយ អោនក្បាលសុំពន្យាពេលអត់ព្រមសង នោះ !
    តិចលោតុលាការកោះហៅ ហើយស្រែកថាជារឿងនយោបាយទៀតចុះ !

  13. Srey Khmer 4ever says:

    Srey khmer=Khang srey=Srey Khmer Forever=Srey Khmer Former Khang Srey=Srey Khmer Mother=Srey Khmer USA= and more, is the same person. She is a shithead in the US whose goal and objective are to destroy Cambodia. វាជាកូនដែល ម៉ែវាមិនដែលប្រដៅ អូហ៏ ម៉ែឪវាឆ្កួតនឺងល្បែងស៊ីសង កាលវានៅតូចមិនដែលអប់រំវាទេ វាសព្ធថ្ងៃកំពុងខ្វះជាតិប្រុស!(ដុះកុយ?)

  14. សៀងផ្អាប់ says:

    ជូន លោក មេទ័ពបាញ់ទា (ម៉ម ស៊ីម៉ង់ដូ)៖
    តើខ្ញុំរស់ដល់ពេលណា ?
    រស់ដល់ពេលស្លាប់
    ខ្មែរស៊ីត្រកួន
    ត្រកួនឆ្ងាញ់ហើយមានជាតិដែកជាពិសេសបើឆាជាមួយប្រេងខ្យងអ៊េម
    ខ្មែរស៊ីសាច់ឆ្កែ
    អូហអាហឹ្នងរឹតតែពិសេស ព្រោះវាសម្បូរកាឡួរីជាពិសេសចាស់ដូចលោក

  15. សៀងផ្អាប់ says:

    អស់លោកដែលជាជនភៀសខ្ឡួន៖
    បើអស់លោកមានភស្តុតាងថាជនណាមួយពុករលួយតាមរូបភាពណាក៍ដោយអស់លោកអាច
    ដាក់សរសេរសំបុត្រមកអង្គភាពប្រឆាំងអំពើពុករលួយ (បើអស់លោកខ្លាចអស់លោកអាចផ្ញើជា
    ម៉េលក៍បាន)។
    សូមអរគុណ

  16. សៀងផ្អាប់ says:

    ជូន លោក មេទ័ពបាញ់ទា (ម៉ម ស៊ីម៉ង់ដូ)៖
    តើខ្ញុំរស់ដល់ពេលណា ?
    រស់ដល់ពេលស្លាប់
    ខ្មែរស៊ីត្រកួន
    ត្រកួនឆ្ងាញ់ហើយមានជាតិដែកជាពិសេសបើឆាជាមួយប្រេងខ្យងអ៊េម
    ខ្មែរស៊ីសាច់ឆ្កែ
    អូហអាហឹ្នងរឹតតែពិសេស ព្រោះវាសម្បូរកាឡួរីជាពិសេសចាស់ដូចលោកចឹងរឹតតែត្រូវការព្រោះអាច្រមក់លោកវាអាចឡើងមួយថ្ងៃបីដង លោកអាចជិះ
    យន្តទៅអាមេរិកសាប់srey khmer (ដុះកុយ)

  17. cheath says:

    ប៉ុន្មានថ្ងៃនេះអត់ឃើញអាម៉មសូណង់ដូ អាមេទ័ពបាញ់ទា ហាមាត់ចង់សុំគេលិទ្ធគូថទៀតសោះ !
    នេះបែបខ្មាស់គេ ពេលសុំគេអត់ឲ្យលិទ្ធហើយមើលទៅ ។ ចាំតែគេឲ្យលិទ្ធតើ ! មាត់អ្ហែងពីរក្បាល
    ហ្នឹងស្អុយណាស់ ! កុំអាងចេះប្រើអណ្តាត អ្ហែងចេះតែញ៉ាម អត់ផ្លូវទេអាវ៉ា

  18. ឡូឡូ says:

    ហេតុអីមិននិយាយពីខ្លឹមសារ បែជាឈ្លោះគ្នាទៅវិញ​ ???

  19. theara says:

    ឧទ្ទិស

  20. មិនបានឆ្លើយតបទេ រវល់មើលកុនភាគ!

  21. មិនចាំបាច់ពន្យល់ពួកហ្នឹងទេ នៅកន្លែងនេះគេហៅពួកនោះថា »ពួកឆ្កែរខាំរហ័ស» ។កាលណាយើង​សរសេរអ្វី និយាយអ្វីដែលជាក្តីឈឺចាប់របស់យើងប៉ះរោមជើងចៅហ្វាយនាយវា គឺវាខាំភ្លាម ធ្វើឲ្យពុលបរិយាកាសភ្លាម​ ៗ​ធ្វើយ៉ាងណាឲ្យក្លាយជាការប្រាសចាកប្រធានបទ ក្លាយជាការពុលតាប៉ែ​ជាមួយពួកវាទៅវិញ វាគឺគ្រាន់ជាពួជឆ្កែស្រកីបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ !!

  22. theara says:

    ឧទ្ទិសថានអោយអាជនក្បត់ជាតិមានដូចបានចែង: អា​ cheath,អាមេទ័ពបាញ់អាច៏,អាសៀងផ្អាប់,
    អាចៅចេកអាំង​,និងពួកគ្នីគ្នាអាហែងពីបីនាក់ទៀតដែរជាឆ្កែរបំរើយួនអោយបានជ្រាប់ថា ពួកអាហែងដីងទេថាយួនវាចង់បានក្បាលម៉ែ&ឪពួកអាហែងយកទៅដាំតែអុង អាឆ្កួត(ពួកអាស្រវីងអំណាច)

  23. អត់ខុសពីមេ​ សែន វាទេ ឱយតែទ្បើងថ្លែងសន្ទរកថាម្តងៗ ៣ម៉ោងទ្បើងបែកពពុះមាត់ស្គុល និយាយមិនដឹងសាច់ការអី គ្មានខ្លឹមសារ មិនយល់ពីប្រធានបទ អត់ចេះសួរពីសុខទុកប្រជាពលរដ្ឋអីម៉ាមាត់ បែរទៅនិយាយលើកជើងបក្សពួកឯង ប្រសប់ណាស់រឿងឌឺគេ អញស្តាប់ទ្បើងវល់។